វិធីសាស្រ្ត ៧យ៉ាង ដើម្បីតភ្ជាប់បណ្តាញអាជីពរបស់អ្នក

ស្គាល់​គេ​ច្រើន​ចម្រើន​អាជីព! ចូរបង្កើត​បណ្ដាញ​​រឹងមាំ​ និង​មាន​ប្រសិទ្ធភាព!

ការ​ភ្ជាប់​បណ្ដាញ​ គឺ​ជា​រឿង​ចាំបាច់​ក្នុង​ការ​កសាង​អាជីវកម្ម​ ប៉ុន្តែ​​បើ​អ្នក​មិន​មែន​ជា​មនុស្ស​មាន​ឥទ្ធិពល​ផង ​តើត្រូវធ្វើ​យ៉ាង​ណា?

នេះ​គឺ​ជា​គន្លឹះ ៧យ៉ាង ​ដែល​នឹង​ជួយ​អ្នក​ ទោះបី​អ្នក​មិនមែន​ជា​អ្នក​ជំនាញ​ពីធម្មជាតិ​ក៏​ដោយ។

១ អនុវត្តិ​ការ​ស្ទង់​មតិ

អាថ៌កំបាំង​ក្នុង​ការ​ភ្ជាប់​បណ្ដាញ​ គឺ​មិនមែន​ឲ្យ​យើង​ទៅ​ចូលរួម​ព្រឹត្តិការណ៍​បណ្ដាញ​ ហើយចែក​ប័ណ្ណ​អាជីវកម្ម​ឲ្យ​គេ​ស្គាល់ ​ឬ​ទៅ​ជួប​មនុស្ស​ច្រើន​តាម​ដែល​អាច​ធ្វើ​ទៅ​បាន​ឡើយ។ ផ្ទុយទៅវិញ​ យើង​ត្រូវ​ផ្ដោត​អារម្មណ៍​ទៅ​លើ​មនុស្ស​ដែល​យើង​បាន​ស្គាល់​ទៅ​វិញ​ទេ។

កាល​ដែល​យើង​ស្គាល់​មនុស្ស​ទាំង​នោះ​ វា​ជា​ប្រយោជន៍​មួយ​ជួយ​ធ្វើ​ឱ្យ​យើង​ដឹង ​និង​យល់​ពី​ភាព​ខុស​គ្នា​នៅ​ក្នុង​អាជីព​របស់​យើង។

២. ក្លាយ​​ជា​អ្នក​ភ្ជាប់

យើង​មិន​ចាំបាច់​ទទួល​បាន​អ្វី​មួយ​នៅ​ក្នុង​ទំនាក់ទំនង​នៃ​បណ្ដាញ​ទេ។ គ្រាន់តែ​ណែនាំ​មនុស្ស​ដែល​អាច​ទទួល​បាន​ផល​ប្រយោជន៍​ពី​គ្នា​ទៅវិញ​ទៅមក ​វា​ក៏​មាន​ប្រសិទ្ធភាព។

គ្រាន់តែយើង​បង្កើត​ទំនាក់ទំនង​កាន់​តែ​រឹងមាំ​ជាមួយ​មនុស្ស​ជា​ច្រើន​ វា​ក៏​ប្រសើរ​ណាស់​ទៅ​ហើយ។

៣. ផ្ដោត​លើ​មនុស្ស​ត្រឹមត្រូវ

ចូរធ្ឲ្យវើ​ពួកគេ​អាច​យក​ចំណេះដឹងនៃក្រុមនីមួយៗ ដើម្បីមក​ឲ្យ​ដំណឹង មក​ចូលរួម​ច្នៃប្រតិដ្ឋ ឬមក​កែលំអ។ នៅ​ពេលនោះពួកគេនឹង​ក្លាយជាផ្នែកមួយនៃ​ដំណោះស្រាយ​ដោយ​ស្វ័យប្រវត្តិ ពួកគេ​ទំនង​ជា​មិន​សូវ​បង្កើត ​ឬ​ធ្វើជាមូលហេតុ​នៃ​បញ្ហា​ទេ។

ក្នុងនាម​ជាអ្នកគ្រប់គ្រង តែងមាន​ទំនួលខុសត្រូវក្នុង​ការជួយដឹកនាំនិយោជិត​ឲ្យ​ក្លាយជា​ក្រុម​ដែល​ទទួល​បាន​ជោគជ័យ​ និង​សាមគ្គីភាព​រឹងមាំ ​ហើយ​ចង់បាន​បែបនេះ ត្រូវ​ចាប់ផ្តើម​ដោយ​ការ​សហការ​គ្នា​នៃគំនិតសិន ទើបការអនុវត្តនានា​ ប្រព្រឹត្តទៅបានរលូន។

