បុគ្គលិក ៥ ប្រភេទដែលនាំឲ្យអាប់អួដល់កន្លែងការងារដែលអ្នកគួរយល់ដឹង
នៅក្នុងក្រុមហ៊ុនមួយអាចរីកចម្រើន ឬលូតលាស់ទៅព្រមគ្នាបាន គឺអាស្រ័យលើការងារជាក្រុម ដែលមានទាំងមេដឹកនាំល្អ និងកូនចៅមានគំនិតច្នៃប្រតិដ្ឋ ដើរស្របផ្លូវគ្នា។
ក្រុមការងារដែលមានសក្ដានុពល គឺជាក្រុមការងារដែលមានទំនាក់ទំនងល្អគ្នាទៅវិញទៅមកដែលនាំមកនូវគុណសម្បត្តិជាច្រើនមកដល់កន្លែងការងារ។ នេះជាអ្វីដែលក្រុមហ៊ុន ឬស្ថាប័ននានាចង់បានបំផុត ដើម្បីឲ្យសមិទ្ធផលការងារទទួលបានលទ្ធផលល្អប្រសើរ។ ទោះបីជាបែបនេះក្តី បញ្ហាចំពោះបុគ្គលិកមួយចំនួន នៅតែកើតមានដែលជាឧបសគ្គធ្វើឲ្យប៉ះពាល់ដល់បរិយាកាសនៅកន្លែងការងារ ឬលទ្ធផលការងារមិនឆ្លើយតបតាមគោលដៅជាដើម។
ខាងក្រោមនេះ ជាបុគ្គលិក ៥ ប្រភេទដែលប្រិយមិត្តគួរយល់ដឹងដែលនាំឲ្យអាប់អួដល់កន្លែងការងារ៖
១. បុគ្គលិកដែលរញ៉េរញ៉ៃ
បុគ្គលិកលក្ខណៈរបស់បុគ្គលិកប្រភេទនេះ រួមមាន៖
- រៀនពីអ្វីដែលគ្មានប្រយោជន៍
- ការងារមិនមានរបៀបរៀបរយ
- ខ្វះភាពជឿជាក់ក្នុងការងារ
- ព្រងើយកន្តើយនឹងការងារ
- គ្មានការផ្លាស់ប្ដូរ
២. សំបូររឿងអាស្រូវច្រើនទាំងក្នុង និងក្រៅកន្លែងធ្វើការ
បុគ្គលិកលក្ខណៈរបស់បុគ្គលិកប្រភេទនេះ រួមមាន៖
- មានអត្តចរិតកោងកាចឬចូលចិត្តការគំរាមកំហែង
- មិនគោរពឬមើលស្រាលនឹងការងារ
- ជាប់ពាក់ព័ន្ធទៅនឹងរឿងអាស្រូវច្រើននៅក្រៅការងារ
- មិនសូវមានទំនាក់ទំនងល្អជាមួយអ្នកដទៃ
- បំផ្លាញសម្ភារៈការងារឬសម្ភារៈរបស់អ្នកដទៃ។
៣. បុគ្គលិកដែលនាំទុក្ខដល់ក្រុមការងារ
បុគ្គលិកលក្ខណៈរបស់បុគ្គលិកប្រភេទនេះ រួមមាន៖
- មិនដឹងពីតួនាទីនិង ដែនកំណត់ការងាររបស់ខ្លួន
- ត្អូញត្អែរច្រើននៅពេលបំពេញការងារ
- បំពេញការងារនៅពេលឈឺនិងចម្លងទៅក្រុមការងារ
- ធ្វើឲ្យទំនុកចិត្តក្រុមការងារចុះខ្សោយ
- និយាយទូរស័ព្ទច្រើនពេលបំពេញការងារ។
៤. បុគ្គលិកដែលចូលចិត្តការជួបជុំ ឬការកម្សាន្តឥតប្រយោជន៍
បុគ្គលិកលក្ខណៈរបស់បុគ្គលិកប្រភេទនេះ រួមមាន៖
- និយាយឮៗនៅកន្លែងការងារ
- ខ្វះការផ្ដោតយកចិត្តទុកដាក់នឹងការងារ
- មានគំនិតឬវិធីសាស្ត្រក្មេងខ្ចីទៅនឹងការងារ
- នាំក្រុមការងារឲ្យដើរលើផ្លូវអវិជ្ជមាន
- ចូលចិត្តផឹកស៊ីឬ កម្មវិធីសប្បាយៗខុសរបៀបនៅកន្លែងការងារ។
៥. បុគ្គលិកខ្ជិលច្រអូស
បុគ្គលិកលក្ខណៈរបស់បុគ្គលិកប្រភេទនេះ រួមមាន៖
- ការលើកទឹកចិត្តមានកម្រិតទាបបំផុត
- ធ្វើការមិនទាន់ពេលកំណត់
- គ្រប់គ្រងពេលវេលាមិនត្រឹមត្រូវ
- ចំណាយពេលច្រើនម៉ោងបើកមើលព័ត៌មានឥតប្រយោជន៍នៅលើអ៊ីនធឺណិត
- អវត្តមានញឹកញាប់។
អត្ថបទទាក់ទង
តិចនិកចំនួន ៦ ដើម្បីក្លាយជាមនុស្សមានសុជីវធម៌ក្នុងកន្លែងធ្វើការ