សញ្ញា​ទាំង ​៨ ​​ដែល​បញ្ជាក់​ថា ​អ្នក​មាន​បុគ្គលិក​លក្ខណៈ​​ដ៏​​ខ្លាំងក្លា

បុគ្គលិកលក្ខណៈរបស់មនុស្ស គឺមានភាពផ្សេងៗគ្នាទៅតាមចរិកធម្មជាតិដែលមានពីកំណើត និងអាស្រ័យទៅការចិញ្ចឹមអប់រំរបស់គ្រូសារនីមួយៗ។ ភាពជោគជ័យកើតពីការខិតខំប្រឹងប្រែង ការតស៊ូ ការលះបង់ ចំណង់ ការប្ដេជ្ញាចិត្តយ៉ាងខ្លាំងក្លា និងបុគ្គលិកលក្ខណៈរឹងមាំរបស់អ្នក។ ខាងក្រោមនេះ​ជា​សញ្ញា​ទាំង ​៨ ​​ដែល​បញ្ជាក់​ថា ​អ្នក​មាន​បុគ្គលិក​លក្ខណៈ​​ដ៏​​ខ្លាំងក្លា​៖

១. អ្នក​មិន​អាច​ស្ថិត​ក្នុង​ភាព​ល្ងង់​ខ្លៅ​បាន​ទេ

​អ្នក​បាន​ចំណាយ​ពេល​វេលា​ជា​ច្រើន​​ដើម្បី ​សិក្សា​ ​និង ​ត្រិះរិះ​ពី​រឿង​ដែល​ល្អ​ៗ​​ហើយ​អ្នក​ប្រហែល​ជា​មិន​ចូល​ចិត្ត​ស្ដាប់​នរណា​ម្នាក់​និយាយ​ពី​អ្វី​ដែល​គេ​មិន​បាន​ដឹង​ច្បាស់​ទេ។ ​​​​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​ ​អ្នក​បាន​ខិតខំ​ដើម្បី​ពង្រឹង​ចំណេះដឹង​របស់​ខ្លួន​ជា​ប្រចាំ​ ​​ដើម្បី​អភិវឌ្ឍ​ខ្លួន​​​ជានិច្ច​។​​​

២. ​អ្នក​កែ​ប្រែ​បញ្ហា​ទៅជា​ឱកាស​វិញ

អ្វី​ដែល​គ្រោះថ្នាក់​គឺ​ជា​​ឱកាស​ដ៏​ល្អ​សម្រាប់​អ្នក​ ក្នុង​ការ​រៀន​សូត្រ​ដើម្បី​ជម្នះ​វា។ បុគ្គល​ទន់ខ្សោយ​តែងតែ​​​សុំ​ចុះចាញ់​នៅ​ពេល​​​ជួប​ឧបសគ្គ​ធ្ងន់ធ្ងរ​ ​​តែ​​មនុស្ស​ខ្លាំង​វិញ ​តែង​គិត​ថា​វា​ជា​ឱកាស​។

៣.​​​ អ្នក​ដឹង​ពី​វិធី​នៃ​ការ​ស្ដាប់

ជា​ការ​ពិត​ទៅ​ប្រសិន​បើ​អ្នក​មិន​មាន​ជំនាញ​ក្នុង​ការ​ស្ដាប់​អ្នក​ដទៃ​ទេ​នោះ​​ ​ ​អ្នក​ប្រាកដ​ជា ​ដឹង​ច្បាស់​ថា ​អ្វី​ដែល​គួរ​ស្ដាប់​ ​និង អ្វី​ដែល​មិន​គួរ​ស្ដាប់​ ​ព្រោះ​ក្នុង​​លោក​នេះ​មាន​រឿង​ច្រើន​ខ្លាំង​ណាស់​ ដូច្នេះ​បើ​ចំណាយ​ពេល​ច្រើន​ពេក​ជា​មួយ​រឿង​មិន​ល្អ​នោះ ​វា​គ្មាន​ផ្ដល់​ផល​ប្រយោជន៍​អ្វី​ក្រៅ​ពី​ការ​ឈឺ​ក្បាល​កាន់​តែ​ខ្លាំង​នោះ​ទេ​។

៤. មិន​ចូល​ចិត្ត​​ទទួល​យក​ការ​​ដោះសា​រ

នៅ​ពេល​អ្នក​មាន​បុគ្គលិកលក្ខណៈ​ដ៏​រឹង​មាំ​មួយ​អ្នក​​មិន​ចូល​ចិត្ត​អោយ​អ្នក​ដទៃ​មក​ចំណាយ​ពេល​គ្មាន​ប្រយោជន៍​មក​​ដោះសា​អំពី​បញ្ហា​ដែល​បាន​កើត​ឡើង​នោះ​ទេ ​ហើយ​គេ​ខ្លួន​ឯង​គឺ​រឹត​តែ​មិន​ចូលចិត្ត​​និយាយ​ដោះសា​ដើម្បី​នៅ​ពេល​ខ្លួន​ធ្វើ​ខុស​នោះ​ដែរ​​​។ ​ប៉ុន្តែ​បុគ្គលិក​លក្ខណៈ​​ដ៏​រឹងមាំ​ គឺ​តែង​ព្យាយាម​រក​ដំណោះស្រាយ ​ហើយ​ខិតខំ​ធ្វើ​វា​ឲ្យ​អស់​លទ្ធភាព​ ​ជាជាង​និយាយ​ដោះសា​ដើម្បី​យក​រួច​ខ្លួន​។​​

