មនុស្ស ៤ប្រភេទ ដែលមិនគួរប្រគល់ការងារសំខាន់ៗឱ្យឡើយ

តើអ្នកគិតថាអ្នក ឬក្រុមការងាររបស់អ្នក ជាមនុស្សបែបណានៅកន្លែងធ្វើការ?

បើអ្នកស្ថិតក្នុងចំណោមមនុស្ស ៤ប្រភេទនេះ សូមកុំឆ្ងល់ថាហេតុអ្វីអ្នកមិនត្រូវបានដំឡើងតំណែង និងឡើងប្រាក់ខែ ឬបើក្រុមការងាររបស់អ្នកជាមនុស្ស ៤ប្រភេទនេះ អ្នកមិនគួរប្រគល់ការងារសំខាន់ៗឱ្យឡើយ៖

១. មនុស្សគ្មានស្មារតីធ្វើការ

មនុស្សប្រភេទនេះ ប្រៀបដូចមនុស្សស្លាប់ដូច្នោះដែរ គ្មានឆន្ទៈ គ្មានគោលដៅ គ្មានការប្រឹងប្រែង មកធ្វើការឱ្យតែឃើញមុខ ឡេះឡោះច្រើន រំខានការងារគេឯង។

២. មនុស្សឈឺច្រើន

មនុស្សដែលមានបញ្ហាសុខភាពជាប្រចាំ តែងតែខកខានការងារសំខាន់ៗ ដោយមកធ្វើការយឺត មកមួយថ្ងៃ បាត់មួយថ្ងៃ ឬពីរថ្ងៃជាដើម អាចនាំឱ្យប៉ះពាល់ និងស្ទះការងារផ្សេងៗមិនអាចដំណើរការទៅមុខបាន។

៣. មនុស្សល្ងង់ខ្លៅ

មនុស្សធន់នេះ គ្មានប្រាជ្ញាគិតវែងឆ្ងាយទេ ចូលចិត្តប្រើហិង្សា ប្រើកម្លាំងដោះស្រាយបញ្ហា អាចនាំឱ្យមានបញ្ហា ភាពមិនចុះសម្រុងក្នុងក្រុម ប៉ះពាល់ការងារ និងកិត្តិយសក្រុម ឬអង្គភាព។

៤. មនុស្សមានអំនួត មិនស្តាប់គេឯង

មនុស្សមានអំនួត  គឺក្អេងក្អាងណាស់ ដោយអាងខ្លួនមានចំណេះ ជំនាញ ក៏មើលស្រាលការងារ មើលស្រាលមនុស្សជុំវិញខ្លួន មើលស្រាលទាំងថ្នាក់ក្រោម និងថ្នាក់លើខ្លួន ចូលចិត្តគិតថា មានតែខ្លួនឯងទេដែលចេះ ដែលខ្លាំង បើអត់ពីខ្លួនទៅ គ្មានអ្នកណាអាចធ្វើការងារនេះបានទេ ឬគ្មានអ្នកណាអាចធ្វើវាឱ្យបានល្អដូចខ្លួនឡើយ។ 

មនុស្សទាំង ៤ប្រភេទ ខាងលើនេះ ចូលចិត្តច្រណែនគេច្រណែនឯងខ្លាំងណាស់ ដូច្នេះដើម្បីភាពរីកចម្រើនយូរអង្វែង អ្នកត្រូវមានស្មារតីទទួលខុសត្រូវ ស្គាល់ឋានៈខ្លួន មានឆន្ទៈ មានគោលដៅ ស្រលាញ់ការងារ ស្រលាញ់ក្រុមហ៊ុន ស្រលាញ់បុគ្គលិករួមអាជីព ចេះបន្ទាបខ្លួនស្តាប់គេស្តាប់ឯង ចេះជួយជ្រោមជ្រែងការងារគ្នាទៅវិញទៅមក និងគិតផលប្រយោជន៍រួមរបស់ក្រុមហ៊ុន ឬអង្គភាពជាចម្បង។


អត្ថបទទាក់ទង

យុទ្ធសាស្ត្រចំនួន៥ ដើម្បីកែប្រែបុគ្គលិកដែលខ្ជិលឱ្យក្លាយជាបុគ្គលិកឧស្សាហ៍

 

Leave a Reply

Your email address will not be published. Required fields are marked *