ក្បួន “សន្សំ ៥ យ៉ាង” ដែលអាចធ្វើឲ្យជីវិតមានសេចក្តីសុខសុភមង្គល និងជំនួញមានភាពរីកចម្រើន

ការដែលបានចាប់បដិសន្ធិមានកំណើតមកជាមនុស្ស ហើយរស់នៅក្នុងសង្គម យើងរមែងប្រាថ្នាចង់បានភាពរីកចម្រើន ភាពជោគជ័យ និងសេចក្តីសុខផងដែរ​ ហើយសេចក្តីសុខទាំងនោះ គួរតែជាសេចក្តីសុខផ្លូវកាយ​ និងផ្លូវចិត្ត។ បែបនេះហើយដែលជាកត្តាមួយជំរុញឲ្យម្នាក់ៗរិះរកគ្រប់មធ្យោបាយដើម្បីបំពេញកិច្ចការ។ ហើយមែនទែនទៅ ទោះចង់ ឬមិនចង់ អ្នកមិនអាចចៀសផុតពីបញ្ហាបានដែរ ប៉ុន្តែអ្វីដែលជាបញ្ហាត្រូវប្រឈមពិតប្រាកដនោះ គឺមិនអាចដោះស្រាយបញ្ហា និងពិបាកក្នុងការអភិវឌ្ឍខ្លួន។ ហេតុនេះអ្វីជាចំណុចខ្វះខាត? អ្វីដែលអ្នកគួរត្រៀមខ្លួនដើម្បីជំរុញឲ្យខ្លួនឯងឲ្យមានភាពរីកចម្រើនឡើង? ខាងក្រោមនេះ ជាយុទ្ធសាស្រ្ត “សន្សំ ៥ យ៉ាង” ដើម្បីជាជំនួយឲ្យអ្នកទទួលបានភាពរីកចម្រើន៖

សន្សំ (សន់-សំ) កិរិយាសព្ទ មានន័យថា ប្រមែប្រមូលពីតិចឲ្យបានទៅជាច្រើន សន្សំទ្រព្យ, សន្សំរឿង ។

១. សន្សំសេចក្តីសុខ

សុខ (សុក) គុណសព្ទ ( សំ. បា. ) មានន័យថា ដែលសប្បាយ; ងាយ; ស្រួល; ស្រណុក; សម្រាន្ត ។ ន. សេចក្ដីសប្បាយ; ដំណើរងាយ; ដំណើរស្រួល; ដំណើស្រណុក; សេចក្ដីសម្រាន្ដ មានសុខ, បានសុខ ។ ប្រើពាក្យ “សេចក្ដី” ផ្សំខាងដើមផងក៏បាន មានសេចក្ដីសុខ ។ ព. ផ្ទ. ទុក្ខ ។

