ភាពជាអ្នកដឹកនាំ៖ ភាពជាអ្នកមានសិទ្ធិ

ក្នុងភាពជាអ្នកដឹកនាំដ៏ប្រពៃ គឺត្រូវធ្វើចរឹតជាក់ស្តែងដែលជារបស់លោកអ្នកពិតៗ។ ធ្វើម៉េចកុំតាំងខ្លួនអស្ចារ្យហួសហេតុពេក ហួសមាឌរបស់ខ្លួន ដែលធ្វើឲ្យមានការពេបមាត់ ពេបជ្រាយ ហើយអ្នកនឹងមិនមានការគោរពសរសើរដ៏ពិតប្រាកដណាមួយឡើយពីបុគ្គលិកក្រោមបង្គាប់។ គួរសួរខ្លួនឯងថា លោកអ្នកជាមនុស្សបែបម៉េច? បើទោះជាបែបណា ក៏គួរតែបង្កើតសំណើចសម្រាប់បុគ្គលិកក្រោមបង្គាប់ផងដែរ។ លោកអ្នកត្រូវប្រើភាពខ្លាំង និងបុគ្គលិកលក្ខណៈពិតៗ ក្នុងការបង្កើតនូវស្តាយ៍ (Style) ក្នុងការដឹកនាំដោយខ្លួនលោកអ្នក។

ភាពជាអ្នកដឹកនាំ៖ យកឈ្នះឲ្យបាននូវភាពជឿទុកចិត្ត

បុគ្គលិក ត្រូវបានគេដឹងថានឹងមានជំហរកាន់តែស្មោះត្រង់ និងពេញចិត្តការងារនៅក្នុងកន្លែង ឬបរិយាកាសការងារមួយដែលដឹកនាំដោយអ្នកគ្រប់គ្រងដែលពួកគាត់ជឿទុកចិត្ត។ វិធីដែលធ្វើឲ្យបុគ្គលិកមានអារម្មណ៍ និងធ្វើបែបនេះ មានច្រើនយ៉ាង៖ លោកអ្នកអាចប្រើការយកចិត្តទុកដាក់លើបុគ្គលិកទៅតាមកន្លែងធ្វើការនិមួយៗ។ មិនគួរលូកដៃចូលជ្រៅពេកទៅក្នុងរឿងបុគ្គលរបស់ពួកគាត់ឡើយ ប៉ុន្តែអាចលើកទឹកចិត្តដោយប្រយោលដល់ពួកគាត់ ដោយសួរនាំពីការរៀនសូត្រ និងការហាត់ ឬលេងកីឡារបស់កូនៗគាត់ទៅវិញ ល្អជាង។ ជានិច្ចកាលត្រូវបង្ហាញដោយមិនមានល្បិចកលថា អ្នកដឹកនាំចាប់អារម្មណ៍ពីភាពជោគជ័យរបស់បុគ្គលិក ហើយពិភាក្សាផ្តល់យោបល់ពីអាជីពការងាររបស់ពួកគាត់។ នៅពេលពេលបុគ្គលិក អ្នកលក់ ឬនរណាបានធ្វើអ្វីខុស សូមកុំព្យាយាមរិះគន់ បង្អាប់ បន្ទោស ឬកែគាត់ពេលកំពុងខឹងឲ្យសោះ មិនមានលទ្ធផលទេ។ លោកអ្នកត្រូវតែពន្យល់ពីស្ថានភាពកំហុសនោះ ដោយស្ងប់ស្ងាត់ ហើយបង្ហាញពីមូលហេតុ ឬសកម្មភាពនៃអាកប្បកិរិយាពួកគាត់យ៉ាងម៉េចដែលធ្វើទៅមិនត្រឹមត្រូវនោះ ក៏ដូចជាអ្វីដែលលោកអ្នកចង់បានពីគាត់នៅពេលខាងមុខផងដែរ។ … Read More

