សញ្ញាទាំង ៩ បញ្ជាក់​ថា​អ្នក​កំពុង​តឹងតែង​​ចំពោះ​ខ្លួនឯង​ជ្រុល​ពេក​

ភាពតានតឹង ជាបញ្ហា ឬស្ថានភាពណាដែលបុគ្គលម្នាក់មានការលំបាកក្នុងការប្រឈមមុខដោះស្រាយ ដែលនេះអាចបណ្តាលឲ្យបុគ្គលនោះមានការតានតឹងចិត្ត។ បុព្វហេតុដែលបណ្តាលឲ្យមានការតានតឹងចិត្តអាចការពារ ឬកាត់បន្ថយបាន។ ការការពារ ឬកាត់បន្ថយការតានតឹងចិត្ត អាចជួយធ្វើឲ្យមនុស្សយើងមានសុខភាពផ្លូវចិត្ត និងសុខភាពផ្លូវកាយល្អប្រសើរ។

ចង់​ក្លាយ​ជា​មនុស្ស​ល្អ ពិតជា​ត្រូវ​ខិតខំ​ដាក់​វិន័យ​ខ្លួនឯង​ឲ្យ​តឹងរ៉ឹង​បន្តិច​ហើយ ប៉ុន្តែ​បើ​ជ្រុល​ពេកក៏​ជា​រឿង​ហួសហេតុ​មួយ​ដែរ។ សញ្ញាទាំង ៩ ​ខាងក្រោម​នេះ បញ្ជាក់​ថា​អ្នក​កំពុង​តឹងតែង​នឹង​ចំពោះ​ខ្លួនឯង​ជ្រុល​ពេក​ហើយ៖

១. អ្នក​មិន​ត្រេកត្រអាល​នឹង​ពាក្យ​សម្ដី​សរសើរ​របស់​អ្នក​ដទៃ ទោះជា​ខ្លួនឯង​ធ្វើ​បាន​ល្អ​យ៉ាង​ណា​ក៏​ដោយ។

២. នៅ​ពេល​ដែល​អ្នក​មាន​កំហុស​ឆ្គង អ្នក​មាន​អារម្មណ៍​ថា​ខ្លាច​អ្នក​ដទៃ​ជុំវិញ​ខ្លួន​សើចចំអក។

៣. អ្នក​មើល​មិន​ឃើញ​ពី​សមិទ្ធផល​ធំ​ៗ​របស់​ខ្លួនឯង ហើយ​នៅ​ពេល​មាន​នរណា​ម្នាក់​អបអរសាទរ​ដែល​អ្នក​ក្នុង​ការ​ទទួល​បាន​ជោគជ័យ អ្នក​នឹង​ឆ្លើយ​ដោយ​បន្ទាប​ខ្លួនឯង។

៤. អ្នក​ប្រៀបធៀប​ខ្លួន​ឯងទៅ​នឹង​អ្នក​គ្រប់គ្នាដែល​នៅ​ជិត​ ហើយ​អ្នក​តែងតែ​រក​អ្វី​មួយ​ដែល​ពួកគេ​មាន និង​អ្នក​គ្មាន។ ជា​ទូទៅ ​អ្នក​មាន​អារម្មណ៍​ថា​អន់​ជាង​គេ។

៥. អ្នក​បន្ទោស​ខ្លួនឯង នៅ​ពេល​ដែល​ត្រូវ​បាន​បដិសេធ ឬ​នៅ​ពេល​ដែល​នរណា​ម្នាក់​ចាកចេញ។

៦. អ្នក​បោះបង់ចោល​មុន​នឹង​ដឹង​ថា​មិន​ទាន់​សម្រេច​បានឬ​អត់ ព្រោះ​អ្នក​មើល​ឃើញ​ថា​លំបាក ហើយ​ពេល​ធ្វើ​ទៅ​ខ្លាច​មិន​បាន​ជោគជ័យ​នាំ​​ឲ្យខ្មាស​គេ។

៧. អ្នក​តែងតែ​មាន​ភាព​តានតឹង​ដោយ​ខ្លួនឯង នៅ​ពេល​អ្នក​គិត​ពី​អ្វី​មួយ​នា​ពេល​អនាគត។

៨. នៅ​ពេល​អ្នក​និយាយ​អំពី​ខ្លួនឯង ពាក្យ​តែ​មួយ​គត់​ដែល​ចេញ​ពី​មាត់​របស់​អ្នក ​គឺអវិជ្ជមាន។ អ្នក​មិន​ដែល​និយាយ​ល្អ ដើម្បី​ពី​ខ្លួនឯង​ឡើយ។

៩. អ្នក​តែងតែ​សុំទោស ទោះ​ជា​មិន​បាន​ប្រព្រឹត្ត​អ្វី​ក៏​ដោយ។ អ្នក​តែងតែ​គិត​ថាកំពុង​រំខាន​នរណា​ម្នាក់​ដោយ​គ្រាន់​តែ​ឃើញ​គេ​រវល់​បន្តិច​សោះ។

ប្រភព៖ positivethingsonly


អត្ថបទទាក់ទង

ធាតុផ្សំទាំង ៥ មានវត្តមាននៅក្នុងការឈ្នះក្នុងគ្រប់វិស័យនៃជីវិត

 

Leave a Reply

Your email address will not be published.