គន្លឹះ​ចំនួន ៩ ដើម្បីកែលម្អ​ជំនាញ​ប្រាស្រ័យទាក់ទងឲ្យកាន់តែប្រសើរ

ការប្រាស្រ័យទាក់ទង គឺជាមធ្យោបាយមួយដែលធ្វើឡើងដើម្បីបញ្ជូនសារ ឬព័ត៏មាន ឬគំនិតយោបល់ផ្សេងៗទៅអ្នកដទៃ ដើម្បីឲ្យគេទទួលបានសារ ឬព័ត៏មាន និងទទួលបានមកវិញនូវការឆ្លើយតប។

យោង​តាម​ការ​ស្ទង់​មតិ​របស់​សមាគម​ជាតិ​នៃ​មហាវិទ្យាល័យ ​និង​បុគ្គលិក​ជំនាញ​ប្រាស្រ័យទាក់ទង​​បាន​បញ្ជាក់​ថា​ ជំនាញ​ប្រាស្រ័យទាក់ទង​ត្រូវ​បាន​ចុះ​បញ្ជី​ជា​ជំនាញ​សំខាន់​បំផុត​ ដែល​បេក្ខជន​ស្វែង​រក​ការងារ​ធ្វើ​គួរ​មាន។

នេះ​គឺ​ជា​គន្លឹះ​ទាំង ៩ សម្រាប់​កែលំអ​ជំនាញ​ប្រាស្រ័យទាក់ទងដែល​បុគ្គលិក​គួរ​តែ​មាន៖

ត្រូវ​ប្រាកដ​ថា​អ្នក​យល់

សូមកុំ​ស្ដី​បន្ទោស​មនុស្ស​ម្នាក់​ទៀត​ដែល​មិន​យល់។ ផ្ទុយ​ទៅ​វិញ​រក​មើល​វិធី​ដើម្បី​បញ្ជាក់​ឬ​បកស្រាយ​ឡើង​វិញ​ នូវ​អ្វី​ដែល​អ្នក​កំពុង​ព្យាយាម​និយា យ​ដើម្បី​អាច​យល់​បាន។

អភិវឌ្ឍ​ជំនាញ​ស្ដាប់

អ្នក​ប្រាស្រ័យ​ទាក់ទង​ល្អ​បំផុត ​គឺ​តែងតែ​ជា​អ្នក​ស្ដាប់​ដ៏​ល្អ​បំផុត​ដូច​គ្នា។ ស្ដាប់​ដោយ​គ្មាន​ការ​វិនិច្ឆ័យ ​ហើយ​កុំ​រំខាន​ដោយ​គិត​ពី​អ្វី​ដែល​អ្នក​ចង់​និយាយ​បន្ទាប់។ បន្ទាប់មក​ឆ្លើយតប ​កុំ​ប្រតិកម្ម។

៣. ភាសា​រាងកាយ​មាន​សារៈសំខាន់​ណាស់

ការ​សិក្សា​បង្ហាញ​ថា ៦៥% នៃ​ការ​ប្រាស្រ័យ​ទាក់ទង​ទាំងអស់ ​មិន​មែន​ជា​ពាក្យ​សំដី​ទេ។ មើល​សញ្ញា​ដែល​មើល​ឃើញ​ថា​អ្នក​ស្ដាប់​យល់​យល់ស្រប​ឬ​មិន​យល់​ស្រប​ នឹង​សារ​របស់​អ្នក។ ហើយ​ត្រូវ​ដឹង​ថា​រាងកាយ​របស់​អ្នក ​កំពុង​បញ្ជូន​សញ្ញា​ផង​ដែរ។

រក្សា​ទំនាក់ទំនង​ដោយ​ប្រើ​ភ្នែក

មិន​ថា​ការ​និយាយ​ទៅ​កាន់​ហ្វូង​មនុស្សច្រើន ​ឬ​មួយ​ទល់​មួយ ​ការ​ប្រើ​ភ្នែក​សម្លឹង​គឺ​បង្កើត​ភាព​ជឿជាក់​ និង​បង្ហាញ​ថា​អ្នក​យកចិត្តទុកដាក់​ចំពោះ​អ្នក​ស្ដាប់​របស់​អ្នក​ដែរ។

គោរព​ដៃគូ​របស់​អ្នក

អ្នក​គួរ​យក​ចិត្ត​ទុក​ដាក់​ចំពោះ​តម្រូវការ​និង​ទស្សនៈ​ពិសេស​របស់​អ្នក​ដែល​អ្នក​កំពុង​ប្រាស្រ័យ​ទាក់ទង។

៦. ចាត់​ទុក​ការ​ប្រាស្រ័យ​ទាក់ទង​ជា​អាទិភាព

យក​ថ្នាក់​អាន​សៀវភៅ​ អត្ថបទ​ ទស្សនាវដ្ដី ​ឬ​រៀន​ពី​អ្នក​ទំនាក់ទំនង​នៅ​ជុំវិញ​យើង។ ស្វែងរក​អ្នក​ណែនាំ​ ឬ​គ្រូ​បង្វឹក​ណា​ម្នាក់។

សរសេរ​សារ​សាមញ្ញ

ប្រើ​ភាសា​សាមញ្ញ​ និង​ត្រង់​ តែ​មាន​អត្ថន័យ​អន្ទង​ដល់​អ្នក​ដែល​បាន​អាន​សារ​របស់​យើង ឲ្យ​ជាប់ចិត្ត។

ភ្ជាប់​ទំនាក់ទំនង​ជាមួយ​អ្នក​ស្ដាប់​ឬ​អ្នក​អាន

ទាញ​អ្នក​ស្ដាប់​និង​អ្នក​អាន​របស់​អ្នក​ ទៅ​ក្នុង​ការ​សន្ទនា។ សួរ​សំណួរ​និង​អញ្ជើញ​យោបល់។ កុំ​ភ្លេច​សុំ​យោបល់​របស់​ពួកគេ​ផង។

៩. ចំណាយ​ពេល​ឆ្លើយតប

បន្ទាប់​ពី​យើង​បាន​ស្ដាប់​និង​យល់​ពី​ពេលវេលា​ដែល​យើង​​ចង់​និយាយ។ សូម​ចំណាយ​ពេល​របស់​យើង​ឆ្លើយតប​ទៅ​កាន់​ពួកគេ​វិញ ​ដើម្បី​ឲ្យ​ការ​ទំនាក់ទំនង​កាន់​តែ​ល្អ​ជាង​មុន។

វិធី​ល្អ​បំផុត​​ ដើម្បី​បង្ហាញ​ការ​គោរព​របស់​អ្នក ​គឺ​គ្រាន់​តែ​យក​ចិត្ត​ទុក​ដាក់​លើ​អ្វី​ដែល​ពួកគេ​និយាយ​តែ​ប៉ុណ្ណោះ។

Leave a Reply

Your email address will not be published. Required fields are marked *