ឥរិយាបថចំនួន ៩ ធ្វើឲ្យអ្នកក្លាយជាមនុស្សពោរពេញដោយឥទ្ធិពល​

អ្នកបានយល់ថា មនុស្សដែលមានឥទ្ឋិពល ហាក់ដូចជាមានដែនម៉ាញ៉េទិចដែលអាចទាក់ទាញអ្នកដទៃ ដោយភាពទាក់ទាញរបស់ពួកគេ។ មនុស្សខ្លះមានបញ្ហានៅត្រង់ចំណុចនេះ ខណៈអ្នកផ្សេងទៀតកំពុងរៀនពីវា ហើយអ្នកខ្លះទៀតមិនដែលខ្វល់ខ្វាយសូម្បីតែម្តង។ ការទាក់​ទាញ​ដែលប្រៀបដូចជាដែនម៉ាញ៉េទិចនេះ ពិតជាជះឥទ្ធិពលយ៉ាងខ្លាំងក្លាដល់ឱកាសរបស់អ្នកដើម្បីទទួលបានជោគជ័យ។ ជាធម្មតា វាត្រូវបានគេគ្រប់គ្នាចាត់ទុកថាជាមនុស្សដែលមានប្រជាប្រិយភាពយ៉ាងខ្លាំង ហើយវត្តមានរបស់ពួកគេគឺជាអ្វីដែលអ្នកចង់បាន។ តាមការស្រាវជ្រាវត្រូវបានបង្ហាញបុគ្គលទាំងនេះថាច្រើនតែជាមនុស្សដែលគេត្រូវការខ្លាំងបំផុតនៅពេលនិយាយទៅដល់ការពិពណ៌នាលើកទឹកចិត្ត។

ដូច្នេះមានអ្វីជាអាថ៌កំបាំងទាក់ទងនឹងមនុស្សទាំងនេះ ដែលត្រូវបានបង្ហាញការឆ្លើយតបល្អពីអ្នកដទៃ? ហេតុអ្វីបានជាមនុស្សមួយចំនួនមានឥទ្ធិពលទាក់ទាញអ្នកដទៃខណៈដែលអ្នកផ្សេងទៀតតស៊ូដើម្បីភ្ជាប់ទំនាក់ទំនង? ខាងក្រោមនេះ ជាចម្លើយសម្រាប់សំណួរទាំងនេះ៖

១. ពួកគេមិនបានកំណត់ខ្លួនឯងទេ តែពួកគេបង្កើតយីហោផ្ទាល់ខ្លួន

កំណត់ខ្លួនអ្នក គឺនៅពេលអ្នកបង្កើតទស្សនៈតូចចង្អៀតមួយថាអ្នកជានរណា។ ការបង្កើតយីហោផ្ទាល់ខ្លួននេះគឺនៅពេលដែលអ្នកធ្វើការដើម្បីបង្កើតប្រសិទ្ធភាព និងចង់ឈានទៅដល់គោលដៅ។ ហើយទាំងនេះនឹងក្លាយជារឿងសំខាន់សម្រាប់មនុស្សដែលមានឥទ្ធិពល។ មិនថាតាមរយៈការប្រាស្រ័យទាក់ទងផ្ទាល់មាត់ វត្តមានសង្គម វត្តមានប្រតិបត្តិការទំនាក់ទំនងជាលាយលក្ខណ៍អក្សរជាដើមទេ។ ពួកគេដឹងយ៉ាងច្បាស់ថាយីហោផ្ទាល់ខ្លួននេះហើយធ្វើឲ្យវាក្លាយជាចំណុចទាក់ទាញឥទ្ធិពលមួយក្នុងអាជីពរបស់ពួកគេ។

២. ពួកគេមិនបង្ខំទេ តែពួកគេសហការ

ជនមួយចំនួនគិតថាពួកគេមានចម្លើយទាំងអស់ ហើយចាំបាច់ត្រូវប្រាប់មនុស្សផ្សេងទៀតនូវអ្វីដែលពួកគេដឹង ឬវិធីធ្វើអ្វីគ្រប់យ៉ាង។ ពួកគេមានទំនោរធ្វើជាអ្នកជំនាញគ្រប់ផ្នែកទាំងអស់ ប៉ុន្តែមនុស្សប្រភេទនេះមិនចូលចិត្តស្តាប់អ្នកដទៃនិយាយនោះទេ។ ចំណែកអ្នកសហការគេនឹងខិតខំធ្វើយ៉ាងណាឲ្យគំនិតទាំងអស់រួមគ្នា។ ពួកគេចែករំលែកគំនិត និងអនុញ្ញាតឲ្យមានការបញ្ចេញទស្សនៈផ្ទាល់ខ្លួនពីមនុស្សក្នុងក្រុមផ្សេងៗគ្នា។ ការចូលរួមសហការទាំងនេះជម្រុញឲ្យពួកគេគិតតាំងតែស៊ីជម្រៅ ហើយខិតខំដើម្បីឈានទៅរកភាពប្រសើរ។