  • សុខកថា ( សុខៈកៈ—) សម្ដីដែលនាំឲ្យបានសុខ ។
  • សុខកាម ( សុខៈ—) អ្នកស្រឡាញ់សុខ, អ្នកប្រាថ្នាសុខ ។
  • សុខកាយ ( សុក— ) ស្រួលខ្លួន។ សុខការណ៍ ( សុខៈ— ) ហេតុដែលនាំឲ្យបានសុខ, ឲ្យបានស្រួល ។
  • សុខកិរិយា ឬ —ក្រិយា ( សុខៈ— ) ការធ្វើឲ្យបានសុខ, ឲ្យបានស្រួល ។
  • សុខក្សេម ឬ សុខក្សេមក្សាន្ដ ( សុក— ) សុខសម្រាន្ដ, សុខស្រួល ។
  • សុខចិត្ត ( សុក— ) សប្បាយចិត្ត; ពេញចិត្ត, ល្មមដល់ចិត្ត ។
  • សុខទាយក ( សុខៈទាយក់ ) អ្នកឲ្យសុខ ( បើស្រ្តីជា សុខទាយិកា ) ។
  • សុខទុក្ខ ឬ ទុក្ខសុខ ( សុក—ឬ ទុក-សុក ) សុខនិងទុក្ខឬទុក្ខនិងសុខ ។
  • សុខប្រធាន ( សុ-ខ័ប-ប្រៈ— ) ការប្រគល់សុខឲ្យ, ការឲ្យសុខ ។ សុខប្រាប្ដ ( សុខៈប្រាប ឬ—ខ័ប— ) អ្នកដែលបានប្រទះសេចក្ដីសុខ, អ្នកបានសុខ ។
  • សុខព័ន្ធន៍ ( សុខៈពាន់ ) ការជាប់ជំពាក់ដោយសេចក្ដីសុខ ( ក្នុងលោក ) ។
  • សុខភាព ( សុខៈភាប ) ភាពជាសុខ,សេចក្ដីសុខ។
  • សុខភូមិ ( សុខៈភូម ) ទីដែលប្រកបដោយសុខ, ទីស្រួលនៅ ។
  • សុខយាត្រា ( សុខៈ— ) ការដើរស្រួល ។ សុខយាន ( សុខៈ—) យានស្រួលជិះ ។
  • សុខលក្ខណៈ (សុខៈ—) លក្ខណៈនៃសេចក្ដីសុខ ។ សុខលាភ ( សុខៈ—) ការបានសុខ ។
  • សុខវឌ្ឍកៈ ឬ—វ័ឌ្ឍក៍ ( សុខៈវ័ត-ឍៈកៈឬ—វ័ត ) អ្នកដែលចម្រើនដោយសុខ ( បើស្រ្តីជា សុខវឌ្ឍិកា ) ។
  • សុខវឌ្ឍនៈ ឬ—វ័ឌ្ឍន៍ ( សុខៈវ័ត-ឍៈនៈឬ—វ័ត ) ការចម្រើនដោយសុខ ។
  • សុខវិជ្ជា ឬ—វិទ្យា ( សុខៈ— ) វិជ្ជាប្រាប់វិធីប្រតិបត្តិឬថែទាំមានការសម្អាតជាដើម ដែលនាំឲ្យបានសុខ ។
  • សុខវិទ្យាសាស្ត្រ ( សុខៈ— ) ក្បួនឬតម្រា, ច្បាប់និយាយអំពីសុខវិទ្យា ។
  • សុខវេទនា ( សុខៈវេទៈនា ) ការទទួលអារម្មណ៍ជាសុខ ។
  • សុខសម្ផស្ស ( សុខៈសំ-ផស់ ) សម្ផស្សដែលស្រួល, ការប៉ះប្រទះសេចក្ដីសុខ ។
  • សុខសម្ភាស (សុខៈសំភាស) អ្នកពោលពាក្យនាំឲ្យបានសុខ; អ្នកនិយាយសម្ដីងាយស្ដាប់ ។
  • សុខសយនា ( សុខៈសៈយ៉ៈន៉ា) កន្លែងដេកស្រួល ។ សុខសាន្ដ(សុក-សាន) សុខស្ងប់ ។
  • សុខសាន្ដត្រាណ ( សុក-សានត្រាន ) ដែលមានទីពំនាក់ ឬ មានទីអាងឲ្យបានសុខស្ងប់ ស្រុកសុខសាន្ដត្រាណ ។
  • សុខសាសន៍ ( សុខៈសាស ) ដំណឹងឬសំបុត្រប្រាប់សេចក្ដីសុខ ។
  • សុខសួស្ដី ( សុក— ) សុខនិងសួស្ដី ។
  • សុខសេយ្យា ( សុខៈសៃយ៉ា ) ការដេកជាសុខ, ការដេកស្រណុក ។ សុខា សេចក្ដីសុខ ( ព. កា. ) សូមពួកទេព្តា ជួយឲ្យសុខា ដល់ពួកអ្នកត្រង់ កាន់សីលកាន់ធម៌ បវរផ្ចិតផ្ចង់ ពុំដែលលុះលង់ ក្នុងក្តីទុច្ចរិត ។
  • សុខាភិបាល ( សំ. បា. < សុខ + អភិបាល ) ការថែរក្សា** ឬ គ្រប់គ្រង, ទំនុកបម្រុងឲ្យបានសុខ ។ ឈ្មោះក្រសួងរដ្ឋមន្រ្តីមួយកាន់កាប់ខាងមុខការថែរក្សាប្រជាពលរដ្ឋឲ្យបានប្រកបដោយសុខភាពគឺក្រសួងពេទ្យ **ពាក្យ “ថែរក្សា ” ត្រូវបានកែតម្រូវពីពាក្យដើម “ថែររក្សា ” ដោយហេតុថាពុំមានពាក្យ “ថែររក្សា ” ទេ អនុលោមតាមវចនានុក្រមខ្មែរ សម្ដេច ជួន ណាត។ ក្រសួងសុខាភិបាល ឬ ក្រសួងសាធារណសុខាភិបាល ក្រសួងសុខាភិបាលជាសាធារណៈ ។
  • សុខាភិយាចនា ( —ចៈន៉ា; < សុខ + អភិ-យាចនា “ការអង្វរ; ការបន់ស្រន់សូមឲ្យបានសុខ” ) ការបន់ស្រន់, បួងសួង, សំបូងសង្រូងសូមឲ្យបានសុខ
    ធ្វើសុខាភិយាចនា។
  • សុខារម្មណ៍ ( បា. < សុខ + អារម្មណ ) អារម្មណ៍ជាសុខ, អារម្មណ៍ដែលទទួលសេចក្ដីសុខ ។
  • សុខាសា ( បា. < សុខ + អាសា “បំណង” ) បំណងឲ្យបានសុខទៅមុខ ) ។ ល ។

