សូមកុំយកមូលហេតុ ១៩ ចំណុចនេះ ​មក​ធ្វើ​ជារនាំង​កំណត់​ជោគ​វាសនា​របស់​ខ្លួនឯង

ដង្កូវ មិនប្រែទៅជាមេអំបៅ ដោយសារសំណាងនោះទេ គឺវាត្រូវដេីរតាមវដ្តជីវិតរបស់វា។ ការផ្លាស់ប្តូរខ្លួនឯង ក៏មិនខុសគ្នាដែរ យេីងត្រូវការពេលវេលា និងឆ្លងកាត់ដំណាក់កាលជាច្រើន។ សូម្បីតែឥឡូវនេះ អ្នកប្រហែលជាមានអារម្មណ៍ភ័យខ្លាចក្នុងការផ្លាស់ប្តូរខ្លួនឯង ទៅជាអ្វីមួយ ឬ រៀនជំនាញដែលហាក់ដូចជាមិនអាចទៅរួច។ ប៉ុន្តែការផ្លាស់ប្តូរ គឺជាការចាំបាច់សម្រាប់ការកែលម្អខ្លួនឯង និងដើម្បីទទួលបានជោគជ័យបន្ត។ វាដូចជាដង្កូវ ដែលត្រូវប្រយុទ្ធប្រឆាំងនឹងដំណាក់កាលផ្សេងៗគ្នា នៃដំណើរការលូតលាស់របស់វា។

ខាងក្រោមនេះ គឺជាមូលហេតុ១៩ ចំណុច​ដែលមនុស្ស​ភាគ​ច្រើន​យក​មក​ធ្វើ​ជារនាំង​កំណត់​ជោគ​វាសនា​របស់​ខ្លួន៖

១. អ្នកមិនចាប់ផ្តេីមធ្វេី

ការដឹងពីអ្វីដែលត្រូវធ្វើ គឺមិនគ្រប់គ្រាន់។ ដើម្បីមិនជាប់គាំង អ្នកត្រូវតែចាប់ផ្តេីមធ្វេី។ កំណត់គោលដៅតូចៗ ដែលអាចគ្រប់គ្រងបានជារៀងរាល់ថ្ងៃ និងចាប់ផ្តើមសាងសង់ តិចម្តងៗ។

២. អ្នកបញ្ឈប់ការព្យាយាម

ការអស់ពេល គឺជាវិធីសាស្រ្តដ៏អាក្រក់បំផុត។ មិនថាអ្នកនៅទីណានោះទេ មិនថាមានអ្វីកេីតឡេីងនោះទេ មិនថាគំនិតរបស់អ្នកជាអ្វីនោះទេ គឺអ្នកគួរតែទទួលយកវា។ រំលឹកខ្លួនអ្នករាល់ថ្ងៃថា អ្នកសមនឹងទទួលបាន ឱកាសដ៏ល្អបំផុតរបស់អ្នក ក្នុងការនាំយកផែនការរបស់អ្នក ឱ្យមានផ្លែផ្កា ហើយចាប់ផ្ដើមចេញពីគោលដៅតូចៗ។

៣. អ្នកមិនបង្ហាញ​ការ​ចូល​រួម

វាត្រូវបានគេនិយាយថា ៨០ ភាគរយនៃជោគជ័យ ​គឺ​ត្រូវបង្ហាញឡើង​ឲ្យ​ឃើញ​ តាម​រយៈ​ការ​ប្តេជ្ញាចិត្ត ទាំង​នៅក្នុងរាងកាយ ចិត្ត និង វិញ្ញាណ។

៤. អ្នក​គិត​ថា អ្វី​ដែល​ខ្លួន​មាន​ ឬ​ទទួល​បាន គឺ​មិន​គ្រប់​គ្រាន់

ប្រសិនបើអ្នកក្រឡេកមើលអ្វីដែលអ្នកមាន ជាមួយនឹងអារម្មណ៍ចង់បានច្រើនទៀត នោះគ្មានអ្វីដែល អាចគ្រប់គ្រាន់ទេ។ ប៉ុន្តែប្រសិនបើ អ្នកក្រឡេកមើលអ្វីដែលអ្នកមាន ជាមួយនឹងការដឹងគុណ អ្នកនឹងមានអារម្មណ៍ថា អ្នកមានច្រើនជាង អ្វីដែលអ្នកត្រូវការ។

៥. អ្នកខ្វះទំនុកចិត្ត

យើងទាំងអស់គ្នា មានសម្លេងនៃការសង្ស័យខ្លួនឯង ហើយប្រសិនបើអ្នកស្តាប់វា អ្នកនឹងមិនមានទំនុកចិត្តនោះទេ។ ដើម្បីទទួលបានទំនុកចិត្ត ចូរកុំអេីពេីនឹងសម្លេងខាងក្នុងនេះ ហេីយស្វែងរកជំនាញថ្មី។

