តិចនិក ៤ យ៉ាង ដើម្បី​បង្វឹកខ្លួនឯងឲ្យមានភាពធន់​ និងបង្កើន​ផលិតភាពការងារ

ផលិតភាពការងារ គឺជាកត្តាដ៏សំខាន់របស់ក្រុមហ៊ុន ឬអ្នកគ្រប់គ្រង ដែលមិនមែនគ្រាន់តែជាគោលបំណងសំខាន់របស់ក្រុមហ៊ុននោះទេ តែវាអាចផ្តល់នូវជីវភាពដ៏ល្អប្រសើររបស់បុគ្គលិកផងដែរ។ ផលិតភាពបុគ្គល គឺជាបុគ្គលដែលពោរពេញដោយភាពសប្បាយរីករាយនូវការធ្វើរឿងអ្វីមួយ។ ហើយការសប្បាយចិត្តក្នុងការធ្វើនោះ នាំឲ្យអង្គភាពទទួលបានការរីកចម្រើន។ 

ផលិតភាពការងារ គឺជាការធ្វើការប្រកបដោយភាពឆ្លាតវៃ និងមានប្រសិទ្ធភាព មិនធ្វើការកាន់តែលំបាកទេ។ លើសពីនេះ យើងត្រូវចាប់ផ្តើមពីខ្លួនយើងម្នាក់ៗក្នុងការផ្លាស់ប្តូរឥរិយាបទមិនល្អ ឬទម្លាប់អាក្រក់ចេញ ការប្រើប្រាស់ទស្សនបែបវិជ្ជមាននៅកន្លែងធ្វើការ។

យុទ្ធសាស្ត្រ​បង្កើន​ផលិតភាព​ការងារ ​​គឺ​ជារឿងដ៏​សំខាន់​ដែល​មនុស្ស​​ពេញវ័យ​តោង​ខំ​បង្វឹក​ខ្លួនឯង។ នេះ​ជា​ជំនាញ​ទន់មិន​អាច​ខ្វះ​បានដែលបង្ហាញពី​ការ​ចេះ​ចាយ​ពេលវេលា​​ឲ្យ​មាន​ប្រយោជន៍​លើ​ការងារ​ប្រចាំថ្ងៃ​របស់​យើង​មិន​ខាតពេលក្នុងការ​កសាងក្រេឌីតក្នុងសង្គម​មុនវ័យ​ចាស់​ចូល​មកដល់។

អ្នកខ្លះ​មាន​ជំនាញរឹងច្បាស់លាស់ពូកែ តែខ្សោយជំនាញទន់ គឺខ្សោយស្មារតី​ដែលត្រូវខំ​ឧស្សាហ៍​ព្យាយាម ពួកគេ​មិន​ងាយ​ជោគជ័យក្នុងមូលដ្ឋានវិជ្ជាជីវៈទេ។

ខាងក្រោម​នេះ ​គឺ​ជា​វិធីសាស្ត្រ​ ៤ យ៉ាង ដើម្បី​បង្វឹកខ្លួនឯងធន់បានយូរនឹងការងារ​ បង្កើន​ផលិតភាព​ច្រើន​ និង​រហ័សជាងគេដទៃ៖

១. ​ម្ចាស់​លើការ​ធ្វើដំណើរ ​និង​ទាន់​ពេលវេលា

ភាគច្រើន​នៃ​គ្នា​យើង​ដែល​ធ្វើដំណើរ​រាល់​ថ្ងៃ​ទៅ​ធ្វើការ​ នៅ​តាម​ផ្លូវ​ស្ទះ​ចរាចរណ៍​ឬ​មាន​ឧប្បត្តិហេតុ​ដែល​មិន​អាច​ដឹងមុន។ ហើយ​បើ​ជា​មធ្យម​ការ​ធ្វើដំណើរ​ចាយ​ពេល​អស់​ជិត ៣០ នាទី នោះ​នឹង​បន្ថែម​ម៉ោង​ក្នុង​មួយ​ថ្ងៃ​ ៥ ម៉ោង​ ក្នុង​មួយ​សប្ដាហ៍ ​ដែល​យើង​មិន​សម្រេច​អ្វី​បាន​ទាំងអស់។

ជម្រើស​ល្អ​បំផុត​គឺ​ត្រូវ​បញ្ឈប់​ការ​ធ្វើដំណើរ​ដែល​យឺតយ៉ាវ​ទាំងអស់​គ្នា ។ អ្នក​ធ្វើការ​តាម​អនឡាញ​អាច​ធ្វើការ​ពី​ផ្ទះ ​យ៉ាង​ហោច​ណាស់​មួយ​ឬ​ពីរ​ថ្ងៃ​ក្នុង​មួយ​សប្ដាហ៍​ក៏បាន។

