តើត្រូវមានលក្ខណៈសម្បត្តិអ្វីខ្លះ ដើម្បីដឹកនាំក្រុមការងារប្រកបដោយប្រសិទ្ឋភាព?
ក្រុមការងារដែលគ្មានអ្នកដឹកនាំ អាចមានភាពជោគជ័យត្រឹមរយៈពេលខ្លីប៉ុណ្ណោះ ប៉ុន្តែបើត្រូវការភាពជោគជ័យយូរអង្វែង គឺមិនអាចខ្វះឡើយនូវអ្នកដឹកនាំដ៏អស្ចារ្យនោះ។ ម៉្យាងវិញទៀត មុនសម្រេចបានសមទ្ធិផលដ៏ល្អមួយ តែងកើតចេញពីការរួបរួមសាមគ្គីគ្នា ចំណែកឯស្ថាប័នខ្លាំង ត្រូវតែចេញពីអ្នកដឹកនាំខ្លាំង រួមបញ្ចូលគ្នារវាងមេ និងកូនចៅដើម្បីសហការគ្នាទទួលបានជោគជ័យ។
តើអ្នកដឹកនាំត្រូវមានលក្ខណៈសម្បត្តិអ្វីខ្លះ ដើម្បីក្លាយជាអ្នកដឹកនាំល្អ? ខាងក្រោមនេះ គឺជាលក្ខណៈសម្បត្តិសំខាន់ៗរបស់អ្នកដឹកនាំដែលអ្នកគួរអនុវត្តតាម៖
១. ហានលះបង់
អ្នកកដឹកនាំត្រូវហានលះបង់អ្វីៗគ្រប់យ៉ាងដើម្បីក្រុមរបស់ខ្លួនរួមមានការលះបង់កម្លាំងកាយចិត្ត ពេលវេលា ទ្រព្យសម្បត្តិ និងផលប្រយោជន៍ផងដែរ។ អ្នកមិនត្រូវធ្វើអ្វីៗដើម្បីតែខ្លួនឯងទេត្រូវហានលះបង់ ឬផ្តល់អោយមនុស្សជុំវិញខ្លួនដើម្បីប្រយោជន៍រួម។
២. សមត្ថភាព
មនុស្សដែលគ្មានចំណេះដឹង ជំនាញឲ្យបានច្បាស់លាស់ទេប្រកដជាគ្មានអ្នកគោរពស្រលាញ់ នឹងអោយតម្លៃឡើយ។ អ្នកដឹកនាំត្រូវមានចំណេះដឹងច្រើនទើបអាចនិយាយទាក់ទាញទឹកចិត្តមនុស្សនឹងពន្យល់ហេតុផលប្រកបដោយភាពជឿជាក់ប្រកបសមហេតុផលអាចជួយដោះស្រាយបញ្ហាបានល្អ ដើម្បីធ្វើការសម្រេចចិត្តឲ្យបានត្រឹមត្រូវ និងមានប្រសិទ្ធភាព។
៣. ចេះប្រើអំណាច
គ្មាននរណាម្នាក់មានអំណាចទៅលើអ្នកដទៃដោយឥតមានចំណងទាក់ទងនឹងការផ្តល់សិទ្ធនោះទេ។ មិនថាអ្នកដឹកនាំប្រទេស ក្រុមហ៊ុន អង្គការ ឬសហគ្រាស សុទ្ធសឹងតែជាមនុស្សដែលត្រូវបានគេផ្តល់សិទ្ធអំណាចដើម្បីគ្រប់គ្រង់ចាត់ចែងរៀបចំ ដើម្បីធ្វើការសម្រេចចិត្តលើកិច្ចការនានា។
៤. វិន័យ
វិន័យ គឺជាស្ថាបនិកនៃជីវិតផង ហើយក៏ជាគ្រូបង្វឹកបង្ហាត់មនុស្សឲ្យក្លាយជាអ្នកដឹកនាំដ៏អស្ចារ្យផងដែរ។ អ្នកដឹកនាំមិនត្រឹមតែប្រកាន់ខ្ជាប់វិន័យ ដើម្បីការអភិវឌ្ឍនោះទេ សូម្បីតែបានក្លាយជាអ្នកដឹកនាំហើយក៏ត្រូវតែរក្សាវិន័យឲ្យនៅជាប់ខ្លួនជាដ៏រាបដែរ។ ត្រូវចាំថាអ្នកដឹកនាំដែលគ្មានវិន័យមិនមែនជាអ្នកដឹកនាំល្អប្រសើរ និងមានភាពថ្លៃថ្នូរនោះទេ។
៥. ភាពបរិសុទ្ធ
ភាពបរិសុទ្ធពេលនេះ មិនសំដៅតែលើភាពបរិសុទ្ធពីអតីតកាលនៅទេ តែសំដៅលើភាពបរិសុទ្ធតាំងពីអ្នកប្រាថ្នាចង់ក្លាយជាអ្នកដឹកនាំ។ អ្នកត្រូវមានចិត្តគំនិតល្អស្អាតបរិសុទ្ធ ហើយត្រូវតែធ្វើជាអ្នកដឹកនាំដែលផ្តល់នូវការជឿជាក់ មានទំនុកចិត្ត មានសេចក្តីក្លាហាន មានភាពទៀងត្រង់ និងមានភាពស្មោះត្រង់ជាមួយមនុស្សជុំវិញខ្លួន។
៦. ផ្តល់ក្តីសង្ឃឹម
អ្នកដឹកនាំប្រៀបដូចជាដើមឈើដែលផ្តល់ជាម្លម់ ជាជម្រកនឹងជាផ្លែផ្ការដល់ជជីវិតមនុស្សនិងសត្វសម្រាប់ពឹងអាស្រ័យ។មួ យវិញទៀត អ្នកដឹកនាំមិនត្រូវមានចិត្តស្រពាប់ស្រពោនឡើយត្រូវរីករាយញញឹម និងមានសង្ឃឹមជានិច្ច។
ជារួមមកវិញ មនុស្សគ្រប់គ្នា ចាំបាច់ត្រូវតែមានភាពជាអ្នកដឹកនាំក្នុងខ្លួន ដើម្បីដឹកនាំជីវិតឆ្ពោះទៅកាន់ភាពជោគជ័យ។ ភាពជាអ្នកដឹកនាំ គឺជាប្រភពនៃការកកើតអ្វីៗគ្រប់យ៉ាងរួមទាំងភាពចម្រុងចម្រើនរបស់ស្ថាប័នផងដែរ។ មួយវិញទៀត វាគឺជាប្រភពនៃថាមពលដែលជម្រុញឲ្យមានសកម្មភាពក្នុងការចាប់ផ្តើមដំណើរការដោះស្រោយបញ្ហាការជំនះឧបសគ្គ និកការរក្សាស្ថេរភាព។
អត្ថបទទាក់ទង
៧ ជំហ៊ានសម្រាប់អ្នកគ្រប់គ្រង ក្នុងការដោះស្រាយបញ្ហានៅកន្លែងធ្វើការ