៦. អ្នកមិនជឿលើខ្លួនឯង​ត​ទៅ​ទៀត

ទម្រង់ដ៏អាក្រក់បំផុត នៃការធ្វើឱ្យមានអន្តរាយ គឺជារបៀបដែលអ្នកធ្វើ ចំពោះខ្លួនអ្នក។ កុំអេីពេីនឹងវា ហេីយចាប់ផ្តេីមផ្តល់នូវសារវិជ្ជមាន និងហ៊ុំខ្លួនអ្នកជាមួយអ្នកដទៃដែលជឿលើអ្នក។

៧. អ្នក​ធ្លាប់​មាន​បទពិសោធន៍​បរាជ័យ និង​គិត​ថា​ខ្លួន​មិន​អាច​ទៅ​រួច

ដែនកំណត់មានតែ នៅក្នុងគំនិតរបស់អ្នកប៉ុណ្ណោះ។ ប្រសិនបើអ្នក ប្រើការស្រមើលស្រមៃរបស់អ្នក និង អនុវត្តការប្តេជ្ញាចិត្តរបស់អ្នក កិច្ចការ​អ្វី​ក៏​ដោយ សុទ្ធ​តែ​អាច​ទៅ​រួច​ទាំង​អស់។

៨. អ្នកមានអារម្មណ៍ថា ខ្លួន​បាត់​បង់​ភាព​ជា​ម្ចាស់​ការ​លើ​ជីវិត​របស់​ខ្លួន

ការព្រងេីយកន្តេីយ គឺជាសត្រូវដ៏គួរឱ្យភ័យខ្លាច។ ប្រសិនបើអ្នកមិនបញ្ជាជីវិតរបស់អ្នក នោះជីវិតនឹងបញ្ជាអ្នក​វិញ។ ចាប់ផ្តើមនៅថ្ងៃនេះ ដើម្បីធ្វេីសកម្មនៅក្នុងតំបន់មួយ ហេីយពង្រីកវាពីទីនោះ។

៩. អ្នកយកឈ្នះខ្លួនឯងមិនបាន

អ្នកមិនត្រូវអនុញ្ញាតឱ្យមិត្តភក្តិ ឬ សមាជិកគ្រួសារ មើលងាយពីសមិទ្ធផល ឬ សមត្ថភាពរបស់អ្នកទេ ដូច្នេះកុំទទួលយកវាពីពួកគេ។

១០. អ្នក​ព្យាយាម​គេចវេស​ពី​បញ្ហា ហើយ​មិន​ព្រម​ស្វែង​រក​ដំណោះស្រាយ

ការមិនអើពើនឹងបញ្ហា មិនមែនធ្វើឱ្យវា បាត់ទៅវិញនោះទេ។ គួរជំនួសដោយ ការដាក់ថាមពលរបស់អ្នក ក្នុងការដោះស្រាយបញ្ហារបស់អ្នក ប្រើវាដើម្បីប្រឈមមុខនឹងអ្វី ដែលនៅពីមុខអ្នក និងធ្វើការ ដើម្បីរកដំណោះស្រាយយ៉ាងពិតប្រាកដ។

១១. អ្នកបញ្ឈប់​ការ​ធ្វើផែនការ

គំនិតមួយដែលគ្មានផែនការ គឺគ្រាន់តែជាសុបិន្តប៉ុណ្ណោះ។ ស្វែងរកជំនឿឱ្យគ្រប់គ្រាន់ ក្នុងខ្លួនអ្នក ដើម្បីចាប់ផ្តើមកំណត់គោលដៅ និងធ្វើការឆ្ពោះទៅរក ការបង្កើតគំនិតទាំងនោះ។

១២. អ្នកមានគំនិតអវិជ្ជមានច្រេីន

វាជារឿងដ៏ពិបាក ហើយប្រហែលជាមិនអាចទៅរួច ដើម្បីទទួលបានលទ្ធផលជាវិជ្ជមាន ពីការគិតអវិជ្ជមាន។ នៅពេលដែលអ្នកកំពុងគិត ឆ្ពោះទៅរកភាពអវិជ្ជមាន សូមបញ្ឈប់នៅពេលនោះសិន ហេីយចំណាយពេលខ្លះ ដើម្បីប្រឆាំងនឹងអវិជ្ជមាននោះ។

១៣. អ្នកបន្តធ្វើ​កិច្ចការ​ដែល​ងាយ​ស្រួលដដែលៗ គ្មាន​ការ​ផ្លាស់​ប្ដូរ

ប្រសិនបើអ្នក មិនទទួលបានលទ្ធផលល្អ ហេីយអ្នកមិនផ្លាស់ប្តូរអ្វី ដែលអ្នកកំពុងធ្វើ នោះអ្នកនឹងទទួលលទ្ធផលដដែល។ រកចំណុចខ្សោយបំផុត នៅក្នុងដំណើរការរបស់អ្នក ហើយចាប់ផ្តើម ធ្វើការផ្លាស់ប្តូរឱ្យបានឆាប់។

