ទម្លាប់ទាំង ១៥ ដែលស្ត្រីទទួលបានជោគជ័យមានដូចគ្នា
ប្រសិនបើអ្នកចង់បានអ្វីមួយលឿនទាន់ចិត្ត សួរបុរស, ប្រសិនបើអ្នកចង់ធ្វើអ្វីមួយបានសម្រេច សួរស្ត្រី។ – ម៉ាហ្គារ៉េត ថាច់ឆឺ (MARGARET THATCHER)
ជារៀងរាល់ឆ្នាំ អេដឌី បឺគ (Edie Berg) ស្ថាបនិកគេហទំព័រ The Strong Women’s Club ធ្វើការសម្ភាសជាមួយស្ត្រីដែលទទួលបានជោគជ័យនៅក្នុងអាជីពទាំងអស់។ អ្នកវិទ្យាសាស្រ្ត អ្នកអវកាស អត្តពលិកសកម្មជន មេដឹកនាំសាសនា អ្នកនិពន្ធ ហើយសូម្បីតែវិនិយោគិន។ ម្នាក់ៗមានរឿងខុសៗគ្នា ប៉ុន្តែខ្ញុំជឿថា ពួកគេមានលក្ខណៈស្រដៀងគ្នា។ វាជារឿងដ៏អស្ចារ្យមួយ ដើម្បីរៀនពីពួកគេ ហើយឥឡូវនេះខ្ញុំចង់ចែករំលែកមេរៀនទាំងនោះជាមួយអ្នក។
ខាងក្រោមនេះ គឺជាទម្លាប់ ១៥យ៉ាង ដែលស្ត្រីទទួលបានជោគជ័យ ៤៩នាក់ មានដូចគ្នា៖
១. អភិវឌ្ឍន៍ចំនុចខ្លាំងរបស់គេ (They play to their strengths.)
ស្ត្រីដែលទទួល បានជោគជ័យ ជ្រើសរើសផ្លូវរបស់ពួកគេ ដោយគិតពីអ្វី ដែលពួកគេធ្វើបានល្អបំផុត ដូច្នេះពួកគេធ្វើអ្វី ដែលពួកគេស្រឡាញ់។
២. មានមហិច្ឆតាខ្ពស់ (They have ambition.)
ស្ត្រីជោគជ័យ មិនស្រមៃត្រឹមចង់ក្លាយជា នាយកដ្ឋាន ឬ ភ្នាក់ងារទេ ប៉ុន្តែពួកគេមានគោលបំណង ក្លាយជាក្រុមហ៊ុនធំបំផុត ឬ ថ្នាក់ជាតិ។
៣. ពួកគេជាមនុស្សវិជ្ជមាន (They stay positive.)
ស្ត្រីដែលទទួលបានជោគជ័យ ដឹងពីរបៀបដោះស្រាយ ជាមួយការខកចិត្ត។ ពួកគេមិនអនុញ្ញាតឱ្យ មានអារម្មណ៍មិនល្អ ឬ ធ្លាក់ទឹកចិត្ត នោះទេ ពួកគេជឿថាអនាគត គឺ ល្អប្រសើរជាងមុន។
៤. ពួកគេចេះរៀបចំបានល្អ (They’re organized.)
“មនុស្សភាគច្រើនដែលខ្ញុំបានសម្ភាស ឆ្លើយតបជានិច្ច។ ពួកគេនឹង ពិនិត្យមើលសៀវភៅផ្ទាល់របស់គេ ប្រតិទិន កាលបរិច្ឆេទពេលវេលា និង ការសំភាសន៍។ អ្វីដែលពួកគេសម្រេចចិត្តធ្វើ ពួកគេនឹងធ្វើវាមួយជំហានម្ដងៗ។” Edie បានលើកឡើង។
៥. ពួកគេរៀនជានិច្ច (They’re constantly learning.)
ស្ត្រីទាំងនេះតែងតែអភិវឌ្ឍខ្លួនឯង ពួកគេក៏មានអ្នកណែនាំ ឬគ្រូបង្វឹកដើម្បីជួយពួកគេពន្លឿនការអភិវឌ្ឍរបស់ពួកគេផងដែរ។
៦. ពួកគេមានការគាំទ្រដ៏រឹងមាំ (They have a strong support system.)
ស្ត្រីភាគច្រើនដែលខ្ញុំបាននិយាយ គឺជាញឹកញាប់មានដៃគូរ ឬសមាជិកគ្រួសារដែលគាំទ្រអ្វីដែលពួកគេធ្វើ។
៧. ពួកគេដឹងថា ការបរាជ័យ និង ភាពជោគជ័យ គឺដេីរទទឹមគ្នា (They know failure and success go together.)
មនុស្សគ្រប់រូបមានការបរាជ័យ នៅតាមផ្លូវទៅកាន់ភាពជោគជ័យ។ ភាពជោគជ័យតែងតែកេីតឡេីងបន្ទាប់ពីបរាជ័យច្រេីនដង។
៨. ពួកគេជាមនុស្សដឹងគុណ (They remain grateful.)