៤. បង្កើត​ការ​ឈ្នះ​ស្មើគ្នា

សូមកុំ​លេង​សើច ​វា​ពិត​ជា​មាន​សារៈសំខាន់​ខ្លាំង​ណាស់ ​ដែល​យើង ​និង​ភាគី​ម្ខាង​​ទៀត​ ទទួល​បាន​ភាព​ស្មើគ្នា​នៅ​ពេល​ភ្ជាប់​បណ្ដាញ។ ប្រសិន​បើ​យើង​ទទួល​បាន​អត្ថប្រយោជន៍​ច្រើន​ជាង​មនុស្ស​ម្នាក់​ទៀត នោះ​ភាគី​ម្ខាងទៀត​នឹង​មាន​អារម្មណ៍​ចាញ់​បោក​យើង​ ហើយ​គេ​ក៏​អស់​ទំនុក​ចិត្ត​ដែរ។

នៅ​ពេល​រឿង​នោះ​កើត​ឡើង​ យើង​មិន​អាច​វិល​ត្រឡប់មក​កសាង​ទំនាក់ទំនង​យូរ​អង្វែង​បាន​ទេ។

៥. ផ្តល់​មុន​ពេល​ទទួល

នៅ​ក្នុង​ស្ថានភាព​នៃ​បណ្ដាញ​ មនុស្ស​​ផ្សេងទៀត​នឹង​រំពឹង​ថា​ យើង​នឹង​ស្នើសុំ​ឲ្យ​ពួកគេ​ជួយ  ឬគេស្នើឲ្យយើងជួយវិញ។ ប្រសិន​បើ​យើង​បើក​ទទួលវា​ ហើយ​គ្រាន់​តែ​ផ្ដល់​ការ​គាំទ្រ​ខ្លះ​ទៅ​ដៃគូ​បណ្ដាញ​របស់​យើង ​នោះ​ពួកគេ​នឹង​ដឹង​គុណ ​ហើយ​ប្រគល់​មក​វិញ​នូវ​ការ​ពេញចិត្ត។

៦. ប្រើ​បណ្ដាញ​សង្គម

LinkedIn Facebook និង Twitter គឺ​ជា​ឧបករណ៍​ដែល អាច​ប្រើ​ដើម្បី​តភ្ជាប់​តាម​របៀប​រៀង​ខ្លួន​ដល់​មនុស្ស​ផ្សេងគ្នា​នៅ​ក្នុង​ឧស្សាហកម្ម​របស់​យើង។ ឧទាហរណ៍​នៅ​លើ LinkedIn យើង​អាច​ណែនាំ​ទំនាក់ទំនង​ថ្មី​តាម​រយៈ​ការ​ភ្ជាប់​បច្ចុប្បន្ន​របស់​យើង។

យើង​ក៏​អាច​ប្រើ LinkedIn ជា​មូលដ្ឋាន​ទិន្នន័យ​អាជីព​ ដើម្បី​ស្វែងរក​មនុស្ស​ដែល​ធ្វើការ​ក្នុង​វិជ្ជាជីវៈ​របស់​យើង ​នៅ​ក្រុមហ៊ុន​ផ្សេងៗ​ ដែល​យើង​ចាប់​អារម្មណ៍។

៧. ចាប់ផ្តើម​បង្កើត​ក្រុម​បណ្ដាញ​ផ្ទាល់ខ្លួន

វិធី​ល្អ​បំផុត​មួយ​ ដើម្បី​ជួប​មនុស្ស​ដែល​មាន​គំនិត​ដូចគ្នា​ គឺ​បង្កើត​ក្រុម​បណ្ដាញ​ផ្ទាល់ខ្លួន​របស់​យើង។ យើង​អាច​ប្រើ​បណ្ដេញ​ផ្សព្វផ្សាយ ដើម្បី​បង្កើត​ព្រឹត្តិការណ៍​ជា​បន្តបន្ទាប់​ ក្រោម​ប្រធានបទ​ជាក់លាក់​ ដូចជា​ទីផ្សារ​ហិរញ្ញវត្ថុ​ ឬ​គណនេយ្យ។

តាម​រយៈ​ការ​ការ​បង្កើត​ក្រុម ​ឬ​បណ្ដេញ ​ដោយ​យើង​ គឺ​ជា​អ្នកដឹកនាំ​ក្រុម​ នោះ​យើង​នឹង​កាន់​តែ​មាន​ទំនាក់ទំនង​ ហើយ​មនុស្ស​នឹង​ស្វែងរកចង់​ជួប​យើង ​ព្រោះ​យើង​គឺ​ជា​អ្នក​បង្កើត​គំនិត​ទាំងនោះ​មក។


អត្ថបទទាក់ទង

គោលការណ៍សំខាន់ៗចំនួន ៣ ដើម្បីផ្សព្វផ្សាយយីហោផ្ទាល់ខ្លួន

 

Leave a Reply