ចំណុចសំខាន់ៗចំនួន ៥ ដែលបង្ហាញពីសារៈសំខាន់នៃបណ្តាញទំនាក់ទំនង

ការភ្ជាប់បណ្តាញ (Networking) គឺសំដៅដល់ការភ្ជាប់ទំនាក់ទំនងជាមួយអ្នកដទៃដើម្បីផ្លាស់ប្តូរព័ត៌មាន និងបង្កើតទំនាក់ទំនងក្នុងសង្គម។ នៅពេលដែលឈានដល់ដំណាក់កាលមួយនៃជីវិតរបស់អ្នក អាជីពមិនមែនគ្រាន់តែការធ្វើការទេ។ វាមានអ្វីដែលលើសពីនេះ ប៉ុន្តែតើអ្នកដឹងទេថាមានវិធីអ្វីដែលពង្រឹងសមត្ថភាពការងាររបស់អ្នកអោយល្អប្រសើរជាងមុន? ក្នុងករណីនេះ បណ្តាញទំនាក់ទំនងដើរតួនាទីសំខាន់ណាស់។ បណ្តាញទំនាក់ទំនង គឺមានការភ្ជាប់ជាមួយនឹងជំនាញវិជ្ជាជីវៈ ដែលជួយអ្នកអភិវឌ្ឍន៏ការងារ។ ខាងក្រោមនេះ គឺជាចំនុចមួយចំនួនដែលបង្ហាញពីសារៈសំខាន់នៃបណ្តាញទំនាក់ទំនង៖

១. ទទួលបានឱកាសថ្មីៗ

តាមរយៈបណ្តាញទំនាក់ទំនង អ្នកអាចមានមនុស្សដឹងពីសមត្ថភាពរបស់អ្នកច្រើនជាងមុន ។ វាជាឱកាសថ្មីមួយ អាចជួបជាមួយមនុស្សថ្មី ហើយអាចជួបជាមួយអ្នកធ្វើការ ដែលអាចជួយពង្រឹងការងាររបស់អ្នកផងដែរ ។ ដូច្នេះប្រសិនបើអ្នកគិតថាវាអាចជួយអ្នកអោយចាប់ផ្តើមបានល្អ កុំភ្លេចបង្កើតបណ្តាញទំនាក់ទំនងរបស់អ្នក។

២. បង្កើនការជឿជាក់លើខ្លួនឯង

ធ្វើខ្លួនឯងស្គាល់ជាមួយអ្នកដទៃអោយបានច្រើន បញ្ចេញគំនិត យោបល់ និងស្នើឲ្យមានការណែនាំពីមនុស្សនៅជុំវិញខ្លួន ក៏ធ្វើអោយអ្នកបំបាត់នូវភាពអៀនខ្មាស់ផងដែរ។ វានឹងជួយអ្នកអោយកសាងទំនុកចិត្តលើខ្លួនឯងបានច្រើន។

៣. ពង្រឹងធនធាន

អ្នកនឹងទទួលបានការពង្រីកធនធានទៅកាន់ជំនាញវិជ្ជាជីវៈផ្សេងៗគ្នា ហើយវាជួយបង្កើតទំនាក់ទំនងធនធានមនុស្ស ដែលអាចជួយអ្នកក្នុងការងារផងដែរ។

៤. ជួយគ្នាទៅវិញទៅមក

បណ្តាញទំនាក់ទំនងមិនមែនមានន័យថាអ្នកណានឹងមកទំនាក់ទំនងដើម្បីតែការងារនោះទេ វាមានច្រើនជាងនេះ វាជាការយល់គ្នាទៅវិញទៅមក ហើយជាវិធីមួយដែលភ្ជាប់ទំនាក់ទំនងជាមួយជំនាញវិជ្ជាជីវៈ ហើយក៏នាំមកនូវលទ្ធផលល្អសម្រាប់ការងាររបស់អ្នកផងដែរ ។

៥. ការផ្លាស់ប្តូរគំនិតគ្នាទៅវិញទៅមក

ការភ្ជាប់ទំនាក់ទំនងជាមួយអ្នកដទៃអាចផ្តល់សារៈសំខាន់ច្រើនជាងការដែលមានការជជែកធម្មតា ។ វាមានការជាប់ទាក់ទងជាមួយអ្វីដែលថ្មី ការពិភាក្សាទៅលើប្រធានបទមួយដែលពិតប្រាកដទាក់ទងនឹងផ្នែកការងាររបស់អ្នក ហើយពេលខ្លះអ្នកនឹងទទួលបានគំនិតថ្មីៗពីអ្នកដទៃបានល្អៗទៀតផង ។ វាក៏ធ្វើអោយអ្នកអនុវត្តនូវគំនិត និង ចំនេះដឹងថ្មីៗ ទាំងកន្លែងធ្វើការ និងការរស់នៅផងដែរ។


អត្ថបទទាក់ទង

ជំនាញទំនាក់ទំនងចំនួន ៤ ដែលមានប្រយោជន៍ចំពោះការងាររបស់អ្នក

Leave a Reply

Your email address will not be published. Required fields are marked *