ភាពជាអ្នកដឹកនាំ៖ ជួបបញ្ហាត្រូវតែដោះស្រាយ

ភាពជាអ្នកដឹកនាំ ជាទូទៅត្រូវបានស្គាល់ថាជាមូលដ្ឋានគ្រឹះនៃមនុស្សគ្រប់គ្នាក្នុងការដឹកនាំខ្លួនឯង អ្នកដទៃ មិត្តភ័ក្តិ ឬក៏ក្រុមការងារ…ជាដើម។ ទោះក្នុងកាលៈទេសៈណាក៏ដោយ ភាពជាអ្នកដឹកនាំរបស់អ្នកគ្រប់គ្នាតែងតែមាន គ្រាន់តែពេលខ្លះលោកអ្នកដឹង ពេលខ្លះមិនដឹង ឬមិនទាន់ស្វែងយល់នៅឡើយ។ អ្នកដឹកនាំដែលអស្ចារ្យ គឺក្លាហានណាស់ក្នុងការប្រឈមនឹងរាល់បញ្ហា ប្រកបដោយចំណេះដឹង និងប្រឹងប្រែងយ៉ាងស្មោះស្ម័គ្រដោះស្រាយបានយ៉ាងល្អ។ ទោះស្ថិតក្នុងកាលៈទេសៈធ្លាក់ចុះដុនដាបដល់កម្រិតទាបបំផុតយ៉ាងណាក៏ដោយ អ្នកដឹកនាំប្រកបដោយប្រសិទ្ធភាពហ៊ានប្រឈមនឹងបញ្ហាទាំងនេះដោយមិនគេចវេសឡើយ។ ការបង្កើតទំនាក់ទំនងជាធម្មតាមួយជាមួយនឹងបុគ្គលិកក្រោមបង្គាប់ ដោយបង្ហាញ ឬប្រាប់ពីព័ត៌មាន​ ឬអ្វីៗដែលល្អៗ និងមិនល្អ…ទាំងនេះនឹងនាំដល់ការបង្កើតការជឿជាក់ដ៏ខ្ពស់មួយ រវាងបុគ្គលិក និងថ្នាក់ដឹកនាំ ហើយអ្នកទាំងអស់គ្នា នឹងមិនជួបនូវបញ្ហា ឬវិវាទផ្លូវចិត្តដែលកើតឡើងភ្លាមៗនោះដែរ។ Handal បានលើកឡើងថា “ការនិយាយខ្សឹបខ្សៀវនៅកន្លែងញ៊ាំកាហ្វេ ជាទូទៅវាទំនងជាអាក្រក់លើសការពិតរហូតដល់១០ដងឯណោះ។” … Read More

តើអ្វីទៅភាពជាអ្នកដឹកនាំ?

ភាពជាអ្នកដឹកនាំ អាចត្រូវបានគេពន្យល់ និងឲ្យនិយមន័យជាច្រើនផ្សេងៗគ្នា។ ថ្ងៃនេះ យើងសូមលើកយកនិយមន័យមួយចំនួនរបស់ភាពជាអ្នកដឹកនាំមកជូនលោកអ្នកដូចខាងក្រោម៖ ភាពជាអ្នកដឹកនាំ គឺជាការដាក់បញ្ចូលគ្នារវាងការបញ្ចុះបញ្ចូល និងចំណង់ ដែលលទ្ឋផលកើតចេញមកពីមនុស្សធ្វើកិច្ចការ ឬពួកគេអាចមិនធ្វើកិច្ចការនោះ។ ភាពជាអ្នកដឹកនាំ គឺជាឥទ្ឋិពលរបស់អន្តរបុគ្គល ដឹកនាំ និងសម្រេចគោលដៅតាមរយៈការប្រាស្រ័យទាក់ទង។ ការប្រាស្រ័យទាក់ទង សំដៅទៅលើការបញ្ជូន និងទទួលសារទាំងឡាយ។ យោងតាមនិយមន័យនេះ អ្នកដឹកនាំម្នាក់អាចបញ្ឈប់ភាពចង្អៀតចង្អល់ ហើយផ្តល់នូវពាក្យពេជន៍លោកទឹកចិត្ត អំពីការកើនឡើងចំនួននៃទស្សនៈរបស់គេ សម្រាប់អ្នកដឹកនាំដ៍មានឥទ្ឋិពលទាំងឡាយ។ លោក Nortouse (២០០៤) បានកំណត់អត្តសញ្ញាណ៤យ៉ាងរបស់ភាពជាអ្នកដឹកនាំ៖ ភាពជាអ្នកដឹកនាំ គឺជាដំណើរការ។ ភាពជាអ្នកដឹកនាំ ទាក់ទងនឹងឥទ្ឋិពល។ … Read More