៥. អ្នក​ប្រយ័ត្ន​ណាស់​មុន​នឹង​សម្រេច​ចិត្ត​អោយ​នរណា​ម្នាក់​ចូល​ក្នុង​ជីវិត​អ្នក​

ទោះ​បី​ពេល​ខ្លះ​អ្នក​មិន​ទាន់​ស្គាល់​ច្បាស់​ពី​ខ្លួន​ឯង​ក៏​ដោយ​ក៏​អ្នក​មិន​ទាមទារ​​អោយ​នរណា​ម្នាក់​មក​ប្រាប់​អ្នក​ថា​តើ​អ្នក​មាន​សមត្ថភាព​អ្វី​ដែរ។​​​ក្នុង​ន័យ​នេះ ​អ្នក​អាច​ស្ដាប់​ពួកគេ​និយាយ​ ប៉ុន្តែ​អ្នក​​ពិត​ជា​មិន​​អនុញ្ញាត​ឲ្យ​នរណា​ម្នាក់​មក​សម្រេច​ចិត្ត ​ជំនួស​​អ្នក​បាន​ឡើយ​។​

៦. ​អ្នក​មិន​ចូលចិត្ត​ការ​និយាយ​​​រឿង​អត់​ប្រយោជន៍​

​សម្រាប់​មនុស្ស​ខ្លាំង​ ​ពួកគេ​មិន​ចូលចិត្ត​ចំណាយ​ពេល​ក្នុង​ការ​និយាយ​រឿង​ដែល​អត់​ប្រយោជន៍​នោះ​ទេ ព្រោះ​ថា ​វា​គ្មាន​​ចំណេញ​អ្វី​ឡើយ​ ​ក្រៅ​ពី​នាំ​ឲ្យ​ខាត​ពេល​។ ​ដូច្នេះ​ហើយ​ ​ប្រសិន​បើ​អ្នក​ចូលចិត្ត​និយាយ​រឿង​ដែល​សំខាន់ៗ ​និង ​មាន​ប្រយោជន៍​នោះ ​មាន​ន័យ​ថា ​អ្នក​ជា​មនុស្ស​ដែល​មាន​បុគ្គលិកលក្ខណៈ​​អស្ចារ្យ​​។ ​

៧. អ្នក​មិន​ខ្លាច​អ្វី​ទាំង​អស់

អ្នក​នឹង​មិន​អោយ​ភាព​ភ័យ​ខ្លាច​ទាំង​នោះ​ចូល​មក​ក្នុង​ជីវិត​អ្នក​ហើយ​ក៏​មិន​អោយ​វា​បញ្ជា​ផ្លូវ​ជីវិត​របស់​អ្នក​បាន​ដែរ។

៨. អ្នក​មិន​ទាមទារ​ការ​ចាប់​អារម្មណ៍

មនុស្ស​អស្ចារ្យ​មិន​ចាំបាច់​ ព្យាយាម​ធ្វើ​ឲ្យ​គេ​ចាប់​អារម្មណ៍​នោះ​ទេ ​ប៉ុន្តែ​គឺ​គ្រាន់​តែ​​ធ្វើ​អ្វី​ដែល​ខ្លួន​យល់​ថា ត្រឹមត្រូវ​ ​និង មាន​ប្រយោជន៍​ប៉ុណ្ណោះ ​ទោះបីជា​​អ្នកដទៃ​គិត​យ៉ាង​ម៉េច​ក៏​ដោយ​។​

សរុបមកវិញ វាប្រាកដ​ណាស់​ដែល​អាច​មាន​មនុស្ស​មួយ​ចំនួន​​ ញញើត​អំពី​បុគ្គលិក​លក្ខណៈ​​ដ៏​​ខ្លាំងក្លា​របស់​អ្នក​​។ ​​ពេល​ខ្លះ​បុគ្គលិក​លក្ខណៈ​រឹងមាំ​របស់​អ្នក​ ​​ក៏​​ធ្វើ​ឲ្យ​មនុស្ស​​ដទៃ​យល់​ខុស​ថា ​មក​លើ​​អ្នក​ថា​ ជា​មនុស្ស​​មិន​ល្អ ​ឬ​ថា​ជា​មនុស្ស​ក្បាល​រឹង​ក៏​មាន​។ ​ប៉ុន្តែ​​ទោះបី​ជា​យ៉ាង​ណា​ក៏​ដោយ ​អ្វី​ដែល​ពិសេស​ និងជា​ការ​កត់សម្គាល់​នោះ ​គឺ​​​​ពួកគេ​មិន​ហ៊ាន​មក​ធ្វើ​អ្វី​ផ្ដេសផ្ដាស​ ឬមើល​ស្រាល​អ្នក​បាន​ឡើយ​ ​ព្រោះ​​ក្នុង​ក្រសែ​ភ្នែក​របស់​ពួកគេ​ ​​បាន​ចាត់​ទុក​អ្នក​ជា​មនុស្ស​ខ្លាំង​មួយ​ទៅ​ហើយ​​។

សម្រួលពី៖  Michael Prywes, 8 Signs You Have A Strong Personality That Might Scare Some People, Lifehack


អត្ថបទទាក់ទង

ទម្លាប់​ ៧ ប្រការសម្រាប់បុគ្គលឆ្នើម

Leave a Reply