ហេតុផល ៤ យ៉ាង ដែលលោកអ្នកខ្វះខាតឆន្ទៈក្នុងកិច្ចការដែលខ្លួនឯងធ្វើ
តើលោកអ្នកខ្វះខាតឆន្ទៈក្នុងកិច្ចការដែលត្រូវធ្វើទេ? ការស្វែងរកឆន្ទៈក្នុងកិច្ចការដែលលោកអ្នកកំពុងតែធ្វើប្រចាំថ្ងៃជារឿងលំបាកទេ? ទោះជាយ៉ាងណា មិនមែនអ្វីៗគ្រប់យ៉ាងគួរតែកើតឡើងជុំវិញឆន្ទៈទេ ដោយសារមិនមែនអ្វីៗគ្រប់យ៉ាងសុទ្ធតែជាឆន្ទៈដែលត្រូវធ្វើដោយចាំបាច់នោះទេ។ នៅពេលនិយាយដល់អាជីព ពាណិជ្ជកម្ម សកម្មភាព ជំនាញ និងវិជ្ជាជីវៈ មានហេតុផល ៤ យ៉ាង ដែលលោកអ្នកខ្វះខាតឆន្ទៈក្នុងកិច្ចដែលខ្លួនឯងធ្វើ៖
១. កិច្ចការនោះមិនត្រូវនឹងបណ្តុំជំនាញរបស់លោកអ្នក
រឿងទាំងអស់នេះទាក់ទងនឹងការស្គាល់ខ្លួនឯង។ ប្រហែលលោកអ្នកដឹងខ្លួនថាមិនពូកែខាងលេងបាល់ រចនា ឬកិច្ចការផ្សេងទៀតដែលហួសពីសមត្ថភាពនោះទេ។ ដូច្នេះការធ្វើកិច្ចការអ្វីមួយនៅវិស័យទាំងអស់នេះនឹងនាំឱ្យលោកអ្នកខកចិត្តមិនខាន។ ប៉ុន្តែក្នុងពេលជាមួយគ្នា លោកអ្នកប្រហែលពូកែខាងសរសេរ បង្កើត ស្តាប់ សង្កេត និងជំនាញជាច្រើនទៀត។ បើកិច្ចការដែលលោកអ្នកធ្វើមិនត្រូវគ្នានឹងជំនាញពីធម្មជាតិឬទេពកោសល្យរបស់លោកអ្នក ហើយមិនមានសក្តានុពលដើម្បីរីកចម្រើនទេ លោកអ្នកបានត្រឹមតែខ្ជះខ្ជាយពេលវេលាប៉ុណ្ណោះ។
២. មិនបានហ្វឹកហាត់គ្រប់គ្រាន់
សូមគិតដល់មនុស្សដែលពោរពេញដោយមហិច្ឆតាដូចជាលោក លីល វេន (Lil Wayne) ។ លោកបានរៀនបង្កើតភ្លេងតាំងពីអាយុ ៨ ឆ្នាំមក។ សព្វថ្ងៃលោកមានអាយុ៣៣ឆ្នាំហើយ។ តន្រ្តីជាឆន្ទៈរបស់លោក ហើយឆន្ទៈនោះបង្កើតឡើងពីការហ្វឹកហាត់ និងការប្រឹងប្រែងមិនដាច់។ សូមមើលជីវិតមនុស្សខ្លះទៀតដូចជា ខេធី ផឺរី (Katy Perry) ។ លោកស្រីរៀនលេងភ្លេងតាំងពីអាយុ១៦ឆ្នាំមក។ ឆន្ទៈដែលមនុស្សគ្រប់គ្នាមើលឃើញនៅក្នុងស្នាដៃនិងសំឡេងរបស់លោកស្រីកើតឡើងពីការហ្វឹកហាត់រាប់ឆ្នាំមុនពេលសម្តែង។ ទោះជាលោកអ្នកប្រើប្រាស់នរណាម្នាក់ជាគំរូក៏ដោយ ការហ្វឹកហាត់ជាហេតុផលដែលឆន្ទៈនៅតែមានជានិច្ច។
ហេតុផលដែលការហ្វឹកហាត់មានឥទ្ធិពលខ្លាំងលើឆន្ទៈគឺបើគ្មានការហ្វឹកហាត់ទេ លោកអ្នកនឹងមិនអាចខ្លាំងពូកែក្នុងកិច្ចការដែលខ្លួនឯងធ្វើទេ។ ហើយបើលោកអ្នកមិនអាចធ្វើកិច្ចការបានល្អទេ លោកអ្នកនឹងមិនរីករាយក្នុងកិច្ចការទេ។ គ្មានឆន្ទៈណាដែលមិនមានការរីករាយ ហើយក៏គ្មានការរីករាយដែលមិនមានឆន្ទៈទេ។
៣. ស្អប់កិច្ចការដែលខ្លួនឯងធ្វើ
សូមគិតដល់មនុស្សម្នាក់ដែលលោកអ្នកស្អប់ ហើយជាមនុស្សដែលក្បត់លោកអ្នក និងធ្វើឱ្យលោកអ្នកឈឺចាប់។ បើទទួលបានឱកាសនៅក្បែរមនុស្សប្រភេទនោះ លោកអ្នកពិតជាជ្រើសរើសមិនរស់នៅជាមួយគេទេ មែនទេ? ដោយសារការស្អប់បានត្រឹមតែបង្កើតការស្អប់ថែមទៀតប៉ុណ្ណោះ។ គ្មានអ្វីល្អនៅក្នុងការស្អប់ទេ។ ឆន្ទៈក៏មានដំណើរការក្នុងរបៀបដូចគ្នានេះដែរ។ បើលោកអ្នកស្អប់កិច្ចការដែលខ្លួនឯងធ្វើ គ្មានហេតុផលអ្វីដែលឆន្ទៈអាចកើតឡើងបានទេ ដោយសារអ្វីដែលការស្អប់បិទច្រកទ្វារនៃឆន្ទៈ។
ប្រហែលមានហេតុផលមួយចំនួនទៀតដែលធ្វើឱ្យលោកអ្នកស្អប់កិច្ចការដែលលោកអ្នកធ្វើ៖
- លោកអ្នកមិនពូកែធ្វើកិច្ចការនោះ
- លោកអ្នកធ្វើកិច្ចការនោះដោយមិនចាំបាច់
- លោកអ្នកធ្វើកិច្ចការនោះដោយសារតែសង្គមបង្ខំ់
៤. មិនបានរៀនគ្រប់គ្រាន់អំពីការងារ
ចំណុចនេះមានភាពស្រដៀងគ្នានឹងចំណុចទីមួយខាងលើដែរ។ បើលោកអ្នកមិនដឹងអំពីកិច្ចការដែលលោកអ្នកកំពុងតែធ្វើទេ តើលោកអ្នកធ្វើដោយរបៀបណា? លោកអ្នកនឹងបញ្ចប់ដោយការខកចិត្ត និងមិនចាប់អារម្មណ៍ក្នុងកិច្ចការនោះ។ បើលោកអ្នកចេះប្រើប្រាស់ត្រឹមត្រូវ ចំណេះដឹងជួយធ្វើឱ្យកាន់តែមានភាពងាយស្រួលក្នុងការមានឆន្ទៈអំពីកិច្ចការដែលលោកអ្នកកំពុងធ្វើ។
ប្រភព៖ Addicted2success
អត្ថបទទាក់ទង