១០០ សកម្មភាព ដើម្បីអភិវឌ្ឍខ្លួនក្លាយជាបុគ្គលឆ្នើម

ការអភិវឌ្ឍខ្លួន គឺជាកត្តាសំខាន់ខ្លាំងណាស់ចំពោះបុគ្គលគ្រប់រូបសម្រាប់ទាំងជីវិតគ្រួសារ និងអាជីពការងារ។

មនុស្ស​គ្រប់គ្នា​តែងតែ​ចង់​អភិវឌ្ឍ​ខ្លួនឯង តាមរយៈ​ការអភិវឌ្ឍសមត្ថភាព ដើម្បី​ឲ្យ​មានការ​ផ្លាស់ប្តូរ​ជា​វិជ្ជមាន ហើយ​អាចដឹកនាំ​ជីវិត​ឆ្ពោះទៅរក​ភាពជោគជ័យ និង​រស់នៅ​ប្រកបដោយ​ភាពសុខដុមរមនា។ ប៉ុន្តែ​ផ្ទុយ​មកវិញ មនុស្ស​ភាគច្រើន​បានត្រឹមតែ​ចង់​អភិវឌ្ឍ​ខ្លួនឯង តែ​មិន​បានដឹង​ពី​គន្លឹះ​នៃ​ការអភិវឌ្ឍ​ខ្លួនឯង​នោះទេ។

ការអភិវឌ្ឍផ្ទាល់ខ្លួន មានន័យថារៀបចំខ្លួនអ្នកដើម្បីទទួលបាននូវកំណែថ្មីបំផុតរបស់អ្នក។ វាមានន័យថា ការស្វែងរកតំបន់ការងារដែលអ្នករកឃើញពីភាពរីករាយ កែលម្អផ្នត់គំនិតកំណត់គោលដៅនិងការសម្រេចបាន។ ខាងក្រោមនេះជាសកម្មភាពចំនួន ១០០ ដើម្បីអភិវឌ្ឍខ្លួនក្លាយជាបុគ្គលឆ្នើម៖

