វិធីសាស្រ្តចំនួន ៤ ដើម្បីដោះស្រាយអារម្មណ៍ភ័យខ្លាច

ការភ័យខ្លាច ជាអារម្មណ៍មួយដែលមនុស្សយើងភាគច្រើនធ្លាប់ជួបប្រទះជាញឹកញាប់ក្នុងជីវិត។ ទោះជាយ៉ាងណា មនុស្សខ្លះរស់នៅក្នុងស្ថានភាពភ័យខ្លាចច្រើនជាងមនុស្សខ្លះទៀត ហើយពេលខ្លះការភ័យខ្លាច ក៏គ្របដណ្តប់លើជីវិតទាំងស្រុង។ តើលោកអ្នកអាចដោះស្រាយបញ្ហាភ័យខ្លាចជ្រុលនេះដោយរបៀបណា?

ការដឹងពីវិធីដើម្បីយកឈ្នះការភ័យខ្លាច អាចជាអ្វីដែលធ្វើឱ្យមានភាពខុសគ្នា រវាងការដឹកនាំជីវិតដែលមានកំណត់ទៅតំបន់សុខស្រួល ឬចាប់ផ្តើមឆ្ពោះទៅរកគោលដៅដែលពិតជាអាចធ្វើឱ្យយើងឈ្នះក្នុងសុភមង្គល។ គ្មានការផ្លាស់ប្តូរសម្រាប់អ្វីដែលល្អប្រសើរកើតឡើងដោយគ្មានការខិតខំប្រឹងប្រែងនោះទេ ហើយផ្នែកខ្លះត្រូវតែមានគោលបំណងដើម្បីយកឈ្នះកម្រិតនៃភាពមិនប្រាកដប្រជា និងការសង្ស័យដែលត្រូវបានដាក់ចេញ។ ខាងក្រោមនេះជាវិធីសាស្រ្តចំនួន ៤ ដើម្បីជម្រុះការភ័យខ្លាចណាដែលរារាំងដល់សុភមង្គលរបស់លោកអ្នក ៖

១. ព្យាយាមគ្រប់គ្រងអារម្មណ៍ភ័យខ្លាច កុំឱ្យអារម្មណ៍នោះគ្រប់គ្រងបាន

ការភ័យខ្លាចមានឥទ្ធិពលគ្រប់គ្រងលើជីវិតរបស់លោកអ្នក។ នៅពេលលោកអ្នករស់នៅជាមួយនឹងអារម្មណ៍ភ័យខ្លាច ការសម្រេចចិត្តទាំងអស់នឹងត្រូវពឹងផ្អែកលើអារម្មណ៍ភ័យខ្លាចនោះ។ បើនិយាយមួយបែបទៀត ការភ័យខ្លាចជាច្រវាក់ចងសេរីភាពរបស់លោកអ្នក។ ប៉ុន្តែលោកអ្នកអាចគ្រប់គ្រងការភ័យខ្លាចរបស់ខ្លួនឯងដោយរបៀបណា? គ្មានរូបមន្តឬក្បួនណាដែលមានប្រសិទ្ធភាព ១០០% នោះទេ ប៉ុន្តែគន្លឹះខ្លះអាចជួយលោកអ្នកបាន។

ការភ័យខ្លាចមិនមែនជាអារម្មណ៍ទេ ប៉ុន្តែជាស្ថានភាពរបស់ចិត្ត។ ដើម្បីគ្រប់គ្រងការភ័យខ្លាច លោកអ្នកត្រូវផ្លាស់ប្តូរផ្នត់គំនិតនិងប្រព័ន្ធជំនឿរបស់ខ្លួនឯង។ មនុស្សភ័យខ្លាចជឿថាខ្លួនគេទន់ខ្សោយ ឬយល់ថាខ្លួនគេមិនល្អគ្រប់គ្រាន់។ ប៉ុន្តែបើលោកអ្នកចាប់ផ្តើមគិតថាលោកអ្នករឹងមាំជាងស្ថានការណ៍ និងធ្វើសកម្មភាពដោយផ្អែកលើជំនឿនោះ លោកអ្នកនឹងកាន់តែរឹងមាំមិនខាន។

២. ទទួលយក និងសង្កេតការភ័យខ្លាចរបស់ខ្លួនឯង

ការភ័យខ្លាចជាអារម្មណ៍មិនល្អទេ ដែលយើងមិនចង់ជួបទាល់តែសោះបើអាចជៀសបាន។ ប៉ុន្តែពេលខ្លះយើងមានអារម្មណ៍ភ័យខ្លាច ហើយវាក៏មិនមែនជារឿងចម្លែកអ្វីទេ។ ជីវិតនេះមិនមែនល្អគ្រប់ពេលទេ។ ការមានបទពិសោធវិជ្ជមានផងនិងអវិជ្ជមានផងជារឿងល្អ។ បទពិសោធវិជ្ជមានជារឿងដែលត្រូវរីករាយក្នុងការទទួលយក ចំណែកបទពិសោធអវិជ្ជមានវិញជាមេរៀនដែលយើងត្រូវរៀនឱ្យបានច្រើនបំផុត។

