អព្ភូតហេតុនៃ “ឥទ្ឋិពលកំណើនផ្គួប” ពីរឿងក្តារអុក ៦៤ ប្រឡោះការ៉េ
ថ្ងៃនេះ TheHRDaily សូមលើកយកនូវអព្ភូតហេតុនៃ “ឥទ្ឋិពលកំណើនផ្គួប” ឬ “ឥទ្ឋិពលផលការប្រាក់ផ្គួប” ពីរឿងក្តារអុក ៦៤ ប្រឡោះការ៉េ (Compound Interest Effect from The 64 Square Chess Board) មកជូនលោកអ្នកជាការយល់ដូចខាងក្រោម៖
“ឥទ្ឋិពលកំណើនផ្គួប” ត្រូវបានគេស្គាល់ថាជាអច្ឆរិយទី៨ នៃពិភពលោក
រូបវិទូដ៏ល្បីល្បាញ លោកអាល់បឺត អាញស្តាញ (Albert Einstein) បានហៅឥទ្ធិពលនេះថាជាអច្ឆរិយទី៨ របស់ពិភពលោក។ ដោយសារតែអ្នកដែលយល់ពីវា នឹងប្រើវា ហើយ “រកចំណូលបាន”។ ហើយអ្នកដែលមិនយល់ពីវា នឹងចំណាយលើវា។ ហេតុអ្វីបានជាលោក អាញស្តាញ ហៅ ឥទ្ឋពលការប្រាក់ផ្គួប ជាអច្ឆរិយវត្ថុទី៨ របស់ពិភពលោក? ចង់ដឹងសូមអានអត្ថបទនេះទាំងស្រុង។
រឿងតូចមួយដើម្បីយល់កាន់តែច្បាស់
មានពេលមួយ ព្រះរាជា កំពុងលេងអុក។ ព្រះរាជា ចូលចិត្តល្បែងនេះណាស់ ហើយបានអញ្ជើញអ្នកបង្កើតវាមកវាំងរបស់គាត់។ ព្រះរាជា មានរាជឱង្ការថា៖ “សុំអ្វីក៏ដោយ យើងនឹងប្រទានរង្វាន់ឲ្យ។” បុរសនោះឆ្លើយថា បពិត្រព្រះអង្គ ខ្ញុំមិនចង់បានអ្វីធំដុំទេ ខ្ញុំគ្រាន់តែត្រូវការគ្រាប់ស្រូវមួយគ្រាប់នៅលើប្រឡោះការ៉េទីមួយ ហើយគុណចំនួនពីរដងទៀត លើគ្រប់ការ៉េជាបន្តបន្ទាប់ សូមទ្រង់ប្រោសអង្ករទាំងនោះមកទូលបង្គំផង។
ព្រះរាជា ទ្រង់ព្រះទ័យក្រោធយ៉ាងខ្លាំងក៏ឆ្លើយថា “ម្តេចក៏ល្ងង់ម៉្លេះ! តើឯងមើលងាយអញឬ? បើឯងចង់បាន យើងអាចឲ្យមាស ប្រាក់ ពេជ្រ ឬរបស់មានតម្លៃដល់ឯង។” ប៉ុន្តែ បុរសនោះនៅតែបដិសេធ ហើយឆ្លើយថា៖ “ទូលបង្គំ គ្រាន់តែចង់បានចំនួនអង្ករដែលខ្ទូលបង្គំសុំប៉ុននោះ។”
ពេលនោះ ស្ដេចគិតថា បុរសនេះមិនចង់ក្លាយជាអ្នកមានទេ។ ទ្រង់ក៏ត្រាស់ហៅអ្នកបម្រើនៃព្រះបរមរាជវាំង ហើយផ្តល់អង្ករតាមការស្នើសុំរបស់បុរសនោះ។ ប៉ុន្មានថ្ងៃក្រោយមក អ្នកបម្រើរាជវាំងចូលមកគាល់ព្រះរាជា ហើយទូលថា “បពិត្រព្រះអង្គដ៏ចម្រើន យើងទាំងអស់គ្នាគិតថា បុរសនោះល្ងង់ ប៉ុន្តែគេពិតជាឆ្លាតណាស់ គ្មាននរណាម្នាក់ក្នុងលោកនេះ អាចផ្តល់អង្ករបានច្រើនតាមការស្នើសុំរបស់គាត់ទេ។”
តើវាអាចទៅរួចដោយរបៀបណា? ប្រសិនបើអ្នកគិតដូច្នេះ សូមអានការពន្យល់ខាងក្រោម៖
១. វេទមន្តនៃ “ឥទ្ឋិពលកំណើនផ្គួប”
