បុគ្គលិកទាំងឡាយ គួរសាកល្បងវិធីសាស្រ្តទាំង ៥ នេះ ដើម្បីបង្វិកចិត្តគំនិតរបស់អ្នកឱ្យដូចសហគ្រិន

មនុស្សគ្រប់គ្នាមិនមែនសុទ្ធតែមានដុងពីធម្មជាតិ ក្នុងការចាប់ផ្ដើម និងដំណើរការអាជីវកម្មនោះទេ។ ប៉ុន្តែ ទោះបីអ្នកជាបុគ្គលិកក៏ដោយ អ្វីដែលសំខាន់នោះ អ្នកត្រូវមានស្មារតីជាសហគ្រិន។ បុគ្គលិកទាំងឡាយ គួរសាកល្បងវិធីសាស្រ្តទាំង ៥ នេះ ដើម្បីបង្វិកចិត្តគំនិតរបស់ខ្លួនឱ្យដូចសហគ្រិន៖

១. រុករកគំនិតថ្មីៗ និងច្នៃប្រឌិត 

ភាពជោគជ័យយូរអង្វែងនៃអាជីវកម្មមួយ​ អាស្រ័យលើការបន្តបង្កើតថ្មី និងមានភាពច្នៃប្រឌិត។ សហគ្រិន តែងឆ្លៀតយកពេលវេលា​រិះរកគំនិតថ្មីៗ ដើម្បីធ្វើការផ្លាស់ប្ដូរ និងអភិវឌ្ឍអាជីវកម្មរបស់ខ្លួនឱ្យបានរីកចម្រើនជាលំដាប់ និងគង់វង្សយូរអង្វែង។ 

២. កុំដាក់ដែនកំណត់លើក្ដីស្រមៃ

ក្ដីស្រមៃគ្មានដែនកំណត់​ ជាអត្តសញ្ញាណនៃស្មារតីរបស់សហគ្រិនទាំងឡាយ។ មនុស្សជាច្រើន តែងដាក់លក្ខខណ្ឌចំពោះខ្លួនឯង ព្រោះពួកគេយល់ថា វាមានភាពប្រាកដប្រជា និងជាក់ស្ដែង។ ប៉ុន្តែការស្រមើស្រមៃខ្ពស់ គ្មានអ្វីខុសនោះទេ ប្រសិនបើអ្នកខំប្រឹងប្រឹងធ្វើដើម្បីឈានដល់ការសម្រេចគោលដៅ។  

៣. ស្រលាញ់ និងមានចំណង់ចំណូលចិត្តខ្លាំង 

ជាទូទៅ​ សហគ្រិននីមួយៗតែងមានចំណង់ចំណូលចិត្ត និងការស្រលាញ់ខ្លាំង​ ចំពោះអ្វីដែលពួកគេកំពុងធ្វើ។ ការដាក់ចិត្តដាក់កាយនៅក្នុងអាជីពការងារ គឺជាគន្លឹះដ៏សំខាន់សម្រាប់ភាពជោគជ័យ។ អ្នកមិនត្រូវចាប់ផ្ដើមសកម្មភាព​ ជាជាងស្រមើស្រមៃពីអ្វីដែលអ្នកចង់ធ្វើ។ ប្រសិនបើអ្នកមិនពេញចិត្តនឹងអ្វីដែលអ្នកកំពុងធ្វើ អ្នកប្រាកដជាមិនសប្បាយចិត្ត ហើយក៏មិនអាចទទួលជោគជ័យដែរ។ ដូចនេះ ចូរអ្នកធ្វើឱ្យប្រាកដថា អ្វីដែលអ្នកកំពុងធ្វើ ជាអ្វីដែលអ្នកស្រលាញ់ និងពេញចិត្ត។ 

៤. ហ៊ានប្រឈមនឹងហានិភ័យ 

អ្វីដែលធ្វើឱ្យសហគ្រិនមានភាពលេចធ្លោជាងអ្នកអាជីពធម្មតា​ នោះគឺពួកគេហ៊ានប្រឈមមុខនឹងហានិភ័យ។ កាលណាអ្នកហ៊ានដើរចេញពីកន្លែង ដែលអ្នកធ្លាប់តែស្រណុកសុខស្រួល និងទទួលយកការប្រកួតប្រជែង នោះអ្នកអាចរកឃើញនូវចំណេះដឹង និងជំនាញថ្មីៗ ក៏ដូចជាទទួលបានការគាំទ្រពីចៅហ្វាយនាយរបស់អ្នក ជាពិសេសនោះ អ្នកអាចនឹងទទួលបានការដំឡើងមុខងារ និងប្រាក់ខែថែមទៀតផង។

៥. យកចិត្តទុកដាក់លើប្រសិទ្ធិភាពការងារ

សហគ្រិននានាតែងមានអារម្មណ៍រំខានពីអប្រសិទ្ធិភាព ហើយពួកគេតែងមានភាពរហ័សរហួសក្នុងការដោះស្រាយបញ្ហា។ អ្នកគួររៀនគិតពីអប្រសិទ្ធិភាពនៅក្នុងកន្លែងការងាររបស់អ្នក ហើយរៀនរកដំណោះស្រាយ ឬការបញ្ចេញយោបល់សម្រាប់ការកែលម្អ។ ធ្វើបែបនេះ អ្នកអាចក្លាយជាបុគ្គលិកឆ្នើមនៅក្រុមហ៊ុន ហើយក្រុមហ៊ុនរបស់អ្នកទៀតសោត នឹងផ្ដល់តម្លៃដល់អ្នកក្នុងរយៈពេលយូរអង្វែងផងដែរ។ 

សរុបមក សូមអ្នកចងចាំថា ភាពបរាជ័យបង្រៀនអ្នកទៅកាន់ភាពជោគជ័យ។ ដូច្នេះ សូមកុំបាក់ទឹកចិត្ត នៅពេលអ្នកជួបប្រទះនឹងបញ្ហា ផ្ទុយទៅវិញ អ្នកត្រូវចាត់ទុកថា វាជាមេរៀនសម្រាប់កសាងភាពជោគជ័យនៅពេលខាងមុខ។


អត្ថបទទាក់ទង

ទោះបីអ្នកជាបុគ្គលិកគេក៏ដោយ បើអ្នកមានសញ្ញា​ ១១យ៉ាងនេះ បញ្ជាក់ថាអ្នកជាបុគ្គលឆ្នើម

 

Leave a Reply