ជំនាញទំនាក់ទំនងចំនួន ៤ ដែលមានប្រយោជន៍ចំពោះការងាររបស់អ្នក

ការប្រាស្រ័យទាក់ទង ត្រូវបានគេផ្តល់និយមន័យស្រដៀងៗគ្នាទៅតាមបរិបទផ្សេងៗដូចជា៖

  • ការប្រាស្រ័យទាក់ទង គឺជាការធ្វើអន្តរកម្មរវាងបុគ្គម្នាក់ទៅបុគ្គលម្នាក់ទៀត ឬមនុស្សមួយក្រុម ទៅមនុស្សមួយក្រុមទៀតក្នុងការចែករំលែកចំណះដឹង បទពិសោធន៍ ឬអ្វីផ្សេងៗទៀតនៅក្នុងជីវិតរស់នៅប្រចាំថ្ងៃ។ 
  • ការប្រាស្រ័យទាក់ទង គឺជាមធ្យោបាយមួយដែលធ្វើឡើងដើម្បីបញ្ជូនសារ ឬព័ត៏មាន ឬគំនិតយោបល់ផ្សេងៗទៅអ្នកដទៃ ដើម្បីឲ្យគេទទួលបានសារ ឬព័ត៏មាន និងទទួលបានមកវិញនូវការឆ្លើយតប។
  • ការប្រាស្រ័យទាក់ទង គឺជាការផ្តល់ និងទទួលព័ត៌មានពីភាគីម្ខាង ទៅភាគីម្ខាងទៀត តាមមធ្យោបាយផ្សេងៗ។

មានរឿងជាច្រើន ដែលអ្នកត្រូវរៀបចំមុននឹងធ្វើការ។ មានការប្រកួតប្រជែងគ្នាជាច្រើនក្នុងអំឡុងពេលធ្វើការ ប្រសិនបើអ្នកបានត្រៀមខ្លួនជាមុន យ៉ាងហោចណាស់វាក៏អាចជួយអោយដំណើរការនៃការងាររបស់អ្នកមានភាពល្អប្រសើរផងដែរ។ ក្រៅពីជំនាញបច្ចេកទេសដែលអ្នកទទួលបានពីការសិក្សារបស់អ្នក ជំនាញទំនាក់ទំនងក៏សំខាន់សម្រាប់ការងាររបស់អ្នកដែរ។ ខាងក្រោមនេះជាជំនាញទំនាក់ទំនងមួយចំនួនដែលជួយអ្នកក្នុងការងារផងដែរ៖

១. ជំនាញក្នុងការនិយាយ

នៅពេលដែលយើងនិយាយពីការទំនាក់ទំនង វាមិនមែនមានន័យថាគ្រាន់តែការនិយាយកាន់អ្នកណាម្នាក់ដោយពាក្យសម្តីនោះទេ។ វាអាចសម្តៅទៅលើទម្រង់នៃការនិយាយ ភាសាប្រើប្រាស់ក្នុងអំឡុងពេលសន្ទនា។ វាពិតជាសំខាន់ណាស់ បើទោះជាអ្នកជាបុគ្គលិកធម្មតា រឺក៏ជាអ្នកដឹកនាំនោះទេ ប្រសិនបើអ្នកមានជំនាញក្នុងការនិយាយស្តី អ្នកក៏ទទួលបានការគោរពពីមិត្តរួមការងារផងដែរ។

២. ជំនាញក្នុងការនិយាយទូរស័ព្ទ

វាមិនមែនតែការនិយាយផ្ទាល់មាត់នោះទេដែលសំខាន់ ការនិយាយគ្នាតាមទូរស័ព្ទក៏សំខាន់ផងដែរ។ ការនិយាយគ្នាតាមទូរស័ព្ទគឺមិនអាចមើលគ្នាឃើញទេ ដូច្នេះអ្នកអាចបញ្ចេញតែសម្លេងប៉ុណ្ណោះ។ អ្នកត្រូវច្បាស់ថាអ្នកពន្យល់ដោយឃ្លាច្បាស់លាស់ និងត្រឹមត្រូវ ហើយអ្នកក៏ត្រូវតែរក្សាភាពសុភាពរាបសា និង រួសរាយរាក់ទាក់ជានិច្ច។

៣. ជំនាញក្នុងការស្តាប់

ដើម្បីអោយការទំនាក់ទំនងរបស់មានភាពល្អប្រសើរ អ្នកក៏ត្រូវមានជំនាញក្នុងការស្តាប់ដែរ។ ព្យាយាមយកចិត្តទុកដាក់ស្តាប់ ពេលដែលអ្នកណាម្នាក់និយាយមកកាន់អ្នក កុំនិយាយកាត់ នៅពេលអ្នកម្នាក់ទៀតកំពុងនិយាយ។ ប្រសិនបើអ្នកមិនយល់ រឺឆ្ងល់អ្នកអាចសួរបន្ទាប់ពីការសន្ទនា។

៤. ជំនាញក្នុងការសរសេរ

អ្នកប្រហែលជាត្រូវការសរសេរ ចំពោះកំណត់ហេតុអង្គប្រជុំណាមួយ។ អ្នកត្រូវដឹងពីខ្លឹមសារដែលអ្នកត្រូវសរសេរ​ ហើយច្បាស់ថាការប្រើប្រាស់ភាសារបស់អ្នកបានត្រឹមត្រូវ។ វានឹងជួយអោយអ្នកអានមានការចាប់អារម្មណ៏ចង់អានការសរសេររបស់អ្នក។

ពួកយើងសង្ឈឹមថា​ចំណុចទាំងនេះនឹងជួយអ្នកបាន សូមសំណាងល្អ។


អត្ថបទទាក់ទង

វិធីសាស្រ្ត ៧ យ៉ាងដែលជួយឲ្យអ្នកដោះស្រាយភាពតានតឹងនៅកន្លែងធ្វើការ

Leave a Reply

Your email address will not be published. Required fields are marked *