យុទ្ធសាស្ត្រ ៦ យ៉ាង សម្រាប់ធ្វើការផ្លាស់ប្តូរពីអ្នកធ្វើទៅជាអ្នកដឹកនាំពិតប្រាកដ

“ដោយសារពេលនេះខ្ញុំជាមេដឹកនាំម្នាក់ ខ្ញុំខ្លាចថា មនុស្សរាល់គ្នា នឹងដឹងថាខ្ញុំជាមនុស្សក្លែងបន្លំ”។មេដឹកនាំជាច្រើនដែលមាន​បទពិសោធន៍ក្នុងកម្រិតខុសៗគ្នា មានអារម្មណ៍បែបនេះ។ នៅក្នុងចំណុចសំខាន់នៃទ្វេគ្រោះនេះ គឺការផ្លាស់ប្តូរពី “ភាពជាអ្នកធ្វើប្រកបដោយ​ជំនាញ” ទៅជា “ភាពជាអ្នកដឹកនាំប្រកបដោយចក្ខុវិស័យ”។ ភាពផ្លាស់ប្តូរនេះ ដែលកម្រនឹងមានភាពងាយស្រួលនោះ មានភាពខុសប្លែកគ្នា​ដោយ​អាស្រ័យទៅតាមក្រុមហ៊ុន តួនាទី និងទំហំនៃការទទួលខុសត្រូវដែលអ្នកមាននៅខាងក្នុងអង្គភាពរបស់អ្នក។ នៅពេលអ្នកទទួល​យក​តួ​នាទីជាអ្នកដឹកនាំដែលធ្វើឲ្យអ្នកឃ្លាតកាន់តែឆ្ងាយពីកិច្ចការងារប្រចាំថ្ងៃ អារម្មណ៍បែបនេះ អាចកត់សម្គាល់ដឹងកាន់តែច្បាស់។

នៅពេលដំបូងនៃអាជីពរបស់អ្នក តម្លៃផ្ទាល់ខ្លួនរបស់អ្នក តែងតែផ្សាភ្ជាប់នឹងភាពជោគជ័យមួយៗ ពោលគឺអ្នកត្រូវបានគេទទួល​ស្គាល់ដោយធ្វើខ្លួនជាអ្នកធ្វើ ហើយសម្រេចបានលទ្ធផល។ វាមានលទ្ធផលដែលអ្នកអាចចង្អុលទៅកាន់ប្រកបដោយ​មោទកភាព ហើយអ្នក​អាចចាកចេញទៅវិញប្រកបដោយអារម្មណ៍ជោគជ័យ។

នៅពេលអ្នកផ្លាស់ប្តូរទៅកាន់តួនាទីជាអ្នកដឹកនាំ គុណតម្លៃដែលអ្នកផ្តល់ឲ្យ មានលក្ខណៈមិនច្បាស់ដូចតួនាទីពីមុននោះទេ។ ការ​ងាររបស់អ្នក តែងតែមិនផ្តល់នូវលទ្ធផលឲ្យឃើញច្បាស់ដូចគ្នានោះទេ ដែលអាចបង្កើតភាពតានតឹង និងអសន្តិសុខក្នុងខ្លួន។ វាជារឿងធម្មតា​សម្រាប់អ្នកស្ថិតក្នុងតួនាទីជាអ្នកដឹកនាំចាកចេញទៅវិញដោយមានចម្ងល់ថា “តើខ្ញុំបានធ្វើអ្វីឲ្យប្រាកដនៅថ្ងៃនេះ?”

ដោយសារភាពជាអ្នកដឹកនាំ ទាមទារឲ្យអ្នកពង្រីកការយកចិត្តទុកដាក់របស់អ្នកគ្រប់បញ្ហាក្នុអជីវកម្ម វាមិនអាចធ្វើទៅបានក្នុងការ​ក្លាយ​ខ្លួនជាមេដឹកនាំដែលមានប្រសិទ្ធិភាពផង និងជាអ្នកធ្វើការពេញម៉ោងផងបានទេ។ អាស្រ័យហេតុនេះហើយ វាចាំបាច់កំណត់ការ​រំពឹងទុក​ឡើងវិញនូវកន្លែងដែលអាចបន្ថែមគុណតម្លៃបាន។

ខាងក្រោមនេះជាយុទ្ធសាស្ត្រ ៦ យ៉ាង សម្រាប់ធ្វើការផ្លាស់ប្តូរពីអ្នកធ្វើទៅជាអ្នកដឹកនាំពិតប្រាកដ៖

១. គាំទ្រក្រុម និងសហការីរបស់អ្នកដោយជួយពួកគេដោះស្រាយបញ្ហា

ការគ្រប់គ្រងអជីវកម្មឲ្យមានប្រសិទ្ធិភាពទាមទារឲ្យក្រុមរបស់អ្នកអាចដោះស្រាយបញ្ហាប្រចាំថ្ងៃ ប្រកបដោយប្រសិទ្ធិភាពនិងទំនុក​ចិត្តដែលកើតមានឡើងដោយជៀសមិនផុត។ កាដូដ៏អស្ចារ្យដែលអ្នកអាចឲ្យពួកគេបានគឺការបញ្ជាក់ឲ្យច្បាស់ថាអ្នកត្រៀមខ្លួនជាស្រេច​សម្រាប់​ពួកគេ​ក្នុង​នាម​ជាក្រុមប្រឹក្សាដ៏នឹងនរ។

