ថ្នាំពុល ៣ យ៉ាង ដែលលាក់ទុកក្នុងខ្លួនមនុស្ស

អកុសល​ ៣ យ៉ាង ​ដែលនាំមនុស្សទៅរកសេចក្ដីវិនាស ហើយ​ពួកវាកប់​ត្រាំ​នៅ​ក្នុង​សន្តាន​របស់​មនុស្ស​ បើ​មិន​បាន​ជម្រះ​ឱ្យ​ស្អាត​បរិសុទ្ធ​ទាំងស្រុង​ទេ ត្រឹមតែ​ធ្វើ​ឱ្យ​ស្រា​ល​ចុះ​ក៏​សម​ល្មម កុំឱ្យ​ជាប់​ស្អិត ក្រាស់ឃ្មឹក​ពេក។ អកុសលទាំង ៣ យ៉ាងនេះរួមមាន៖

១. ចំណង់គ្មានព្រំដែន (លោភៈ ឬ លោភ) 

មនុស្សដែលមានចិត្តលោភៈ គឺប្រៀបដូចជាមនុស្សដែលកំពុងតែព្យាយាមរែកទឹកចាក់ទៅក្នុងអណ្តូងឥតបាតមួយអញ្ចឹង ទោះខំរែកចាក់ពេញមួយជីវិតក៏មិនពេញដែរ។

២. គ្រឿងដុតឲ្យឆេះនៅក្នុងចិត្ត (ទោសៈទោស)

មនុស្សដែលមានចិត្តទោសៈ គឺជាមនុស្សមានភាពអស្មិមានះច្រើន មានភ្លើងកំហឹងដុតរោលរាលក្នុងអារម្មណ៍ដោយការស្អប់ខ្ពើមច្រណែនឈ្នានិស គំនុំសងសឹក គុំគួន ព្យាបាទ ដោយមិនចង់ឲ្យនរណាម្នាក់ពូកែលើសខ្លួន ឬល្អប្រសើរជាងខ្លួនឡើយ។ មនុស្សបែបនេះ ច្រើនតែមានសម្តីឆេវឆាវណាស់ ហើយតែងតែមើលពិភពលោកនេះ ក្នុងផ្លូវអវិជ្ជមាន ច្រើនជាងវិជ្ជមាន។

៣. ងងឹតងងុល ល្ងិតល្ងង់ (មោហៈ ឬ មោហ៍)

មោហៈ គឺជាសេចក្តីល្ងិតល្ងង់ វង្វេងវង្វាន់ ដោយយល់ច្រលំថាអ្វីដែលគេធ្វើទាំងអស់សុទ្ធតែជារឿងត្រឹមត្រូវ ប៉ុន្តែតាមពិតវាគ្រាន់តែជាកម្លៅកើតឡើងដោយអវិជ្ជា និងការប្រកាន់ខ្ជាប់ក្នុងភាពមានះរបស់គេតែប៉ុណ្ណោះ។

សម្រាប់ការបន្សាបពិសទាំង ៣ យ៉ាងនេះ គឺមានតែខ្លួនឯងប៉ុណ្ណោះដែលអាចធ្វើបាន ពោលគឺ​ចម្រើន​ចិត្តឲ្យ​សម្គាល់​ថា​មិន​ស្អាត​មិន​ល្អ ចម្រើន​ចិត្ត​ឲ្យ​កើត​មេត្រី​ទៅ​ក្នុង​ពពួក​មនុស្សសត្វ​ទាំង​អស់ និងចេះប្រើប្រាស់បញ្ញា។


អត្ថបទទាក់ទង

គតិបណ្ឌិត ២០ ឃ្លា នឹងជួយអ្នកមានសុភមង្គលច្រើនក្នុងជីវិត

Leave a Reply

Your email address will not be published. Required fields are marked *