មូលដ្ឋានគ្រឹះនៃការគ្រប់គ្រង និងភាពជាអ្នកដឹកនាំ…!!!

ខាងក្រោមនេះគឺជាចំណុចសំខាន់ៗ ក្នុងការស្វែងយល់អំពីមូលដ្ឋានគ្រឹះនៃការគ្រប់គ្រង និងភាពជាអ្នកដឹកនាំ៖ តើការគ្រប់គ្រងត្រូវធ្វើអ្វី? តើអ្វីជាមុខងារនៃការគ្រប់គ្រង? ការគ្រប់គ្រង ឬការចាត់ចែង គឺជាការសំរេចកិច្ចការ ដោយផ្អែក ទៅលើមនុស្ស និងធ្វើការជាមួយមនុស្ស៖   ការធ្វើផែនការ ការចាត់ចែង ការដឹកនាំ ការត្រួតពិនិត្យ   ការសំរេចផែនការ ដោយផ្អែកទៅលើមនុស្សមាន៖ អ្នកគ្រប់គ្រងត្រូវមានលិទ្ធភាពដឹកនាំ និងជំរុញទឹកចិត្តមនុស្សរបស់ពួកគេ អ្នកគ្រប់គ្រងត្រូវ មានលិទ្ធភាពចងក្រងជាក្រុមដោយមានទិសដៅ និងគោលដៅរួម និយាយរួម អ្នកគ្រប់គ្រងត្រូវមានលិទ្ធភាពប្រើប្រាស់ធនធាន ដែលមានតម្លៃរបស់ក្រុម ឧទាហរណ៏ ដូចជាធនធានមនុស្ស ដោយមានលក្ខណៈពេញចិត្តគ្នាទៅវិញទៅមក។ … Read More

រាជរដ្ឋាភិបាល​បានឲ្យដំណើរការនូវ​គេហទំព័រថ្មីមួយ សម្រាប់ប្រជាជនតាមដាន​​ និង​ស្វែង​យល់​អំពី​ករណី​ឆ្លង​ជំងឺ​កូវីដ​១៩

រាជរដ្ឋាភិបាល​បានឲ្យដំណើរការនូវ​គេហទំព័រថ្មីមួយ https://covid19-map.cdcmoh.gov.kh/ សម្រាប់ប្រជាជនតាមដាន​​ និង​ស្វែង​យល់​អំពី​ករណី​ឆ្លង​ជំងឺ​កូវីដ​១៩ នៅ​ក្នុង​ប្រទេស​កម្ពុជា។ គេហទំព័រ​នេះ​ បង្ហាញ​ពីទិន្នន័យ​ជា​ផែន​ទបច្ចុប្បន្នភាព​ករណី​ឆ្លង​ជំងឺ ករណី​អ្នក​ផ្ទុកជំងឺ​ អ្នក​ជាសះស្បើយ​ និង​សារ​អប់រំ​អំពី​ជំងឺ កូវីត ​១៩​ (COVID-19) ផង​ដែរ។ ប្រភព៖ UNDP Cambodia

តើអ្វីទៅជាគោលដៅឆ្លាតវៃ SMART GOALS ?

