វិធីសាស្ត្រ​សំខាន់ៗដែល​ធ្វើ​ឲ្យ​អ្នកដទៃ​មាន​ភាពជឿជាក់ និង​ទុកចិត្ត​លើ​អ្នក​

ជាការ​ពិតណាស់​ មនុស្ស​គ្រប់រូប​ តែងតែ​ត្រូវ​ការឱ្យ​អ្នកដទៃ​មាន​ភាពជឿជាក់​លើ​ខ្លួន ទោះបីជា​អ្នក​និយាយ​ការពិត​ប្រាប់​ពួកគេ​ក៏ដោយ។ ​ប៉ុន្តែ ​ប្រសិនជា​អ្នក​ចង់បាន​បែបនេះ អ្នក​ត្រូវប្រាកដថា តើ​អ្នក​ក្លាយជា​មនុស្ស​ដែល​អាចធ្វើ​ឱ្យគេ ជឿទុកចិត្ត​បាន​ហើយ​ឬ​នៅ។ ខាងក្រោមនេះ​ ជា​មូលហេតុ​មួយចំនួន​ដែល​ធ្វើឱ្យ​ពួកគេ​មិន​ជឿទុកចិត្ត​លើ​អ្នក​ ដែល​អ្នក​គួរតែ​កែប្រែ ឬ​គិតគូ​៖

១. អ្នកជា​មនុស្ស​សង្ស័យ​

អ្នក​ដែល​ចូលចិត្ត​សង្ស័យ​ច្រើន តែងតែ​ឆ្ងល់​គ្រប់​រឿង​ពេលដែល​មានរឿង​អ្វី​ថ្មី​កើតឡើង​ចំពោះ​ពួកគេ​។ ទាំងនេះ​ជា​មូលហេតុ​ដែល​អ្នក​ត្រូវតែ​រក​វិធី​ជាច្រើន​ដើម្បី​បញ្ចុះបញ្ចូល​គេ​។​

២. គេ​គិតថា​គេ​ដឹង​ច្រើនជាង​អ្នក​

វា​ពិតជា​ពិបាក​ណាស់​ក្នុងការ​ប្តូរ​គំនិត​អ្នកណាម្នាក់​ដែល​គេ​គិតថា​គេ​ដឹង​ច្រើន​អំពី​រឿង​នោះ​ជាង​អ្នក​។ បើ​គេ​គិតថា​ខ្លួនគេ​ជា​អ្នកជំនាញ ហើយ​គំនិត​របស់​អ្នក​មិន​សម​ហេតុផល​នោះ ពួកគេ​នឹងមិន​ជឿ​អ្នក​ឡើយ​។​

៣. អ្វីដែល​អ្នក​និយាយ​ គឺ​ខុស​ស្រឡះ​ពីអ្វី​ដែល​គេ​ដឹង​

បើសិនជា​នរណាម្នាក់​មិន​ធ្លាប់​ឃើញ​ផ្លែក្រូច​សោះ តើ​អ្នក​ងាយស្រួល​និង​ប្រាប់​គេ​ថា​ផ្លែ​ល្ហុង​គឺជា​ផ្លែក្រូច​ដែរ​ឫ​ទេ​? នោះ​ពិតជា​មិនមែនជា​រឿង​ងាយស្រួល​នោះទេ​។ នៅពេលដែល​ពួកគេ​មាន​ជំនឿ​ទៅលើ​អ្វីមួយ​ខ្លាំង ហើយ​អ្នក​ចង់​ផ្លាស់ប្តូរ​ជំនឿ​របស់គេ នោះ​អ្នក​ត្រូវតែ​បន្ថែម​ជំហាន​ជាច្រើន​ទៀត​ក្នុងការ​បង្វែរ​គំនិត​របស់គេ​។​

ដូចនេះ ដើម្បី​ឲ្យ​គេ​ជឿជាក់​លើ​អ្នក ចូរចាប់យក​ជំនឿ​របស់គេ​ឲ្យ​ជាប់ ដែល​អ្នកអាចអនុវត្ត​ទៅតាម​ចំណុច​ដូចមាន​ជូនខាងក្រោម​នេះ​៖

១. និយាយ​ហើយ​និយាយ​ទៀត​

អ្នក​ចង់​ធ្វើឱ្យ​នរណាម្នាក់​ជឿ​អ្នក​ទាំងស្រុង​បាន ​លុះត្រាតែ​អ្នកមាន​ភាព​អត់ធ្មត់ អ្នក​ត្រូវ​ចំណាយ​ដើមទុន​ គឺ​មាត់​របស់​អ្នក ដើម្បី​និយាយ​ហើយ​និយាយ​ទៀត  ក្នុង​គោលបំណង​ធ្វើយ៉ាងណា​ដើម្បី​ឲ្យ​គេ​ជឿជាក់​មកលើ​អ្នក​។​