ប្រសិនបើអ្នកចង់ជោគជ័យ មិនថាក្នុងនាមជាសហគ្រិន ឬបុគ្គលណានោះទេការសន្សំសេចក្តីសុខ គឺជារឿងចាំបាច់ដែលអ្នកមិនគួរមើលរំលងដាច់ខាត។ អ្វីជាការសន្សំសេចក្តីសុខ? មានន័យថាជាការសន្សំគំនិតសុទិដ្ឋិនិយម សន្សំស្មារតីរឹងមាំ តែក៏មិនត្រូវភ្លេចថែរក្សាសុខភាពខ្លួនដែរ។ មែនទែនទៅនៅពេលដែលអ្នកមានចិត្ត គំនិត ស្មារតី និងសុខភាពល្អ នោះសេចក្តីសុខនឹងកើតមាន ហើយក្នុងការសម្រេចការងារណាមួយងាយនឹងសម្រេចបានជាងមុនដូចគ្នា។

២. សន្សំចំណេះដឹង

ចំណេះ នាមសព្ទ មាន័យថា សេចក្ដីចេះ, ដំណើរដែលចេះ (ម. ព. វិជ្ជា) ។

ដឹង កិរិយាសព្ទ មានន័យថា បានដំណឹង, ចូលចិត្តជាក់, ជ្រាបច្បាស់ក្នុងចិត្ត, យល់ជាក់ ដឹងការណ៍ពិត ។

ចំណេះដឹង មានន័យថា ការចេះដឹង​ដែលមាន​នៅក្នុង​ចិត្ត តាមរយៈ​ការរៀន​នៅ​សាលា និង​តាម​ការស្រាវជ្រាវ។

គ្មានបុគ្គលជោគជ័យណាដែលខ្វះសមត្ថភាពនោះទេ ដូចគ្នានេះដែរជឿជាក់ថាអ្នកប្រាកដជាចង់ក្លាយជាមនុស្សម្នាក់ក្នុងចំណោមពួកគេ មិនថាភាពជោគជ័យលើការសិក្សា ការងារ ជំនួញឡើយ។ ហេតុនេះ ដើម្បីក្លាយជាមនុស្សដែលមានសមត្ថភាព មិនថាជាសមត្ថភាពក្នុងការធ្វើ ឬការគិតនោះទេ ជាចាំបាច់អ្នកត្រូវចេះសន្សំចំណេះដឹង បណ្តុះការចង់ចេះចង់ដឹង ចង់រៀនសូត្រជារឿយៗ ទើបសមត្ថភាពរបស់អ្នកមានភាពរីកចម្រើន ឯសមិទ្ធិផលក៏កើនទៅតាមសមត្ថភាពដូចគ្នា។

៣. សន្សំកេរ្ដិ៍ឈ្មោះ

កេរ្តិ៍ នាមសព្ទ ( សំ. កិរ្តិ; បា. កិត្តិ ) សេចក្តីសរសើរ, ការល្បី, ការល្បីលេចឮ, ខ្ចរខ្ចាយ កេរ្តិ៍ឈ្មោះ, និយាយបង្កាច់កេរ្តិ៍គេ, កេរ្តិ៍ឈ្មោះមិនសូវល្អ ។