៣. ពួកគេមិនត្រួតត្រាលើឥទ្ធិពលរបស់អ្នកដទៃនោះទេ

ភាពខុសគ្នានៃការត្រួតត្រា និងឥទ្ធិពលអាចមិនមែនជារឿងដែលងាយស្រួលយល់ទេ។ នៅពេលអ្នកព្យាយាមគ្រប់គ្រងមនុស្សផ្សេងទៀតជាទូទៅត្រូវបានធ្វើតាមរយៈទម្រង់នៃឧបាយកលឬការបំភិតបំភ័យ។ នេះផ្តល់នូវលទ្ធផលរយៈពេលខ្លី ហើយទោះបីជាវាអាចបណ្តាលឱ្យមានលទ្ធផលស្របតាមបំណងរបស់អ្នកក៏វានឹងបញ្ចប់នៅពេលទទួលបានលទ្ធផងដែរ។ ម៉្យាងទៀតអ្នកអាចមានឥទ្ធិពល​លើ​អ្នកដទៃ ដោយធ្វើតាមរបៀបមួយគឺការជម្រុញលើកទឹកចិត្ត បណ្តុះភាពស្មោះត្រង់ និងជម្រុញការអនុវត្ត។

៤. ពួកគេមិនបង្កើតបក្សពួកទេ តែពួកគេបង្រួបបង្រួម

អ្នកដឹក​នាំ​ដ៏​មានឥទ្ធិពលដឹងពីរបៀបបង្រួបបង្រួមមនុស្សដែល​កំពុង​បំពេញ​ការងារ​រួមគ្នាដើម្បីបុព្វហេតុមួយ។ ពួកគេមិនបានព្យាយាមតម្រង់តែក្រុមមនុស្សដែលពេញចិត្តប៉ុណ្ណោះទេ តែ​ពួកគេក៏​ព្យាយាមក្នុងការបង្កើតក្រុមរួមគ្នាតែមួយដើម្បីប្រមូលផលរួមគ្នាតាមរយៈប្រាស្រ័យទាក់ទង ការអប់រំ និងការទិញ។ វិធីសាស្រ្តនេះជួយឲ្យពួកគេបង្កើតចំណង់ចំណូលចិត្តជុំវិញការផ្តួចផ្តើម និងជម្រុញឲ្យមនុស្សមានលទ្ធភាពទទួលបានលទ្ធផល។

៥. ពួកគេមិនក្រអឺតក្រទម តែពួកគេបន្ទាបខ្លួន

មិនថាការស្លៀកពាក់ ឬជិះរថយន្តដែលមានតម្លៃថ្លៃប៉ុនណានោះទេ ក៏មិនប្រាកដថាអ្នកអាចទាក់ទាញចិត្តរបស់ពួកគេបានដែរ។ រឿងទាំងនេះអាចធ្វើឲ្យអ្នកមានគេកោតសរសើររយៈពេលខ្លី ប៉ុន្តែអ្វីដែលអាចទាក់ទាញអ្នកដទៃឲ្យមករកអ្នកគឺភាពអាចទុកចិត្តបានរបស់អ្នក។ នៅពេលដែលមេដឹកនាំត្រូវបានគេដឹងថាជាមនុស្សពិត និងជាមនុស្សដែលក្លាយជាកម្លាំងទាញនៃមេដែកដ៏មានឥទ្ធិពលពេលនោះការទាក់ទាញអ្នកដទៃនឹងក្លាយជារឿងធម្មតា។ នៅពេលមេដឹកនាំមានភាពក្រអឺតក្រទម ហើយប្រកាន់យកជំហរថាពួកគេប្រសើរជាងអ្នក​ដទៃ ឆ្លាតជាងអ្នកដទៃ វានឹងរុញច្រានឲ្យ​មនុស្សនៅ​ជុំ​វិញ​ខ្លួន​គេ​ឃ្លាតឆ្ងាយពីអ្នក​ដឹក​នាំ​។ ដូច្នេះមិនមានអ្វីដែលស្រស់ស្រាយ និង​ល្អ​ប្រសើ​រជាងមេដឹកនាំដែលបន្ទាបខ្លួនឯង ហើយសម្របខ្លួនជាមួយបុគ្គលិកខ្លួននោះទេ។

៦. ពួកគេមិនចងគំនុំ

អ្នកដឹកនាំដ៏អស្ចារ្យយល់ថាមនុស្សតែងបង្កើតកំហុសជារឿយៗ ដូច្នេះពួកគេមិនចង់គំនុំ ទាស់ទែងនឹងអ្នកដទៃឡើយ។ ពួកគេយល់ថាទាំងនោះជាការពិភាក្សាដែលមិនចុះសម្រុងគ្នាគឺជាផ្នែកមួយនៃការងារ ហើយថាបញ្ហាទាំងនេះ​អាចកើតឡើងដោយគ្មានការគោរពអ្នកដទៃ ឬការចងគំនុំ។ ពួកគេផ្តោតលើបញ្ហាដែលនៅនឹងដៃ ហើយដឹងពីរបៀប និងពេលណាដែលត្រូវទុកឲ្យរឿងកើតឡើង។