ក្តី​សុបិន​របស់​អ្នក​មើល​ទៅ​ល្អ​ខ្លាំង​ណាស់ ប៉ុន្តែ​អ្នក​ហាក់​ដូច​ជា​មិន​ទទួល​បាន​លទ្ធផល​អ្វី​សោះ ដូច្នេះអ្នកសាកល្បងធ្វើការបង្កើតគោលដៅឆ្លាតវៃ SMART GOALS។ គោលដៅឆ្លាតវៃ SMART GOALS មានន័យដូចខាងក្រោម៖

រឿង ត្រីបី៖ ត្រីគ្រោងទុកមុន ត្រីគិតលឿន និងត្រីរង់ចាំមើល

កាលពីព្រេងនាយ មានត្រីបីក្បាលរស់នៅក្នុងបឹងមួយ។ ត្រីទាំងបីមានឈ្មោះផ្សេងៗពីគ្នា។ ត្រីទីមួយមានឈ្មោះថា Plan Ahead (គ្រោងទុកមុន)។ ត្រីទីពីរឈ្មោះ Think Fast (គិតលឿន)។ ត្រីទីបីឈ្មោះ Wait and See (រង់ចាំមើល)។ ថ្ងៃមួយត្រីទាំងបីបានឮអ្នកនេសាទម្នាក់និយាយថា “ស្អែកគាត់នឹងយកសំណាញ់មកបង់ត្រីនៅទីនេះ។” ដោយឮបែបនេះត្រីទាំងបីនិយាយប្រាប់គ្នាថា៖

សម្តីមាសរបស់ខុងជឺ ទាំង ១៥ សមា្រប់ការងារ និងអាជីវកម្ម

ខាងក្រោមនេះជាសម្រង់ពាក្យសម្តីល្អៗបំផុតរបស់ខុងជឺទាំង១៥​ដែល​អាចប្រើក្នុងការងារ និងអាជីវកម្ម៖ ១. ជោគជ័យកើតទ្បើងដោយសារការបានត្រៀមទុកជាមុន ​អ្នកដែលមិនត្រៀម​អ្នកនោះនឹងត្រៀមបរាជ័យ១០០%។ ២. ពេលខ្ញុំដើរជាមួយមនុស្សពីរនាក់ ​ពីរនាក់គាត់នោះនឹងក្លាយជាគ្រូរបស់ខ្ញុំ។ ​​ខ្ញុំនឹងរើសចំណុចល្អ​របស់អ្នកទី១ ​ហើយធ្វើតម្រាប់តាម រីឯអ្នកទី២​ខ្ញុំនឹងរើសចំណុចអាក្រក់ ហើយកែរចំណុច​អាក្រក់​នោះនៅក្នុងខ្លួនឯងវិញ។

តើអ្វីទៅជា​ច្បាប់​ Pareto​ 80/20 ​?

​ពាក់ព័ន្ធ​នឹង​ជីវិត​ប្រចាំ​ថ្ងៃ​​​ ​លទ្ធផល​ការងារ​ ឬ​លទ្ធផល​នៅ​ក្នុង​កិច្ចការ​គ្រួសារ​ ឬ​លទ្ធផល​នៃ​ការ​បំពេញ​ការងារ​សម្រាប់​ខ្លួន​ឯង​ ប្រមាណ​ ៨០%​ កើត​ចេញ​ពី​សកម្មភាព​ប្រមាណ​តែ​ ២០% របស់​អ្នក​ប៉ុណ្ណោះ។ ដូច្នេះ​ហើយ​ពាក់ព័ន្ធ​នឹង​​​រូបមន្ត​ គឺ​អ្នក​ប្រើ​បាន​ទាំង​នៅ​ក្នុង​ការងារ ជីវិត និង​ក្នុង​កិច្ចការ​អាជីវកម្មប្រចាំ​ថ្ងៃ​។ ច្បាប់​ Pareto គឺ​កើត​ចេញ​​ពី​គោលការណ៍​ដែល​ផ្ដល់​យោបល់​បង្កើត​ឡើង​ដោយ​អ្នក​ឯកទេស​ផ្នែក​គ្រប់គ្រង ​លោក​ Joseph M. Juran។ ​វា​បង្កើត​ឡើង​បន្ទាប់​ពី​សេដ្ឋ​វិទូ​អ៊ីតាលី​ លោក​ Vilfredo Pareto ​បាន​សង្កេត​ឃើញ​ថា​ ​ប្រាក់​ចំណូល​សរុប​ ៨០%​ របស់​អ៊ីតាលី​​ គឺ​មាន​តែ​ប្រជាជន​ប្រមាណ​ ២០% … Read More

