គតិបណ្ឌិតចំនួន១១ ដែលដាស់មនុស្សឲ្យទៅរកពិភពជោគជ័យបាន

គតិបណ្ឌិត គឺជាការយកបញ្ញាមនុស្សទៅវិនិច្ឆ័យឲ្យបានត្រឹមត្រូវទៅលើបញ្ហាទាំងឡាយ មានបញ្ហមនុស្សជាដើម ប៉ុន្តែត្រូវមានលក្ខណៈប្រកបទៅដោយវិចារណញាណនៃអាកប្បកិរិយា ដោយចេះប្រមាណនូវកម្លាំងចំណង់របស់ខ្លួនជាមួយអំណាចត្រួតត្រាលើខ្លួនឯង។ តាម​និយមន័យ​គឺ​ចង់​សំដៅថា បុគ្គល​ណា​មាន​គតិបណ្ឌិត គឺ​បុគ្គល​នោះ​មានដំណើរ​ជីវិត​ប្រព្រឹត្តទៅ​ដូច​អ្នកប្រាជ្ញ ឬ​តា​មល​ម្អា​ន​នៃ​អ្នកប្រាជ្ញ។ គតិបណ្ឌិតចំនួន១១ ខាងក្រោមនេះ អាចនឹងដាស់អ្នកឲ្យទៅរកពិភពជោគជ័យបាន៖ ១. មនុស្សជាប្រភេទសត្វលោក ដែលកើតមកសម្រាប់សម្រេចគោលដៅ។ អារីស្តូត (៣៨៤-៣២២មុនគ.ស) ២.បើជ្រុលជាអ្នកគិតហើយ ចូរគិតឲ្យធំ។ វាចារមាសរបស់ប្រធានាធិបតីទី៤៥ សហរដ្ឋអាមេរិក និងជាមហាសេដ្ឋីអចលនទ្រព្យ គឺលោក ដូណាល់ ត្រាំ (១៩៤៦-បច្ចុប្បន្ន) ៣. បើមិនអាចលេបថ្មលេបគ្រោះបាន តើធ្វើម្ដេចអាចលេបមាសលេបពេជ្របានទៅ។ អ្នកប្រាជ្ញចិន ៤.ចូរកុំដើរចេញឆ្ងាយពីភាពបរាជ័យ តែត្រូវប្រឈមមុខជាមួយបរាជ័យ … Read More

គតិបណ្ឌិត ១០ឃ្លា ដែលបានដកស្រង់ចេញពីអ្នកប្រាជ្ញ

គតិបណ្ឌិត បា. ( ន. ) គតិ​របស់​បណ្ឌិត អធ្យាស្រ័យ ឬ ប្រាជ្ញា​ញាណ​របស់​អ្នក​ប្រាជ្ញ។ អធ្យាស្រ័យល្អ ឬ សុភវិនិច្ឆ័យរបស់មនុស្សដើលកើតចេញពីសមត្ថភាពនៃការប្រើប្រាស់បញ្ញាញាណ បទពិសោធ និង ពុទ្ធិផ្ទាល់ខ្លួន ដើម្បីធ្វើការសម្រេចចិត្ត និង ការវិនិច្ឆ័យឱ្យបានត្រឹមត្រូវ។  ខាងក្រោមនេះ គឺជាគតិបណ្ឌិត ១០ឃ្លា ដែលបានដកស្រង់ចេញពីអ្នកប្រាជ្ញប្រកបទៅដោយះត្ថន័យជ្រាលជ្រៅ៖ ១. ពេលមិនអាចសម្រេចគោលដៅបាន កុំប្តូរគោលដៅ តែសូមប្តូរយុទ្ធសាស្រ្ត និងសកម្មភាព។ ខុងជឺ អ្នកប្រាជ្ញចិន ២. … Read More

ទស្សនៈ”បុគ្គលិកមិនលាឈប់ពីការងារទេ ពួកគេលាឈប់ពីថ្នាក់លើ”

ហេតុផលដែលធ្វើឲ្យបុគ្គលិកដាក់ពាក្យឈប់ពីការងារ មានច្រើនណាស់។ វាអាចបណ្តាលមកពីបុគ្គលិកខ្លួនឯង​ ឬកត្តាខាងក្រៅ។ ក្នុងនោះដែរ ថ្នាក់លើ ក៏ជាផ្នែកមួយដែលកំណត់ថា បុគ្គលិកអាចនៅធ្វើការបានយូរប៉ុណ្ណាក្នុងស្ថាប័ន។​