ឈ្មោះ នាមសព្ទ មានន័យថា នាមគឺពាក្យដែលសន្មតសម្រាប់ហៅមនុស្ស, សត្វ, ទី, របស់ផ្សេងៗ ។

ការកសាងឈ្មោះ មិនថានៅក្នុងសង្គមឬក្នុងទីផ្សារនោះទេ វាជាកត្តាចាំបាច់ដែរសហគ្រិនគួរធ្វើ។ ការកសាងកេរ្ដិ៍ឈ្មោះមិនត្រឹមតែជួយកសាងទំនុកចិត្តពីសាធារណៈជនមកលើបុគ្គលនោះទេ សំខាន់ជាងនេះទៅទៀតវាឆ្លុះបញ្ចាំងរូបល្អៗនិងទំនុកចិត្តដល់អាជីវកម្មឬស្ថាប័នរបស់អ្នកផងដែរ។ ការកសាងកេរ្ដិ៍ឈ្មោះទីនេះមិនមែនសំដៅដល់ការសម្តែងដើម្បីបានរូបភាពល្អៗនោះទេ ប៉ុន្តែជាការសន្សំដោយការធ្វើល្អ,ប្រព្រឹត្តល្អទាំងកាយវាចារ និងចិត្ត។ មែនទែនទៅការគោរពឲ្យតម្លៃអ្នកដទៃ ព្រមទាំងការដែលប្រព្រឹត្តដោយភាពស្មោះត្រង់គឺជាវិធីក្នុងការកសាងកេរ្ត៍ឈ្មោះប្រកបដោយប្រសិទ្ធភាព។

៤. សន្សំទំនាក់ទំនងល្អ

ទំនាក់ នាមសព្ទ (ព. ថ. ) ការទាក់គ្នា : ទំនាក់ទន្លេ គឺអាការនៃទន្លេដែលជាប់ទាក់តគ្នា ( ទន្លេមួយជាប់នឹងទន្លេមួយ ) បែកចេញទៅ ( បារ. កាប់តួរ Capture )។ ការទាក់ដោយមានធ្នាក់ : ទំនាក់ដំរីព្រៃនៃពួកហ្ម (ដំរី )។ ទំនាក់ទទា ការទាក់ទទាព្រៃដោយមានទទាធ្នាក់ ។

ទំនង នាមសព្ទ មាន័យថា ដើមទង, គន្លង, លំអាន; ន័យ ធ្វើខុសទំនង, គ្មានទំនង, ធ្វើត្រូវទំនង

ប្រសិនបើអ្នកចង់រស់នៅក្នុងសង្គមឬបរិយាកាសមួយពោរពេញដោយសេចក្តីសុខនោះ អ្នកត្រូវរៀនពីវិធីសន្សំទំនាក់ទំនងល្អជាមួយមនុស្សជុំវិញខ្លួន។ ការដែលមានទំនាក់ទំនងល្អជាមួយអ្នកដទៃ មិនត្រឹមតែជួយឲ្យអ្នកមានសុខភាពផ្លូវចិត្តល្អនោះទេ លើសពីនេះទៀតសោតបង្ហាញថា អ្នកមានសមត្ថភាពក្នុងការប្រាស្រ័យទាក់ទងល្អជាមួយអ្នកដទៃ ហើយអាចទុកជាទុនមួយសម្រាប់ជួយឲ្យអ្នកមានភាពរីកចម្រើនផងដែរ។ ឧទាហរណ៍ថា អ្នកចង់បានដៃគូសហការសម្រាប់បើកអាជីវកម្ម ដោយសារសមត្ថភាពនេះ អាចជួយឲ្យអ្នកអាចរកអ្នកជ្រោមជ្រែងបានល្អ ហើយបើចង់លក់ទំនិញ ឬសេវាកម្មអ្វីមួយក៏វាមានលក្ខណៈងាយជាងដែរ។

អានអត្ថបទ៖  តើអ្វីទៅជាការប្រាស្រ័យទាក់ទងជាអន្តរបុគ្គល? តើវាប្រព្រឹត្តទៅយ៉ាងដូចម្តេច?

៥. សន្សំប្រាក់ (លុយ)

ប្រាក់ នាមសព្ទ មានន័យថា រ៉ែឬរតនវត្ថុមួយប្រភេទមានសម្បុរ-ស សាច់រឹងមានតម្លៃរងបន្ទាប់ពីមាសមក, ជារបស់សម្រាប់ចាយនិងប្រកបការបានច្រើនយ៉ាង. . . ប្រាក់មួយរៀល, ប្រាក់ដួង, ប្រាក់ណែន, ប្រាក់សុទ្ធ ។ ប្រអប់ប្រាក់, ផ្ដិលប្រាក់ ប្រអប់, ផ្ដិលដែលធ្វើដោយប្រាក់

ក្រដាសដែលចេញឲ្យប្រើ សម្រាប់ចាយជាជំនួសប្រាក់ ក៏ហៅថា ប្រាក់ ដែរ ប្រាក់មួយរៀល, ប្រាក់ប្រាំរៀល ( គួរហៅ ធនបត្រ ឬ ហិរញ្ញបត្រ វិញ ) ។ ល ។