តើវីរុសកូរ៉ូណា COVID-19 ផ្តល់មេរៀនអ្វីខ្លះដល់មនុស្ស?

តើវីរុសកូរ៉ូណាផ្តល់មេរៀនអ្វីខ្លះដល់មនុស្ស? – បង្រៀនអោយមនុស្សចេះរក្សាអនាម័យ – បង្រៀនអោយមនុស្សចេះស្រលាញ់សុខភាព – បង្រៀនអោយមនុស្សចេះស្រលាញ់បរិស្ថានស្អាត – បង្រៀនអោយមនុស្សឈប់វិលវល់ពិភពខាងក្រៅ – បង្រៀនអោយមនុស្សចេះនៅផ្ទះ ចំណាយពេលដើម្បីគ្រួសារ – បង្រៀនអោយមនុស្សយល់ថាគ្មានអ្វីសំខាន់ជាងសុខភាព – បង្រៀនអោយមនុស្សកាត់បន្ថយភាពលោភលន់សុំតែម៉ារស់ – បង្រៀនអោយមនុស្សចេះសំរាក(អ្នកដែលប្រឹង មិនដែលគិតពីសុខភាព) – បង្រៀនអោយមនុស្សចេះចែករំលែក (ក្នុងភាពអាសន្នអ្នកនឹងស្គាល់មនុស្សកាន់តែច្បាស់) – បង្រៀនអោយមនុស្សចេះយកចិត្តទុកដាក់លើកុមារនឹងមនុស្សចាស់( ប្រព័ន្ធការពាររាងកាយពួកគាត់ខ្សោយ ) – បង្រៀនអោយមនុស្សចេះសន្សំប្រាក់(ទុកប្រើពេលចាំបាច់) សរុបសេចក្តីទៅនៅតែសុខភាពឈរនៅជួរទី១ មានសុខភាព … Read More

ទស្សនៈមាស​​១០ឃ្លា​របស់ ខុងជឺ ដែល​អាច​កែប្រែ​ជីវិត​អ្នក

ខាងក្រោម​នេះ គឺជា​សម្តី​មាស​ដ៏​មាន​ឥទ្ធិពល​ចំនួន​១០ឃ្លា ពី​ទស្សនវិទូ ខុង ជឺ សម្រាប់​កែប្រែ​ជីវិត​អ្នក៖ ១. វា​មិន​សំខាន់​ទេ ទោះជា​អ្នក​ដើរ​យឺត​ប៉ុណ្ណា ដរាប​ណា​អ្នក​នៅ​មិន​ទាន់​ឈប់។ ២.  នៅ​ពេល​អ្នក​ច្បាស់​ថា​មិន​អាច​ទៅ​ដល់​គោលដៅ សូម​កុំ​កែប្រែ​គោលដៅ ប៉ុន្តែ​ត្រូវ​កែប្រែ​ការ​ដើរ​របស់​អ្នក​វិញ។ ៣. អ្វី​ដែល​មនុស្ស​អស្ចារ្យ​ស្វែងរក គឺ​នៅក្នុង​ខ្លួន​ពួកគេ អ្វី​ដែល​មនុស្ស​ធម្មតា​ស្វែងរក គឺ​នៅក្នុង​ខ្លួន​អ្នកដទៃ។ ៤. កុំព្យាយាម​​បង្កើត​ចំណង​មិត្តភាពថ្មី ជាមួយ​មនុស្ស​ដែល​មិនមាន​ភាព​ល្អ​ប្រសើរ​ជាង​អ្នក។ ៥. ប្រសិន​បើ​អ្នក​ស្អប់​មនុស្ស​ម្នាក់ មាន​ន័យ​ថា អ្នក​បាន​បរាជ័យ​ដោយសារ​ពួកគេ​ហើយ។ ៦. ពេល​កំហឹង​កើត​មាន សូម​គិត​ពី​ផលវិបាក។  ៧. … Read More