ការបង្វឹកអ្នកគ្រប់គ្រង ខុសគ្នាពីការបង្វឹកបុគ្គលិក

មិនមែនដោយសារតែឋានៈក្នុងការងារ ជាអ្នកគ្រប់គ្រង អ្នកអាចមិនអើពើនឹងការបណ្តុះបណ្តាលបន្ថែមបានទេ។ សមត្ថភាពរបស់អ្នក អាចនឹងចុះខ្សោយ ហើយការគ្រប់គ្រងរបស់អ្នកនឹងក្លាយជាបញ្ហារបស់ស្ថាប័នមិនខាន។ អ្នកគ្រប់គ្រង ត្រូវចាប់យកចំណេះដឹង និង​វិធីសាស្ត្រថ្មីៗ ដើម្បីធ្វើការឲ្យមានប្រសិទ្ធភាពល្អជាងមុន។

សេដ្ឋកិច្ច និង សេដ្ឋសាស្ត្រ

យោងតាមវចនានុក្រមខ្មែររៀបរៀងដោយ សម្តេចសង្ឃរាជ ជួន ណាត (១៩៦២) ដែលខាងវិទ្យាស្ថានភាសាជាតិបានអំពាវនាវឲ្យប្រើប្រាស់ជាគោល​នោះ​ ​បាន​ពន្យល់​ពាក្យ​សេដ្ឋកិច្ចថា​បាន​មក​ពី​បន្សំ​រវាង​ពាក្យ សេដ្ឋ + កិច្ចការ ក្នុង​នោះ​ពាក្យ “សេដ្ឋ” មាន​ន័យ​ថា ប្រសើរ ឧត្តុង្គឧត្តម។​ ​រួម​សេចក្តី​មក សេដ្ឋកិច្ច​មាន​ន័យ​ថា​ជា​កិច្ចការ​ដ៏ឧត្តុង្គ​ឧត្តម​ថ្លៃថ្លា ឬ​ក៏​ជា​កិច្ចការ​ទាំង​ឡាយ​ដែលធ្វើ​ឲ្យ​ប្រទេស​ជាតិ​រីក​ចម្រើន។ សំណេរក្រោយ​មកមានការ​ប្រើ​ប្រាស់ពាក្យនេះក្នុងន័យប្រាស​ចាក​ពី​ន័យ​ដើម​របស់វា ពោលគឺនៅពេល​ដែលពាក្យនេះត្រូវបានយកទៅប្រើឲ្យសមន័យទៅនឹងពាក្យបារាំង ឬអង់គ្លេសថា អេកូនូមី (Economy)។ លោក រ. គោវិទ (១៩៦៧) បានពន្យល់ពាក្យសេដ្ឋកិច្ច នេះថា ជាការសន្សំទុកឲ្យចម្រើនឡើង … Read More

