បញ្ឈប់ ៤ ចំណុចនេះ កុំឲ្យរារាំងការងាររបស់អ្នក

បញ្ហាដ៏គួរឱ្យព្រួយបារម្ភបំផុតក្នុងជីវិត គឺភាពល្អឥតខ្ចោះ។ ទោះបីជាភាពល្អឥតខ្ចោះនេះហាក់ដូចជារឿងល្អក៏ដោយ តែប្រសិនបើអ្នកជាមនុស្សល្អឥតខ្ចោះនៅកន្លែងធ្វើការ នោះអ្នកពិតជាបានសម្លាប់ថាមពលវិជ្ជមានរបស់អ្នកហើយ។ ជាក់ស្តែង ការសិក្សាបានបង្ហាញថា អ្នកដែលល្អឥតខ្ចោះជាច្រើន តែងតែមានភាពតានតឹងផ្លូវចិត្ត និងមិនស្ងប់ដែលនាំប៉ះពាល់ដល់ការបំពេញភារកិច្ចការងារ។ ខាងក្រោមនេះ ជាគន្លឹះ ៤ យ៉ាងនឹងជួយអ្នកឲ្យមានភាពប្រសើរឡើងពីការចង់បានភាពឥតខ្ចោះក្នុងការងាររបស់អ្នក៖

១. អ្នកមានអារម្មណ៍ខ្មាស់អៀនជាខ្លាំងនៅពេលមានកំហុស

ការធ្វើខុសមិនអាចជៀសវាងបានទេ។ ហេតុនេះហើយ ដើម្បីដោះស្រាយវាបាន អ្នកត្រូវគិតថា កំហុសជួយអោយអ្នកទៅដល់កន្លែងត្រូវ ជួយអោយមានភាពប្រសើរឡើង ហើយកុំខ្លាចកែប្រែកំហុសនោះ។ ដូចពាក្យខ្លះលើកឡើងថា “ត្រូវធ្វើការងារដែលរអាក់រអួលដូចជាកង្កែបសិន មុននឹងរកឃើញការងារដែលល្អឥតខ្ចោះដូចព្រះអង្គម្ចាស់បាន មែនទេ?”

២. អ្នកមិនព្រមធ្វើការសម្រេចចិត្ត

អ្នកជំនាញខាងផ្នែកចិត្តសាស្ត្របានលើកថា ដើម្បីធ្វើការសំរេចចិត្តឲ្យបានលឿន យើងត្រូវជ្រើសរើសចំនួន ៥ចំណុច ហើយសម្រេចយក ៤ ចំណុចក្នុងចំណោម ៥ នោះ។

៣. អ្នកមិនព្រមបញ្ចប់ការងារ ឬខ្លាចក្នុងការធ្វើវា

អ្នកត្រូវបង្ខំចិត្តធ្វើឲ្យខុសឲ្យបាន ២ ទៅ ៣ដង ហើយចាប់ផ្តើមធ្វើវាម្តងទៀត។ ពេលនោះអ្នកនឹងដឹងថា អ្នកអាចទទួលយកបានភាពដែលមានកំហុស ហើយជំនះនូវអារម្មណ៍រារាំងភាពគ្មានកំហុសបាន។

៤. អ្នកបង្កើនកម្រិតស្តង់ដាខ្ពស់មិនយុត្តិធម៌ចំពោះអ្នកដទៃ

អ្នកគិតថាក្រុមការងាររបស់អ្នក នឹងធ្វើបានតាមការរពឹងទុកខ្ពស់ ដោយអ្នកមិនសួរណែនាំអ្វីក្រៅតែពីកិច្ចការល្អបំផុត និងសុំឲ្យមានការធ្វើបន្តិចបន្តួចបន្ថែមទៀត ជាចំណុចបន្ថែមលើការងារមួយទៀត។ ដូចនេះហើយ អ្នកមិនត្រូវធ្វើជាមនុស្សមានគំនិតអវិជ្ជមានយ៉ាងនេះទេ គឺត្រូវសួរខ្លួនឯងថា “តើខ្ញុំអាចធ្វើឲ្យអត្តចរិតរបស់ខ្ញុំមានភាពល្អប្រសើរជាងនេះបានតែ ១ភាគរយ ដោយវិធីណា?”

សរុបមក សូមអ្នកកុំខ្លាចនឹងទទួលយកនូវបទពិសោធន៍គ្រប់យ៉ាង ហើយធ្វើការងារឲ្យបានល្អតាមដែលអ្នកអាចធ្វើបាន។ ការព្យាយាមធ្វើអ្វីឲ្យល្អឥតខ្ចោះ អាចនាំផលអាក្រក់ជាងផលល្អនៅពេលណាមួយ។ មែនហើយ! អ្នកចង់ធ្វើអ្វីឲ្យបានល្អនៅលើកទី១ ប៉ុន្តែវាបែជាការធ្វើបាបខ្លួនឯងឲ្យដើរថយក្រោយជាមួយកំហុសទៅវិញ ព្រោះថាការខ្លាចបរាជ័យពេក មិនមែនជារឿងល្អនោះទេ។

សម្រួលពី៖  CNBC , 4 ways you may be sabotaging yourself at work, and how to stop


អត្ថបទទាក់ទង

វិធីសាស្រ្ត ១០យ៉ាង ជួយឱ្យអ្នកបំពេញការងារប្រកបដោយប្រសិទ្ឋភាពនៅកន្លែងធ្វើការ

 

Leave a Reply