៤ចំណុចសំខាន់ៗ ពីលោក John C. Maxwell សម្រាប់អភិវឌ្ឍន៏ខ្លួនអ្នក
លោក John C. Maxwell គឺជាអ្នកនិពន្ធ និងជាវាគ្មិនដ៏ល្បីល្បាញម្នាក់ ដែលបានបង្រៀនមនុស្សជាច្រើន ជាពិសេសថ្នាក់ដឹកនាំក្រុមហ៊ុនទូទាំងពិភពលោក អំពី ភាពជាអ្នកដឹកនាំ។ ខាងក្រោមនេះ គឺជាបទពិសោធន៏ចំនួន៤សំខាន់ៗ ដែលអ្នកអាចស្វែងយល់ដើម្បីអភិវឌ្ឍន៏ខ្លួនអ្នក៖
១. រក្សាជំហរឱ្យរឹងមាំ
នៅពេលដែលអ្នកចាប់ផ្តើមក្លាយជាបុគ្គលល្បីល្បាញ វាងាយនឹងនាំឱ្យអ្នកឆាប់មានអំនួតជាមួយនឹងភាពជោគជ័យនោះខ្លាំងណាស់ វាអាចពិបាកក្នុងការរក្សាជំហររឹងមាំផ្នែកស្មារតីរបស់អ្នកនៅលើកំពូលនៃភាពជោគជ័យ ព្រោះយើងអាចប្រឈមនឹងព័ត៍មានមិនល្អជាច្រើន ដែលចុះដោយសារព័ត៍មិនល្អទាំងនោះ ដែលជាហេតុធ្វើឱ្យយើងផ្ទុះកំហឹង មិនអាចគ្រប់គ្រងអារម្មណ៏ខ្លួនឯងបានល្អ និងអាចធ្វើឱ្យយើងខូចការធំដោយសារកំហឹងនេះក៏ថាបាន ប៉ុន្តែសម្រាប់ម្តាយរបស់ខ្ញុំតែងតែជឿជាក់មកលើខ្ញុំជានិច្ច ព្រោះគាត់ស្គាល់យ៉ាងច្បាស់អំពីខ្ញុំដូច្នេះគាត់មិនជឿលើសារព័ត៌មានដែលចុះផ្សាយអាក្រក់ពីខ្ញុំឡើយ។
២. រៀនរកវិធីរស់
មានរឿងមួយកាលពីខ្ញុំអាយុប្រហែល៥ឆ្នាំ ម៉ាក់បានដាក់ខ្ញុំចោលនៅពាក់កណ្តាលផ្លូវទៅផ្ទះ ហើយប្រាប់ខ្ញុំឱ្យរកផ្លូវទៅផ្ទះដោយខ្លួនឯង ហើយគាត់បានស្ដីបន្ទោសឱ្យខ្ញុំចំពោះកំហុសឆ្គង ដែលខ្ញុំបានធ្វើនៅពេលដើររកផ្លូវមកផ្ទះវិញ តែក្នុងពេលជាមួយគ្នានោះ គាត់ក៏បង្រៀនខ្ញុំឱ្យចេះដោះស្រាយបញ្ហាស្របពេលដែលខ្ញុំរកផ្លូវមកផ្ទះ ដូចជាការរៀនសួរផ្លូវពីអ្នកដទៃជាដើម។
៣. ចេះគ្រប់គ្រងពេលវេលា
ជាការពិតអ្នកមិនអាចកំណត់វាឲ្យបានរហូតទេ ដោយហេតុពេលខ្លះ ស្ថានភាពជាក់ស្ដែងធ្វើឱ្យអ្នកត្រូវផ្លាស់ប្ដូរបត់បែនទៅតាមកាលៈទេសៈ ក៏ប៉ុន្ដែអ្នកក៏មិនត្រូវបណ្ដែតបណ្ដោយពេកនោះដែរហើយការគ្រប់គ្រងពេលវេលាឱ្យបានល្អជារឿងសំខាន់ ព្រោះបើមិនដូច្នេះជីវិតរបស់អ្នកនឹងរញ៉េរញ៉ៃជាមិនខាន។ ប្រសិនបើគ្មានហេតុការណ៍ប្រែប្រួលអ្វីទេ អ្នកគួរតែធ្វើរឿងទាំងអស់នោះទៅតាមផែនការ កុំព្រោះតែភាពខ្ជិលឱ្យសោះព្រោះវាអាចនាំអ្នកធ្លាក់ក្នុងភាពបរាជ័យជាក់ជាមិនខាន។
៤. សួរខ្លួនឯងជាប្រចាំ
- សួរខ្លួនឯងសំណួរនេះរាល់ព្រឹក “តើស្ថានភាពរបស់អ្នកបច្ចុប្បន្ននេះដឹកនាំទៅរកស្ថានភាពដែលអ្នកចង់បានក្នុងពេលអនាគតដែរទេ?
- ការជៀសវាងជាយុទ្ធសាស្រ្តល្អបំផុតរយៈពេលខ្លីដើម្បីគេចចេញពីជម្លោះ ហើយជាយុទ្ធសាស្រ្តល្អបំផុតរយៈពេលយូរដើម្បីអត់ទ្រាំនឹងការឈឺចាប់។
- មិនខ្វល់ថាអ្នកចាប់ផ្តើមការងារតូចតាចប៉ុណ្ណាទេ ត្រូវតែចាប់ផ្តើមការងារណាដែលសំខាន់។