សារប្រយោជន៍របស់កសិកម្មចំពោះមនុស្សជាតិ

នៅ​ប្រមាណ​ជា ៨ពាន់​ឆ្នាំ​មុន​គ្រឹស្ត​សករាជ ពោលគឺ ប្រមាណ​ជា ១ម៉ឺន​ឆ្នាំមុន មនុស្ស​ក៏​ចាប់ផ្តើម​បែក​គំនិត​បង្កើត​​របៀបរស់​នៅ​ថ្មី​ស្រឡាង​មួយទៀត ដែល​ជា​បដិវត្តន៍​ដ៏​សំខាន់​បំផុត​របស់​មនុស្ស​ជាតិ ហើយ​ដែល​គេឲ្យឈ្មោះ​ថា​ជា​ “បដិវត្តន៍​នៃ​យុគថ្មរំលីង” (Néolitique) នោះ​ គឺ​ការ​បង្កើត​របរ​កសិកម្ម។ នៅ​ក្នុង​តំបន់​វាលទំនាប​តាម​ដងទន្លេ គេ​ឃើញ​មាន​ប្រភេទ​ធញ្ញជាតិ​ ដែល​ដុះ​តាម​​លក្ខណៈ​ជា​ស្មៅព្រៃ ហើយ​ដែល​មនុស្ស​យើង​ធ្លាប់​​តែ​​ទៅបេះបោច យក​​មក​ធ្វើ​ជា​អាហារ ទៅតាម​លក្ខណៈ​ធម្មជាតិ។ ក៏ប៉ុន្តែ ក្រោយ​មក​ មនុស្ស​បាន​បែក​គំនិត​ដ៏​អស្ចារ្យ​មួយ ដែល​មិន​ធ្លាប់មាន​ពីមុន គឺ​មនុស្ស​ទៅ​បេះ​សម្រាំង​គ្រាប់​ធញ្ញជាតិ​ដែល​ល្អៗ ហើយ​យក​វា​ទៅ​ដាំ​បន្ត ដើម្បី​រង់ចាំ​ប្រមូលផល​។ ក្នុងពេល​ជាមួយគ្នា មនុស្ស​ក៏​បាន​ចាប់ផ្តើម​បង្វែ​ពីការ​បរបាញ់ ទៅ​ជា​ការ​ចាប់សត្វព្រៃ​មក​ចិញ្ចឹម។ ការ​ដាំដុះ និង​ការ​ចិញ្ចឹមសត្វ​នេះ​ … Read More

ហេតុអ្វីលក្ខណៈពិសេស​របស់​មនុស្ស គឺ​ភាសា?

អ្នកសិក្សាស្រាវជ្រាវ​ផ្នែក​បុរាណវិទ្យា និង​នរវិទ្យា​បាន​ព្រមព្រៀង​គ្នា​ជាទូទៅ​ថា មនុស្ស​ដើមដំបូង ដែល​មាន​លក្ខណៈ​ជាមនុស្ស ពិសេស​ខុសប្លែក​ពីសត្វ​ មាន​វត្តមាន នៅលើ​ផែនដី កាល​ពី​ប្រមាណ ៥ម៉ឺន​ឆ្នាំមុន។ ហើយ​​លក្ខណៈពិសេស​ ដែល​បែងចែក​ខុសគ្នា​ស្រឡះ​រវាង​មនុស្ស និង​សត្វ គឺ​មិនមាន​ស្ថិត​នៅ​ត្រង់​ការ​ដើរជើងពីរ ការ​ចេះយក​វត្ថុ​មក​ប្រើ​ជាឧបករណ៍​ប្រើប្រាស់ ឬ​ការ​មាន​មនោសញ្ចេតនា​នោះទេ។ លក្ខណៈពិសេស​របស់​មនុស្ស គឺ​ភាសា។ សត្វ​ ថ្វីដ្បិត​តែ​មាន​សំឡេង មាន​សម្រែក​ខុសៗគ្នា ដែល​អាច​ឲ្យ​ពួកគេ​យល់គ្នា​បាន​ខ្លះៗ ក៏ប៉ុន្តែ វា​មិនមែន​ជា​ភាសា​ ដែល​មាន​លក្ខណៈ​ជឿនលឿន ​អាច​ឲ្យ​មាន​ការ​និយាយ​យល់គ្នា​បាន​ដូចជា​ភាសា​របស់​មនុស្ស​នោះទេ។ ការ​ដែល​មិនមាន​ភាសា​និយាយ​គ្នា​បាន​នេះ​ ធ្វើ​ឲ្យ​សត្វ មាន​ការវិវឌ្ឍ​ជឿនលឿន​ទៅមុខ​យ៉ាង​យឺតបំផុត។ ឆ្កែ សេះ … Read More

ហេតុអ្វីបានជាអ្នកគ្រប់គ្រងត្រូវហ៊ានទទួលស្គាល់កំហុសខ្លួនឯង?

