កុំអួត ៦ យ៉ាង

អួត [អួត] ១) កិ. និយាយលើកសរសើរ, ប្រកាសគុណ, ប្រកាសសេចក្ដីល្អ ឱ្យអ្នកដទៃស្ដាប់ ឬនិយាយលើកបំផ្លើសលើសហេតុឱ្យគេស្ងើច : អួតកូន, អួតខ្លួន, អួតចេះ, អួតថាល្អ, អួតមាន។ (កុំអាលអួតមុនឱ្យស៊ុនខូចការ គឺបើការមិនទាន់សម្រេចទេ កុំប្រញាប់និយាយអួតមុន។ ព.កា. ថា ការអ្វីមិនទាន់ដល់ កុំខ្វាយខ្វល់ពោលអួតមុន ព្រោះក្រែងអួតទៅស៊ុន អួតមុនច្រើនតែខូចការ។ ចួនកាលមានសត្រូវ រារាំងផ្លូវឬខាំងខារ ពុំអាចនឹងការពារ បែរជាស្ទោកខូចការអស់)។ ២) គុ. ដែលជាអ្នកអួត : មនុស្សអួត។

១. កុំអួតអាងមានរូបស្អាត ព្រោះរូបស្អាតនេះមិនឈ្នះចាស់ជរាទ្រុឌទ្រោមគ្រាំគ្រា។

២. កុំអួតអាងមានសម្ភារៈច្រើន ព្រោះសម្ភាៈច្រើននេះមិនឈ្នះចិត្តនឿយណាយ។

៣. កុំអួតអាងមានតួនាទី ព្រោះតួនាទីនេះមិនឈ្នះសេចក្ដីស្លាប់។

៤. កុំអួតអាងមានលុយ ព្រោះលុយនេះមិនឈ្នះការព្រាត់ប្រាស។

៥. កុំអួតទ្រព្យសម្បត្តិ បេីចេះចាយវាយ និងមិនបានប្រេីប្រាស់ឲ្យបានត្រឹមត្រូវ។

៦. កុំអួតអាងមានចំណេះដឹង ព្រោះចំណេះដឹងនេះមិនឈ្នះភ្លេចភ្លាំង ឬបេីមិនបានយកទៅប្រេីប្រាស់ឲ្យកេីតជាប្រយោជន៍ ម្យ៉ាងវិញទៀតមានចំណេះដឹងត្រូវជួយពន្យល់អ្នកដទៃ មិនមែនសម្រាប់មើលស្រាលអ្នកដទៃឡើយ។


អត្ថបទទាក់ទង

ការប្រាថ្នា ៥ យ៉ាង ដែលមិនអាចកើតឡើងបាន

 

Leave a Reply

Your email address will not be published. Required fields are marked *