ក្តារអុកមាន ៦៤ ការ៉េ។ ដូចដែលបុរសនោះបានស្នើសុំ បើអ្នកយកអង្ករ ១គ្រាប់ ដាក់ក្នុងការ៉េទី១ ហើយគុណ២ដង ក្នុងការ៉េបន្តបន្ទាប់។ ចំនួនស្រូវសរុប នឹងត្រូវបានគណនាដូចនេះ គឺ ១ + ២ + ៤ + ៨ + ១៦ + ៣២… រហូតដល់ ៦៤ ការ៉េ។ សរុបអង្ករមានចំនួន ១៨.៤៤៦.៧៤៤.០៧៣.៧០៩.៥៥១.៦១៥ គ្រាប់ (ជាភាសាអង់គ្លេស eighteen quintillion, four hundred forty-six quadrillion, seven hundred forty-four trillion, seventy-three billion, seven hundred nine million, five hundred fifty-one thousand, six hundred and fifteen) គឺជាង ១.៤ ពាន់ពាន់លានតោន ដែលច្រើនជាង ២,០០០ ដងនៃផលិតកម្មស្រូវសាលីពិភពលោកប្រចាំឆ្នាំ ដែលក្នុងកំឡុងឆ្នាំ ២០២០-២០២១ ត្រូវបានប៉ាន់ប្រមាណថាមានចំនួន ៧៧២.៦៤ លានតោន។ សព្វថ្ងៃនេះ តម្លៃនៃគ្រាប់ធញ្ញជាតិនោះ មានតម្លៃច្រើនជាង ៣០០ពាន់ពាន់លានដុល្លារ ដែលស្មើនឹងទ្រព្យសម្បត្តិសរុបរបស់ពិភពលោកទាំងមូល។
ឥឡូវនេះ យើងអាចយល់បានហើយថា បុរសម្នាក់នោះមិនគ្រាន់តែយកគ្រាប់អង្ករតូចៗប៉ុណ្ណោះទេ។ គាត់ពិតជាមានបញ្ញាខ្លាំងណាស់ គាត់ដឹងពីអំណាចនៃឥទ្ឋិពលកំណើនផ្គួប (The Power of Compoun Interest Effect) ដូច្នេះអ្វីដែលគាត់ស្នើសុំ គឺទ្រព្យសម្បត្តិទាំងមូល។
២. ចលនានៃកំណើនផ្គួប
ឥទ្ឋិពលកំណើនផ្គួប ត្រូវបានគេស្គាល់ថាជាឥទ្ធិពលដូមីណូ (Domino Effect) ឬឥទ្ធិពលបាល់ព្រិល (Snowball Effect)។ វាដូចជាដំណើរការមួយ ពោលគឺយើងវិនិយោគលើអ្វីមួយ ហើយទទួលបានផលត្រឡប់មកវិញ។ នៅក្នុងឥទ្ឋិពលកំណើនផ្គួប អ្នកទទួលបានប្រាក់ចំណេញពីប្រាក់ចំណេញ។
លុយកើនឡើងយ៉ាងលឿនតាមពេលវេលា។ នោះមានន័យថា លុយរបស់អ្នក នឹងបន្តគុណនឹងពេលវេលា។ តោះមកមើលឧទាហរណ៍ខាងក្រោម៖
ខ្ញុំនឹងផ្តល់ឱ្យអ្នកនូវការផ្តល់ជូនពីរ គឺ ខ្ញុំនឹងផ្តល់ឱ្យអ្នក ៥ដុល្លារក្នុងមួយថ្ងៃ ឬ ១ដុល្លារប៉ុន្តែនឹងបន្តកើនឡើងទ្វេដងសម្រាប់រយៈពេល ៣០ថ្ងៃ។ នេះគឺជាជម្រើសពីរសម្រាប់អ្នក។ តើអ្នកនឹងជ្រើសរើសមួយណា? សន្មតថាអ្នកជ្រើសរើសផ្លូវទីមួយ មិត្តរបស់អ្នកជ្រើសរើសវិធីទីពីរ។
នៅថ្ងៃដំបូងអ្នកមាន ៥ដុល្លារ ហើយមិត្តរបស់អ្នកមានត្រឹមតែ ១ដុល្លារ នៅថ្ងៃដំបូង និង ២ដុល្លារ នៅថ្ងៃទី២ និង ៤ដុល្លារ នៅថ្ងៃទី៣។ ដូចនេះ អត្រាកំណើន គឺយូរណាស់។
ពេលយើងក្រឡេកមើលការរីកចម្រើន យើងនឹងមានអារម្មណ៍ថានេះមិនមែនជាកំណើនធំនោះទេ។ ប៉ុន្តែវេទមន្តពិតប្រាកដកើតឡើងនៅថ្ងៃទី១៨។ នោះ ១ដុល្លារ នឹងក្លាយទៅជា ១៣១ ០៧២ ដុល្លារ នៅថ្ងៃទី១៨ នោះគឺជាចំណុចកាត់ផ្តាច់ បន្ទាប់ពីចំណុចចកាត់ផ្តាច់ លុយនឹងកើនឡើងលឿនជាងមុន។ នោះ ១៣១ ០៧២ ដុល្លារ នឹងក្លាយជា ៥៣៦ ៨៧០ ៩១២.០០ ដុល្លារ ក្នុងរយៈពេល ៣០ថ្ងៃ។
