មេរៀនជីវិតទាំង ៩ ដែលយើងគួររៀនសូត្រ និងយកទៅគិតត្រិះរិះពិចារណាជា​គុណតម្លៃ​នៃជីវិត

ធ្វើជាមនុស្សត្រូវចេះធ្វើអំពើល្អ យល់ដឹងខុសត្រូវ ដឹងបុណ្យ ដឹងបាប ដឹងគុណ ដឹងទោស ធ្វើជាមនុស្សល្អ។ ខាងក្រោមនេះ ជាកម្រងទស្សនៈមួយចំនួនដែលយើងគួររៀនសូត្រ និងយកទៅគិតត្រិះរិះពិចារណាជា​គុណតម្លៃ​នៃជីវិត៖

១. ផ្ដល់ឲ្យដោយចិត្តសប្បុរស

“រៀនផ្ដល់ឲ្យ បើទោះបីអ្នកមានតិចតួចក៏ដោយ។”

“ប្រសិនបើអ្នកដុតភ្លើងបំភ្លឺអ្នកដទៃ ភ្លើងនោះនឹងអាចបំភ្លឺផ្លូវអ្នកផងដែរ។”

“ទៀនរាប់ពាន់ដើមឆេះដោយសារទៀនមួយដើម ហើយជីវិតនៃទៀននោះមិនសាបសូន្យឡើយ ប្រៀបដូចសេចក្ដីរីករាយមិនដែលសាបសូន្យដោយសារតែការចែករំលែកនោះឡើយ។”

២. ដោះលែងខ្លួនអ្នកពីចិត្តជាប់ជំពាក់

“រតនវត្ថុដ៏មានតម្លៃមានក្នុងឋានសួគ៍ មិនអាចប្រៀនបាននឹងមនុស្សដែលចេះភ្ងាក់រលឹក។”

“ការឈឺចាប់មានពិត ទុក្ខវេទនាគឺជាជម្រើសរបស់អ្នក។”

“ឬសគល់នៃសេចក្ដីទុក្ខ គឺសេចក្ដីលោភលន់ចង់បាន។”

៣. ស្វែងរកចម្លើយ

“គ្មាននរណាម្នាក់អាចជួយអ្នកបានទេ មានតែខ្លួនអ្នកប៉ុណ្ណោះ។ អ្នកត្រូវដើរលើគន្លងផ្លូវដោយខ្លួនអ្នក។”

“មានកំហុសពីរដែលអ្នកធ្វើនៅពេលធ្វើដំណើរទៅកាន់ការពិត៖ ទី១ មិនដើរឆ្ពោះទៅតាមផ្លូវត្រូវ ទី២ មិនចាប់ផ្ដើមដើរ។”

“វាជារឿងប្រសើរក្នុងការយកឈ្នះខ្លួនអ្នក ជាជាងយកឈ្នះសង្រ្គាមរាបពាន់សមរភូមិ។ អ្នកឈ្នះគឺជាអ្នក គ្មាននរណាអាចយកវាចេញពីអ្នកឡើយ។”

៤. ដើរលើផ្លូវត្រូវ

“ទឹកដែលហូរចេញពីព្រែកតូចៗហូរកងរំពង ចំណែកទឹកដែលហូរពីព្រែកធំហូរដោយភាពស្ងប់ស្ងាត់។ អ្វីដែលមិនពេញតែងបង្កសំម្លេងកងរំពង ហើយអ្វីដែលពេញប្រៀបគឺតែងតរក្សាភាពស្ងប់ស្ងាត់។”

“ខ្យល់មិនអាចធ្វើឲ្យថ្មធំៗរង្កើបាននោះទេ ប្រៀបដូចមនុស្សប្រកបដោយគតិបណ្ឌិតមិនអាចរង្គើរដោយសារតែការសរសើរឬការរិះគន់។”

៥. យកឈ្នះភាពអត្មានិយម

“ការយកឈ្នះខ្លនឯង គឺជាទំនួលខុសត្រូវធំជាងការយកឈ្នះអ្នកដទៃ។”

“ចិត្តស្ងប់ដោយសារការផ្លាស់ប្ដូរនៃវាសនា ការដោះលែងក្ដីទុក្ខ ការសម្អាតចិត្តកខ្វក់ និងការដោះលែងភាពភ័យខ្លាច។”

“គ្មានផ្លូវឆ្ពោះទៅកាន់ភាពរីករាយនោះទេ មានតែភាពរីករាយគឺជាផ្លូវ។”

៦. បញ្ឈប់ចិត្តស្អប់ កំហឹង សេចក្ដីភ័យខ្លាច

“បាចសាចសេចក្ដីស្រលាញ់ទៅកាន់ពិភពលោកដោយមិនមានចិត្តស្អប់ ឬគំនិតអាក្រក់ទៅកាន់នរណាម្នាក់។”

“អ្នកមិនត្រូវបានដាក់ទោសពីព្រោះកំហឹងរបស់អ្នកនោះទេ ប៉ុន្តែអ្នកនឹងត្រូវដាក់ទោសដោយកំហឹងរបស់អ្នក។”

“ប្រសិនបើបញ្ហាអាចដោះស្រាយបានហេតុអ្វីត្រូវព្រួយបារម្ភ។ ប្រសិនបើបញ្ហាមិនអាចដោះស្រាយបាន សេចក្ដីព្រួយបារម្ភនឹងធ្វើឲ្យអ្នកមិនស្ងប់ចិត្ត។”

“ការចងចាំកំហុសអ្នកដទៃ ប្រៀបដូចទូលភ្នំដ៏ធ្ងន់លើក្បាលរបស់អ្នក។”

៧. សូមរស់នៅក្នុងបច្ចុប្បន្ន

“ប្រសិនបើអ្នកអាចមើលឃើញភាពស្រស់ស្អាតរបស់ផ្កាមួយទងៗ ជីវិតរបស់អ្នកនឹងផ្លាស់ប្ដូរ។”

“អតីកាលកាលកន្លងបាតបង់ទៅហើយ អនាគតក៏មិនទាន់មកដល់ អ្នកត្រូវរៀនរស់នៅក្នុងបច្ចុប្បន្ន។”

“រៀងរាល់ព្រឹកអ្នកចាប់កំណើតជាថ្មីម្ដងទៀត ដូចនេះអ្វីដែលអ្នកធ្វើថ្ងៃនេះគឺសំខាន់ខ្លាំងណាស់។”

៨. អ្នកគឺជាអ្នកកាច់ចង្កូតជោគវាសនារបស់អ្នក

“ភាពល្អបរិសុទ្ធឬមិនល្អគឺអ្នកជាអ្នកកំណត់។ គ្មានរណាម្នាក់អាចបន្សុទ្ធនរណាម្នាក់បាននោះទេ។”

“ព្រះសម្មាសម្ពុទ្ធជាអ្នកចង្អុលផ្លូវ ប៉ុន្តែអ្នកជាអ្នកត្រួសត្រាយផ្លូវដោយខ្លួនឯង។”

៩. កុំបដិសេធការពិត

“មនុស្សត្រូវជួបសេចក្ដីស្លាប់ ប៉ុន្តែមនុស្សមានចំណេះដឹងមិនទួញសោកព្រួយបារម្ភនោះទេ ដោយសារពួកគេដឹងថាវាជាធម្មជាតិរបស់មនុស្ស។”


អត្ថបទទាក់ទង

តើធ្វើដូចម្តេចដើម្បីឈប់រស់នៅក្នុងអតីតកាល ហើយរីករាយក្នុងការងារបច្ចុប្បន្ន?

 

Leave a Reply

Your email address will not be published.