តើអ្វីទៅជាទ្រឹស្តីទាំងប្រាំរបស់ លោក Porter?

នៅ​ពេល​ដែល​យើង​និយាយ​អំពី​ជំនាញ​ ឬ​ការ​រៀប​ចំ​យុទ្ធសាស្ត្រ​សម្រាប់​អាជីវកម្ម​​ ប្រាកដ​ណាស់​ថា​ ​ទ្រឹស្ដី​មួយ​ដែល​ដើរ​តួនាទី​សំខាន់​បំផុត​ ​ហើយ​ត្រូវ​បាន​គេ​ប្រើប្រាស់​យ៉ាង​ទូលំទូលាយ​​នៅ​ទូទាំង​សាកល​លោក​​នោះ​គឺ​ ​ទ្រឹស្ដី​កម្លាំង​ទាំង​៥​ របស់​លោក​ Porter​ ឬ​ដែល​តាម​ភាសា​អង់គ្លេស​ថា​ Porter’s Five Forces។ តើ​កម្លាំង​​ទាំង​ ៥ របស់ Poter ​មាន​អ្វី​ខ្លះ? ១) Threat of New Entry (កត្តា​គំរាម​កំហែង​ពី​អ្នក​លោត​ចូល​ទីផ្សារ​ថ្មី)៖ នេះ​គឺ​ជា​កត្តា​ខាង​​ក្រៅ មួយ​ទៀត​ដែល​យើងមិន​អាច​គ្រប់គ្រង​បាន​ផង​ដែរ។ ​ឧទាហរណ៍​យើង​កំពុង​រក​ស៊ី​ជោគជ័យ​លើ​​​វិស័យ​​អ្វី​មួយ​ស្រាប់​តែ​មាន​គូ​ប្រកួត​ដែល​​មាន​លុយ​ និង​ធនធាន​​ខ្លាំង​ជាង​យើង​ លោត​ចូល​ទីផ្សារ​​ភ្លាម​ នោះ​ច្បាស់​ណាស់​ថា​ ​វា​នឹង​ប៉ះពាល់​ដល់​ប្រាក់​ចំណេញ​របស់​យើង​​ជា​មិន​ខាន … Read More

តើអ្វីទៅជាការវិភាគអាជីវកម្មដោយប្រើ PESTLE ?

ការវិភាគ PESTLE គឺជាឧបករណ៍ដែលត្រូវបានប្រើដោយអ្នកធ្វើទីផ្សារដើម្បីវិភាគនិងតាមដាន នូវម៉ាក្រូបរិស្ថាន ដែលមានផលប៉ះពាល់ដល់អង្គភាព។ PESTLE មានន័យថា៖   ១. នយោបាយ (P => Political) ២. សេដ្ឋកិច្ច (E => Economic) ៣. សង្គម (S => Social) ៤. បច្ចេកវិទ្យា (T => Technology) ៥. ច្បាប់ … Read More

តើអ្វីទៅជាការវិភាគ SWOT ?