២. អ្នក​សង្ស័យ​ជាម​នុស្ស​ដែល​ល្អ​

អ្នក​ដែល​សង្ស័យ​ច្រើន​ គ្រាន់តែ​ចង់បាន​ភស្តុតាង​ច្រើន​ពី​យើង​តែ​ប៉ុ​ន្នោះ​។ ដូច្នេះ​ អ្នក​ត្រូវ​អត់ធ្មត់​ជាមួយ​ពួកគេ ហើយ​បកស្រាយ​នូវ​អ្វីដែល​គេ​ចង់ដឹង ដែល​លើកយក​ហេតុផល​មួយចំនួនដែល​សាក​សម​។​

៣. មាន​ភាពជឿជាក់​លើ​ខ្លួនឯង​

ប្រសិនជា​សំឡេង​របស់​អ្នក​ហាក់​ម​ដូចជា​ញ័រ ឫ មិន​ប្រាកដ​១០០​ភាគរយ​នូវ​អ្វីដែល​អ្នក​កំពុងនិយាយ​នោះ ពួកគេ​ពិតជា​មិន​ជឿ​អ្នក​នោះទេ​។ ដូចនេះ​អ្នក​ត្រូវតែ​ប្រាកដ​នូវ​អ្វីដែល​អ្នក​និយាយ មុន​និង​ទៅ​បញ្ចុះបញ្ចូល​អ្នក​ដ៏​ទៃ​ឱ្យ​ជឿ​លើ​ខ្លួនឯង​។​

៤.​ ត្រូវ​ស្គាល់​ថា តើ​គេ​មាន​ជំនឿ​ទៅ​អ្វី​

អ្នក​ត្រូវតែមាន​ភាពជឿជាក់​នូវ​អ្វីដែល​គេ​បាន​និយាយ ហើយ​ត្រូវ​បង្ហាញ​ភស្តុតាង​ឱ្យបាន​គ្រប់គ្រាន់​ទើប​អាច​បង្វែរ​ការគិត​រប​ស់​ពួកគេ​ឱ្យ​ប្តូរ​មក​មាន ភាពជឿជាក់​លើ​អ្នក​វិញ​បាន​។​

៥. ត្រូវ​កែប្រែ​នូវ​អ្វីដែល​មករា​រាំង​ចិត្ត​របស់​ពួកគេ​

ពេលខ្លះ​ពួកគេ​មិន​ជឿ​អ្នក​ដោយសារតែ​គេ​មាន​ហេតុផល​ពីរ​ឫ​បីយ៉ាង​ដែល​ផ្ទុយ​ពី​គំនិត​របស់​អ្នក​។ ដូចនេះ​អ្នក​ត្រូវតែ​សួរ​គេ​ថា ហេតុអ្វី​បានជា​គេ​មិន​ជឿ​អ្នក​? បន្ទាប់មក​គេ​នឹង​ប្រាប់​អ្នក​ពី​ហេតុផល​របស់​ពួកគេ នោះ​អ្នក​ត្រូវតែ​រក​គន្លឹះ​ដ៏​សម​ហេតុផល​មក​ពន្យល់​គេ ដើម្បី​ឱ្យគេ​ទទួលយក​គំនិត​របស់​យើង​និង​ប្តូរ​គំនិត​របស់គេ​មួយ​នេះ​។ អ្នក​ត្រូវ​សួរ​គេ​រហូតដល់​គេ​អស់​ហេតុផល​ដែល​មិន​ជឿ​លើ​អ្នក ហើយ​អ្នក​ត្រូវតែ​បន្ថែម​មូលហេតុ​របស់​អ្នក​បន្ថែមទៀត ដើម្បី​ឲ្យ​គេ​កាន់តែ​ជឿជាក់​លើ​អ្នក​។​

៦. ត្រូវ​ចេះ​ប្រើ​កាយវិការ​

កាយវិការ​របស់​អ្នក​ត្រូវតែមាន​លក្ខណៈ​ដូចជា ខ្នង​ត្រង់ ប្រើ​ដៃ​ឲ្យ​ច្បាស់ៗ ប្រើ​ភ្នែក​មើល​ឲ្យ​ចំ​ពួកគេ​អ្វី​ទាំងនេះ​ជា​កាយវិការ​ដែល​អ្នក​ត្រូវធ្វើ​ទើប​ជាការ​ប្រសើរ​។​


អត្ថបទទាក់ទង

វិធីដើម្បីធ្វើឲ្យខ្លួនអ្នកមានតម្លៃប្រសើរឡើងជាងមុន

 

Leave a Reply