គន្លឹះសំខាន់ៗទាំង ៦ ដែលអ្នកគួរឧស្សាហ៍រំឮកដើម្បីឆ្ពោះទៅរកការសម្រេចគោលដៅ
រាល់ភាពជោគជ័យទាំងអស់របស់មនុស្សជោគជ័យ គឺពួកគេតែងតែបន្តរៀនសូត្រឥតឈប់ឈរ ហើយពួកគេជាមនុស្សដែលតស៊ូ និងឧស្សាហ៍ព្យាយាម។ ត្រូវចាំថានៅពេលដែលពួកគេកើតមក គឺគ្មានអ្វីទាំងអស់ដូចតែពួកយើងដែលទេ តែដោយសារតែការរៀនសូត្រទើបធ្វើឲ្យពួកគេក្លាយទៅជាមនុស្សជោគជ័យដូចសព្វថ្ងៃនេះ។
ខាងក្រោមនេះ គឺជាគន្លឹះសំខាន់ៗទាំង ៦ ដែលអ្នកគួរប្រើ និងបង្កើតវាឡើងពីមួយថ្ងៃទៅមួយថ្ងៃ ដើម្បីឆ្ពោះទៅរកការសម្រេចគោលដៅ និងជោគជ័យ៖
១. មានចក្ខុវិស័យលើភាពជោគជ័យច្បាស់លាស់
ចក្ខុវិស័យ ជាភាពរឹងមាំដ៏ខ្លាំងក្លាមួយ វាជួយរក្សាថាមពល និងបន្តគំនិតរបស់យើង វាធ្វើឱ្យយើងឆ្ពោះទៅរកអនាគត និងចេញជារូបរាង។ សេដ្ឋីជំនួញហុងកុងលោក Li Ka-Shing អ្នកមានជាងគេបំផុតនៅអាស៊ី ជឿថា ចក្ខុវិស័យ ជាឧបករណ៍នាំទៅរកភាពជោគជ័យ។ ដើម្បីជោគជ័យលើគោលដៅរបស់អ្នក អ្វីដែលសំខាន់ត្រូវរក្សាចក្ខុវិស័យនៃគោលដៅឱ្យបានច្បាស់លាស់។
២. ធ្វើការងារឱ្យបានរួចរាល់
នេះជារឿងមួយធម្មតា តែអ្នកកំពុងតែពន្យាពេលធ្វើវាដោយមិនដឹងខ្លួន។ កុំខ្លាចនឹងសួរក្រុមនយោជិកតូចៗ ដើម្បីអ្នកអាចធ្វើឱ្យក្រុមហ៊ុនអ្នកទទួលបានគ្រប់យ៉ាងតាមក្តីសុបិន្តរបស់អ្នក។ លោក Michael Bloomberg ជាសហគ្រិន អ្នកវិនិយោគ និងជាចៅហ្វាយក្រុងញូយ៉កបាននិយាយថា “ការធ្វើការងារឱ្យបានស្រេចបាច់ ជាមូលដ្ឋាននៃភាពជោគជ័យ។”
៣. ផ្តោតលើសកម្មភាពច្រើនជាងពាក្យសម្តី
លោក Andrew Carnegie យល់ស្របថា “សកម្មភាពច្បាស់លាស់ច្រើនជាងពាក្យសម្តី។” គាត់និយាយថា នៅពេលគាត់ចាស់ឡើង គាត់យកចិត្តទុកដាក់តិចតួចលើពាក្យសម្តី តែគាត់សម្លឹងមើលនូវអ្វីដែលគេធ្វើវិញ។
៤. ស្គាល់ឱកាសល្អៗ
សេដ្ឋីមុខជំនួញ និងជាសប្បុរសជនលោក Carlos Slim ជនជាតិម៉ិចស៊ិចបាននិយាយថា “ពេលមានវិបត្តិ ជាពេលដែលមនុស្សមួយចំនួនចាប់អារម្មណ៍ ហើយក៏ជាពេលដែលអ្នកត្រូវចាប់អារម្មណ៍ផងដែរ។” រៀនស្គាល់ពីឱកាសដែលកើតឡើង គិតដល់ការប្រថុយប្រថាន និងថ្លឹងថ្លែងពីសក្តានុពលនៃអត្ថប្រយោជន៍។ ឱកាសអាចជារឿងមួយអស្ចារ្យ ដោយមិនគិតថាមាន ឬគ្មានមនុស្សណាម្នាក់ស្រវ៉ាចាប់យកវា ប្រសិនបើគ្មានទេ នេះជាគន្លឹះសម្រាប់អ្នក តែបើមាន ឱកាសរបស់អ្នក គឺត្រូវបង្ហាញឱ្យបានល្អប្រសើរជាងអ្នកដទៃ។
៥. លើកទឹកចិត្តបុគ្គលិកឆ្នើម
ជាការពិតណាស់មិនថានៅកម្ពុជា ឬនៅបរទេសនោះទេ បុគ្គលិក គឺជាស្នូលនៃការអភិវឌ្ឍរបស់ក្រុមហ៊ុន។ កាលណាក្រុមហ៊ុនសម្បូរធនធានមនុស្ស និងបុគ្គលិកឆ្នើមនោះ ប្រាកដជាមានការរីកចម្រើនខ្លាំង និងទទួលបានទិន្នផលជាបន្ដបន្ទាប់។ ចូរផ្តល់ប្រាក់ឈ្នួលបន្ថែមដល់បុគ្គលិក ដើម្បីអរគុណចំពោះទំនុកចិត្ត និងសមត្ថភាពរបស់ពួកគេ។ សូមផ្តល់ការសរសើរ និងជួយពង្រឹងការងារបុគ្គល និងការងារជាក្រុម។
៦. បន្តរៀនសូត្រឥតឈប់ឈរ
ការបន្តរៀនសូត្រអ្វីថ្មីៗ គឺជាតម្រូវការដ៏ចាំបាច់មួយ ដើម្បីទទួលជោគជ័យនៅក្នុងវិស័យអ្វីមួយស្របតាមសម័យកាលនវានុវត្តន៍។ ការរៀនពីអ្វីដែលថ្មីជាឱកាសនាំឲ្យអង្គភាពឆ្ពោះទៅរកភាពរីកចម្រើន។ ចូររៀនស្តាប់ពីអ្វីដែលអ្នកដទៃនិយាយទាក់ទងនឹងបទពិសោធន៍ ភាពជោគជ័យ និងកំហុសឆ្គងរបស់ពួកគេ។
អត្ថបទទាក់ទង