មិន​ត្រឹម​តែ​ជួយ​សន្សំសំចៃ​ពេល​វេលា​សម្រាប់​សកម្មភាព​ដែល​មាន​តម្លៃ​ប៉ុណ្ណោះ​ទេ​ ថែមទាំង​មាន​សុវត្ថិភាព​ក្នុង​មធ្យោបាយ​ច្រើន​ជាង​មួយ។ ជា​ពិសេស​គឺ​កាត់បន្ថយ​ឱកាស​ក្នុង​ការ​ប្រឈម​នឹង​មេរោគ​ ដែល​បង្ក​ឡើង​ដោយ​វីរុស។

រៀន​អំពី​ឧបករណ៍​ស្វ័យប្រវត្តិ

ក្នុង​សម័យ​បច្ចេកវិទ្យា​នេះ គ្រប់យ៉ាង​ទំនើបៗ​ មនុស្ស​អាច​ធ្វើការ​ឆ្លងឆ្លើយ​គ្នា​តាមរយៈ​ប្រព័ន្ធ​អ៊ីនធឺណេត​ដោយ​មិន​ចាំបាច់​ទៅ​ផ្ទាល់។ យើង​ក៏​អាច​ធ្វើ​បាន​ដូច្នោះ​ដែរ​ ត្រូវ​ចេះ​ស្វ័យប្រវត្តិ​នៅ​ជំនាញ​ក្នុង​ការ​សរសេរ​កម្មវិធី​ងាយៗ​ ដើម្បី​ធ្វើ​ឲ្យ​ជីវិត​ការងារ​របស់​យើង​មាន​ដំណើរការ​ជាង​មុន។ អ៊ីម៉ែល ​គឺ​ជា​កន្លែង​មួយ​ដែល​យើង​អាច​ធ្វើ​ការងារ​រហ័ស​ជាង​មុន ​និង​មិន​ខាតពេល។

៣. ចេះ​ផ្ទេរ​ការងារ

ភាគច្រើន​យើង​តស៊ូ​ដើម្បី​សម្រេច​គោលដៅ​ប្រចាំថ្ងៃ​ ពី​ព្រោះ​មាន​ភារកិច្ច​ច្រើន​ដែល​ត្រូវ​ធ្វើ។ សូមកុំ​ទទួល​បន្ទុក​ការងារ​តែឯង​ដោយ​មិន​សុំ​ជំនួស​ពី​អ្នក​ក្បែរ​ខ្លួន។ ទោះបី​មិន​ត្រូវ​ជំនាញ​ តែ​យើង​អាច​បង្រៀន​ពួកគេ​បាន។

បើ​អាច​គួរ​ផ្ទេរ​ការងារ​ទៅ​ឲ្យ​នរណា​ម្នាក់ ​ដែល​មាន​សមត្ថភាព​គ្រប់គ្រង​ការងារ​ទាំងនោះ​ ជា​ពិសេស​នៅ​ពេល​ដែល​យើង​មាន​អ្វីៗ​ជា​ច្រើន​ដែល​ត្រូវ​ធ្វើជាងនេះ។

៤. បណ្ដុះបណ្ដាល​ការ​ផ្ដោត​អារម្មណ៍​

រាល់​ម៉ោង​ដែល​យើង​បាន​ចំណាយ​ពេល​ធ្វើការ​ អាច​ផ្ដល់​តម្លៃ​កាន់​តែ​ច្រើន ប្រសិន​បើ​យើង​រៀន​ផ្ដោត​អារម្មណ៍​បាន​ល្អ​ជាង​នេះ។ សូមចាប់ផ្ដើម​ដោយ​បំបាត់​ការ​រំខាន​ផ្សេងៗ ដោយ​ការ​បិទ​ការ​ជូន​ដំណឹង​ ហើយ​ដក​អ៊ីនធឺណេត​ចោល។ សូម្បី​តែ​ការ​រំខាន​តែ​មួយ​ ក៏​អាច​រំខាន​ដល់​ការ​ផ្ដោត​អារម្មណ៍​របស់​យើង​រយៈពេល ៣០ នាទី​ ឬ​លើស​នេះ។

ដូច្នេះ​ ជា​ការ​សំខាន់​ក្នុង​ការ​កម្ចាត់​សំឡេង​រំខាន​ទាំង​នេះ​ចេញ​ មុន​ពេល​ចាប់ផ្ដើម​ធ្វើ​ផលិតភាព​ផ្ទាល់ខ្លួន។

មនុស្ស​ភាគច្រើន​អាច​បង្កើន​ផលិតភាព​ប្រចាំថ្ងៃ​របស់​ពួកគេ​បាន​យ៉ាង​ងាយ​ស្រួល ​ជាមួយ​នឹង​ទម្លាប់ និង​ការ​ផ្លាស់ប្ដូរ​អាកប្បកិរិយា​មិនល្អ​ចេញ​ពី​ខ្លួន។


អត្ថបទទាក់ទង

គន្លឹះចំនួន ៥ ដើម្បីអាជីពកាន់តែប្រសើរក្នុងរយៈពេលវែង

 

Leave a Reply

Your email address will not be published. Required fields are marked *