គុណសម្បត្តិចំនួន ៥ ដែលអាចជួយអ្នកឲ្យឡើងតំណែងបានលឿន

បុគ្គលិកណាក៏ដូចបុគ្គលិកណា ធ្វើការគ្រប់កន្លែងរមែងចង់បានត្រឡប់វិញនូវប្រាក់ឈ្នួល ក៏ដូចជាតួនាទីសមរម្យ។ គ្មាននរណាធ្វើការមួយឆ្នាំ ពីរឆ្នាំ ឬបីឆ្នាំ តែតំណែងនៅដដែលនោះទេ។ គ្រប់បុគ្គលិកសុទ្ធតែចង់អភិវឌ្ឍខ្លួនកាន់តែខ្ពស់ ប៉ុន្តែស្របពេលនេះ សាកសួរខ្លួនឯងបន្តិចសិនថា តើយើងសក្ដិសមឬនៅចំពោះការឡើងតំណែង? ហើយតើអ្នកត្រូវធ្វើដូចម្ដេច ប្រសិនបើអ្នកចង់ឡើងតំណែងលឿន?

១. សម្រេចស្នាដៃ និងគោលដៅរបស់ក្រុមហ៊ុន

ការយល់ដឹងឲ្យច្បាស់ពីគោលដៅរបស់ក្រុមហ៊ុននោះ ពិតជាមានសារៈសំខាន់ណាស់។ លោកអ្នកត្រូវតែព្យាយាមធ្វើការងារឲ្យបានល្អ ឲ្យអស់ពីសមត្ថភាព ដើម្បីបង្ហាញស្នាដៃរបស់ខ្លួន។ ការខិតខំស្វែងរកនូវអ្វីថ្មីៗ និងគំនិតថ្មី ដើម្បីធ្វើយ៉ាងណាឲ្យក្រុមហ៊ុនដំណើរការល្អ និងសម្រេចគោលដៅក្រុមហ៊ុនចង់បាន។

២. អភិវឌ្ឍសមត្ថភាពបន្ថែមទៅលើជំនាញដែលកំពុងធ្វើស្រាប់

លោកអ្នកត្រូវតែព្យាយាមធ្វើការងារអោយបានល្អ ដើម្បីពង្រឹងសមត្ថភាពរបស់ខ្លួនទៅលើជំនាញរបស់ខ្លួន ហើយធ្វើឲ្យអស់ពីសមត្ថភាព និងចេះដោះស្រាយបញ្ហាណាមួយ ដែលវានឹងកើតឡើងភ្លាម។ លោកអ្នកត្រូវតែរៀនបន្ថែមអំពីជំនាញរបស់ខ្លួនបន្ថែម ដើម្បីឲ្យជំនាញរបស់អ្នករីកចម្រើនជាងមុន។

៣. ត្រូវមានភាពជាដឹកនាំនៅក្នុងខ្លួន

លោកអ្នកត្រូវតែមានភាពជាអ្នកដឹកនាំ នៅពេលធ្វើការងារណាមួយ។ លោកអ្នកចេះដឹកនំាមនុស្សនៅក្នុងក្រុមរបស់លោកអ្នកឆ្ពោះទៅរកជោគជ័យ ដែលក្រុមហ៊ុនបានកំណត់ ដោយការចេះលើកទឹកចិត្តមនុស្សនៅក្នុងក្រុមរបស់ខ្លួន ទោះបីជាគេធ្វើមិនបានល្អក៏ដោយ។ ប៉ុន្តែលោកអ្នកនៅតែបង្ហាត់បង្រៀនពួកគាត់រហូត់ដល់ពួកគេយល់ច្បាស់ពីការងារមួយនោះ។

៤. រក្សាទំនាក់ទំនងល្អជាមួយនឹងក្រុមការងារក្នុងក្រុមជាមួយ

លោកអ្នកអាចរក្សាទំនាក់ទំនងល្អជាមួយក្រុមហ៊ុនមិនថាបុគ្គលិកនៅក្នុងផ្នែកណាមួយនោះទេ។ លោកអ្នកចែករំលែកនូវចំណេះដឹង ឬបទពិសោធន៍ការងារផ្សេងៗ ដើម្បីសិក្សាពីគ្នាទៅវិញទៅមក។ មិនត្រឹមតែប៉ុណ្ណោះ លោកអ្នកក៏តែងតែលើកទឹកចិត្តបុគ្គលិក ដើម្បីឲ្យមានភាពស្និតស្នាលជាងមុន និងរក្សាទំនាក់ទំនងជាមួយគ្នា។

៥. បង្ហាញថ្នាក់ដឹកនាំពីមហិច្ឆិតា ការតាំងចិត្ត និងសមត្ថភាពរបស់អ្នក

លោកអ្នកត្រូវតែបង្ហាញថ្នាក់ដឹកនាំពីមហិច្ឆិតារបស់លោកអ្នក និងការតាំងចិត្តក្នុងការធ្វើការងារនោះអោយបានជោគជ័យទៅតាមអ្វីដែលក្រុមហ៊ុនចង់បាន។ លោកអ្នកក៏បង្ហាញអំពីសមត្ថភាពរបស់ខ្លួនថា ខ្លួនឯងនឹងមានទេពកោសល្យគ្រប់គ្រាន់ក្នុងការងារមួយបានជោគជ័យ ដែលខុសពីអ្វីដែលក្រុមហ៊ុនរំពឹងទុក។


អត្ថបទទាក់ទង

ចំណុចទាំង ៦ ដែលអាចជួយអ្នកឲ្យក្លាយជាបុគ្គលិកឆ្នើម

Leave a Reply

Your email address will not be published.