មនុស្សមានទេពកោសល្យខ្លាំងពូកែ ចាញ់ព្រោះអំនួត មនុស្សធម្មតា បរាជ័យព្រោះខ្ជិល

ទុក្ខ ២ យ៉ាង ក្នុងជីវិត! មនុស្សមានទេពកោសល្យខ្លាំងពូកែ ចាញ់ព្រោះអំនួត មនុស្សធម្មតា បរាជ័យព្រោះខ្ជិល។

អំនួត (ន.) ការពោលអួតឬសម្ដីអួត : មនុស្សមានអំនួត មនុស្សអ្នកអួត (កុំប្រើថា សេចក្ដីអំនួត, បើត្រូវការប្រើពាក្យថា សេចក្ដី ត្រូវថា សេចក្ដីអួត ក៏គឺ អំនួត ហ្នឹងឯង)។ ព. កា. ពន្យល់ឱ្យប្រើពាក្យ អំនួត ថា : អំនួតជានាមសព្ទ មានបែបប្រាប់ថាកុំប្រើ– “សេចក្ដី” ថែមស៊ែមលើ ទាំងកុំប្រើ “ក្ដី” ផ្សំឡើយ។ (ម.ព. សេចក្ដី ផង)។

ខ្ជិល ( គុ. ) ដែល​មិន​ចូល​ចិត្ត​ធ្វើ​ការ ឬ ធុញ​ទ្រាន់​ស្អប់​ការ​ងារ ។ ពាក្យ​ផ្ទុយ​ឧស្សាហ៍ ។

កុំថាឡើយតែមនុស្សល្ងង់ ត្រូវជួបរឿងបរជ័យ សូម្បីតែមនុស្សឆ្លាតវៃ មានទេពកោសល្យខ្លាំងពូកែ ក៏គង់តែជួបរឿងបរាជ័យស្មានមិនដល់ដូចគ្នា។ ដោយហេតុតែភាពអំនួតក្អេងក្អាងរបស់មនុស្សទាំងនោះ ទើបធ្វើឱ្យពួកគេជួបរឿងបរាជ័យក្នុងជីវិត។ ចំណែកឯមនុស្សល្ងង់ឯណេះវិញ រមែងជួបរឿងបរាជ័យ ព្រោះតែភាពខ្ជិលច្រអូស។

. មនុស្សដែលមានទេពកោសល្យ ឆ្លាត ពូកែ តែងតែបរាជ័យដោយសារតែមោទកភាព និងភាពអំនួតក្អេងក្អាង

មនុស្សដែលមានទេពកោសល្យ គឺមានភាពរហ័សរហួន និងឆ្លាតវៃ ដូច្នេះពួកគេអាចចាប់យកឱកាសបានយ៉ាងឆាប់រហ័ស និងបង្កើតគំនិតល្អៗជាច្រើន។ ប៉ុន្តែពួកគេភាគច្រើនងាយនឹងបរាជ័យ ដោយសារ ចរិតក្រអឺតក្រទមរបស់ខ្លួនឯង

ពួកគេតែងតែព្រងើយកន្តើយនឹងអ្នកដទៃ គិតថាខ្លួនល្អគ្រប់គ្រាន់ មិនចាំបាច់រៀនអ្វីពីអ្នកដទៃឡើយ។ ពេលមនុស្សក្រអឺតក្រទម គេនឹងមានចិត្តអួតអាងជ្រួតជ្រាបក្នុងភាពក្រអឺតក្រទមនៃគំនូររបស់ខ្លួន។

បើក្រឡេកមើលពីជ្រុងមួយទៀត គេអាចឃើញថា មនុស្សក្រអឺតក្រទមមាន IQ ខ្ពស់ ប៉ុន្តែ EQ ទាប ដូច្នេះវាពិបាកក្នុងការទាក់ទាញអ្នកដទៃ។