មិនថាអ្នកជាបុគ្គលិកធម្មតា ឬជាអ្នកគ្រប់គ្រងទេ កំហុសក្នុងការងារ ជារឿងដែលគ្មានអ្នកណាជៀសផុត។ បើអ្នកអាងឋានៈខ្លួនឯងជាអ្នកគ្រប់គ្រង ហើយមិនព្រមទទួលស្គាល់កំហុសខ្លួនឯង អ្នកនឹងធ្វើឲ្យខ្លួនឯងបាត់បង់ឥទ្ធិពលជាអ្នកគ្រប់គ្រងបន្តិចម្តងៗ។

វិធីសាស្រ្ត៣យ៉ាងដើម្បីរក្សាបុគ្គលិកឆ្នើមក្នុងស្ថាប័នរបស់អ្នក

បុគ្គលិកឆ្នើម មិនមែនជាដងើ្ហមរបស់ក្រុមហ៊ុនទេ ប៉ុន្តែជាអ្នកធានាថាក្រុមហ៊ុនអាចដកដង្ហើមបានស្រួល ក្នុងពេលប្រកួតប្រជែងលើទីផ្សារ។ បុគ្កលិកធម្មតា ទើបជាដង្ហើមរបស់ក្រុមហ៊ុន។ ស្ថាប័នដែលមិនសូវមានបុគ្គលិកពូកែៗ ច្រើនតែពិបាកក្នុងការប្រជែងជាមួយគេ ឬធ្វើរឿងអស្ចារ្យណាមួយ។

អាថ៍កំបាំងក្នុងការបង្កើតអង្គភាពអ្នកជំនាញ

នៅក្នុងវិស័យពាណិជ្ជកម្ម អ្នកគ្រប់គ្រង ឬអ្នកដឹកនាំពូកែៗ តែងតែយកចំណេះដឹងពីគ្រប់ទីកន្លែង ដោយទាំងទស្សនវិជ្ជាតាមប្រទេសលោកខាងលិច និងតាមលោកខាងកើត មករួមបញ្ចូលគ្នាឲ្យក្លាយជាក្បួនច្បាប់ដ៍សាកសមសម្រាប់ក្រុមហ៊ុនខ្លួនឯង ហើយពីមួយថ្ងៃទៅមួយថ្ងៃ ពួកគេចាប់បន្ថែមចំនួនប្រើប្រាស់កាន់តែខ្លាំង និងបង្កើតលទ្ឋផលកាន់តែច្រើនឡើងៗ។ ទោះបីជាបណ្ឌិតខាងផ្នែកអភិវឌ្ឍអង្គភាព និងទាំងសាស្រ្តាចារ្យ ភីតធឺ ដ្រាក់ឃឺ (Peter Drucker) សាស្ត្រាចារ្យ ដេវ អុលរីច (Dave Ulrich) ដែលគេបានទទួលស្គាល់ថា ជាលេខមួយគ្មានពីរ ក្នុងការចាត់ចែងទៅតាមបែបប្រទេសលោកខាងលិច ក៍ពួកគាត់នៅតែមកធ្វើការសិក្សាស្រាវជ្រាវនូវចំណេះដឹងរបស់ប្រទេសលោកខាងកើតដែរ។ ជាពិសេសនោះ លោកសាស្រ្តាចារ្យ ភីតថឺ ដ្រាក់ឃឺ ក្រៅពីទទួលបានរហ័សនាមជា … Read More

អ្នកបណ្តុះបណ្តាលជាមនុស្សបែបណា?

អ្នកអាចនឹងត្រូវការគ្រូបណ្តុះបណ្តាល ដើម្បីជួយបុគ្គលិករបស់អ្នកឲ្យមានចំណេះដឹងគ្រប់គ្រាន់សម្រាប់ធ្វើការ។ អ្នកអាចនឹងស្វែងរកពួកគាត់នៅលើបណ្តាញសង្គម ឬសាកសួរតគ្នា។ គ្រូបណ្តុះបណ្តាល មានវិធីសាស្រ្តបង្រៀនផ្សេងៗគ្នា ប៉ុន្តែខាងក្រោមនេះជា ចំណុចដែលពួកគាត់មានដូចគ្នា។ បើគ្មានចំណុចទាំង៣នេះទេ គាត់មិនមែនគ្រូបណ្តុះបណ្តាលល្អទេ។

ការប្រាស្រ័យទាក់ទងផ្ទាល់មាត់ និងការប្រាស្រ័យទាក់ទងតាមរយៈសំណេរ

ដើម្បីឲ្យការងារមានភាពរលូនទៅមុខ បុគ្គលិកគ្រប់ជាន់ថ្នាក់ ត្រូវធ្វើការប្រាស្រ័យទាក់ទងគ្នា ជាប្រចាំ និង​ត្រូវធ្វើឲ្យបានត្រឹមត្រូវ។ ការប្រាស្រ័យទាក់ទង ជាជំនាញមួយដែលបុគ្គលិកមិនអាចខ្វះបាន ហើយក៏ជាជំនាញមួយដែលស្ថាប័នត្រូវរកវិធីបណ្តុះបណ្តាលបុគ្គលិកដែរ។

