មុខងារនៃការគ្រប់គ្រង ដែលអ្នកគ្រប់គ្រងត្រូវដឹង

ការគ្រប់គ្រង គឺជាដំណើររការនៃការធ្វើផែនការ ការចាត់តាំង ការដឹកនាំ និងការត្រួតពិនិត្យ ទៅលើការប្រើប្រាស់ធនធានមនុស្ស និងធនធានដទៃទៀតដើម្បីសម្រេចគោលដៅអង្គភាព។

អ្នកគ្រប់គ្រង គឺជាអ្នកអនុវត្តការងារនៅអង្គភាពមួយ ឬអង្គការចាត់តាំងមួយ ដោយរៀបចំជាប្រព័ន្ធរបស់មនុស្ស ដើម្បីសម្រេចគោលដៅជាក់លាក់មួយ។

កាលពីមុនសតវត្សរ៍ទី២០ មុខងារនៃការគ្រប់គ្រង ត្រូវបានគេសរសេរថា រាល់អ្នកគ្រប់គ្រងត្រូវធ្វើការលើមុខងារ ៥ គឺ ការធ្វើផែនការ ការរៀបចំចាត់ចែង ការបញ្ជារ ការសម្របសម្រួល និងការត្រួតពិនិត្យ។ ប៉ុន្តែបច្ចុប្បន្ន គេបម្រួមមុខងារឲ្យនៅសល់តែ ៤ វិញ គឺ ការធ្វើផែនការ ការរៀបចំចាត់ចែង ការដឹកនាំ និងការត្រួតពិនិត្យ។

ដោយសារតែអង្គភាពមានគោលដៅដើម្បីសម្រេច និងមាននរណាម្នាក់ជាអ្នកកំណត់គោលដៅនោះ ម្នាក់នោះហើយជាអ្នកគ្រប់គ្រង។ មុខងារការធ្វើផែនការ រួមមានការកំណត់គោលដៅរបស់អង្គភាព បញ្ចេញរាល់គ្រប់យុទ្ធសាស្ត្រដើម្បីសម្រេចគោលដៅនោះ ហើយនិងអភិវឌ្ឍគម្រោងនីមួយៗទាំងនោះបញ្ចូលគ្នា និងដាក់ឲ្យបញ្ចេញសកម្មភាព។

អ្នកគ្រប់គ្រងក៏ទទួលខុសត្រូវលើការឌីហ្សាញរចនាសម្ព័ន្ធគ្រប់គ្រងរបស់អង្គភាពផងដែរ ដែលយើងហៅថាជា ការរៀបចំចាត់ចែង។ វារួមមានការសម្រេចចិត្តថា តើការងារអ្វីត្រូវធ្វើឲ្យបានសម្រេច នរណាជាអ្នកធ្វើវា តើកិច្ចការនោះត្រូវបានចាត់ចែងរបៀបណា នរណាជាអ្នករាយការណ៍វាទៅឲ្យនរណា និងត្រូវធ្វើការសម្រេចចិត្តពីកន្លែងណា។

រាល់គ្រប់អង្គភាពមានមនុស្សច្រើន ហើយវាគឺជាគ្រប់គ្រងការងារដើម្បីដឹកនាំ និងសហការមនុស្សទាំងនោះ។ នេះហើយ គឺជាមុខងារដឹកនាំ។ នៅពេលដែលអ្នកគ្រប់គ្រង លើកទឹកចិត្ត និងជំរុញបុគ្គលិកឲ្យធ្វើការដឹកនាំសកម្មភាពរបស់ពួកគេ និងដោះស្រាយវិវាទរបស់បុគ្គលិក នោះហើយគឺជាអ្នកដឹកនាំ។

ដើម្បីធានាថាកិច្ចការដើរទៅមុខ អ្នកគ្រប់គ្រងត្រូវតែពិនិត្យមើលសកម្មភាពការងាររបស់អង្គភាព ហើយប្រៀបធៀបវាជាមួយគោលដៅដែលបានគ្រោងថាវាត្រូវបានគ្រោងការឬអត់។ ប្រសិនបើរកឃើញថាមានអ្វីមិនប្រក្រតី អ្នកគ្រប់គ្រងប្រញាប់ទាញវាមកឲ្យដំណើរការតាមគម្រោងវិញ ចៀសវាងកាន់តែខុសធ្ងន់ធ្ងរមិនអាចស្រោចស្រង់វិញបាន។ ទាំងអស់នេះហើយ គឺជាមុខងារត្រួតពិនិត្យ។

សរុបមក ការធ្វើផែនការ ការចាត់ចែង ការដឹកនាំ និងការត្រួតពិនិត្យ ទាំងអស់នេះហើយ គឺជាអ្វីដែលអ្នកគ្រប់គ្រងធ្វើ។


អត្ថបទទាក់ទង

ប្រសិទ្ឋភាពនៃការអនុវត្តការងារចំពោះអ្នកគ្រប់គ្រងទាំង ៣ កម្រិត

Leave a Reply

Your email address will not be published. Required fields are marked *