៧. ពួកគេមិនបានដឹកនាំអ្នក​ដទៃ​ដោយភាពភ័យខ្លាចនោះទេ តែពួកគេធ្វើ​ឡើង​ដោយជំនឿ

អ្នកដឹកនាំត្រូវប្រឈមមុខនឹងស្ថានភាពមិនច្បាស់លាស់ និងបញ្ហាប្រឈមរាល់ថ្ងៃ។ គ្រប់បញ្ហាប្រឈមទាំងនេះមិនមែនពួកគេសុទ្ធតែមានចម្លើយទាំងអស់នោះទេ ពេលខ្លះពួកគេបានប្រើបទពិសោធន៍ផ្ទាល់ដើម្បីដឹកនាំការសម្រេចចិត្តរបស់ពួកគេ ប៉ុន្តែជាច្រើនលើកច្រើនសារគឺប្រតិបត្តិការដោយជំនឿ។ ពួកគេជឿជាក់លើខ្លួនឯង និងជឿជាក់លើក្រុមរបស់ពួកគេដើម្បីបង្កើតលទ្ធផលដ៏អស្ចារ្យ។ តាមរយៈជំនឿទាំងអស់នេះបានបង្ហាញពីទំនុកចិត្តរួមជាមួយនឹងការលើកទឹកចិត្តអ្នកដទៃ។

៨. ពួកគេមិន​អង្គុយ​ចាំ​រិះគន់ តែពួកគេដើរ​តួ​ជាអ្នក​ណែ​នាំ​

មនុស្ស​ដែល​មា​ន​ឥទ្ធិពល និងអ្នកដឹក​នាំ​ដែល​ត្រឹម​ត្រូវ​គឺ​ជា​មនុស្ស​ដែល​ដើរ​តួ​នាទីជា​អ្នកចាំ​ណែនាំ​ត្រួស​ត្រាយ​ផ្លូវ​អ្នកនៅ​ក្រោម​បង្គាប់​ ហើយពួកគេយល់​ច្បាស់​ពីរបៀបបង្វឹកមនុស្សឲ្យក្លាយជាមនុស្សពូកែបំផុត។ ពួកគេដឹងច្បាស់​ពីស្ថាន​ការ​ណ៍​នានា​ក្នុ​ងការ​បំពេញ​ាការ​ងារ​ គេ​ដឹង​ថា​ពេលណាជាពេល​ពិបាកហើយពេលណាងាយស្រួល ហើយ​ត្រូវ​ប្រើ​តិចនិក​ក្នុ​ងការ​លើ​ក​ទឹក​ចិត្ត​ដោយ​វិធី​ណា​​។ ពួកគេជាមនុស្ស​ដែល​ចូល​ចិត្ត​និយាយការពិត ប៉ុន្តែនិយាយតែនៅពេលចាំបាច់ និងជារឿងពិត ការ​ធ្វើ​ដូច្នេះព្រោះ​ដើម្បី​ជៀសវាងពីការរិះគន់នានា​​។

៩. ពួកគេមិនតវ៉ាទេ តែពួកគេដោះស្រាយ

អ្នកដឹកនាំយល់ពីអំណាចនៃពាក្យសម្តី និងរបៀបដែលពួកគេត្រូវប្រើថា​ពាក្យ​សម្ដី​របស់​ពួកគេ​អាច​ជា​កត្តា​ស្ថាបនាអ្នកដទៃ ឬបំផ្លាញពួកគេ។ របៀបដែលអ្នកដឹកនាំដោះស្រាយបញ្ហាដោយពាក្យសម្តីរបស់គេអាចជាសមាសធាតុកំណត់ក្នុងការសម្រេចកិច្ចការ។ មានរឿងជាច្រើនដែលត្រូវត្អូញត្អែរជានិច្ច ប៉ុន្តែជំនួសឲ្យការប្រើប្រាស់ថាមពលខ្ជះខ្ជាយក្នុងការរិះគន់ មេដឹកនាំអស្ចារ្យបានប្រើឱកាសទាំងនេះដើម្បីបង្កើតការផ្លាស់ប្តូរ។ ការត្អូញត្អែរធ្វើឲ្យខូចដល់ផលិតភាព និងសីលធម៌ខណៈពេលដែលដំណោះស្រាយនាំមកនូវលទ្ធផលវិជ្ជមាន។

សរុបមក ប្រសិនបើអ្នកស្ថិតនៅលើមាគ៌ាដើម្បីបង្កើនកម្រិតនៃឥទ្ធិពលរបស់អ្នក អ្នកត្រូវតែបញ្ចូលចំណុចទាំងនេះទៅក្នុងការបង្ហាញរបស់អ្នក ហើយទំហំនៃឥទ្ធិពលរបស់អ្នកនឹងកើនឡើង។


អត្ថបទទាក់ទង

ភាពជាអ្នកដឹកនាំ ១០១ : រឿងដែលអ្នកដឹកនាំគ្រប់រូបចាំបាច់ត្រូវដឹង

One thought on “ឥរិយាបថចំនួន ៩ ធ្វើឲ្យអ្នកក្លាយជាមនុស្សពោរពេញដោយឥទ្ធិពល​

Leave a Reply