៨ចំណុច ពីលោកសាស្រ្តាចារ្យ ភីតថឺ ដ្រាក់ឃឺ អំពីទេពកោសល្យនៅក្នុងការគ្រប់គ្រង និងសេចក្តីសុខនៅកន្លែងធ្វើការ

លោកសាស្រ្តាចារ្យ ភីតថឺ ដ្រាក់ឃឺ គឺជាសាស្រ្តាចារ្យខាងផ្នែកអភិវឌ្ឈអង្គភាព និងមនុស្ស ដោយគាត់បានសរុបកត្តាដែលធ្វើឲ្យអ្នកគ្រប់គ្រងទទួលបាននូវប្រសិទ្ឋភាព នោះមានគោលការណ៍៨ចំណុចដែលគួរឲ្យចាប់អារម្មណ៍ដូចជា៖ អ្នកគ្រប់គ្រងត្រូវតែសួរថា តើត្រូវធ្វើឲ្យបានសម្រេចអ្វីខ្លះ? មិនមែនខ្ញុំចង់ធ្វើអ្វីនោះទេ។ ហើយចម្លើយនេះនឹងអាចបានដឹងថា មានការងារអ្វីដែលត្រូវធ្វើបន្ទាន់។ អ្នកគ្រប់គ្រងត្រូវតែសួរថា តើអង្គភាពរំពឹងនឹងមានចំណែករួមនៅក្នុងការបង្កើតលទ្ឋផលការងារអ្វីខ្លះក្នុងរយៈពេលមួយ? ផែនការសកម្មភាព គឺជាការបង្ហាញអំពីការតាំងចិត្ត ដោយត្រូវតែចាត់ចែងពេលវេលាចុងក្រោយ គឺជាការធ្វើទៅតាមផែនការ។ អ្នកគ្រប់គ្រងត្រូវតែសួរថា តើអ្វីដែលសាកសមជាមួយនឹងអង្គភាព? អ្នកគ្រប់គ្រងបង្កើតសំណួរគ្រប់ពេលវេលាថា តើមានអ្វីខ្លះទៀតទៅដែលសមរម្យជាមួយនឹងអង្គភាពរបស់ខ្លួន? អ្នកគ្រប់គ្រងត្រូវតែទន្ទេញថា ត្រូវតែមានការទទួលខុសត្រូវនៅក្នុងការសម្រេចចិត្ត។ អ្នកគ្រប់គ្រងត្រូវតែទទួលខុសត្រូវនៅក្នុងការទំនាក់ទំនង ដោយអ្នកគ្រប់គ្មានសិទ្ឋក្នុងការសម្រេចចិត្ត រហូតទាល់តែអ្នកគ្រប់គ្នាបានដឹងលម្អិតនៃផែនការការងារ ឬអ្វីផ្សេងៗដែលខ្លួនសម្រេចចិត្តនោះ។ អ្នកគ្រប់គ្រងត្រូវតែសង្កត់ទៅលើឱកាស មិនមែនទៅលើបញ្ហានោះទេ … Read More

