ជំនួយ ៥ យ៉ាងដែលជួយអ្នកឱ្យមានការផ្លាស់ប្តូរកាន់តែប្រសើរ

ជាការពិត គ្មាននរណាម្នាក់ដែលថាមិនចង់បានជីវិតមួយដែលមានភាពល្អប្រសើរនោះឡើយ ប៉ុន្តែអ្វីដែលពិបាកធ្វើឲ្យមនុស្សភាគច្រើន មិនអាចផ្លាស់ប្តូរជីវិតបាននោះ គឺការព្យាយាមកុហកខ្លួនឯង និងមិនអើពើ ដែលជាហេតុបណ្តាលឲ្យផ្តល់ផលអវិជ្ជមាន និងមិនអាចផ្លាស់ប្តូរជីវិតខ្លួនឯងបាន។ 

ខាងក្រោមនេះជាគន្លឹះសំខាន់ៗចំនួន ៥ ដែលអាចនឹងជួយអ្នកឱ្យមានការផ្លាស់ប្តូរទៅជាអ្វីដែលប្រសើរជាងនេះ៖

១. ជឿលើការផ្លាស់ប្តូរ

ជាញឹកញាប់ យើងគិតថា ភាពជោគជ័យរបស់អ្នកដទៃ ហាក់បីដូចជាជោគជ័យដោយឆាប់រហ័ស។ គ្រាន់តែដោយសារតែយើងមើលរំលងរឿងនៅពីក្រោយជោគជ័យទាំងនោះ។ ការពិត គឺថាពួកគេខិតខំប្រឹងប្រែង ដេីម្បីគោលដៅរបស់គេជាច្រើនឆ្នាំមកហើយ។ ការផ្លាស់ប្តូរខ្លួនឯង កើតចេញពីដំណើរការ ដែលយើងមិនអាចរុញ ឬ លោតបាន។ វាអាចពោរពេញទៅដោយភាពមិនច្បាស់លាស់ នៅពេលចាប់ផ្តើម។ នៅតាមផ្លូវ វាប្រហែលជាមិនមែនជាការភ្ញាក់ផ្អើលទេ ប៉ុន្តែនៅពេលទៅដល់គោលដៅ។ បន្ទាប់មក អ្នកនឹងឃើញដំណើរមួយដែលកាន់តែច្បាស់។ ជោគជ័យយូរអង្វែងនៃការផ្លាស់ប្តូរដោយខ្លួនឯង គឺជាលទ្ធផលនៃទម្លាប់ប្រចាំថ្ងៃរបស់អ្នក និងការអត់ធ្មត់របស់អ្នក។

២. ចាកចេញពីតំបន់ងាយស្រួល

ផ្លាស់ប្តូរខ្លួនឯង គឺចាប់ផ្តើមជាមួយការហ៊ានចាកចេញពីតំបន់ងាយស្រួល។ ការរីកចម្រើន នឹងមិនកើតឡើងទេ ប្រសិនបើអ្នកមិនព្យាយាមធ្វើអ្វីដែលមានគ្រោះថ្នាក់ ការប្រកួតប្រជែង ឬការពង្រីកគំនិតរបស់អ្នក និងការបង្កើនជំនាញរបស់អ្នក។ ការចេញពីតំបន់ងាយស្រួល អាចជាការពិបាកនៅពេលដំបូង។ វាមិនមានន័យថា អ្នកផ្លាស់ប្តូរភ្លាមៗនោះទេ ឬធ្វើអ្វីដែលធំពេកនោះទេ។

ប៉ុន្តែអ្នកអាចចាប់ផ្តើមជាមួយនឹងការផ្លាស់ប្តូរ ហើយអភិវឌ្ឍខ្លួនឯងបន្តិចម្តងៗ។ គ្រាន់តែ ១% ក្នុងមួយថ្ងៃ អាចបង្កើតលទ្ធផលដ៏អស្ចារ្យក្នុងរយៈពេលវែង។ ប្រសិនបើអ្នក ចង់ធ្វើដូច្នេះឲ្យទៀងទាត់ ចូរព្យាយាមប្រជែងជាមួយខ្លួនអ្នក ដើម្បីធ្វើអ្វីដែលអ្នកគិតថា មិនហ៊ាន ឬ មិនធ្វើ។ កុំគិតអំពីអ្វីដែលអាក្រក់។ នោះមិនលើកទឹកចិត្ត ឱ្យអ្នកធ្វើវាទេ។ ប៉ុន្តែព្យាយាមផ្លាស់ប្តូរ ដើម្បីគិតអំពីអ្វីដែលល្អបំផុតតាមដែលអាចធ្វេីបាន។