នោះគឺជាអំណាចនៃឥទ្ឋិពលកំណើនផ្គួប។ ឥទ្ឋិពលកំណើនផ្គួប នឹងចំណាយពេលខ្លះ ហើយយូរៗទៅវានឹងផ្តល់ឱ្យអ្នកនូវលទ្ធផលធំ។
ប្រសិនបើយើងពិនិត្យមើលក្រាហ្វនៃឥទ្ឋិពលកំណើនផ្គួប អ្នកអាចមើលឃើញថា វានឹងផ្តល់នូវកំណើនខ្ពស់ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងទៅនៃការវិនិយោគ។ ដូចដែលខ្ញុំបាននិយាយ បន្ទាប់ពីចំណុចនៃការមកដល់ កំណើននឹងកើនយ៉ាងខ្ពស់។ មនុស្សម្នាក់អាចបង្កើតបាន ៧០% នៃទ្រព្យសម្បត្តិរបស់គាត់បន្ទាប់ពីអាយុ ៥០ឆ្នាំ។
ប៉ុន្តែជាធម្មតា មនុស្សភាគច្រើន មិនមានការអត់ធ្មត់នោះទេ។ ប្រសិនបើពួកគេព្យាយាមពីរបីដង ហើយមិនទទួលបានលទ្ធផល ពួកគេនឹងបោះបង់។
មនុស្សជាច្រើន នឹងចាប់ផ្តើមធ្វើលំហាត់ប្រាណ ប៉ុន្តែភាគច្រើនពួកគេធ្វើវាតែក្នុងពេលមួយសប្តាហ៍។ ដោយសារតែពួកគេមិនទទួលបានលទ្ធផលជាក់ស្តែងក្នុងរយៈពេលមួយសប្តាហ៍ ពួកគេគិតថា វាខ្ជះខ្ជាយពេលវេលា ហើយជាលទ្ធផល ពួគគេក៏បោះបង់ចោល។ ពួកយើងជាច្រើនចង់កែលម្អជីវិតរបស់យើង ដូច្នេះហើយយើងក៏ចាប់ផ្តើមអានសៀវភៅមួយចំនួន។ ប៉ុន្តែក្រោយពីការចាប់ផ្ដើមអានដោយមិនបានទទួលផលអ្វីសោះ យើងទាំងអស់គ្នាក៏ទម្លាក់វាចោលមុនពេលកំណត់។
អ្នកអាចអនុវត្តការគួបផ្សំនៅក្នុងគ្រប់ទិដ្ឋភាពនៃជីវិតរបស់អ្នក។ យើងទាំងអស់គ្នាគួរតែយល់ពីរឿងមួយ នោះគឺជោគជ័យមិនកើតឡើងក្នុងពេលមួយយប់ទេ។ បើយើងឃើញអ្នកណាម្នាក់ល្បីនោះ គ្រប់គ្នានឹងគិតថា គាត់ល្បីដោយប្រើពេលតែមួយយប់។
ប៉ុន្តែតាមពិតទៅ ពួកគេបានចំណាយពេលជាច្រើនឆ្នាំធ្វើការយ៉ាងលំបាក ដើម្បីក្លាយជាមនុស្សល្បីល្បាញ។ គ្មាននរណាម្នាក់ក្នុងចំណោមពួកយើងអាចឃើញវាទេ។ ដឹងអត់ថា កីឡាករបាល់ទាត់ដ៏ល្បីឈ្មោះ លីអូណែល ម៉េសស៊ី (Lionel Messi) ត្រូវចំណាយពេល ១៧ឆ្នាំ ដើម្បីទទួលបានជោគជ័យ។ ការខិតខំប្រឹងប្រែងរយៈពេល ១៧ឆ្នាំ គឺជាជោគជ័យក្នុងពេលមួយយប់របស់គាត់។
៣. តើត្រូវប្រើកំណើនផ្គួបយ៉ាងដូចម្តេច?
ប្រសិនបើអ្នកចង់ទទួលបានអត្ថប្រយោជន៍នៃកំណើនផ្គួប ចូរចាប់ផ្តើមពីតូច ហើយធ្វើវាឱ្យបានជាប់លាប់។ បន្ទាប់ពីពីរបីឆ្នាំ អ្នកនឹងទទួលបានផលចំណេញច្រើនបំផុតសម្រាប់ការខិតខំប្រឹងប្រែងរបស់អ្នក។ ចូរធ្វើអ្វីគ្រប់យ៉ាងដោយគោលបំណង សម្រេចចិត្តដោយខ្លួនឯង ហើយកុំរស់នៅដូចម៉ាស៊ីន។
អត្ថបទទាក់ទង
តើការពិគ្រោះយោបល់ផ្នែកគ្រប់គ្រង (Management Consulting) គឺជាអ្វី?