បាវចនាទាំង ៥ ដែលអ្នកអានគ្រប់រូបគួរចងចាំ

ការអានច្រើន អាចធ្វើឲ្យមនុស្សទាំងឡាយក្នុងសង្គមមានឱកាសបានទទួលនូវគំនិតល្អៗជាច្រើន សម្រាប់ស្រង់យកមកគិតពិចារណា ហើយយកមកប្រើប្រាស់ជាប្រយោជន៍ដល់ការរស់នៅរបស់យើងគ្រប់ៗគ្នា ឆ្ពោះទៅរកសេចក្ដីចម្រើន ភាពលូតលាស់ ថ្កើងថ្កាន ភ្លឺស្វាងក្នុងជីវិត។ ដូច្នេះ យើងគប្បីប្រឹងព្យាយាមជ្រើសរើសសៀវភៅល្អៗឲ្យបានច្រើន ដើម្បីបណ្ដុះប្រាជ្ញារបស់យើងម្នាក់ៗ ទៅរកឧត្ដមភាពជាមនុស្សដែលមានកត្តិនាមថ្លៃថ្នូរក្រៃលែង។ យ៉ាងណាមិញ សម្រាប់ការអាន អ្នកអានគ្រប់រូបគួរចងចាំបាវចនាទាំង ៥ ដូចខាងក្រោម៖

១. អានអ្វីដែលអ្នកចាប់អារម្មណ៍ ហើយអ្នកនឹងតែងតែចាប់អារម្មណ៍ក្នុងការអានជានិច្ច។

២. បោះបង់សៀវភៅដែលគួរឱ្យធុញទ្រាន់ ដើម្បីបង្កើតកន្លែងសម្រាប់សៀវភៅដ៏អស្ចារ្យ។ (*រក្សាទុក ឬជូនអ្នកដទៃ)

៣. គោលដៅ​នៃ​ការ​អាន ​គឺ​ជា​ការ​អនុវត្ត ​មិនមែន​ការ​ទន្ទេញឲ្យចាំ​ឡើយ។

៤. ការអានដោយល្បឿនលឿន គឺការអានលឿនជាងពីរដងដើម្បីរំលឹកពាក់កណ្តាល។

៥. វាមិនមែនជាសៀវភៅប៉ុន្មានក្បាលដែលអ្នកឆ្លងកាត់ដែលត្រូវគិតនោះទេ ប៉ុន្តែមានសៀវភៅប៉ុន្មានក្បាលដែលឆ្លងកាត់អ្នក។

***សៀវភៅ គឺជាការវិនិយោគ មិនមែនជាការចំណាយទេ។


អត្ថបទទាក់ទង

១០ ចំណុច ដើម្បីសម្រេចគោលដៅធំ

 

Leave a Reply

Your email address will not be published. Required fields are marked *