៣. ជឿជាក់លើខ្លួនអ្នក

ប្រសិនបើអ្នក មិនជឿលើខ្លួនអ្នក តើអ្នកសង្ឃឹមថា អ្នកដទៃនឹងជឿលើអ្នក ដោយរបៀបណា? អ្នកត្រូវតែជាអ្នកគាំទ្រខ្លួនឯងជាមុនសិន។ ប្រសិនបើអ្នកមិនឃើញតម្លៃរបស់អ្នក។ តើនរណានឹងឃើញ?

ដូច្នេះប្រសិនបើអ្នកមានក្តីសុបិន្ត ហើយព្យាយាមសម្រេចវា កុំខ្លាចក្នុងការមើលទៅអាក្រក់នៅចំពោះមុខនរណាម្នាក់។ ការភ័យខ្លាចនៃការបរាជ័យ គឺជាសត្រូវដ៏ឆ្លាតមួយ ដែលរារាំងអ្នកពីការបោះជំហានលើក្តីសុបិន្ត និងគោលដៅរបស់អ្នក។ សូមចងចាំថា ការបរាជ័យ គឺអាចធ្វើទៅបាន នៅពេលអ្នកជ្រើសរើសចុះចាញ់ និងបោះបង់ចោលនូវក្តីសុបិន្តរបស់អ្នក។

៤. ស្វែងរកការណែនាំ

ដើម្បីសម្រេចគោលដៅនោះ អ្នកត្រូវស្គាល់ផ្លូវជាមុនសិន ដើម្បីកុំឱ្យបាត់បង់លុយ និងពេលវេលាច្រេីន។ កង្វះនៃការណែនាំ នឹងទុកឱ្យអ្នកមិនមានការប្រែប្រួល វាអាចធ្វើឱ្យ អ្នកមានអារម្មណ៍ថា មិនមានដំណេីរការទេ។ ដូច្នេះការសុំដំបូន្មាន ឬ ជំនួយ គឺសំខាន់ខ្លាំងណាស់។ គួរជៀសវាងការខកចិត្ត និងស្វែងរកអ្នកពិគ្រោះយោបល់ ដែលមានបទពិសោធន៍។ សៀវភៅ គឺជាប្រភពនៃចំណេះដឹង ប្រាជ្ញាដែលអាចប្រើប្រាស់គ្មានដែនកំណត់។

៥. ស្វែងរកមូលហេតុ ដេីម្បីជាកម្លាំងជំរុញ

ការលើកទឹកចិត្ត មានសារៈសំខាន់ក្នុងការផ្លាស់ប្តូរខ្លួនឯង ដូចជាលោក Richard Branson អ្នកជំនួញ ជនជាតិអង់គ្លេស គាត់មានអាជីវកម្មជាង ៣៦០ ក្រុមហ៊ុន។ ហើយវាបានជំរុញឱ្យគាត់សាងសង់ក្រុមហ៊ុនអាកាសចរណ៍ Virgin Atlantic របស់ខ្លួន ហេីយធ្វើឱ្យគុណភាពប្រសើរឡើងនៃបដិសណ្ឋារកិច្ចនៅលើយន្តហោះ ដូចដែលគាត់បានរំពឹងទុក។ ឧទាហរណ៏មួយទៀត គឺលោក Steve Jobs ដែលបានបង្កើតក្រុមហ៊ុន Apple ដើម្បីផ្លាស់ប្តូរ និងអភិវឌ្ឍបច្ចេកវិទ្យាឲ្យកាន់តែប្រសើរឡើង។ ជំហានទីមួយនៃការផ្លាស់ប្តូររបស់អ្នក គឺរក “មូលហេតុ” ដើម្បីដាស់អ្នកឡើង នោះអ្នកនឹងមានអំណាច ដើម្បីសម្រេចគោលដៅ ហើយអភិវឌ្ឍខ្លួនអ្នក។

សម្រួលពី៖ success


អត្ថបទទាក់ទង

សូមកុំយកមូលហេតុ ១៩ ចំណុចនេះ ​មក​ធ្វើ​ជារនាំង​កំណត់​ជោគ​វាសនា​របស់​ខ្លួនឯង

 

Leave a Reply