ចំណុចទាំង ៦ ដែលអាចជួយអ្នកឲ្យក្លាយជាបុគ្គលិកឆ្នើម
បុគ្គលិក (បុក-គៈលិកៈ ឬ –លិក បា.; សំ.) ( គុ. ) (បុទ្គលិក) ដែលចំពោះបុគ្គល ឬសម្រាប់បុគ្គលម្នាក់ៗ មិនមែនជាសាធារណៈទួទៅ : របស់បុគ្គលិក ។ ព. ផ្ទ. សង្ឃិក, សាធារណៈ, សាធារណ៍ ។ ន. ភ្នាក់ងាររាជការដែលធ្វើការក្នុងក្រសួងរាជការផ្សេងៗ ឬនិយោជិតនៃគ្រឹះស្ថានពាណិជ្ជកម្មជាដើម : បុគ្គលិកក្នុងក្របខ័ណ្ឌ, បុគ្គលិកទិនិក ។ (បារ. Personnel)។ បុគ្គលិកភាព ភាពនៃបុគ្គលិក គឺភាពនៃបុគ្គលម្នាក់ៗ ។ បុគ្គលិកលក្ខណៈ លក្ខណៈនៃបុគ្គលិក គឺលក្ខណៈរបស់បុគ្គលម្នាក់ៗ ។ល។
ឆ្នើម ( គុ. ) ដែលលើសដាច់គេ, ឆើត : ល្អឆ្នើម, ចំណេះឆ្នើម, ប្រាជ្ញាឆ្នើម ។ ប្រើជា កិ. វិ. ក៏បាន ចេះឆ្នើម ចេះដាច់គេ ។ ប្រើខាងអាក្រក់ក៏បាន : កាចឆ្នើម, ខូចឆ្នើម, អាក្រក់ឆ្នើម ។
តើអ្នកទាំងអស់គ្នាចង់ក្លាយជាបុគ្គលិកឆ្នើមមែនទេ? នេះគឺជាចំណុចទាំង ៦ ក្នុងការជួយអ្នកឲ្យក្លាយជាបុគ្គលិកឆ្នើម៖
១. សម្រេចការងារទាន់ពេលកំណត់
ការសម្រេចការងារទាន់ពេលកំណត់មានសារសំខាន់ណាស់ក្នុងបរិបទការងារ។ នៅពេលដែលក្រុមហ៊ុនដាក់ការងារណាមួយ អ្នកព្យាយាមក្នុងការសម្រេចការងារនោះឲ្យទាន់ពេលវេលាដូចជា ការបញ្ចប់ការងារ ការដាក់បញ្ជូនរបាយការណ៍ និងព្យាយាមធ្វើវាឲ្យហើយ កុំទុកការងារមួយចោល ហើយទៅការងារថ្មីំមួយទៀត ដែលមិនមានជាការងារបន្ទាន់ និងសំខាន់។
២. សម្រេចនូវគោលដៅដែលក្រុមហ៊ុនបានកំណត់
លោកអ្នកព្យាយាមក្នុងការធ្វើការងារយ៉ាងណា ដើម្បីសម្រេចគោលដៅដែលក្រុមហ៊ុនបានកំណត់ដោយខិតខំយល់ដឺងអោយបានច្បាស់ពីវត្ថុបំណងក្រុមហ៊ុន និងខិតខំធ្វើយ៉ាងណា ដើម្បីសម្រេចគោលដៅរបស់ក្រុមហ៊ុន។
៣. តែងតែស្វែងរកគំនិតថ្មីៗ មកអភិវឌ្ឍលើការងារប្រចាំថ្ងៃ
លោកអ្នកតែងតែមានកាលវិភាគក្នុងការធ្វើការងារមួយនោះ ដូច្នេះលោកអ្នកគួរតែរៀនស្រាវជ្រាវទុកជាមុន និងស្វែងរកគំនិតថ្មីៗបន្ថែម ដើម្បីអនុវត្តក្នុងការងារប្រចាំថ្ងៃរបស់ខ្លួន នោះលោកអ្នកនឺងសម្រេចបាននូវបុគ្គលិកឆ្នើមជាមិនខាន។
៤. បន្តអភិវឌ្ឍសមត្ថភាពខ្លួនឯងជានិច្ច
លោកអ្នកគួរតែអភិវឌ្ឍសមត្ថភាពខ្លួនឯងជានិច្ចនៅក្នុងបរិបទការងារ។ លោកអ្នកគួរតែទទួលយកនូវភាពបណ្តុះបណ្តាលពីក្រុមហ៊ុន ដោយសិក្សាពីអ្វីថ្មីៗ និងខិតខំស្រាវជ្រាវបន្ថែមពីការងារថ្មីមួយនោះ ដែលវាអាចខុសពីមុខងាររបស់អ្នក ប៉ុន្តែអ្នកនូវតែជំនះវា ដោយការខិតខំធ្វើវា ទោះបីជាលោកអ្នកជួបបញ្ហា ឬអាចមានកំហុសក៏ដោយ។
៥. បើកចិត្តក្នុងការទទួលយកមតិយោបល់ផ្លាស់ប្តូរ និងមានភាពបុរេសកម្ម
អ្នកណាក៏ធ្លាប់មានកំហុស នៅពេលធ្វើការងារដែរ។ នៅពេលដែលលោកអ្នកធ្វើការងារ នោះលោកអ្នកគួរតែបើកចិត្តទូលាយក្នុងការទទួលយកមតិយោបល់ទាំងនោះ ដើម្បីយកមកកែតម្រូវនូវចំណុចខ្វះខាត ទាំងការងារ និងអាកប្បកិរិយាផ្សេងៗ ហើយវានឺងធ្វើឲ្យលោកអ្នករីកចម្រើនជាងមុនទាំងផ្នែកការងារ និងអត្តចរិតផងដែរ។
៦. បង្កើតទំនាក់ទំនងល្អជាមួយបុគ្គលិកផ្សេងៗទៀត
ការបង្កើតទំនាក់ទំនងល្អជាមួយបុគ្គលិកផ្សេងៗទៀត ពិតជាជួយអ្នកក្នុងការធ្វើការងារនោះឲ្យមានប្រសិទ្ធភាពជាងមុន និងធ្វើអោយបរិយាកាសការងារនោះល្អមួយកម្រិតផងដែរ។ លោកអ្នកត្រូវតែចេះគោរពអ្នកដទៃ និងអោយតម្លៃទៅបុគ្គលិកការងារផងដែរ។
អត្ថបទទាក់ទង
ហេតុផល ៤ យ៉ាង ដែលលោកអ្នកខ្វះខាតឆន្ទៈក្នុងកិច្ចការដែលខ្លួនឯងធ្វើ