គន្លឹះសំខាន់ៗ​ទាំង ៦ ដែលអ្នកគួរឧស្សាហ៍រំឮកដើម្បីឆ្ពោះទៅរកការសម្រេចគោលដៅ

រាល់ភាពជោគជ័យទាំងអស់របស់មនុស្សជោគជ័យ គឺពួកគេតែងតែបន្តរៀនសូត្រឥតឈប់ឈរ ហើយពួកគេជាមនុស្សដែលតស៊ូ និងឧស្សាហ៍ព្យាយាម។ ត្រូវចាំថានៅពេលដែលពួកគេកើតមក គឺគ្មានអ្វីទាំងអស់ដូចតែពួកយើងដែលទេ តែដោយសារតែការរៀនសូត្រទើបធ្វើឲ្យពួកគេក្លាយទៅជាមនុស្សជោគជ័យដូចសព្វថ្ងៃនេះ។

ខាងក្រោមនេះ គឺជាគន្លឹះសំខាន់ៗ​ទាំង ៦ ដែល​អ្នក​គួរ​ប្រើ​ និង​បង្កើត​វា​ឡើង​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​ ដើម្បីឆ្ពោះទៅរកការសម្រេចគោលដៅ និងជោគជ័យ៖

១. មាន​ចក្ខុវិស័យ​លើ​ភាព​ជោគជ័យ​ច្បាស់លាស់

ចក្ខុវិស័យ​ ជា​ភាព​រឹងមាំ​ដ៏​ខ្លាំងក្លា​មួយ វា​ជួយ​រក្សា​​ថាមពល​ និង​បន្ត​គំនិត​របស់​យើង វា​ធ្វើ​ឱ្យយើង​ឆ្ពោះ​ទៅ​រក​អនាគត និង​ចេញ​ជា​រូបរាង​។ សេដ្ឋី​ជំនួញ​ហុងកុង​លោក Li Ka-Shing អ្នក​មាន​ជាងគេ​បំផុត​នៅ​អាស៊ី​ ជឿ​ថា​ ចក្ខុវិស័យ ជា​ឧបករណ៍​នាំ​ទៅ​រក​ភាព​ជោគជ័យ​។ ដើម្បី​ជោគជ័យ​លើ​គោលដៅ​របស់​អ្នក អ្វី​ដែល​សំខាន់​ត្រូវ​រក្សា​ចក្ខុវិស័យ​នៃ​គោលដៅ​ឱ្យបាន​ច្បាស់លាស់​។

២. ធ្វើ​ការងារ​ឱ្យ​បាន​រួចរាល់

នេះ​ជា​រឿង​មួយ​ធម្មតា តែ​អ្នក​កំពុង​តែ​ពន្យាពេល​ធ្វើ​វា​ដោយ​មិន​ដឹង​ខ្លួន​។ កុំ​ខ្លាច​នឹង​សួរ​ក្រុម​នយោជិក​តូច​ៗ ដើម្បី​អ្នក​អាច​ធ្វើ​ឱ្យ​ក្រុមហ៊ុន​អ្នក​ទទួល​បាន​គ្រប់​យ៉ាងតាម​ក្តី​សុបិន្ត​របស់​អ្នក​។ លោក​ Michael Bloomberg ជា​សហគ្រិន អ្នក​វិនិយោគ និង​ជា​ចៅហ្វាយ​ក្រុង​ញូយ៉ក​បាននិយាយ​ថា “ការ​ធ្វើ​ការងារ​ឱ្យ​បាន​ស្រេច​បាច់ ជា​មូលដ្ឋាន​នៃ​ភាព​ជោគជ័យ​។”

៣. ផ្តោត​លើ​សកម្មភាព​ច្រើន​ជាង​ពាក្យ​សម្តី

លោក​ Andrew Carnegie យល់ស្រប​ថា​ “សកម្មភាព​ច្បាស់លាស់​ច្រើន​ជាង​ពាក្យ​សម្តី​។” គាត់​និយាយ​ថា​ នៅ​ពេល​គាត់​ចាស់​ឡើង​ គាត់​យកចិត្តទុកដាក់តិចតួច​លើ​ពាក្យ​សម្តី​ តែ​គាត់​សម្លឹង​មើល​នូវ​អ្វី​ដែល​គេ​ធ្វើ​វិញ​។