ហេតុដូច្នេះហើយ ជំនួសឱ្យការបដិសេធអារម្មណ៍ភ័យខ្លាច ឬបណ្តោយឱ្យវាគ្រប់គ្រងលើជីវិត លោកអ្នកត្រូវទទួលយកទៅតាមការពិត ថាវាជាផ្នែកមួយនៃជីវិតធម្មតា មិនមែនជាសត្រូវអ្វីទេ។ ដំបូងបណ្តោយខ្លួនលោកអ្នកឱ្យទទួលយកអារម្មណ៍ខ្លាចនោះ ពីព្រោះការបដិសេធមិនបានធ្វើឱ្យវាទៅណាបាត់ទេ។ បន្ទាប់មកទៀតលោកអ្នកត្រូវចំណាយពេលខ្លះដើម្បីសង្កេតដំណើរការដែលចិត្តរបស់លោកអ្នកឆ្លងកាត់អារម្មណ៍ភ័យខ្លាចនោះ។

៣. យល់មូលហេតុដែលលោកអ្នកមានអារម្មណ៍បែបនេះ

បើលោកអ្នកចាប់ផ្តើមទទួលយកនិងសង្កេតអារម្មណ៍ភ័យខ្លាចរបស់ខ្លួនឯង លោកអ្នកត្រូវព្យាយាមយល់ឫសគល់នៃការភ័យខ្លាចនោះ។ ការប្រឈមមុខនឹងការភ័យខ្លាចមិនមែនងាយស្រួលទេ ប៉ុន្តែការយល់ច្បាស់អំពីការភ័យខ្លាចរបស់ខ្លួនឯងពិតជាទិដ្ឋភាពចាំបាច់ណាស់ដើម្បីធានាបានថាវានឹងលែងរំខានលោកអ្នកទៀត។

ហេតុដូច្នេះហើយ ត្រូវមានភាពអត់ធ្មត់ចំពោះខ្លួនឯង ហើយក្នុងពេលសង្កេតឥរិយាបថនិងគំនិតរបស់ខ្លួនឯង ត្រូវព្យាយាមយល់អ្វីម្យ៉ាងនៅក្នុងអារម្មណ៍ភ័យខ្លាចនោះ។ ប្រហែលមធ្យោបាយមានប្រយោជន៍មួយគឺការរក្សាសៀវភៅកំណត់ហេតុ និងតាមដានគ្រប់អារម្មណ៍និងគំនិតរបស់ខ្លួនឯង។

៤. មើលការភ័យខ្លាចពីជ្រុងម្ខាងទៀត

ការភ័យខ្លាចអាចជួយលោកអ្នក ហើយក៏អាចផ្តួលលោកអ្នកដែរ គឺអាស្រ័យលើការយល់ឃើញរបស់លោកអ្នក។ បើនិយាយជាទូទៅ ការភ័យខ្លាចត្រូវគេចាត់ទុកថាជារឿងដែលមនុស្សគួរតែលាក់បាំងឬគេចវេសដើម្បីកុំឱ្យអ្នកដទៃមើលស្រាល។ ប៉ុន្តែគ្មានអ្វីខុសទេដែលមនុស្សមានអារម្មណ៍ភ័យខ្លាចនោះ។ ការភ័យខ្លាចជាផ្នែកមួយនៃជីវិតមនុស្ស ហើយលោកអ្នកអាចសម្រេចចិត្តថាត្រូវធ្វើយ៉ាងណាចំពោះរឿងរ៉ាវទាំងអស់នៅក្នុងជីវិតរបស់ខ្លួនឯង។

ជារួមមមក ការដោះស្រាយបញ្ហាភ័យខ្លាច មិនមែនជារឿងពិបាកខ្លាំងនោះទេ ប៉ុន្តែវាតម្រូវឱ្យមានការបើកចិត្តទូលាយ និងចរិតរឹងមាំ។ ភាគច្រើនជាការផ្លាស់ប្តូរទស្សនវិស័យ និងការប្រែប្រព័ន្ធជំនឿ។ តើលោកអ្នកនឹងបណ្តោយឱ្យអារម្មណ៍ភ័យខ្លាចគ្រប់គ្រងលើជីវិតរបស់លោកអ្នករាល់ថ្ងៃ ឬមួយលោកអ្នកនឹងចាត់ទុកវាថាជាកម្លាំងដែលជួយរុញច្រានលោកអ្នកឱ្យក្លាយជាមនុស្សកាន់តែរឹងមាំឡើង?


អត្ថបទទាក់ទង

សកម្មភាពចំនួន ៣ ដែលជួយជំរុញគោលដៅជីវិតអ្នកឲ្យបានប្រសើរជាងមុន

Leave a Reply