សញ្ញាចម្បងៗចំនួន ៦ ​បង្ហាញ​ថា​អ្នកកំពុង​តែ​តប់ប្រមល់​នឹង​ការងារ​

មិនមែន​មនុស្ស​គ្រប់គ្នា ​សុទ្ធ​តែ​មាន​សំណាង​ដែល​ប៉ះ​អាជីព​ការងារ​ខ្លួន​ស្រលាញ់​ពេញចិត្ត​ឡើយ។ កន្លែង​ខ្លះ​ បាន​ធ្វើ​ទុក្ខបុកម្នេញ​ដល់​យើង​ឥត​ស្រាកស្រាន្ត​ រហូត​ដល់​ក្លាយ​ជា​មនុស្ស​លែង​ចង់​ក្រោក​ទៅ​ធ្វើការ ​លែង​រីករាយ​នឹង​មិត្ត​រួម​ការងារថែម​ទៀតផង។

នេះ​គឺ​ជា​សញ្ញា​សំខាន់ៗ​ចំនួន ៦ ដែល​អ្នកកំពុង​ស្ថិត​ក្នុង​ភាព​តប់ប្រមល់​ ឬ​ហៅ​ម៉្យាង​ថា​តុកស៊ិក​នឹង​ការងារ​ដល់​កម្រិត​មួយ៖

១. កង្វះ​ភាព​ស្មើគ្នា

កង្វះ​ភាព​ស្មើគ្នា​នៅ​កន្លែង​ធ្វើការ​ អាច​ធ្វើ​ឲ្យមាន​ការ​ខកចិត្ត​ និង​ឈឺចាប់​ក្នុង​ចំណោម​បុគ្គលិក។ មាន​មនុស្ស​ផ្សេងទៀត​ត្រូវ​បាន​គេ​ពេញចិត្ត​សម្រាប់​ហេតុផល ដែល​មិន​​សម​ទំនង​ ឬ​គេ​ជា​បុគ្គលិក​​ពូកែ​ខាង​វ៉ៃ​អែប​ស៊ី​អប ​បញ្ជោរ​យក​ផ្អែម​ជាដើម។

បើ​អ្នក​កំពុង​ធ្វើការ​នៅ​កន្លែង​ដែល​មាន​គោលការណ៍​មិន​ស៊ី​ចង្វាក់​គ្នា​ អ្នក​នឹង​មាន​ការ​ថប់​ណែន​ទ្រូង​ ហើយ​បរិយាកាស​នឹងរឹត​តែ​អាប់អួរ​ជាង​មុន។

ចៅហ្វាយ​ជំរុញ​យើង​ឲ្យ​ធ្វើការ​ហួស​កម្រិត​​

ចៅហ្វាយ​របស់​អ្នក​ កំពុង​ជំរុញ​ឱ្យ​អ្នក​ខិតខំ​ធ្វើការ​ហួស​កម្រិត​នៃ​រាងកាយ ​ឬ​ផ្លូវចិត្ត ​ដើម្បី​ធ្វើ​ឱ្យ​យើង​អាច​ឈាន​ដល់​គោលដៅ​ដែល​មិន​អាច​សម្រេច​បាន។ ទី​បំផុត​ការងារ​របស់​អ្នក​ នឹង​បំផ្លាញ​ការ​គោរព​ខ្លួនឯង ​ព្រមទាំង​ធនធាន​ថាមពល​របស់​អ្នក។

មាន​មិត្ត​ដែល​លួច​កម្មសិទ្ធិ​ការងារ​យើង​ជា​របស់​គេ

ប្រសិន​បើ​មាន​មនុស្ស​ផ្សេង​ទៀត​ទទួល​បាន​កិត្តិនាម​លើ​ការងារ​របស់​អ្នក ​នេះ​មិន​ត្រឹម​តែ​បង្ក​ឲ្យ​មាន​កំហឹង​ប៉ុណ្ណោះ​ទេ វាថែម​ទាំង​កាត់​បន្ថយ​ឱកាស​រ​ការងារ​របស់​អ្នក ​ក្នុង​ការ​ទទួល​បាន​ស្នាដៃ​ផង​ដែរ។