៤. ស្គាល់​​ឱកាស​ល្អ​ៗ

សេដ្ឋី​មុខ​ជំនួញ​ និង​ជា​សប្បុរសជន​លោក ​Carlos Slim ជនជាតិ​ម៉ិចស៊ិច​បាន​និយាយ​ថា​ “ពេល​មាន​វិបត្តិ​ ជា​ពេល​ដែល​មនុស្ស​មួយ​ចំនួន​ចាប់​អារម្មណ៍​ ហើយ​ក៏​ជា​ពេល​ដែល​អ្នក​ត្រូវ​ចាប់​អារម្មណ៍​ផង​ដែរ​។” រៀន​ស្គាល់​ពី​ឱកាស​ដែល​កើតឡើង​ គិត​ដល់​ការ​ប្រថុយប្រថាន​ និង​ថ្លឹងថ្លែង​ពី​សក្តានុពលនៃ​អត្ថប្រយោជន៍​។ ឱកាស​អាច​ជា​រឿង​មួយ​អស្ចារ្យ​ ដោយ​មិន​គិត​ថាមាន​ ឬ​គ្មាន​មនុស្ស​ណា​ម្នាក់​ស្រវ៉ា​ចាប់​យក​វា ប្រសិន​បើ​គ្មាន​ទេ​ នេះ​ជា​គន្លឹះ​សម្រាប់​អ្នក​ តែ​បើ​មាន​ ឱកាស​របស់​អ្នក​ គឺ​ត្រូវ​បង្ហាញ​ឱ្យ​បាន​ល្អ​ប្រសើរ​ជាង​អ្នក​ដទៃ​។

៥. លើកទឹកចិត្តបុគ្គលិក​ឆ្នើម

ជាការពិតណាស់មិនថានៅកម្ពុជា ឬនៅបរទេសនោះទេ បុគ្គលិក គឺជាស្នូលនៃការអភិវឌ្ឍរបស់ក្រុមហ៊ុន។ កាលណាក្រុមហ៊ុនសម្បូរធនធានមនុស្ស និងបុគ្គលិកឆ្នើមនោះ ប្រាកដជាមានការរីកចម្រើនខ្លាំង និងទទួលបានទិន្នផលជាបន្ដបន្ទាប់។ ចូរផ្តល់​ប្រាក់​ឈ្នួល​បន្ថែម​ដល់​បុគ្គលិក ដើម្បី​អរគុណ​ចំពោះ​ទំនុកចិត្ត និង​សមត្ថភាព​របស់ពួកគេ​។ សូមផ្តល់​ការ​សរសើរ​ និង​ជួយ​ពង្រឹង​ការងារ​បុគ្គល និង​ការងារ​ជា​ក្រុម​។

៦. បន្តរៀនសូត្រឥតឈប់ឈរ​

ការបន្តរៀនសូត្រអ្វីថ្មីៗ គឺជាតម្រូវការដ៏ចាំបាច់មួយ ដើម្បីទទួលជោគជ័យនៅក្នុងវិស័យអ្វីមួយស្របតាមសម័យកាលនវានុវត្តន៍។ ការ​រៀន​ពី​អ្វី​ដែល​ថ្មី​ជា​ឱកាស​នាំ​ឲ្យអង្គភាពឆ្ពោះទៅ​រក​ភាពរីកចម្រើន​។ ចូររៀន​ស្តាប់​ពី​អ្វី​ដែល​អ្នក​ដទៃ​និយាយ​ទាក់ទង​នឹង​បទ​ពិសោធន៍​​ ភាពជោគជ័យ និង​កំហុសឆ្គង​របស់​ពួកគេ​។


អត្ថបទទាក់ទង

លក្ខណៈ​សម្បត្តិ​ ៥​យ៉ាង ដែលអ្នកត្រូវមានដើម្បីសម្រេចគោលដៅ

Leave a Reply