និយមន័យនៃភាពហានក្លាចំនួន ៤ ដែលអាចជួយអភិវឌ្ឍសេចក្តីក្លាហានរបស់អ្នក

យោង​តាម​ការ​អង្កេត​​​តាម​ល្ខណៈ​វិទ្យាសាស្ដ្របាន​ឲ្យដឹង​ថា បុគ្គល​ក្លាហាន​ជា​ច្រើន​ គឺជា​បុគ្គល​ដែល​អាច​គ្រប់គ្រង​ គំនិត អារម្មណ៍ និង​អាកប្បកិរិយា​របស់​ខ្លួន​បាន។ ដូច្នេះ ដើម្បី​ក្លាយ​ជា​បុគ្គល​ក្លាហាន អ្នក​ត្រូវ​តែ​ជា​មនុស្ស​ដែល​អាច​គ្រប់គ្រង​រាល់ គំនិត អារម្មណ៍ និង​អាកប្បកិរិយារបស់អ្នក​បាន។ យ៉ាងណាមិញ ភាពក្លាហាន មិនសុទ្ធតែមានពីកំណើតនោះទេ ប៉ុន្តែជាសមត្ថភាពដែលមនុស្សអាចហ្វឹកហាត់បាន។ សម្រាប់បុគ្គលមិនទាន់មានភាពក្លាហានគ្រប់គ្រាន់ដើម្បីត្រៀមខ្លួនជាអ្នកដឹកនាំក្រុម ឬជាមេកោយ សូមអាននិយមន័យនៃភាពហានក្លាទាំង ៤ ខាងក្រោម ប្រហែលអាចជួយអភិវឌ្ឍសេចក្តីក្លាហានរបស់អ្នកបាន។

១. ក្លាហាន មានន័យថា ហ៊ានប្រឈមមុខ

ក្លាហានប្រៀបដូចទម្លាប់មួយ ជួនកាលវាត្រូវការបណ្ដុះដោយការអនុវត្តជារឿយៗ។ រាល់ពេលដែលអ្នកមានអារម្មណ៍ទាក់ទើរ ឬជាប់គាំងដោយសារតែបញ្ហា នោះតម្រូវឱ្យ ប្រឈមមុខជាមួយវា។ ពេលខ្លះអ្នកត្រូវតែបង្ខំខ្លួនឯងឱ្យតទល់ជាមួយនឹងឧបសគ្គ បើទោះបីជាត្រូវចាញ់ក៏ដោយ ពីព្រោះនៅពេលដែលហ៊ានធ្វើបែបនេះ ស្មារតីនៃភាពក្លាហាននឹងកាន់តែរឹងមាំ។

២. ក្លាហាន មានន័យថា ហ៊ានតស៊ូជម្នះ

ក្លាហានរបស់បុគ្គលម្នាក់ ជាការទទួលខុសត្រូវគ្រប់រឿងរ៉ាវទាំងអស់ដែលបានធ្វើ ដោយមិនយកលេស ឬគេចវេសពីកំហុសដែលខ្លួនបង្កើតឡើយ។ ទោះបីជាបញ្ហាលំបាក ឬអារម្មណ៍តានតឹងក៏ដោយ អ្នកត្រូវតែអត់ធ្មត់ ហើយស៊ូទ្រាំប្រជែងជាមួយនឹងរឿងរ៉ាវទាំងនោះ រហូតដល់អ្វីៗចាប់ផ្តើមប្រសើរឡើង។

៣. ក្លាហាន មានន័យថា ហ៊ាននិយាយ ហ៊ានធ្វើ

មនុស្សម្នាក់អាចក្លាយជាមេដឹកនាំឆ្នើមបាន លុះត្រាតែខ្លួនព្រមចាប់ផ្ដើមធ្វើសកម្មភាពមុនអ្នកណាទាំងអស់ ហើយធ្វើដោយគ្មានការបង្ខិតបង្ខំ។ អ្នកត្រូវតែបង្ហាញទង្វើជាមុនសម្រាប់អ្នកដើរតាមខ្លួន និងជំរុញញអ្នកដទៃជានិច្ចនូវអ្វីដែលពួកគេមិនហ៊ានបញ្ចេញសកម្មភាពឬនិយាយចេញមក។

៤. ក្លាហាន មានន័យថា ហ៊ានប្រថុយប្រថាន

គ្មានរឿងអស្ចារ្យណាកើតឡើងចំពោះមនុស្សកំសាកនោះទេ ​វាកើតបានតែចំពោះមនុស្សដែលហ៊ានប្រថុយនឹងហានិភ័យប៉ុណ្ណោះ។ មានតែបុគ្គលហ៊ានប្រថុយជាមួយហានិភ័យទេ ដែលអាចឆ្ពោះទៅដល់ទិសដៅនិងបង្កើនការរីកចម្រើនទៅមុខ។ មិនថាមានរឿងអ្វីកើតឡើងក៏ដោយ អ្នកត្រូវតែហ៊ានធ្វើដំណើរឆ្ពោះទៅមុខបន្ត ទើបលទ្ធផលមិនដូចអតីតកាល។

ប្រភពយោង៖ Business Insider


អត្ថបទទាក់ទង

ចំណុចសំខាន់ៗចំនួន ៥ ដែលបង្ហាញពីសារៈសំខាន់នៃបណ្តាញទំនាក់ទំនង

 

Leave a Reply

Your email address will not be published. Required fields are marked *