លុយ នាមសព្ទ មានន័យថា លោហ:សណ្ឋានមូលតូចសំប៉ែត មានរូបភាពឬត្រានិងអក្សរជាសម្គាល់, សម្រាប់ប្រើចាយជាជំនួសបា្រក់; ក្នុងកម្ពុជរដ្ឋសម័យពីដើម មានតម្លៃ ២ សេននិង១ សេន, សព្វថ្ងៃនេះ មានតែតម្លៃ១ សេននិងកន្លះសេន; ហៅក្លាយមកពីពាក្យថា ល្វី ( Louis ) ដែលជាព្រះនាមនៃមហាក្សត្រិយ៍ប្រទេសបារាំងសែសក្នុងសម័យពីដើម . . .។ ពាក្យសាមញ្ញហៅប្រាក់ដែលសម្រាប់ចាយវាយក្នុងកម្ពុជរដ្ឋសព្វថ្ងៃថា គេមានលុយច្រើន, អស់លុយចាយរលីង ។ ចាស់ទុំលោកថា កុំហៅប្រាក់**ពាន់ម៉ឺនថា លុយ ពីព្រោះលុយមានតម្លៃតូចជាងប្រាក់ គឺ កុំនិយាយបន្ទាបវត្ថុមានតម្លៃឲ្យថយថោក ( ចាស់ៗថា មាត់ស៊ីអំបិលព្រហក់ ) ។

**ពាក្យ “ប្រាក់” ត្រូវបានកែតម្រូវពីពាក្យដើម “ប្រាក” ដោយហេតុថាពុំមានពាក្យ “ប្រាក” ទេ អនុលោមតាមវចនានុក្រមខ្មែរ សម្ដេច ជួន ណាត។

អានអត្ថបទ៖ ប្រព័ន្ធគ្រប់គ្រងក្រឡប្រាក់ទាំង ៦ ដោយលោក T. Harv Eker 

ប្រាក់ គឺជារបស់ចាំបាច់ដែលមនុស្សម្នាក់ៗត្រូវការប្រើ ដើម្បីផ្គត់ផ្គងតម្រូវការ និងសេចក្តីចង់បាន ព្រោះវាជាសេចក្តីសុខផ្លូវចិត្តរបស់មនុស្ស។ មែនទែនទៅ អ្នកប្រាកដជាចង់ក្លាយជាបុគ្គលដែលមានសេរីភាពហិរញ្ញវត្ថុ ព្រោះនៅពេលដែលមានសេរីភាពហិរញ្ញវត្ថុ វាប្រៀបដូចជាជួយឲ្យអ្នកមានសុវត្ថិភាពផ្លូវចិត្តក្នុងការចំណាយផងដែរ។ អាស្រ័យហេតុនេះ ប្រសិនបើអ្នកមិនចង់ខ្វល់មុខខ្វល់ក្រោយ សូ​មពិចារណាលើចំណុចនេះ។ ការសន្សំប្រាក់មានប្រយោជន៍ជាច្រើន ដោយជួយឲ្យអ្នកមានទុនបម្រុង និងទុនសម្រាប់វិនិយោគ ដើម្បីអភិវឌ្ឍន៍មូលដ្ឋានគ្រឹះនៃសេចក្តីសុខ និងភាពរីកចម្រើនឲ្យអ្នកបានកាន់តែល្អប្រសើរ។ ភាពខ្ជះខ្ជាយមិនមែនជាចរិតរបស់សហគ្រិននោះទេ ដោយហេតុថា មានសារធាតុជាអ្នកធ្វើជំនួញ មុននឹងចំណាយគេក៏បានទូទាត់ពីតម្លៃ ឬផលដែរគេនឹងទទួលបានមកវិញដែរ។ អ្នកក៏ដូចគ្នាដែរ ប្រសិនបើមិនចង់ជួបហានិភ័យនៅគ្រាបន្ទាប់ គួររៀនសន្សំ ទោះមិនបានច្រើន ក៏អាចចាប់ផ្តើមពីតិចៗទៅរហូតក្លាយជាទម្លាប់។


អត្ថបទទាក់ទង

បុគ្គលិកលក្ខណៈទាំង ៥ ដែលអ្នកគួររៀនសូត្រតាម​ដើម្បីសម្រេចគោលដៅ

Leave a Reply