បុរសម្នាក់ និងថូប្រេះស្រាំ

បុរសចំណាស់ជនជាតិចិនម្នាក់មានថូពីរធ្វើពីដីឥដ្ឋដែលគាត់ប្រើសម្រាប់រែកទឹកជារៀងរាល់ថ្ងៃ។ ថូមួយមានសភាពប្រេះស្រាំ ហើយថូមួយទៀតមានលក្ខណៈល្អដែលអាចផ្ទុកទឹកបានពេញ។ ក្នុងពេលរែកទឹកចម្ងាយឆ្ងាយពីអូរមកដល់ផ្ទះវិញ ថូដែលប្រេះស្រាំអាចនៅសេសសល់ទឹកតែពាក់កណ្តាលប៉ុណ្ណោះ។ . បុរសចំណាស់រែកទឹកបែបនេះជារៀងរាល់ថ្ងៃរយៈពេល២ឆ្នាំ ដោយយកទឹកមកដល់ផ្ទះតែមួយថូកន្លះប៉ុណ្ណោះ។ ជាការពិត ថូល្អមានមោទនភាពចំពោះសមិទ្ធផលរបស់ខ្លួន។ ប៉ុន្តែ ថូប្រេះស្រាំមានការអៀនខ្មាស់ចំពោះភាពមិនល្អឥតខ្ចោះរបស់ខ្លួន ហើយមានអារម្មណ៍អាណិតអាសូរខ្លួនឯង ដែលអាចយកទឹកបានតែពាក់កណ្តាល។ បន្ទាប់ពីរយៈពេល២ឆ្នាំនេះ ថូប្រេះស្រាំចាត់ទុកថាជាការបរាជ័យដ៏ជូរចត់របស់ខ្លួន ហើយបាននិយាយទៅកាន់បុរសចំណាស់ថា «ខ្ញុំមានការអៀនខ្មាស់ ដោយហេតុថាស្នាមប្រេះផ្នែកខាងខ្ញុំធ្វើឱ្យទឹក ជ្រាបចេញ នៅពេលធ្វើដំណើរត្រឡប់មកផ្ទះវិញ។» . បុរសចំណាស់ញញឹមរួចនិយាយថា «តើឯងបានសង្កេត ឃើញទេថា មានផ្កានៅតាមដងផ្លូវផ្នែកខាងឯង ប៉ុន្តែគ្មានផ្កាទេ នៅតាមដងផ្លូវផ្នែកខាងថូមួយទៀត?»។ «នេះក៏ព្រោះតែខ្ញុំ ដឹងថាថូឯងមានស្នាមប្រេះ … Read More

តើអ្វីជាសារៈប្រយោជន៍នៃយុទ្ខសាស្រ្តពាណិជ្ជកម្មបៃតង (Green Business)?

យុទ្ខសាស្រ្តពាណិជ្ជកម្មបៃតង (Green Business) ឬពាណិជ្ជកម្មអភិរក្សបរិស្ថាន គឺបានផ្តល់នូវសារៈប្រយោជន៍ទៅដល់ពាណិជ្ជកម្មបីសំខាន់ៗ ដែលហៅថា Triple Bottom Line (3Ps) មានដូចជា៖ People ផលប្រយោជន៍ដែលកើតមានឡើងចំពោះមនុស្សដែលបានពាក់ព័ន្ឋជាមួយ។ Planet ផលប៉ះពាល់ដែលកើតឡើងចំពោះបរិស្ថាន។ Profit ជាផលតបស្នងខាងផ្នែកសេដ្ឋកិច្ច​ ដែលកើតមានឡើងពីការធ្វើអាជីវកម្មទទួលបានជោគជ័យ។ បច្ចុប្បន្ននេះអាជីវកម្មបៃតង គឺមានទំនោរកើតមានឡើងជាច្រើន ដូចជាបានឃើញយ៉ាងច្បាស់នឹងភ្នែក ដោយបុគ្គលិកធម្មតា និងអាជីវកម្មហាងលក់ដូរ ងាកទៅបណ្តាក់ទុន ចំណាយពេល និងព្រមទាំងថវិកាដើម្បីកម្មវិធីដែលជាការទទួលខុសត្រូវចំពោះសង្គមកាន់តែច្រើនឡើង។ ចំពោះម្ចាស់អាជីវកម្មវិញ ការប្រើប្រាស់នូវយុទ្ឋសាស្រ្តតាមបែបបៃតង ឬការអភិរក្សបរិស្ថាន  គឺជាការជួយបង្កើតឲ្យមានប្រៀបខាងផ្នែកប្រកួតប្រជែង … Read More

