គន្លឹះ៣ ខ្លីហើយខ្លឹម ដែលអ្នកគ្រប់គ្រងត្រូវដឹងជាមួយនឹងសមាជិករបស់ខ្លួន
អ្នកគ្រប់គ្រង ធ្វើឲ្យកិច្ចការត្រូវបានគេដាក់ឲ្យធ្វើ និងកិច្ចការដែលដាក់ខ្លួនឯង សម្រេចតាមរយៈមនុស្សផ្សេងទៀត។ ពួកគេបង្កើតការសម្រេចចិត្ត បែងចែកធនធាន និងដឹកនាំសកម្មភាពរបស់អ្នកដទៃឲ្យចូលរួមសម្រេចគោលដៅមួយ។ អ្នកគ្រប់គ្រងធ្វើការនៅក្នុង អង្គភាពមួយដែលធ្វើការយ៉ាងស្និតជាមួយសង្គមរាប់ចាប់ពីមនុស្សពីរនាក់ ឬច្រើននាក់ រួមគ្នាធ្វើការប្រទាក់ក្រឡាគ្នាដើម្បីបន្តសម្រេចគោលដៅរួមមួយ ឬគោលដៅច្រើនទៀត។ អ្នកដែលឃ្លាំមើលសកម្មភាពទាំងអស់របស់អ្នកដទៃ និងអ្នកដែលទទួលខុសត្រូវក្នុងការសម្រេចគោលដៅនៅក្នុងអង្គភាពគឺជាអ្នកគ្រប់គ្រង(ពេលខ្លះគេហៅថា អ្នកចាត់ការ ឬអភិបាល ដែលភាគច្រើនប្រើក្នុងអង្គភាពមិនស្វែងរកប្រាក់ចំណេញ)។
អត្ថបទ៖ មូលដ្ឋានគ្រឹះនៃការគ្រប់គ្រង និងភាពជាអ្នកដឹកនាំ…!!!
៣ចំណុចខាងក្រោមនេះ គឺជាគន្លឹះ ខ្លីហើយខ្លឹម ដែលអ្នកគ្រប់គ្រងគួរដឹងជាមួយនឹងសមាជិករបស់ខ្លួន៖
១. បង្កើតការសន្ទនាដោយភាពស្មោះត្រង់
មនុស្សភាគច្រើនមិនចង់ធ្វើជាអ្នកនាំដំណឹងមិនល្អទៅឱ្យក្រុមការងារបានដឹងទេ។ អ្នកគ្រប់គ្រងខ្លះយល់ថាមិនត្រូវបញ្ចូលដំណឹងមិនល្អទៅក្នុងកិច្ចប្រជុំប្រចាំសប្តាហ៍ ឬកិច្ចប្រជុំប្រចាំថ្ងៃទេ ព្រោះខ្លាចក្រែងបុគ្គលិកបាក់ទឹកចិត្ត។ ប៉ុន្តែរឿងដែលសំខាន់ត្រូវចងចាំនោះគឺការសន្ទនាក្នុងរបៀបស្មោះត្រង់ដែលបង្ហាញតែការពិត មិនមែនជារឿងល្អ ឬអាក្រក់នោះទេ។ អ្នកគ្រប់គ្រងដែលល្អមានសមត្ថភាពរក្សាការសន្ទនាទាំងរឿងល្អ និងរឿងអាក្រក់ ហើយនៅតែអាចរក្សាកម្រិតនៃការគោរព និងទំនុកចិត្តពីក្រុមការងារដដែល។
២. ធ្វើការផ្តោតលើចំណុចខ្លាំង
អ្នកគ្រប់គ្រងត្រូវតែស្គាល់ទេពកោសល្យ ចំណុចខ្លាំង និងតម្រូវការរបស់សមាជិកម្នាក់ៗនៃក្រុមការងារ ហើយជួយគ្នាក្នុងចំណុចដែលពូកែរៀងៗខ្លួន។ គួរឱ្យស្តាយដែលក្នុងពិភពការងារជាក់ស្តែង គម្រោងការងារនីមួយៗច្រើនតែរៀបចំឡើងទៅតាមចំនួនធនធានមនុស្សដែលមានស្រាប់ ជាជាងរៀបចំទៅតាមចំណុចខ្លាំងរបស់មនុស្សម្នាក់ៗ។ អ្នកគ្រប់គ្រងត្រូវតែពិចារណារករបៀបដែលសមាជិកម្នាក់ៗអាចចូលរួមវិភាគទានក្នុងគម្រោងការងារតាមទេពកោសល្យ និងជំនាញរៀងៗខ្លួន។ នៅពេលមនុស្សប្រើប្រាស់ចំណុចខ្លាំងរបស់គេ កម្រិតនៃការចូលរួម ផលិតភាពនៃការងារ និងការពេញចិត្តចំពោះការងារមានកាន់តែច្រើន។
៣. ផ្តល់យោបល់កែលម្អ និងលើកទឹកចិត្តជានិច្ច
យោបល់កែលម្អជារឿងចាំបាច់សម្រាប់មនុស្សរៀនអភិវឌ្ឍ និងរីកចម្រើនទៅមុខ។ គ្មានអ្វីដែលធ្វើឱ្យមនុស្សអាចរីកចម្រើនទាំងចំណេះដឹង និងសមត្ថភាពដូចការផ្តល់យោបល់កែលម្អនោះទេ។ ចំណុចមួយដែលអ្នកគ្រប់គ្រងត្រូវចងចាំគឺរក្សាតុល្យភាពរវាងការផ្តល់យោបល់កែលម្អ និងការលើកទឹកចិត្តដល់បុគ្គលិកម្នាក់ៗ។ កុំខ្លាចនិយាយការពិតជាមួយក្រុមការងារអំពីអ្វីដែលគេបានធ្វើ និងអ្វីដែលគេត្រូវព្យាយាមអភិវឌ្ឍបន្ថែមទៀត។
តើត្រូវធ្វើដូចម្តេចដើម្បីធ្វើបទបង្ហាញប្រកបដោយភាពទាក់ទាញសម្រាប់ការសិក្សា ការងារ និងអាជីវកម្ម?