SWOT ​ជា​​ទ្រឹស្ដី​វិភាគ​ទៅ​លើ​ធាតុ​បួន​សំខាន់ៗ​ គឺ​ S => Strength (ចំណុច​ខ្លាំង) ​W => Weakness (ចំណុច​ខ្សោយ) O => Opportunity (ឱកាស) ​និង​មួយ​ទៀត​គឺ T => Threat (​កត្តា​គំរាម​កំហែង)។  ចំណុច​ទាំង​បួន​នេះ​ គឺ​ជា​ចំណុច​ដ៏សំខាន់​​សម្រាប់​អាជីវកម្ម​នីមួយៗ។ ​បើ​យើង​មិន​ស្គាល់​ខ្លួន​ឯង​ឱ្យ​ច្បាស់​ថា​ ខ្លាំង​ ឬ​ខ្សោយ​ប៉ុណ្ណា​ផង​ តើ​​យើង​អាច​ចាប់​យក​ឱកាស​ ឬ​គេច​ឱ្យ​ចេញ​ពី​កត្តា​គំរាម​កំហែង​ដោយ​វិធី​ណា​បាន។ ​ក្នុង​អាជីវកម្ម​ជាក់​ស្ដែង​ មាន​បញ្ហា​ជាច្រើន​ ដែល​ត្រូវ​ដោះស្រាយ​ដើម្បី​ធ្វើ​យ៉ាង​ណា​ឱ្យ​អាជីវកម្ម​អាច​បោះ​ជំហ៊ាន​ទៅ​មុខ។ … Read More

រឿងខ្លី៖ ជ្រូកព្រៃ​សម្លៀង​ចង្កូម​ ឆ្លុះបញ្ចាំងអំពីការ​ត្រៀមខ្លួន​ឱ្យ​បាន​ស្រេច​ជាប្រចាំសម្រាប់ហេតុការណ៍ផ្សេងៗ

មាន​ឆ្កែចចក​មួយ​ក្បាល​ប្រទះ​នឹង​ជ្រូកព្រៃ​កំពុង​សម្លៀង​ចង្កូម​នឹង​ឈើ។

ទម្លាប់ ចំនួន៥ ដែលជួយឲ្យអ្នកក្លាយទៅជាអ្នកទំនាក់ទំនងដ៏ល្អម្នាក់

ការជោគជ័យក្នុងជីវិត ការងារ ឬជំនួញកើតឡើងបានដោយសារការពូកែទំនាក់ទំនងទៅកាន់អ្នកដទៃ។

រឿង​ខ្លី៖ បុរស​អ្នក​កាប់អុស ពេល​អ្នក​អាន​រឿង​នេះ​ចប់​ប្រហែល​ជា​អ្នក​នឹង​យល់​ពី​ហេតុ​នាំ​ឱ្យ​បាត់​បង់​ប្រសិទ្ធភាព​ការ​ងារ

បុរស​អ្នក​កាប់អុស គឺជា​រឿង​មួយ​ដែល​បង្កប់ន័យ​អប់រំ​ក្នុង​ចំណោម​រឿង​និទាន​​របស់ អ៊ីសុប (Aesop)។

រឿងល្អទាមទារពេលវេលា

  ខុងជឺបានពោលថា៖ «ងាយស្រួលនឹងស្អប់ ប៉ុន្តែពិបាកនឹងស្រលាញ់។ រឿងល្អពិបាកនឹងសម្រេចបាន ប៉ុន្តែរឿងអាក្រក់ងាយនឹងកើតឡើង។» កុំព្យាយាមគិតរឿងអវិជ្ជមានពេក។ អ្នកគួរតែរៀនបើកគំនិត ពីព្រោះថាប្រសិនអ្នកមានគំនិតវិជ្ជមាន អ្នកនឹងអាចគិតឃើញនូវដំណោះស្រាយនូវរាល់បញ្ហាដែលចាក់ស្រេះទាំងឡាយ។ អ្នកគួរតែរៀនអត់ធ្មត់ក្នុងការរង់ចាំអ្វីមួយកើតឡើង ឬពេលអ្នកព្យាយាមសម្រេចគោលដៅរបស់អ្នក។