ក្នុងជីវិត ការលាក់ភាពល្ងង់ខ្លៅ គឺជាភាពល្ងង់ ប៉ុន្តែការលាក់ប្រាជ្ញា គឺជាភាពឆ្លាតវៃ។ មនុស្សត្រូវរៀនពីរបៀបលាក់ភាពឆ្លាតរបស់ពួកគេ។ ទេពកោសល្យ និងប្រាជ្ញាពិតប្រាកដ គឺការដឹងរឿងដែលអ្នកមិនដឹងខ្លួនឯង ដើម្បីខិតខំសិក្សា និងបន្តទៅមុខទៀត។

ក្នុងជីវិតនេះ មានតែអ្នកមានទេពកោសល្យ តែស្ងប់ស្ងាត់ មានបុណ្យ តែប្រយ័ត្ន មានសមិទ្ធិផល តែបន្ទាបខ្លួន ទើជាអ្នកធំពិតប្រាកដ។

. មនុស្សធម្មតា បរាជ័យព្រោះតែភាពខ្ជិលច្រអូស

លើលោកនេះមានមនុស្សសាមញ្ញជាច្រើន មូលហេតុដែលពួកគេមិនអាចធ្វើឱ្យជីវិតមានភាពល្អប្រសើរ មិនមែនដោយសារតែពួកគេមិនមានទេពកោសល្យគ្រប់គ្រាន់នោះឡើយ ប៉ុន្តែដោយសារតែពួកគេខ្ជិលខ្លាំង។

ក្នុងសម័យនេះ ភាគច្រើនចង់រស់នៅដោយមានលុយច្រើន ការងារនៅជិតផ្ទះ មានសមត្ថកិច្ចខ្ពស់ តែមានទំនួលខុសត្រូវតិចតួច រំពឹងចង់ដេកច្រើនជាងធ្វើការ។ មែនហើយ នេះគឺជារឿងដែលមនុស្សជាច្រើនប្រាថ្នា ហើយមនុស្សជាច្រើនថែមទាំងមើលឃើញស្ថានភាពនៃជីវិតនេះជាក្ដីស្រមៃដ៏ធំទៀតផង។ តែតាមពិត គេខ្ជិលមិនចង់ធ្វើ តែចង់បានបាយឆ្ងាញ់។

ចង់សម្រាក តែធាតុពិត ខ្លួនឯងខ្ជិល ស្ថានភាពជីវិតនេះនឹងបំផ្លាញចរិតរបស់អ្នក បំផ្លាញក្តីសង្ឃឹម និងធ្វើឱ្យខួរក្បាលរបស់អ្នកធ្លាក់ចុះកាន់តែខ្លាំង។ នៅពេលអ្នកវង្វេងផ្លូវ អ្នកកាន់តែច្របូកច្របល់អំពីជីវិត ហើយរស់នៅដូចជាអ្នកជាសាកសពដែលគ្មានជីវិត។

ទន្ទឹមនឹងនោះ មនុស្សសាមញ្ញ ប៉ុន្តែឧស្សាហ៍ព្យាយាម និងលះបង់ការងាររបស់ពួកគេ នឹងទទួលបានការទទួលស្គាល់ពីមនុស្សគ្រប់គ្នា។ អ្វីដែលធ្វើឱ្យមនុស្សមានទេពកោសល្យមិនធម្មតានោះ គឺមិនមែនជាទេពកោសល្យឆ្នើមរបស់ពួកគេទេ តែជាការខិតខំមិនឈប់ឈររបស់ពួកគេ។

នេះគឺជាភាពខុសគ្នារវាងមនុស្សធម្មតា និងមនុស្សដែលមានទេពកោសល្យ អ្នកអាចជាមនុស្សធម្មតា ប៉ុន្តែកុំរស់នៅក្នុងជីវិតមធ្យម ដែលអ្នកដទៃមើលងាយឱ្យសោះ។


អត្ថបទទាក់ទង

មេរៀនសំខាន់ៗចំនួន ៧ ដែលអ្នកអាចរៀនសូត្រពីការបរាជ័យ

 

Leave a Reply

Your email address will not be published.