អ្នក​ប្រកាន់​ទស្សនៈ​អញនិយម​ អាន​អត្ថបទ​នេះ​ហើយនឹង​ភ្លឺភ្នែក​ច្បាស់​

មានមនុស្ស​ខ្វាក់៦នាក់​មិនដែល​ស្គាល់​ដំរី​សោះ​ ហើយ​បាន​បបួលគ្នា​ទៅ​ស្ទាបអង្អែល​ឱ្យ​បាន​ស្គាល់​នឹងគេ​បាន​ម្តង​។ ពេលនោះ​ហ្មដំរី​បាន​សួរ​ទៅ​អ្នក​ទាំងនោះ​ថា​ “តើ​សត្វ​ដំរី​មាន​រូបរាង​យ៉ាងដូចម្ដេច​?” ជន​ខ្វាក់​ដែល​ស្ទាប​ជើងដំរី​ស្រែក​ឡើង​ថា​ “អញ​ស្មានថា​សត្វ​ដំរី​អស្ចារ្យ​ប៉ុនណា​ តាមការពិត​វា​គ្រាន់តែ​ដូច​សសរ​មួយ​ដើម​ហ្នឹង​!” មនុស្ស​ខ្វាក់​ដែល​កំពុង​ស្ទាប​កន្ទុយដំរី​ស្រែក​ប្រឆាំង​ថា​ “នរណា​ថា​? តាមពិត​ដំរី​ដូច​ខ្សែពួរ​ទេតើ​!” ជន​ខ្វាក់​ម្នាក់ទៀត​ដែល​ស្ទាប​ចំ​ប្រមោយ​តប​វិញ​ភ្លាម​ថា​ “កុហក​! សត្វ​ដំរី​មាន​រាង​ឱ្យ​ទ្រលូ​ដូច​បំពង់​ឫស្សី​ទេ​។” អ្នក​ខ្វាក់​នៅ​ខាង​ត្រចៀកដំរី​ស្រែក​ឡើង​ថា​៖ “អញ​ថា​សត្វ​ដំរី​មាន​រាង​ដូច​ផ្លិត​!” មនុស្ស​ខ្វាក់​ទី៥យកដៃ​ស្ទាប​ពោះ​ដំរី​បណ្ដើរ​ អស់សំណើច​បណ្ដើរ​ ដោយ​និយាយ​ថា​ “ខុស​! ខុស​ទាំងអស់​! ការពិត​សត្វ​ដំរី​មាន​រាង​ដូច​ជញ្ជាំង​ព្រះវិហារ​។” មនុស្ស​ខ្វាក់​ទី៦​ ស្រែក​ជំទាស់​ទាំង​ដៃ​កំពុង​ស្ទាបអង្អែល​ភ្លុក​ដំរី​ចុះឡើង​ថា​៖ “បើ​មិនដឹងខ្យល់​អី​ទេ​ កុំ​ចេះតែ​និយាយ​ផ្ដេសផ្ដាស​! សត្វ​ដំរី​មាន​រាង​ដូច​ជា​ខ្សៀ​រ គ្រាន់តែ​វា​ធំជាង​ខ្សៀ​រប​ន្តិ​ចតែ​ប៉ុណ្ណោះ​។” ពេលនោះ​មនុស្ស​ខ្វាក់​ទាំងនោះ​បាន​ប្រកែកគ្នា​ឡើង​តឹងសរសៃក​ ទោះជា​នរណា​ឃាត់​ក៏​មិន​ស្ដាប់​ដែរ​។ ពួកគេ​សុទ្ធតែ​និយាយ​ពី​ការពិត​អំពី​សត្វ​ដំរី​ … Read More

វីធីធ្វើជាមនុស្សបើកចិត្តឲ្យទូលាយទាំង១០យ៉ាង

បុគ្គលិកធម្មតា មានចិត្តប្រកាន់ច្រើន ហើយជាទូទៅវាកើតមកពីបទពិសោធន៍ក្មេងខ្ចីរបស់ពួកគាត់។ អ្នកគ្រប់គ្រង មិនអាចធ្វើតាមបុគ្គលិកធម្មតានោះទេ។ តួនាទីរបស់គាត់ តម្រូវឲ្យគាត់ទទួលយើងរឿងរ៉ាវផ្សេងៗ ដោយចិត្តទូលាយ ហើយព្យាយាមដោះស្រាយវាឲ្យចេញ។

តើអ្វីទៅជាការប្រាស្រ័យទាក់ទងជាអន្តរបុគ្គល? តើវាប្រព្រឹត្តទៅយ៉ាងដូចម្តេច?

