មូលហេតុ ៨ យ៉ាង ដែលធ្វើឲ្យស្អប់មនុស្សល្អ

បុគ្គល​ដែល​បាន​បម្រើមាតាបិតា ធ្វើ​ទាន​ដល់​អ្នក​ក្រីក្រ ជន​ទុរគត អ្នកតូច​ទាប រួម​នឹង​ចេះ​រៀបចំ​ឫកពា ចរិយា រួម​ទាំង​សម្តីសំដៅ​សមរម្យ ទាំង​ទឹកចិត្ត​ល្អជា​ដើម ឈ្មោះ​ថា​ជា​មនុស្ស​ដែល​គួរ​រាប់អាន គួរ​ឱ្យ​សរសើរ។

១. យល់ខុស មិនជឿថា មានបាប មានបុណ្យ មិនជឿថា ធ្វើបាបបានផលជាទុក្ខ ធ្វើបុណ្យបានផលជាសុខទេ។ (មច្ឆាទិដ្ឋិ)

២. ត្រិះរិះខុស គឺកិតរកការសប្បាយតាមផ្លូវអបាយមុខ ឬតាមការជិះជាន់ កេងប្រវ័ញ្ច ធ្វើបាបអ្នកដទៃ។ (មិច្ឆាសង្កប្ប)

៣. និយាយពាក្យខុស គឺនិយាយពាក្យភូតកុហក ញុះញង់ ស៊កសៀត បំបែកបំបាក់ ជេរប្រទេចផ្ដាសារអ្នកដទៃ។ (មិច្ឆាវាចា)

៤. ធ្វើការងារខុស គឺធ្វើការងារដោយខ្វះសតិស្មារតីមិនដឹងថា ការងារណាគួរធ្វើ ការងារណាមិនគួរធ្វើ ការងារណាគួរធ្វើមុន ការងារណាគួរធ្វើក្រោយ។ (មិច្ឆាកម្មន្ត)

៥. ចិញ្ចឹមជីវិតខុស គឺប្រកបមុខរបររកស៊ីខុសច្បាប់ ខុសសីលធម៌ ខុសប្រពៃណី។ (មច្ឆាអាជីវៈ)

៦. ព្យាយាមខុស គឺប្រឹងប្រែងព្យាយាមធ្វើកិច្ចការងារណាដែលមិនត្រឹមត្រូវ ខុសឆ្គាំឆ្គង គ្មានសីលធម៌។ (មិច្ឆាវាយាមៈ)

៧. រលឹកខុស គឺនឹកតែរឿងបាប រឿងអកុសល រឿងខុស ហើយសប្បាយរីករាយក្នុងរឿងខុសនោះ។ (មិច្ឆាសតិ)

៨. តម្កល់ចិត្តខុស គឺមុះមុត ក្លាហានក្នុងរឿងខុសមិនត្រូវទំនង។ (មច្ឆាសមាធិ)

កាលបើអ្នកសន្សំគំនិតមិនល្អច្រើននៅក្នុងខ្លួន វាធ្វើឲ្យយើងមិនមានជំហរឹងមាំ មានគំនិតរវើរវាយ ធ្វើអ្វីៗមិនបានសម្រេចល្អឡើយ។

បុគ្គល​ម្នាក់​តែងតែ​ចង់បាន​ការគោរព ស្រឡាញ់​រាប់អាន​ពី​អ្នកដទៃ​ដែល​នៅ​ជុំវិញខ្លួន។ បុគ្គល​ទាំងនោះ​តែងតែ​ព្យាយាម​ធ្វើ​គ្រប់យ៉ាង ដើម្បី​ឲ្យ​គេ​មើ​លម​កថា​ខ្លួន​ជាម​នុស្ស​ល្អ អ្នកខ្លះ​ប្រឹងរៀន អ្នកខ្លះ​ប្រឹង​ធ្វើការ រក​ទ្រព្យសម្បត្តិ​ឲ្យ​បាន​ច្រើន ធ្វើបុណ្យ គោរព​ច្បាប់ គោរព​សាសនា​ជាដើម។ ប៉ុន្តែ​អ្នក​ទាំងនោះ​ហាក់​មានការ​ភ្លេច​ចំពោះ​សកម្មភាព​ប្រចាំថ្ងៃ​របស់ខ្លួន ដែល​អាច​ទាញ​ខ្លួន​គាត់​ឲ្យ​ក្លាយជា​មនុស្ស​ម្នាក់​ល្អ ឬ​អាក្រក់​បាន​យ៉ាង​ងាយ។


អត្ថបទទាក់ទង

នរណាខ្លះជាមនុស្សល្អ?

 

Leave a Reply

Your email address will not be published. Required fields are marked *