មេរៀនភាពជាអ្នកដឹកនាំចំនួន ៦ ដែលយើងអាចរៀនសូត្រពីសត្វស្រមោច

ភាពជាអ្នកដឹកនាំ នរណាក៏មានដែរ ប៉ុន្តែមិនមែនគ្រប់គ្នាអាចដឹកនាំជីវិត ឬក៏ក្រុមហ៊ុនទៅបានយ៉ាងរលូននោះទេ តែអ្វីដែលសំខាន់ គឺនៅលើខ្លួនយើង។ យើងជាអ្នកកំណត់ថា យើងត្រូតែប្រើវា ឬមួយក៏ទុកវាចោល។ បើយើងក្រឡេកទៅមើលសត្វស្រមោច ក៏ដឹងដែរ ទោះបីជាវាមានរាងតូចល្អិត មើលទៅដូចជាគ្មានកម្លាំង ក៏វាមានភាពជាអ្នកដឹកនាំនៅក្នុងខ្លួនដែរ។ ចុះចំណែកឯមនុស្សយើងវិញ មានមាឌធំ មានប្រាជ្ញាវាងវៃ មានអវៈយវៈគ្រប់គ្រាន់ ហេតុអ្វីបានជាយើងមិនព្រមអភិវឌ្ឍសមត្ថភាពក្នុងការដឹកនាំរបស់យើង? ហើយហេតុអ្វីបានជាយើងមិនដឹកនាំជីវិតរបស់ខ្លួនឲ្យមានភាពល្អប្រសើរដូចសត្វស្រមោចទៅ? ខាងក្រោមនេះ គឺជារឿងមួយដែលបង្ហាញពីសកម្មភាព និងអំពីភាពជាអ្នកដឹកនាំរបស់សត្វស្រមោច៖

នៅពេលមានស្រមោចមួយឃើញអាហារ ស្រមោចផ្សេងទៀតនឹងទៅប្រមូលនូវអាហារទាំងនោះភ្លាមៗ ដើម្បីយកទៅស្ដុកទុកបរិភោគពេលក្រោយ។ ទាំងនេះគឺជាភាពសាមគ្គីគ្នាយ៉ាងរឹងមាំរបស់សត្វស្រមោច ពួកគេចេះជួយគ្នាទៅវិញទៅមក និងមិនដែលរត់ចោលគ្នាពេលមានបញ្ហាឡើយ។ នៅពេលដែលយើងបានមើលសកម្មភាពរបស់ពួកគេ វានឹងឆ្លុះបញ្ចាំងមកលើគំនិតរបស់យើង តើវាមិនល្អទេឬដែលជឿទុកចិត្តលើអ្នកដទៃដើម្បីជួយអ្នក? ខាងក្រោមនេះ គឺជាមេរៀនភាពជាអ្នកដឹកនាំដែលយើងអាចរៀនពីស្រមោច៖

១. សត្វស្រមោចធ្វើការជាក្រុម (The ants worked as a team)

សត្វស្រមោច វាអាចបំពេញកិច្ចការងារបានយ៉ាងរលូន និងជោគជ័យ។ វាប្រកាន់នូវទស្សនៈមួយ គឺសាមគ្គីភាព ជាភាពជោគជ័យដ៏ធំរាល់កិច្ចការទាំងអស់។ ដូចនេះយើងអាចនឹងបង្កើតក្រុមមួយដែលដឹកនាំដោយអ្នកជំនាញរួមគ្នា ធ្វើការរួមគ្នា បញ្ចេញមតិយោបល់រួមគ្នា និងទទួលបានជោគជ័យរួមគ្នា។

២. សត្វស្រមោចទុកចិត្តគ្នាទៅវិញទៅមក (The ants trusted one another)

សត្វស្រមោចមានលក្ខណៈពិសេសរបស់វាគឺវាមិនក្បត់គ្នាជាដាច់ខាត ពួកវាតែងតែទុកចិត្តគ្នាទៅវិញទៅមក ហើយក៏មិនចេះលាក់លៀម។ សកម្មភាពរបស់សត្វស្រមោចបានធ្វើឲ្យយើងយកគំរូតាមពីភាពបោះបង់ចោលការយល់ឃើញ ថា​ មានតែការធ្វើការម្នាក់ឯងទេទើបខ្ញុំអាចធានាបាននូវគុណភាព និងប្រសិទ្ធភាពខ្ពស់។

៣. សត្វស្រមោចជាមនុស្សដែលចេះបើកចិត្ត (The ants were open)

