មេរៀនជីវិត ៩ ចំណុច ដែលយើងគួរស្វែងយល់

ដើម្បីឆ្ពោះទៅដល់គោលដៅក្នុងជីវិតប្រកបដោយភាពជោគជ័យ ដែលគួរជាទីមោទកភាព ការវង្វេងផ្លូវ ស្នាមរបួសពីការបរាជ័យ ភាពអស់សង្ឃឹម និងការបាត់បង់ជំនឿទុកចិត្តមកលើខ្លួនឯង តែងរមែងកើតមានឡើង។ ចំពោះបុគ្គលដែលមានឆន្ទៈក្លាហានពិតប្រាកដ គេចេញទៅសម្រេចនូវមហិច្ឆតាសម្រាប់ជីវិតរបស់ខ្លួន ជាជាងដេកចាំព្រេងសំណាងធ្លាក់មកពីលើមេឃមកជួយជីវិតពួកគេឲ្យល្អប្រសើរ។ បើយើងកំពុងចួបនឹងឧបសគ្គនៅលើដំណើរផ្លូវដើររបស់យើង យើងមិនត្រូវបោះបង់ឆន្ទៈក្លាហានរបស់អ្នកនោះឡើយ ព្រោះនៅពីក្រោយភាពជោគជ័យរបស់បុគ្គលម្នាក់ សុទ្ធតែជាស្នាមដាននៃភាពបរាជ័យ និងបទពិសោធន៍ជូរចត់ដែលនឹកស្មានមកដល់។ អ្វីដែលសំខាន់នៅក្នុងជីវិត គឺមិនមែនជាភាពបរាជ័យរបស់យើងនោះទេ តែជាការដែលយើងសួរខ្លួនឯងថាតើអ្នកនឹងដោះស្រាយបែបណាជាមួយវា? និងថាតើយើងនឹងធ្វើអ្វីខ្លះដើម្បីឲ្យមានការផ្លាស់ប្ដូរ? ខាងក្រោមនេះមេរៀនជីវិតដែលយើងគួរស្វែងយល់៖

  • កុំអំនួតមើលងាយគេ ពេលធ្លាក់ខ្លួន គ្មានអ្នកជួយយើងទេ ជីវិតមានឡើងមានចុះ កុំបង្កើតសត្រូវជុំវិញខ្លួន ត្រូវរាប់អានមិត្តឱ្យបានច្រើន។
  • កុំរស់នៅពឹងលើដង្ហើមគេ ត្រូវចេះបង្កើតខ្យល់ដង្ហើមឱ្យខ្លួនឯងយ៉ាងតិចឱ្យបាន ៣ ច្រក នៃចំណូល គឺសំខាន់អស់មួយសល់មួយ ជួយយើងពេលមានទុក្ខលំបាក។
  • កុំនិយាយពីទុក្ខលំបាកប្រាប់គេច្រើនពេក ព្រោះមនុស្សក្នុងសង្គមខុសពីមនុស្សក្នុងសាលា រឿងសំងាត់ រឿងផ្ទាល់ខ្លួន ត្រូវចេះរក្សា កុំដើរផ្លែផ្កាដល់កន្លង់ ជីវិតយើងលិចលង់អស់តម្លៃព្រោះរឿងហ្នឹង។ 
  • កុំសន្យាជាមួយអ្នកណាម្នាក់ ទោះបីច្បាស់លាស់យ៉ាងណាក៏ដោយ បើធ្វើបាន ១០ ប្រាប់គេតែ ១ បានហើយ ធ្វើឱ្យឮជាងនិយាយ បង្ហាញជាលទ្ធផលប្រសើរជាង។
  • កុំដាច់ខាតស្អីក៏អញចេះ ត្រូវចេះធ្វើការជាក្រុម សាមគ្គីគ្នា គោរពអ្នកមានជំនាញ ស្តាប់គេឱ្យបានច្រើន ទើបអនាគតរីកចម្រើនជាលំដាប់។ 
  • កុំឆ្កួតនឹងភាពជោគជ័យរយៈពេលខ្លី ត្រូវចេះសន្សំសំចៃពេលមានបាន ពេលមានចាយអត់គិត ពេលអ្នកក្រនឹងវេទនាខ្លាំងណាស់។
  • កុំឱ្យអ្នកណាម្នាក់ខ្ចីលុយឱ្យសោះ បើមិនចង់បង្កើតសត្រូវ សុខចិត្តជួយដោយចេញពីចិត្តតាមលទ្ធភាពតែកុំឱ្យខ្ចី។
  • កុំបោកប្រាស់លុយគេមកហ៊ឺហា វាសនាគ្មានអនាគតច្បាស់លាស់ទេ លុយគេញើសឈាមគេ កុំយកមកហ៊ឺហា ជុងមិនដែលភ្លេចកុកទេ មានតែកុកទេភ្លេចជុង (លេងជាមួយបំណុល បំណុលនឹងសម្លាប់អ្នក)
  • កុំឲ្យអារម្មណ៍គ្រប់គ្រងអ្នក។ ចិត្តស្ងប់ អាចដោះស្រាយរាល់ព្យុះសង្ឃរា។

ជីវិតគឺសាមញ្ញទេ តែយើងទេចេះតែធ្វើឲ្យវាស្មុញស្មាញ។


អត្ថបទទាក់ទង

រឿងចំនួន ៥ ដែលត្រូវចៀសវាង ដើម្បីគោលដៅធំៗ

Leave a Reply

Your email address will not be published. Required fields are marked *