មនុស្ស ៣ ប្រភេទ ដែលអាចធ្វើឲ្យយើងរីកចម្រើនជាងមុន

ពាក្យ​ថា​ មនុស្ស មក​ពី (មន + ឧស្ស) មន ប្រែថា គំនិត ឬ​ការ​គិត ឧស្ស ប្រែថា ខ្ពស់ ឬ​ប្រសើរ រួម​គ្នា​ទាំង​ពីរ​សព្ទ័​ប្រែ​ថា អ្នក​មាន​គំនិត​ខ្ពស់ ឬ​ជន​អ្នក​ដឹង​ខុស​ត្រូវ។ ដូច្នេះ អត្តភាព​ជាមនុស្ស មិន​គួរ​ប្រព្រឹត្ត​អំពើ​ទុច្ចរិត ដូច​ជា​សត្វ​ដែល​ខ្វះ​បញ្ញា​នោះ​ទេ គួរ​ប្រព្រឹត្ត​អំពើ​ល្អ អំពើ​សុចរិត។

មនុស្សគ្រប់រូបដែលចូលមកក្នុងជីវិតរបស់យើង គឺអាចជាគ្រូរបស់យើងទាំងអស់ គ្មាននរណាម្នាក់ដែលពូកែជាង ប្រសើរជាង អន់ជាងទាំងអស់នោះទេ។

  • នៅពេលចួបមនុស្សដែលពូកែជាង” ឬ “មនុស្ស +” ត្រូវចេះរៀនចំណេះពីគេ មិនមែនទៅច្រណែនគេនោះទេ។
  • នៅពេលចួបមនុស្សដែលស្មើគ្នា” ឬ “មនុស្ស =” ត្រូវយចេះអង្គុយផ្លាស់ប្តូរទស្សនៈជាមួយគេ មិនមែនទៅអង្គុយប្រៀបធៀបជាមួយនឹងគេនោះទេ។
  • នៅពេលចួបមនុស្សដែលអន់ជាង” ឬ “មនុស្ស -” ត្រូវយចេះបង្រៀនដល់គេ ហើយរៀនសូត្រនូវអ្វីដែលគេធ្វើខុសកុំទៅធ្វើតាមគេ។

មនុស្សគ្រប់រូបមានឧបសគ្គខុសៗគ្នាចូលមកក្នុងជីវិត ចូររៀនសូត្រគ្រប់រូបភាពដែលចូលមករកអ្នក ហើយអ្នកនឹងបានជួបមនុស្សដែលគាំទ្រអ្នក រីកលូតលាស់ទៅជាមួយគ្នា។


អត្ថបទទាក់ទង

រឿងចំនួន ៥ ដែលត្រូវចៀសវាង ដើម្បីគោលដៅធំៗ

 

Leave a Reply

Your email address will not be published. Required fields are marked *