មូលហេតុសំខាន់ៗចំនួន ៥ ដែលក្ងានព្រៃតែងតែហើរជាទម្រង់អក្សរ V

លោក ស្ទេវិន ព័រទុយហ្គាល់ (Steven Portugal) ជា​អ្នកដឹកនាំ​ក្រុម​ស្រាវជ្រាវ មកពីមហាវិទ្យាល័យ​ពេទ្យសត្វ នៃ​សាកលវិទ្យាល័យ​ឡុង​ដុន ប្រទេស​អង់គ្លេស បាន​លើកឡើងថា ការ​ហើរ​ជាហ្វូងៗរបស់​ពួក​សត្វ​បក្សី ដែលមាន​រាងជា​អក្សរ V នេះ គឺ​បានធ្វើឲ្យអ្នកស្រាវជ្រាវចង់ដឹង​ជា​យូរ​មកហើយ និង​នៅតែ​បន្ត​ទាក់ទាញ​ទាំង​អ្នកវិទ្យាសាស្ត្រ និង​ការចាប់អារម្មណ៍​យ៉ាងខ្លាំង។ ទោះយ៉ាងណា​ក៏ដោយ ករណី​ដែល​ទាក់ទង​ទៅនឹង​ទម្រង់នៃ​ការហោះហើរ​ដែលមាន​លក្ខ​ណៈ​ជំពាក់ជំពិន​នេះ នៅតែ​ជា​រឿង​ដែល​ពិបាក​យល់​រហូតមកដល់ពេលនេះ។

របៀប​ស្មុគស្មាញ​ដែល​ជាប់​ពាក់ព័ន្ធ​ទៅនឹងការ​ហើរ​មាន​ទម្រង់​ជា​អក្សរ V ទាំងនេះ បាន​ចង្អុល​ប្រាប់​ពី​ការយល់ដឹង និង​សមត្ថភាពដ៏​គួរឲ្យកត់សំគាល់​រប​ស់​ពួក​សត្វ​បក្សី ដើម្បីសម្រប​ទៅនឹង​ការ​ហើរ​របស់​បក្សី​ផ្សេងៗទៀតដែល​នៅក្បែរ។ លោក Portugal បាន​បន្ថែមថា ទម្រង់​ជា​អក្សរ V របស់​បក្សី ហាក់ដូចជា​ការរីកចម្រើន​លូតលាស់ ទៅលើ​ដំណាក់កាល​វិវត្តន៍ស្មុគស្មាញ​ជាច្រើន ទាក់ទង​ទៅនឹង​របៀប​ហើរ​ជា​ក្រុម។

យ៉ាងណាមិញ មូលហេតុដែលហ្វូងសត្វក្ងានព្រៃ តែងហើរជារាងអក្សរ V ជាពិសេសនាររដូវរងា បើតាមអ្នកវិទ្យាសាស្រ្ដសិក្សាស្រាវជ្រាវអស់រយៈពេលជាយូរមក លទ្ធផលបានបង្ហាញដូចខាងក្រោម៖

១. តាមរយៈនៃការហើរជាហ្វូងជាអក្សរ V សត្វក្ងានព្រៃ អាចហើរបានឆ្ងាយជាងហើរបែកហ្វូងបានរហូតដល់ទៅ ៧១% ។ នៅពេលសត្វក្ងានព្រៃទទះស្លាប វាធ្វើឲ្យខ្យល់បក់ឡើងលើ​ ហើយវាធ្វើឲ្យក្ងានដែលហើយនៅខាងក្រោយហើបខ្លួនឡើងលើ។

២. នៅពេលសត្វក្ងាននៅខាងមុខគេអស់កម្លាំង វានឹងហើរត្រឡប់ទៅចុងគេ ដើម្បីអនុញ្ញាតឲ្យក្ងានផ្សេងទៀតធ្វើជាអ្នកដឹកនាំម្ដង។

៤. បើក្ងានណាមួយហើរខុសជួរ វានឹងមានអារម្មណ៏ថាធ្ងន់ ដូច្នេះវានឹងប្រឹងហើរចូលជួរវិញជាមិនខាន។

៥. នៅពេលមានក្ងានណាមួយឈឺ ឫរបួសរហូតធ្លាក់ចេញពីជួរ មានក្ងាន២ក្បាល នឹងហើរចុះមកតាមដើម្បីការពារក្ងានមួយនោះ។ វានឹងនៅជាមួយក្ងានមួយនោះរហូតដល់ជា ឫរហូតដល់ក្ងាននោះស្លាប់ បន្ទាប់មកវានឹងចូលរួមជាមួយហ្វូងក្ងានថ្មី ឫត្រូវបង្កើតក្រុមមួយដោយខ្លួនឯង រហូតបានមួយហ្វូង។

ពិតជាសត្វដ៏ឈ្លាសវៃមែនទែន តាមរយៈការចេះជួយគ្នាទៅវិញទៅមក ដោះដូរអ្នកដឹកនាំ ជួយគ្នាស្រែកដើម្បីលើកកម្លាំងចិត្ត ការនាំគ្នាហើរឲ្យត្រូវជួរ និងជួយថែទាំគ្នាពេលមានរបួស ហ្វូងក្ងានព្រៃ អាចធ្វើការបានច្រើនយ៉ាង គឺច្រើនជាងពួកវាហើរតែម្នាក់ឯង។


អត្ថបទទាក់ទង

ភាពច្នៃប្រតិដ្ឋដ៏អស្ចារ្យ គឺជាលទ្ធផលនៃការធ្វើសំយោគ (Synergy)

Leave a Reply