១៤. អ្នកបន្ទោស​លើ​កង្វះ​ខាត​ធនធាន

ទោះបីជា អ្នកមិនមានអ្វីគ្រប់យ៉ាងក៏ដោយ ក៏អ្នកត្រូវបង្រៀនខ្លួនឯង ឱ្យធ្វើអ្វីដែលអ្នកអាចធ្វើបាន ជាមួយអ្វីដែលអ្នកមាន ជំនួសឱ្យការបន្ទោស។ អ្នកនឹងភ្ញាក់ផ្អើល ចំពោះចំនួនដែលអ្នកអាចសម្រេចបាន។

១៥. អ្នក​គ្មាន​ទំនួល​ខុសត្រូវ

នៅពេលអ្នក មិនប្រកាន់យក ការទទួលខុសត្រូវ អ្នកនិយាយថា អ្នកមិនអាច ពឹងខ្លួនឯងបាន។ រំលឹកខ្លួនអ្នករាល់ថ្ងៃថា អ្នកត្រូវទទួលខុសត្រូវ ហើយត្រូវប្រាកដថា គោលការណ៍ត្រូវបានឆ្លុះបញ្ចាំង ក្នុងពាក្យ និងសកម្មភាពរបស់អ្នក។

១៦. អ្នកខ្លាចការបរាជ័យ

សូមកុំឱ្យភាពភ័យខ្លាច ធ្វេីអោយស្ទះដំណេីររបស់អ្នក។ សូមចងចាំថា ប្រសិនបើអ្នកបានធ្វេីអ្វីមួយឲ្យអស់ពីលទ្ធភាពរបស់អ្នក ប៉ុន្តែបរាជ័យ នោះអ្នកនឹងបានរៀនអ្វីដែលមានតម្លៃ ដែលអ្នកអាចរៀបចំសម្រាប់អ្វីដែលនឹងមកបន្ទាប់។

១៧. អ្នកខ្វះភាពក្លាហាន

ជាញឹកញាប់ យើងគិតពីភាពក្លាហាន គ្រាន់តែជាការអវត្តមាននៃការភ័យខ្លាចប៉ុណ្ណោះ។ មនុស្សក្លាហាន ក៏ធ្លាប់មានបទពិសោធន៍ដូចពួកយើងដែរ តែពួកគេបានយកឈ្នះវា ដោយសារតែការប្តេជ្ញាចិត្តរបស់ពួកគេធំជាង។

១៨. អ្នករង់ចាំកណ្តឹងចាប់ផ្តើម

អ្នកមិនត្រូវការការអនុញ្ញាតរបស់នរណាម្នាក់ទេ ហើយពេលវេលាដ៏ល្អឥតខ្ចោះនឹងមិនមកដល់ឡើយ។ ចូរចាប់ផ្តើមនៅកន្លែងដែលអ្នកកំពុងនៅ ប្រើអ្វីដែលអ្នកមាន និង ធ្វើអ្វីដែលអ្នកអាចធ្វើបាន ដើម្បីទទួលបានការផ្លាស់ប្តូរ។

១៩. អ្នកប្រៀបធៀបខ្លួនឯង​ទៅនឹងអ្នកដទៃ

លុះត្រាតែអ្នកដឹងច្បាស់ពីចិត្ត គំនិត និង កាលៈទេសៈរបស់ពួកគេ នោះជារឿងដែលមិនអាចទៅរួច វាគឺជាការខ្ជះខ្ជាយវេលា។ ចូរប្រៀបធៀបខ្លួនអ្នក ទៅកន្លែងដែលអ្នកចាប់ផ្តើម យល់ពីចម្ងាយដែលអ្នកបានមកដល់ ឬ កន្លែងដែលអ្នកកំពុងដឹកនាំ ដើម្បីពិនិត្យមើលទិសដៅរបស់អ្នក។ សូមទុកឱ្យអ្នកដទៃចេញពីផ្លូវរបស់អ្នក។

សរុបមក ការផ្លាស់ប្តូរ គឺពិបាកសម្រាប់មនុស្សភាគច្រើន។ មនុស្សយេីងភាគច្រើន ចង់បន្តធ្វេីអ្វីដែល​ខ្លួន​កំពុងធ្វេី ប៉ុន្តែប្រសិនបើអ្នកកំពុងតែ​រារាំង​ខ្លួនឯងពីសក្តានុពលរបស់អ្នក ឬ ប្រសិនបើអ្នកមានអារម្មណ៍ថា ជាប់គាំងនៅកន្លែងដែលអ្នកនៅ នោះជីវិតកំពុងប្រាប់អ្នកថា វាដល់ពេលហើយ ដើម្បីធ្វើការផ្លាស់ប្តូរ។


អត្ថបទទាក់ទង

ទម្លាប់អាក្រក់ចំនួន ៦ ដែលអ្នកគួរព្យាយាមលះបង់ចោល

Leave a Reply