I. ទម្លាប់រស់នៅ 

១. ញ៉ាំទឹកឱ្យបាន ២ លីត្រក្នុងមួយថ្ងៃ

២. ទម្លាប់គេង ដោយក្រោកឱ្យបានទៀងម៉ោង

៣. រៀនធ្វើម្ហូបឱ្យបាន ១០ មុខ

៤. រៀនជូនជាជំនូនទៅកាន់អ្នកមានគុណ

៥. រៀនរស់ដោយគ្មានទូរស័ព្ទឱ្យបាន 1 ថ្ងៃក្នុងមួយខែ

៦. មួយសប្តាហ៍សម្អាតបន្ទប់ម្តង

៧. យករបស់ដែលមិនត្រូវការទៅជូនគេ ឬបោះចោលរៀងរាល់ពីរខែម្តង

៨. ញ៉ាំបន្លែផ្លែឈើឱ្យបានច្រើន

៩. រៀនសរសេរកិច្ចការដែលនឹងធ្វើត្រូវនៅថ្ងៃស្អែកដាក់ក្នុងសៀវភៅមុនពេលគេង

១០. រៀនលុបចោលនូវរូបចាស់ៗដែលធ្វើឱ្យអ្នកមិនសប្បាយចិត្ត

១១. សាកល្បងចិញ្ចឹមសត្វ ដាំផ្កា

១២. មួយសប្តាហ៍ធ្វើម្ហូបខ្លួនឯងឱ្យបានម្តង

១៣. រៀនកត់បញ្ជី ចំណូល ចំណាយរៀងរាល់ថ្ងៃ

១៤. រៀនធ្វើខ្លួន ឬ ស្លៀកពាក់ឱ្យខ្លួនមើលទៅមានទំនុកចិត្ត

១៥. កាត់សក់រៀងរាល់មួយខែម្តង

១៦. រៀនសន្សំលុយទិញរបស់ដែលខ្លួនស្រលាញ់

១៧. រៀនញ៉ាំតិច កុំញ៉ាំឆ្អែតពេក

១៨. ធ្វើដំណើរទៅកាន់ទីឆ្ងាយឱ្យបានពីរខែម្តង

១៩. កុំចំណាយពេលទៅលើ ហ្គេម ទំនេរដើរលេងនៅខាងក្រៅវិញ

២០. កុំចេញក្រៅផឹកស៊ី លើសពីពីរដងក្នុងមួយសប្តាហ៍

២១. ឧស្សាហ៍ប្តូរកម្រាលពូក ស្រោមខ្នើយ ឱ្យបានមួយសប្តាហ៍ម្តង

២២. ទម្លាប់ញ៉ាំអាហារពេលព្រឹក

២៣. ក្រោកពីគេងផឹកទឹកឱ្យបានមួយកែវ រួចចូលបន្ទប់ទឹក

២៤. ដើរឱ្យបានកន្លះម៉ោងក្រោយបាយពេលល្ងាចហើយ

២៥. អានសៀវភៅឱ្យចប់មួយក្បាលក្នុងមួយខែ

II. ការអភិវឌ្ឍខ្លួន

២៦. មួយថ្ងៃចំណាយពេល ២០នាទី ដើរហាត់ប្រាណ

២៧. មួយថ្ងៃអានសៀវភៅមួយទំព័រ ឬអត្ថបទថ្មីមួយ

២៨. ទម្លាប់ដើរ អង្គុយឱ្យត្រង់ខ្លួន

២៩. ចាប់ពីយប់ម៉ោង 9 ទៅ មិនញ៉ាំអ្វីទាំងអស់

៣០. មុនចូលគេង មិនញ៉ាំទឹកច្រើនពេក

៣១. រៀនប្រើក្រែមការពារកំដៅថ្ងៃ

៣២. រៀនសរសេរអត្ថបទ ថតវីដេអូ

៣៣. ឧស្សាហ៍តេទៅអ្នកផ្ទះ

៣៤. រៀនមើលវីដេអូ TED Talk

៣៥. មានការងារក្រៅម៉ោងធ្វើ

៣៦. កុំទម្លាប់លេងហ្គេមពេលទំនេរ ចូរលេងកីឡាវិញ

៣៧. រៀនរីករាយ និងបរិយាកាសជុំវិញខ្លួន

៣៨. ញ៉ាំបាយកុំប្រញាប់

៣៩. មួយខែកំណត់គោលដៅមួយ ហើយសម្រេចវាឱ្យបាន

៤០. រៀននៅជាមួយខ្លួនឯងឱ្យបានច្រើន

៤១. រៀនជំនាញមួយថ្ងៃរៀងរាល់កន្លះឆ្នាំម្តង

៤២. រៀនកំណត់ម៉ោងធ្វើការងារ

៤៣. រៀនជំនាញថ្មីអនឡាញ និងយកសញ្ញាប័ត្រឱ្យបាន

៤៤. ទម្លាប់ស្តាប់សៀវភៅ ជាជាងស្តាប់តន្រ្តី

៤៥. រៀនកំណត់ផែនការប្រចាំថ្ងៃ ខែ ឆ្នាំ

៤៦. រៀនសរសេររឿងបីយ៉ាងដែលអ្នកនឹងធ្វើនៅថ្ងៃស្អែក

៤៧. ចូលសិក្ខាសាលាឱ្យបានម្តងក្នុងមួយខែ

៤៨. ចូលរួមជាយុវជនស្ម័គ្រចិត្តជួយធ្វើការងារសង្គម

៤៩. រៀននិយាយណែនាំខ្លួនឱ្យបានល្អ

៥០. ស្លៀកពាក់ និងរៀបចំខ្លួនឱ្យបានត្រឹមត្រូវ 

III. ទំនាក់ទំនងសង្គម

៥១. រៀនបដិសេធ

៥២. លុបមនុស្សដែលខ្លួនមិនចូលចិត្តចេញពីបណ្តាញសង្គម

៥៣. ចាកចេញពីគ្រុបដែលរំខាន

៥៤. កុំចំណាយពេលធ្វើទំនាក់ទំនងដែលឥតប្រយោជន៍

