រឿង ១៤ យ៉ាង ដែលអ្នកគួរដឹងដើម្បីឲ្យផ្លូវចិត្តកាន់តែរឹងមាំ

១. ស្ងៀមស្ងាត់៖ គឺជាចម្លើយដែលល្អបំផុត សម្រាប់មនុស្សដែលមិនឱ្យតម្លៃនូវអ្វីដែលយើងនិយាយ!

២. ញញឹម៖ គឺជាជម្រើសដែលល្អបំផុត សម្រាប់លាក់បាំងបញ្ហា និងការឈឺចាប់តែម្នាក់ឯង!

៣. ស្មោះត្រង់៖ មនុស្សស្លូត ស្មោះត្រង់ មិនមែនគេភ្លើ ល្ងង់ មិនដឹងអីនោះទេ តែគេជាមនុស្សដែលមានចិត្តសស្អាត និងបេះដូងធំទូលាយ!

៤. នៅស្ងៀម៖ តែដឹងរឿងទាំងអស់ គ្រាន់តែមិនចង់និយាយអ្វីច្រើននាំវែងឆ្ងាយ!

៥. ជឿជាក់៖ មនុស្សខ្លះ តែងតែទុកយើងសំខាន់ និងជឿលើយើងគ្រប់យ៉ាងដោយមិនត្រូវការការបកស្រាយអ្វីច្រើនដែរ តែគេនៅតែជឿ និងយល់ពីយើង!

៦. ជម្រើស៖ ពេលខ្លះ ការជ្រើសរើសខុស ក៏នាំមកឱ្យយើង នីវមេរៀនដ៏ល្អ ទៅឆ្ពោះទៅរកកន្លែងដែលត្រឹមត្រូវ!

៧. ស្ងប់ស្ងាត់៖ ពេលខ្លះ វាជារឿងដែលល្អ និងត្រឹមត្រូវបំផុត ដែលយើងជ្រើសរើសការនៅស្ងប់ស្ងាត់!

៨. ការពិត៖ មនុស្សខ្លះ គេនឹងចាកចេញពីយើង នៅពេលមួយដែលគេរកឃើញមនុស្សដែលល្អជាងយើង!

៩. គ្រប់គ្រាន់៖ ពេលខ្លះ យើងគ្រាន់តែព្យាយាមឱ្យអស់ពីលទ្ធភាពរបស់យើង ធ្វើឱ្យបានល្អបំតតាមដែលអាចធ្វើបាន តែប៉ុណ្ណឹង គឺគ្រប់គ្រាន់ហើយ!

១០. ជឿលើខ្លួនឯង៖ ជឿជាក់លើខ្លួនឯង ខ្លួនឯងត្រូវតែមកមុនជានិច្ច មុននឹងជឿ ឬពឹងផ្អែកលើអ្នកដទៃ!

១១. ប្រកែក៖ រឿងខ្លះ មិនបាច់ទៅចំណាយពេលប្រកែកតវ៉ាទេ បើគេចង់ឈ្នះ ឱ្យគេឈ្នះទៅ បើគេឈ្នះហើយ គេមិនចេញទៅ ឱ្យគេនៅចុះ ទុកឱ្យយើងជាអ្នកដើរចេញ!

១២. រីករាយ៖ ជីវិត ពិតជាស្រស់ស្អាត នៅពេលដែលអ្នកដឹង និងចេះបង្កើត ចេះផ្ដល់ភាពរីករាយឱ្យខ្លួនឯង!

១៣. តម្លៃ៖ រៀនគោរពអ្នកដទៃ តែត្រូវចេះផ្ដល់តម្លៃឱ្យខ្លួនឯងជាមុនសិន!

១៤. បារម្ភខ្វល់ខ្វាយ៖ ទោះបីជាពេលដែលយើងមានអារម្មណ៍ខឹងយ៉ាងណា តែជម្រៅចិត្ត និងបេះដូងរបស់យើង គឺនៅតែគិតខ្វល់ បារម្ភគ្រប់ពេល…!!!


អត្ថបទទាក់ទង

៥ យ៉ាង ដែលចាស់បុរាណប្រដូចទៅនឹងមនុស្ស

Leave a Reply

Your email address will not be published. Required fields are marked *