មានន័យថានៅពេលស្រមោចបានរកឃើញអាហារពួកគេបានជូនដំណឹងនេះទៅកាន់ស្រមោចផ្សេងទៀតដើម្បីមកជួយជញ្ជូនទៅស្ដុកទុក។ ចំណែកឯយើងផ្ទាល់ យើងអាចចែករំលែកគំនិតដែលយើងមាន ជាមួយនឹងមនុស្សដែលមានគំនិតដូចគ្នា។ ដូនេះយើងគួរតែរៀនបើកចិត្តទទួលគំនិតថ្មីៗពីមនុស្សជុំវិញខ្លួន។

៤. ស្រមោចគឺជាដៃគូ ហើយមានទំហំខុសៗគ្នា (The ants were partners and of different sizes)

“ខ្ញុំនឹងនាំជំនួយហើយធ្វើការងារទាំងនេះជាគម្រោងសម្រាប់ពួកយើងទាំងអស់គ្នា តែមិនមែនសម្រាប់តែខ្ញុំម្នាក់” នេះគឺជាចំណុចមួយដែលយើងគួរតែរៀនពីស្រមោច ។ តាមតែអាចធ្វើទៅបាន សមាជិកក្រុមនីមួយៗនឹងទទួលបានការងារដោយផ្អែកលើសមត្ថភាពរបស់ពួកគេ។

“ខ្ញុំនឹងនាំជំនួយហើយធ្វើការងារទាំងនេះជាគម្រោងសម្រាប់ពួកយើងទាំងអស់គ្នា តែមិនមែនសម្រាប់តែខ្ញុំម្នាក់”

៥. ស្រមោចជាប្រភេទសត្វដែលឧស្សាហ៍ព្យាយាម និង​ផ្ដោតអារម្មណ៍ខ្ពស់ (The ants were diligent and focused)

ស្រមោចចូលចិត្តធ្វើអ្វីម្ដងបន្តិចៗ ហើយធ្វើវាតាមសម្រួល មិនបង្ខំ។វាតែងតែពាំនាំយកនូវស្បៀងជាច្រើនមកទុក ទាំងធ្ងន់និងស្រាល ពោលគឺពួកគេមិនចេះត្អូញត្អែជាមួយបញ្ហាទេ។ យ៉ាងណាមិញ ក្នុងក្រុមការងារត្រូវតែបន្តធ្វើការទោះជាយឺតក៏ដោយ អ្វីដែលសំខាន់គឺត្រូវផ្ដោតអារម្មណ៍ធ្វើវាឲ្យបានល្អឥតខ្ចោះ។

៦. ស្រមោចចេះប្រមូលផ្ដុំគ្នា (The ants regrouped)

“ខ្ញុំនឹងបើកចិត្តយ៉ាងទូលាយដើម្បីទទួលបាននូវគំនិត និង ការច្នៃប្រឌិតថ្មីៗ ប្រសិនបើគំនិតបច្ចុប្បន្នមិនដំណើរការ។”

ខ្ញុំជឿជាក់ថា ប្រសិនបើអ្នកយកគំរូខាងលើដើម្បីអនុវត្តនៅក្នុងស្ថាប័ន ខ្ញុំជឿជាក់ថា អ្នកនឹងទទួលបានផលច្រើនពីការប្រតិបត្តិនេះ។ ដូចនេះដើម្បីប្រមូលផ្ដុំមនុស្សទាំងអស់គ្នានៅក្នុងស្ថាប័ន ឬក៏ក្រុមហ៊ុនណាមួយ យើងត្រូវចេះជឿជាក់ ចេះទុកចិត្តគ្នាទៅវិញទៅមក ត្រូវហ៊ានក្នុងការសុំនូវជំនួយ និងត្រូវចេះផ្ដល់ឳកាសដល់គ្នា ទើបការងារយើងទទួលបានជោគជ័យទាំងអស់គ្នា។ អ្នកត្រូវចាំថា៖​

ដំបូកស្រមោច មិនត្រូវបានសាងសង់ដោយសត្វដំរីទេ តែវាជាការខិតខំប្រឹងប្រែងរួមរបស់ស្រមោចដែលត្រូវបានគេបដិសេធ។

សម្រួលពី៖ Ndubuisi Ekekwe, The Leadership Lessons of Ants, Havard Business Review (www.hbr.org)


អត្ថបទទាក់ទង

មេរៀននៃការហ្វឹកហាត់ចំនួន ៨ ពីកងកម្លាំងពិសេសរបស់អាមេរិកដែលអ្នកគួររៀនសូត្រ

Leave a Reply