យុទ្ឋសាស្រ្តម៉ូឌែល GAME ដើម្បីបង្កើតទំនាក់ទំនងជាមួយអ្នកប្រើប្រាស់ដែលមាននៅក្នុងទីផ្សារ

ប្រទេសមួយ ឬសង្គមមួយ​​ ​គឺទាមទារ​​ឱ្យមានទំនាក់ទំនង​គ្នា និងគ្នា​ជាចាំបាច់ដែលមិនអាចខ្វះបាន។ គ្មាន​បុគ្គលណាម្នាក់ដែលអាច​រស់នៅ​ដោយដាច់តែងឯង និងគ្មាន​ទំនាក់ទំនងរវាងគ្នា និងគ្នាបាន​ឡើយ។ មែនទែនទៅ ទំនាក់ទំនង ​គឺដើរតួយ៉ាងសំខាន់​​សម្រាប់មនុស្ស​​​​គ្រប់រូប សម្រាប់សង្គមជាតិ ក៏ដូចជាសម្រាប់ប្រទេសជាតិ​ផងដែ​រ​។ មិនតែប៉ុណ្ណោះ ទំនាក់ទំនង​នេះទៀតសោត ​គឺជាធាតុដ៏សំខាន់សម្រាប់​ធ្វើឱ្យប្រទេសជាតិមានការរីកចម្រើន មនុស្សមានចំណេះដឹង សង្គមមានការអភិវឌ្ឍ លុប​បំបាត់សង្រ្គាម លុបបំបាត់អំពើហិង្សា ។ល។ ទំនាក់ទំនង ​​ជាគ្រឿងផ្សំ​សម្រាប់​មនុស្សនិងសង្គមជាតិមិនអាចខ្វះបាន។

ការបង្កើតទំនាក់ទំនងក្នុងពេលបច្ចុប្បន្នពិតជាមានសារសំខាន់ ហើយវាកាន់តែងាយស្រួល ដែលសព្វថ្ងែការប្រើប្រាស់អ៊ីនធឺណិតជាកន្លែងដែលអ្នកទីផ្សារយកចិត្តទុកដាក់ច្រើនក្នុងការធ្វើសកម្មភាពនានា។ នៅក្នុងអត្ថបទនេះ យើងនឹងធ្វើការស្វែងយល់អំពីម៉ូឌែលមួយដែលមានឈ្មោះថា GAME (Goal, Audience, Message, Expression) ដែលយើងនឹងប្រើប្រាស់គម្រូនេះ ទៅផលិតចេញជាយុទ្ធសាស្ត្រក្នុងការបង្កើតទំនាក់ទំនងជាមួយអ្នកប្រើប្រាស់ដែលមាននៅក្នុងទីផ្សារ ជាពិសេសគឺនៅក្នុងទីផ្សារអ៊ីនធឺណេត។

ខាងក្រោមនេះជាម៉ូឌែល GAME ដែលយើងនឹងស្វែងយល់វាបានខ្លីៗ ងាយៗ៖

១. Game => Goal

ជាការគិតលើផលដែលនឹងទទួលបាន តើលទ្ធផលបែបណាដែលអ្នកនឹងទៅដល់ជាមួយយុទ្ធសាស្ត្រដែលនឹងធ្វើ។ លទ្ធផលដែលទទួលបានអាចជា៖

  • មានអតិថិជនច្រើនជាងមុន
  • មានអ្នកទំនាក់ទំនងមកច្រើនជាងមុន
  • មានភាពលេចធ្លោឡើងក្នុងទីផ្សារ
  • និងមានអ្វីផ្សេងទៀត។ រឿងខ្លះធ្វើម្តងមិនទាន់ដល់គោលដៅនោះទេ វាត្រូវការ ការធ្វើឡើងវិញ ឬធ្វើតាមវិធីថ្មីដែលប្រសើរជាង។

២. gAme => Audience

កំណត់ក្រុមមនុស្សគោលដៅដែលអ្នកចង់បានទំនាក់ទំនងជាមួយ ហើយស្វែងយល់អំពីបញ្ហាដែលពួកគេកំពុងប្រឈម ដែលវាជាគន្លឹះក្នុងការចាប់យកចំណាប់អារម្មណ៍មកលើអ្នក។ អ្នកត្រូវប្រាប់ពួកគេថា៖

  • អ្នកនឹងផ្តល់នៅអ្វីដែលពួកគេត្រូវការ
  • អ្នកយល់ពីអារម្មណ៍ ឬអ្វីដែលពួកគេកំពុងធ្វើ
  • កន្លែងណាដែលពួកគេចង់ទៅ? ឱ្យស្របទៅតាមគោលបំណងដែលបានកំណត់។

៣. gaMe => Message

អ្នកត្រូវបង្កើតខ្លឹមសារសំខាន់មួយ ដើម្បីឱ្យក្រុមមនុស្សគោលដៅទទួល ហើយចូលរួមទៅក្នុងការសម្រេចចិត្តពួកគេ ដែលជាដំណើរការឱ្យពួកគេចាប់អារម្មណ៍មកលើក្រុមហ៊ុនរបស់អ្នក។ ចំណុចដែលអ្នកត្រូវឆែកមើលមានដូចជា៖

  • តើខ្លឹមសារអ្វីដែលអ្នកចង់ផ្សាយ?
  • តើខ្លឺមសារនោះពិតជាសំខាន់សម្រាប់អតិថិជនឬទេ?
  • តើខ្លឺមសាររបស់អ្នក អាចឱ្យអតិថជនងាយយល់ឬទេ?
  • តើអ្នកនឹងផ្សព្វផ្សាយវាបែបណា?

៤. gamE => Expression

ជាមួយនឹងគោលដៅដែលអ្នកបានកំណត់ ក្រុមមនុស្សដែលអ្នកបានជ្រើសរើស ខ្លឹមសារសំខាន់ដែលអ្នកបានផ្សាយ វាបានចូលរួមជាមួយគ្នាទៅក្នុងដំណើរដែលអ្នកនឹងបង្កើតឱ្យមានទំនាក់ទំនងល្អ ជាមួយអ្នកប្រើប្រាស់ដែលមាននៅក្នុងទីផ្សារដ៏ធំ។ ហើយជាលទ្ធផលដែលយើងនឹងទទួលនោះគឺ៖

  • តើអតិថិជនមានអារម្មណ៍បែបណា នៅពេលដែលពួកគេបានឃើញនៅអ្វីដែលអ្នកបានបង្កើតមក ដើម្បីធ្វើការទំនាក់ទំនងទៅពួកគេ?

ចុងក្រោយ អ្នកអាចឆក់យកការចាប់អារម្មណ៍ពីអ្នកប្រើប្រាស់ដ៏ច្រើនក្នុងទីផ្សារបាន នោះអ្នកនឹងអាចកំណត់ដំណើរលើការសម្រេចចិត្តទិញរបស់អតិថិជនបាន តាមរយៈទិន្នន័យនានា។ ប៉ុន្តែអ្វីដែលអ្នកត្រូវតែនៅរក្សាដដែលនោះ គឺកំណត់នឹងជ្រើសរើសគោលដៅដែលមានភាគរយជោគជ័យខ្ពស់។


អត្ថបទទាក់ទង

តើអ្វីជាការគ្រប់គ្រងទំនាក់ទំនងអតិថិជន (CRM)?

Leave a Reply

Your email address will not be published. Required fields are marked *