២. ចូរបង្កើតសន្តិភាពជាមួយការពិតដែលថាអ្នកមិនអាចដឹងគ្រប់បែបយ៉ាងនោះទេ

ភាពជាអ្នកដឹកនាំគឺថាអ្នកមិនចាំបាច់ចេះគ្រប់បែបយ៉ាងនោះទេ។ វាជាកត្តាធូរស្រាលមួយសម្រាប់អ្នកដឹកនាំ។ អ្នកកាន់តែមានភាព​ងាយស្រួលក្នុងការពឹងផ្អែកលើអ្នកដទៃ និងជំរុញផ្នែកជំនាញរបស់ពួកគេ ក្រុមរបស់អ្នកនឹងកាន់តែខ្លាំងនិងកាន់តែមានអនុភាព។

៣. សួរសំំំណួរប្រកបដោយភាពឆ្លាតវ័យដែលជំរុញការយល់ដឹង និងសកម្មភាព

វាជាសភាវៈគតិរួមមួយដោយគ្រាន់តែប្រាប់សមាជិកក្រុមនូវអ្វីដែលត្រូវធ្វើ។ ចូរកុំមើលស្រាលលើគុណតម្លៃនៃការសួរជាជាង​ការ​ទាម​ទារ។ ដោយការសួរសំណួរបើក អ្នកផ្តល់អំណាចឲ្យក្រុមរបស់អ្នកដើម្បីធ្វើឲ្យប្រសើឡើងនូវទម្លាប់អនុវត្តដែលមានស្រាប់​និងបង្កើត​ដំណោះ​​ស្រាយប្រកបដោយភាពច្នៃប្រតិដ្ឋ។

៤. បង្កើតការរំពឹងទុកឲ្យបានច្បាស់សម្រាប់បុគ្គល និងតួនាទីនីមួយៗនៅក្នុងក្រុមរបស់អ្នក

នេះជាផ្នែកមួយដ៏សំខាន់នៃការក្លាយជាអ្នកដឹកនាំ ប៉ុន្តែវាជារឿយៗត្រូវបានគេមើលរំលង។ មនុស្សនានាចង់ដឹងឲ្យបានច្បាស់នូវ​អ្វី​ដែលគេរំពឹងចង់បានពីខ្លួន ជាពិសេសបុគ្គលិកដែលទើបចូលបម្រើក្រុមហ៊ុន។

៥. កំណត់និយមន័យថាតើអ្វីទៅជាភាពជោគជ័យសម្រាប់ក្រុមរបស់អ្នក ហើយចែករំលែកវាឲ្យបានទូលំទូលាយ និងជាប្រចាំ

ព្យាយាមសរសេរចេញនូវនិយមន័យនៃភាពជោគជ័យនៅលើប័ណ្ណមួយ។ វានឹងធានាបានថាភាពជោគជ័យនោះមានលក្ខណៈ​ដែលយើង​អាចមើលឃើញ អាចផ្តោតយកទុកដាក់បាននិងងាយស្រួលសម្រាប់អ្នកនិងក្រុមរបស់អ្នកដើម្បីចងចាំ។

៦. បំបាត់ចោលភាពយល់ច្រលំដោយលាងជម្រះឧបសគ្គនានា

ទោះបីជាវាជានិច្ចជាកាលមិនជាការគួឲ្យចាប់អារម្មណ៍ក៏ដោយ ការជ្រៀតជ្រែកដើម្បីត្រួសត្រាយផ្លូវសម្រាប់ក្រុមរបស់អ្នកដើម្បី​ទទួលបានជោគជ័យគឺជាផ្នែកសំខាន់ក្នុងតួនាទីនេះ។ ក្នុងនាមជាអ្នកដឹកនាំ ផ្នែកមួយនៃការងាររបស់អ្នកគឺរំពឹងទុកនូវបញ្ហានានាទៅតាមខ្សែ​សង្វាក់របស់វា ហើយបង្កើតផែនការយថាភូត ដូច្នេះហើយក្រុមរបស់អ្នកនឹងត្រៀមខ្លួនរួចជាស្រេចដើម្បីដោះស្រាយឧបសគ្គនៅពេលដែល​វា​កើតមានឡើង។

ភាពជាអ្នកដឹកនាំប្រកបដោយប្រសិទ្ធិភាព គឺពិបាកសម្រេចបានណាស់ ដូច្នេះហើយវាពិបាកនឹងបំភ្លេចចោលភាពជាអ្នកធ្វើនៅខាង​ក្នុង​ខ្លួន​​របស់អ្នក។ ប៉ុន្តែយ៉ាងណាក៏ដោយ អ្នកកាន់តែងាកទៅកាន់គោលការណ៍ដឹកនាំខាងលើ អ្នកនឹងកាន់តែនាំគុណតម្លៃកាន់តែច្រើន​មកកាន់​ក្រុម និងអង្គភាពរបស់អ្នក ហើយអ្នកនឹងកាន់តែពេញចិត្តជាមួយនឹងការងាររបស់អ្នក ហើយអ្នកនឹងកាន់តែ​មានអារម្មណ៍ថា អ្នកលែង​ជា​អ្នក​ក្លែងបន្លំទៀតហើយ។

ប្រភព៖ Entrepreneur


អត្ថបទទាក់ទង

គុណសម្បត្តិចំនួន ៤ របស់អ្នកដឹកនាំដែលអ្នកដទៃចង់ដើរតាម

 

Leave a Reply

Your email address will not be published. Required fields are marked *