ការប្រាស្រ័យទាក់ទង គឺជាការចែកចាយ ឬការផ្លាស់ប្តូរព័ត៌មាន ដោយការនិយាយ សរសេរ ឬប្រើឧបករណ៍ផ្ទុកផ្សេងៗទៀត។ ការប្រាស្រ័យទាក់ទងជាអន្តរបុគ្គល គឺជាសិល្បៈនៃការនិយាយ ពិភាក្សា ឬជាការបញ្ជូនការយល់ដឹង រវាងមនុស្សម្នាក់ ទៅកាន់មនុស្សម្នាក់ទៀត ឬច្រើននាក់។ ការប្រាស្រ័យទាក់ទង កើតឡើងជា ៣ដំណាក់កាល ៖ ១. ដំណាក់កាលចាប់ផ្តើមទំនាក់ទំនង ការស្វាគមន៍ ស្វែងរកកន្លែងសមរម្យដើម្បីចាប់ផ្តើមទំនាក់ទំនង ណែនាំឈ្មោះ តួនាទី ការទទួលខុសត្រូវ និងលទ្ធភាពដែលខ្លួនអាចធ្វើបាន ប្រាប់ពីគោលបំណងនិងពេលវេលានៃការធ្វើទំនាក់ទំនង ការរក្សាការសំងាត់ ការកត់ត្រាអាចប្រព្រិត្តទៅបានដោយការសុំអនុញាតិពីគាត់ ឬ ប្រាប់ពីហេតុផលច្បាស់លាស់ថា … Read More

ដំណោះស្រាយសម្រាប់បុគ្គលិកដែលមិនចូលចិត្តការប្រថុយ

នៅក្នុងការវិនិយោគ អ្នកដែលមិនហ៊ានប្រថុយ មិនអាចទទួលបានផលចំណេញធំដុំទេ។ នៅក្នុងការងារ ក៏មិនខុសគ្នា​បុគ្គលិកដែលមិនហ៊ានប្រថុយ មិនអាចធ្វើការងារធំដុំបានទេ។ អ្នកគ្រប់គ្រង ដែលចេះសម្លឹងមើលសមត្ថភាពបុគ្គលិកក្រោមបង្គាប់ ត្រូវមានវិធីសាស្រ្តធ្វើយ៉ាងណាឲ្យពួកគេហ៊ានប្រថុយ ឬចូលចិត្តការប្រថុយក្នុងការងារ។

ប្រាក់ថ្លៃជាងជីវិត

មានរឿងមួយតំណាលថា អ្នកស្រុក យ៉ុងចូវ ទាំងអស់សុទ្ឋតែជាអ្នកពូកែហែលទឹក។ ថ្ងៃមួយ មានបុរសយ៉ុងចូវ ៦ នាក់បាននាំគ្នាចែវទូកឆ្លងទន្លេ ចំពេលទឹកទន្លេកំពុងតែឡើង និងហូរជាខ្លាំង។ ពេលទៅពាក់កណ្ដាលទន្លេ ទូករបស់គេត្រូវបានរលកបោកក្រឡាប់លិចស្រឹមទៅក្នុងទន្លេទៅ។ ពួកគេម្នាក់ៗខំប្រឹងហែលមកកាន់ច្រាំងរៀងៗខ្លួន។ ក្នុងបណ្តាពួកគេទាំងអស់នោះ មានបុរសម្នាក់ខំប្រឹងហែលយ៉ាងអស់ពីសមត្ថភាពតែនៅតែហែលមិនបានដូចគេ។ មិត្តភក្តិឃើញស្ថានភាពមិនល្អ ក៏សួរទៅគេថា៖ – តាមធម្មតាឯងពូកែហែលទឹកណាស់ ចុះហេតុអ្វីថ្ងៃនេះម្ដេចក៏ឯងហែលមិនទាន់គេអីចឹង? បុរសនោះឆ្លើយទាំងសម្លេងដង្ហក់ថា៖ – មកពីធ្ងន់នឹងប្រាក់ ១០០០ តម្លឹងដែលចងជាប់នឹងចង្កេះនឹងណា៎! មិត្តភក្តិក៏ស្រែកបន្ត៖ – ម្ដេចក៏ឯងមិនព្រមស្រាយទម្លាក់ប្រាក់ចោលទៅ! បុរសនោះគ្រវីក្បាលមិនព្រមឆ្លើយ មួយសន្ទុះមកមិត្តភក្ដិទាំងអស់ក្រឡេកឃើញគេអស់ដៃអស់ជើង … Read More