ស្ត្រីទាំងនេះតែងតែផ្តល់កិត្តិយសដល់អ្នកដែលបានជួយពួកគេនៅតាមផ្លូវ។ ពួកគេមានអំណរគុណចំពោះអ្វីដែលពួកគេមាន។ ពួកគេមិនពីតំណេងរបស់ពួកគេនោះទេ។
៩. ពួកគេធ្វើការយ៉ាងខ្លាំង និងតស៊ូ (They work hard and persistently.)
គ្មាននរណាម្នាក់បានមកដល់ចំណុចនេះ ដោយមិនចាំបាច់ធ្វើការយ៉ាងលំបាកនោះទេ នេះប្រហែលជាអ្វីដែលយើងទាំងអស់គ្នាយល់ ប៉ុន្តែខ្ញុំដឹងរឿងនេះ។ វាងាយស្រួលនិយាយណាស់… ប៉ុន្តែវាពិបាកក្នុងការធ្វើ។
១០. ពួកគេមិនប្រឹងប្រែងជាមួយការងារតូចតាចនោះទេ (They don’t sweat the small stuff.)
មនុស្សដែលទទួលបានជោគជ័យ គឺតែងតែពូកែក្នុងការបែងចែកអ្វីដែរមានតម្លៃ និងអ្វីដែរគ្មានតម្លៃ។
១១. ពួកគេបានជ្រើសរើសការប្រយុទ្ធរបស់ខ្លួនដោយឆ្លាតវៃ (They choose their battles wisely.)
ស្ត្រីជោគជ័យមិនធ្វើឱ្យមានការពិភាក្សាគ្នាធំអំពីរឿងតូចតាចទេ។ ប៉ុន្តែប្រសិនបើមានបញ្ហា អ្នកអាចប្រាកដថាវានឹងត្រូវបានដោះស្រាយយ៉ាងឆាប់រហ័ស។
១២. ពួកគេធ្វើអ្វីដែលពួកគេជឿជាក់ (They do what they believe in.)
ទំនុកចិត្តលើគោលដៅ វាគឺជាប្រេងឥន្ធនៈដ៏អស្ចារ្យ សម្រាប់ការខិតខំ និងការលះបង់ដើម្បីការងារ។
១៣. ពួកគេមានទំនុកចិត្តខ្ពស់ (They have confidence.)
ស្ត្រីដែលទទួលបានជោគជ័យ ជឿជាក់លើខ្លួនឯង។ វាជារឿងដ៏ល្អ។
១៤. ពួកគេមានចក្ខុវិស័យសម្រាប់អនាគត (They have a vision for the future.)
ស្ត្រីជោគជ័យមើលឃើញពិភពលោកថ្មី និងភាពល្អប្រសើរជាងមុននាពេលអនាគត និងខិតខំធ្វេីការដេីម្បីឆ្ពោះទៅសម្រេចបាននូវការផ្លាស់ប្តូរទាំងនោះ។ ពួកគេមានការអត់ធ្មត់ សម្រាប់គម្រោងរយៈពេលវែង។
១៥. ពួកគេមានអារម្មណ៍ថាទទួលបានជោគជ័យ ប៉ុន្តែមិនឈប់ទេ (They feel successful, but never done.)
វាត្រូវតែមានអ្វីមួយដែលល្អប្រសើរជាងមាននេះ ដែលនឹងអនុញ្ញាតឱ្យពួកយើងឈានទៅដល់។ ស្ត្រីទាំងនេះ ហាក់បីដូចជាមិនចេះនឿយហត់ មានការលះបង់ និងចង់ដឹងចង់ឃើញ។
Edie បាននិយាយថា “រឿងទាក់ទងនឹងរឿងនេះសម្រាប់ខ្ញុំ នៅពេលស្តាប់ និងរៀនពីស្ត្រីទាំងនេះក្នុងឆ្នាំកន្លងទៅនេះ គឺថាពួកគេដូចជាអ្នក និងខ្ញុំដែរ។ ពួកគេមិនបានកើតមកជាមួយទ្រព្យដ៏ច្រេីននោះទេ។ ពិតណាស់ ពួកគេឆ្លាតវៃ និងផ្តោតអារម្មណ៍។ ពួកគេមិនមានកម្លាំងដ៏អស្ចារ្យនោះទេ តែពួកគេមានការប្តេជ្ញាចិត្ត ចក្ខុវិស័យ និងគោលបំណង។”
យើងអាចធ្វើបាន! យើងអាចធ្វើបាន!
អ្នកត្រូវតែធ្វើអ្វី ដែលអ្នកគិតថា អ្នកមិនអាចធ្វើបាន – ELEANOR ROOSEVELT
ប្រភព៖ Success
អត្ថបទទាក់ទង
មេរៀនកំពូលទាំង ៦ ដែលរៀនពីសៀវភៅ Think and Growth Rich ដោយ ណាប៉ូឡេអុង ហ៊ីល