ទោះបី​ជា​អ្នកអាច​ប្រឆាំង​នឹង​បញ្ហា​នេះ​បាន​ក្នុង​កម្រិត​មួយ ដោយ​ការតាមដាន​ការងារ​ប្រុងប្រយ័ត្ន​ជាង​មុន​ក៏ដោយ តែ​វា​ក៏​បង្ហាញ​ពី​ភាពហត់នឿយ​ដែល​មាន​មិត្ត​រួម​ការងារ​ដែលតែងតែ​គំរាមកំហែង​ឥត​ឈប់ឈរ​ ពី​អំពើ​ចោរកម្ម​ក្នុង​កន្លែង​ការងារ។

៤. ផ្ដល់​រង្វាន់​លើក​ទឹកចិត្ត​មិន​ស្មើ​គ្នា

មនុស្ស​ដែល​រីករាយ​នឹង​ការងារ​ ជារឿយៗ​នឹង​បើក​ចំហ​ពី​កន្លែង​ធ្វើការ​​​​របស់​ពួកគេ​ ដោយ​មានការ​លើកទឹកចិត្ត​ផ្ដល់​រង្វាន់​យ៉ាងសកម្ម​ជាមួយ​ការងារ។ ផ្ទុយ​ទៅវិញ​ កន្លែងធ្វើការ​របស់​អ្នក​ បែរ​ជា​លើក​ទឹកចិត្ត​ដល់​ការ​ប្រព្រឹត្ត​អំពើ​អសីលធម៌​ និង​ការ​ប្រណាំងប្រជែង​នៅ​អំពើ​អាក្រក់​ ដែល​អាច​បង្ក​គ្រោះថ្នាក់​ដល់​សុខភាព​​ផ្លូវចិត្ត​របស់​អ្នក។

ឈ្លោះ​ជាមួយ​មិត្ត​រួម​ការងារ​ញឹកញាប់

នៅ​ពេល​ដែល​កន្លែង​ធ្វើការ​របស់​អ្នក គឺ​ជា​កន្លែង​សោកសៅ​ នោះ​ភាព​អវិជ្ជមាន​នឹង​ដើរ​ចូល​ក្នុង​ជីវិត​ផ្ទាល់ខ្លួន​របស់​អ្នក​ ហើយ​ផ្លាស់ប្ដូរ​ស្ថានភាព​ភ្លាមៗ។ ប្រសិន​បើ​​មិត្ត​រួម​ការងារ​របស់​អ្នក ជាន់​ឈ្លី​ ឬ​តែង​បង្ក​ជម្លោះ​ឈ្លោះ​ប្រកែក​គ្នា​ឥត​ឈប់ឈរ​ យើង​នឹង​ឈាន​ទៅ​រក​វិធី​ធ្លាក់​ទឹកចិត្ត​ ​ចាប់ផ្ដើម​តប់ប្រមល់ ​និងធុញថប់​ជាមួយ​ការងារ​មិនខាន។

៦. អត់ធ្មត់​ទ្រាំ​បញ្ហា​គ្រប់​រឿង

ការងារ​ទាំងអស់​ មាន​តែ​ភាព​តានតឹង​ ហើយ​អ្នក​កំពុង​ធ្វើការ​ក្នុង​បរិយាកាស​ដែល​មាន​គ្រោះថ្នាក់​ ​មិន​ដែល​មាន​អារម្មណ៍​ថា​ធូរស្បើយ​មួយ​នាទី​ណា​សោះ។ បរិយាកាស​ការងារ​ ប្រើ​វិធី​សម្លុត​ជាប់​ជានិច្ច​ អ្នក​ក៏​ចាប់ផ្ដើម​មាន​អារម្មណ៍​ថា​នឿយហត់ ​លែង​គេង​លក់​ដូច​មុន ​ឬ​មាន​អារម្មណ៍​ធុញថប់ បារម្ភ​ ដោយសារ​សម្ពាធ​នៃ​កម្រិត​ស្ត្រេស ​បាន​ឡើង​ខ្ពស់​ ហើយ​បាន​បំផ្លាញ​សុភមង្គល​ និង​ធ្វើ​ឱ្យអ្នក​មាន​អារម្មណ៍​ថា​មិន​ស្រួល​ក្នុង​ខ្លួន។

ប្រសិន​បើ​សញ្ញា​ណា​មួយ​ខាង​លើ​នេះ​ ដូច​នៅ​កន្លែង​ការងារ​របស់​អ្នក ​នោះ​ដល់ពេល​ដែល​ត្រូវ​ពិចារណា​រក​ការងារ​ថ្មី។


អត្ថបទទាក់ទង

គន្លឹះ ៥យ៉ាង ដើម្បីសម្រួលអារម្មណ៍មិនល្អនៅកន្លែងធ្វើការ

 

Leave a Reply