ម៉ូដែល ឌីអាយអេសស៊ី (DISC) ឧបករណ៍វាយតម្លៃអាកប្បកិរិយាសម្រាប់អភិវឌ្ឍអាជីព

ម៉ូដែល ឌីអាយអេសស៊ី (DISC) គឺជាឧបករណ៍វាយតម្លៃអាកប្បកិរិយាមួយ ដែលត្រូវបានបង្កើតឡើងដោយចិត្តវិទូនៃសកលវិទ្យាល័យ ហាវើដ (Harvard University) ឈ្មោះ វីល្លាម មូលតុន ម៉ាស្តុន (William Moulton Marston) ។ វាត្រូវបានប្រើប្រាស់ជារឿយៗទូទាំងពិភពលោកក្នុងពិភពអាជីវកម្មគ្រប់ទំហំ ដើម្បីវាយតម្លៃឥរិយាបទរបស់បុគ្គលិក។ ប្រភេទនីមួយៗនៃម៉ូដែលនេះ មានទាំងគុណសម្បត្តិ និងគុណវិបត្តិ ដែលវាជាជំនួយដ៏ល្អមួយសម្រាប់ម្ចាស់អាជីវកម្មក្នុងការស្វែងយល់ឲ្យកាន់តែច្បាស់អំពីប្រភេទបុគ្គលិកនីមួយៗ និងអាចជួយឲ្យបុគ្គលិកដឹងពីភាពខ្លាំង និងភាពខ្សោយរបស់ខ្លួនផងដែរ ដើម្បីងាយស្រួលក្នុងការអភិវឌ្ឍខ្លួន និងអាជីពរបស់របស់ពួកគេ។​​

D. Dominant ឥរិយាបថគ្រប់គ្រង

  • ជាមនុស្សត្រង់
  • មានការសម្រេចចិត្តលឿន
  • ធ្វើសកម្មភាពច្រើនជាងនិយាយ
  • មានក្តីរំពឹងទុកខ្លាំងលើអ្នកដទៃ
  • ពិបាកផ្គាប់ចិត្ត

ឧទាហរណ៍៖

  • ហ៊ីលឡារី ឃ្លីនតុន Hilary Clinton (Politician)
  • ដូណាល់ ត្រាំ Donald Trump (President of the US/businessman)
  • ហ្គរដុន រ៉ាំសាយ Gordon Ramsay (TV personality, “Hell’s Kitchen”)
  • ថៃហ្គឺ វូដ Tiger Woods (athlete)

I. Influential ឥរិយាបថមានឥទ្ឋិពល

  • ពូកែជំរុញទឹកចិត្តអ្នកដទៃ
  • សុទិដ្ឋិនិយម
  • ជាមនុស្សគួរឲ្យចាប់អារម្មណ៍
  • មិនសូវខ្វល់ពីព័ត៍មានលម្អិត
  • ងាយបាត់បង់ការផ្តោត

ឧទាហរណ៍៖

  • អូប្រា វីនហ្វ្រេយ៍ Oprah Winfrey (TV host)
  • ប៊ីល ឃ្លីនតុន Bill Clinton (former President of the United States)
  • រីឆាត ប្រេនស៊ុន Richard Branson ( Businessman)

DiSC - How to Manage the Diverse Styles of My Team - Bishop House Consulting

S. Steady ឥរិយាបថនឹងនរ

  • មានភាពនឹងនរ
  • ចេះជួយយកអាសារអ្នកដទៃ
  • ស្មោះត្រង់
  • យឺតក្នុងការផ្លាស់ប្តូរ
  • ងាយប៉ះពាល់អារម្មណ៍

ឧទាហរណ៍៖

  • ប៊ីល ហ្គេត Bill Gates (Businessman)
  • អាល់បឺត អាញស្តាញ Albert Einstein (Theoretical physicist)
  • ស្ហឺឡក់ ហូមស៍ Sherlock Holmes (fictional character)

C. Compliant ឥរិយាបថគោរពច្បាប់ទម្លាប់

  • មានភាពប្រុងប្រយ័ត្នខ្ពស់
  • ពូកែសង្កេត
  • មានគម្រោងផែនការច្បាស់លាស់
  • ចង់បានភាពឥតខ្ចោះ & ពិតប្រាកដ
  • មានការសម្រេចចិត្តយឺត

ឧទាហរណ៍៖

  • មហាត្មៈ ហ្គាន់ឌី Mahatma Gandhi (civil rights figure)
  • ម៉ាទីន លូស្សឺ ឃីង Martin Luther King, Jr. (civil rights figure)
  • មីសែល អូបាម៉ា Michelle Obama (First Lady)
  • អ្នកម្តាយ តេរ៉េសា Mother Teresa (religious figure)

តើអ្នកដឹងថាអ្នក ឬក្រុមការងាររបស់អ្នក មានទំនោរលើឥរិយាបទមួយណាដែរឬទេ?


អត្ថបទទាក់ទង

បុគ្គលិកលក្ខណៈទាំង ៥ ដែលអ្នកគួររៀនសូត្រតាម​ដើម្បីសម្រេចគោលដៅ

Leave a Reply