៥៥. ជួបមិត្តល្អឱ្យបានម្តងក្នុងមួយខែ

៥៦. កុំទម្លាប់និយាយអាថ៌កំបាំងរបស់ខ្លួនប្រាប់មនុស្សទើបស្គាល់

៥៧. ជជែកជាមួយគេ កុំឧស្សាហ៍ចុចទូរស័ព្ទ

៥៨. នៅពេលតេទូរស័ព្ទទៅអ្នកដទៃ សួរសិនថាគេទំនេរអាចនិយាយបានឬអត់

៥៩. ទទួលបានជំនូនពីគេត្រូវសម្តែងការអរគុណឱ្យអស់ពីចិត្ត

៦០. ពេលយល់ច្រឡំរឿងអ្វីមួយជាមួយមិត្តភក្តិ ហៅមកនិយាយគ្នាឱ្យច្បាស់

៦១. កុំធ្វើជាអ្នកនាំពាក្យឱ្យអ្នកដទៃ

៦២. រៀននិយាយ សួស្តី ឬ ជំរាបសួរ ទៅកាន់អ្នកដទៃមុន

៦៣. កុំនិយាយចំណុចខ្សោយខ្លួនឯងនៅទីសាធារណៈ

៦៤. កុំឧស្សាហ៍រិះគន់អ្នកដទៃ

៦៥. ឧស្សាហ៍ទាក់ទងជាមួយគ្រួសារ សាច់ញាតិ

៦៦. រៀននិយាយ អរគុណ ទៅកាន់អ្នកបម្រើ

៦៧. អ្វីដែលអាចស្រាវជ្រាវខ្លួនឯងបាន កុំសួរគេ

៦៨. កុំពាក់ព័ន្ធ ឬ ផ្តល់យោបល់ទៅកាន់រឿងរ៉ាវគ្រួសារអ្នកដទៃ

៦៩. រៀនស្តាប់សម្តីដែលគេនិយាយ ទោះវាគ្រោតគ្រាតក៏ដោយ

៧០. កុំឧស្សាហ៍រអ៊ូបញ្ហាខ្លួនឯងប្រាប់អ្នកដទៃ

៧១. កុំសូវរាប់អានជាមួយនឹងមនុស្សដែលមានគំនិតអវិជ្ជមាន

៧២. រៀនស្តាប់ឱ្យច្រើនជាងនិយាយ

៧៣. ឆ្លើយតបសារ កុំទុកសារចោលលើសពី 24ម៉ោង

៧៤. រៀនជូនជំនូនដល់មិត្តភក្តិ

៧៥. រៀនផ្ញើសារអបអរសាទរជូនពរក្នុងឱកាសពិសេស 

IV. ការងារ

៧៦. រៀនប្រើប្រាស់កម្មវិធី Microsoft Office ឱ្យបានជំនាញ

៧៧. សរសេរអ្វីដែលអ្នកត្រូវធ្វើនៅថ្ងៃនេះ ដាក់នៅលើតុធ្វើការ

៧៨. កុំទម្លាប់ទៅធ្វើការយឺត

៧៩. រក្សាទំនាក់ទំនងល្អជាមួយមិត្តរួមការងារ

៨០. កុំទម្លាប់ពន្យារពេល

៨១. រៀនកត់ត្រានូវសកម្មភាពការងាររបស់ខ្លួន

៨២. រៀបចំកន្លែងធ្វើការងារឱ្យមានរៀបរយល្អ

៨៣. បែងចែកគ្នាឱ្យដាច់រវាងការងារ និងជីវិតផ្ទាល់ខ្លួន

៨៤. រៀបតារាងការងារដែលមិនទាន់ធ្វើ កំពុងធ្វើ និងបានធ្វើរួចរាល់

៨៥. រៀនសួរថ្នាក់លើពេលមិនចេះ

៨៦. រៀនប្រើប្រាស់បណ្តាញសង្គម

៨៧. ស្វែងរកចំណុចខ្លាំងរបស់ខ្លួន ហើយដុសខាត់វាឱ្យលេចធ្លោ

៨៨. ស្វែងរកចំណុចខ្សោយរបស់ខ្លួន ហើយរៀនកែខ្លួន

៨៩. រៀនបង្ហាញពីគំនិតរបស់ខ្លួនទៅកាន់ក្រុមការងារ

៩០. រៀនចែករំលែកបទពិសោធ និងចំណេះដឹង

៩១. កុំធ្វើជាអ្នកបង្កើតបញ្ហា ធ្វើជាអ្នកបង្កើតដំណោះស្រាយ

៩២. ស្លៀកពាក់ឱ្យត្រូវទៅនឹងវិជ្ជាជីវៈរបស់ខ្លួន

៩៣. គោរពតាមច្បាប់ និងបទបញ្ជាផ្ទៃក្នុងក្រុមហ៊ុន

៩៤. រៀនគិតខ្លួនឯងសិន ចាំសួរអ្នកដទៃ

៩៥. កុំធ្វើការលើសពី 10 ម៉ោងក្នុងមួយថ្ងៃ

៩៦. រកការងារណាដែលមានសៅរ៍-អាទិត្យ

៩៧. រៀនប្រើប្រាស់វេបសាយ ឬកម្មវិធីថ្មីដែលសម្រួលដល់ការងារ

៩៨. ឧស្សាហ៍ញ៉ាំបាយជុំគ្នាជាមួយក្រុមការងារ

៩៩. រៀបចំឯកសារការងារខ្លួនឱ្យមានរបៀបរៀបរយ

១០០. គោរពថ្នាក់លើ ឱ្យតម្លៃថ្នាក់ក្រោម


អត្ថបទទាក់ទង

ថ្នាំពុល ៣ យ៉ាង ដែលលាក់ទុកក្នុងខ្លួនមនុស្ស

 

Leave a Reply

Your email address will not be published. Required fields are marked *