កុំមើលរំលង អ្នកដឹកនាំដែលមានគុណសម្បត្តិទាំងនេះ
ភាពជាអ្នកដឹកនាំត្រឹមត្រូវ គឺមានសារសំខាន់ណាស់ ពីព្រោះវាជម្រុញឲ្យមានការប្រាស្រ័យទាក់ទងប្រកបដោយសុជីវធម៌ ការបើកចំហ ភាពពិតប្រាកដ និងការប្រាស្រ័យទាក់ទងគ្នាជាច្រើនទៀត។ មិនតែប៉ុណ្ណោះ វាគឺជាចំណាប់អារម្មណ៍ដ៏ល្អបំផុតរបស់អ្នកដឹកនាំក្នុងការធ្វើការកែលម្អភាពត្រឹមត្រូវរបស់ពួកគេដើម្បីជួយអភិវឌ្ឍឥរិយាបថ ការប្តេជ្ញាចិត្ត និងគំនិតច្នៃប្រឌិតរបស់និយោជិករបស់ពួកគេដែលអាចនាំឲ្យមានភាពប្រសើរឡើងនៃការអនុវត្តកិច្ចការងាររបស់ពួកគេ។
ការពិតជាក់ស្តែង មានគុណសម្បត្តិនៃភាពជាអ្នកដឹកនាំជាច្រើនដែលមនុស្សមិនឲ្យតម្លៃ និងមើលរំលង ព្រោះតែភាពលំបាកក្នុងការរក្សាវា។ ខាងក្រោមនេះ គឺជាគុណសម្បត្តិរបស់អ្នកដឹកនាំល្អៗដែលមនុស្សភាគច្រើនមើលរំលង ៖
១. មនុស្សធម៌
អ្នកដឹកនាំល្អជាមនុស្សពូកែដាក់ខ្លួន។ ពួកគេហ៊ានទទួលស្គាល់ពេលដែលពួកគេមិនចេះអ្វីមួយ ហើយពួកគេតែងតែមានការបើកទូលាយក្នុងការរៀនពីចំណេះដឹង ឬជំនាញថ្មីៗ។ មនុស្សធម៌ធ្វើឲ្យមនុស្សដែលធ្វើការជាមួយគោរពស្រលាញ់ និងចង់ខិតខំបន្ថែមដើម្បីដល់អ្នកដឹកនាំម្នាក់នោះ។
២. ចិត្តល្អ
អ្នកដឹកនាំដែលល្អជាមនុស្សដែលមានទឹកចិត្តចង់ជួយអ្នកដទៃ បើទោះជាពួកគេត្រូវលះបង់ពេលវេលា ឬធនធានផ្សេងៗពិតមែនក្តី។ ហើយពួកគេតែងតែព្យាយាមស្វែងរកវិធីដើម្បីជួយមនុស្សឲ្យបានកាន់តែច្រើនទៀតផង។
៣. ការចូលចិត្តនៅម្នាក់ឯង
ភាពជាអ្នកដឹកនាំ និងការចូលចិត្តនៅម្នាក់ឯងមានទំនាក់ទំនងគ្នាដែរ។ ក្នុងនាមជាអ្នកដឹកនាំ ពួកគេមិនអាចស្ថិតក្នុងចំណោមមនុស្សគ្រប់ពេលវេលា និងទីកន្លែងទេ។ ពួកគេតែងតែត្រូវការពេលនៅម្នាក់ឯងដើម្បីគិតពីដំណោះស្រាយ ឬគម្រោងការណាមួយដែលជួយដល់ក្រុម និងក្រុមហ៊ុន។
៤. ពូកែស្តាប់
ការពូកែស្តាប់ ស្ថិតក្នុងចំណោមគុណសម្បត្តិអ្នកដឹកនាំដែលមនុស្សមើលរំលងច្រើនជាងគេ ព្រោះមនុស្សភាគច្រើនមើលទៅអ្នកដឹកនាំជាមនុស្សដែលតែងតែអាចឆ្លើយគ្រប់សំណួរ និងដឹកនាំក្រុមការងារច្បាស់លាស់ពីអ្វីដែលពួកគេត្រូវធ្វើ។ ប៉ុន្តែអ្នកដឹកនាំល្អក៏ជាអ្នកដែលពួកគេសួរសំណួរល្អៗដែរ និងពឹងផ្អែកលើក្រុមការងារដើម្បីស្វែករកវិធីដើម្បីសម្រេចបានគោលដៅណាមួយវិញ។ វាជាផ្នែកមួយនៃការជួយឲ្យសមាជិកក្នុងក្រុមរៀបពីភាពជាអ្នកដឹកនាំដែរ។
៥. ការបរាជ័យ
មិនមានអ្នកដឹកនាំមួយរូបណាដែលមិនដែលបរាជ័យទេ។ ការបរាជ័យប្រៀបបានជាគ្រូបង្រៀនដ៏ល្អជាងគេ ហើយមនុស្សអាចរៀនសូត្រជាច្រើនពីភាពបរាជ័យដែលខ្លួនបានជួបប្រទះ។ អ្នកដឹកនាំល្អបានឆ្លងកាត់ការបរាជ័យច្រើនលើកច្រើនសារមកហើយ ដែលជាមូលហេតុពួកគេមានចំណេះដឹង និងបទពិសោធក្នុងការដឹកនាំល្អ។
អត្ថបទទាក់ទង