គ្រប់គ្រងអារម្មណ៍របស់អ្នកឲ្យបានស្ងប់ល្អជាមួយនឹងគន្លឹះទាំង៥នេះ

ក្នុងស្ថានភាពដ៏ពិបាកនាពេលបច្ចប្បន្ននេះ​ ជាពិសេសកំឡុងពេលនៃការផ្ទុះជំងឺសាកល កូវីដ-១៩ យើងត្រូវប្រឈមមុខនឹងបញ្ហាជាច្រើនដែលបណ្តាលអោយមានជំងឺថប់បារម្មណ៍ (ស្រ្តេស) និង​រងសម្ពាធជាច្រើន​ដែលពេលខ្លះពិតជាធ្វើឲ្យមានអារម្មណ៏ពិបាកតប់ប្រមល់។ យើងក៏ប្រហែលជាមិនទម្លាប់នឹងអារម្មណ៏ទាំងអស់នោះ ដែលមានឥទ្ធិពលលើការងារប្រចាំថ្ងៃហើយបណ្តាលឲ្យយើងមិនអាចដោះស្រាយកិច្ចការនានាបានល្អដូចធម្មតានោះដែរ។ ក្រៅពីបញ្ហាជំងឺឆ្លងរាតត្បាតនេះ​ យើងពិតជាមិនចង់អោយមានបញ្ហាផ្នែកសុខុមាលភាព ផ្លូវចិត្ត និងបញ្ហា អារម្មណ៏ទៀតនោះឡើយ។

ខាងក្រោមនេះ គឺជាគន្លឹះសំខាន់ៗចំនួន៥ ជួយឱ្យអ្នកគ្រប់គ្រងអារម្មណ៍បានស្ងប់ល្អ៖

១. រីករាយជាមួយដំណើរជីវិតរបស់អ្នក

មនុស្សជាទូទៅតែងតែជឿជាក់ថា ពួកគេនឹងរីករាយនៅពេលទទួលបានអ្វីមួយ ដែលពួកគេបានប៉ងជាយូរណាស់មកហើយ។ ផ្ទុយទៅវិញ ភាពរីករាយមិនមែនស្ថិតនៅលើលទ្ធផលចុងក្រោយនោះទេ តែវាស្ថិតនៅលើដំណើរដែលយើងឆ្ពោះទៅរកវា។

២. សម្រួលការដកដង្ហើម

ការដកដង្ហើម ឱ្យបានវែងៗ អាចធ្វើឱ្យយើងសម្រួលអារម្មណ៍បានយ៉ាងងាយ។ ដូចនេះ នៅពេលដែលអ្នកជួបជាមួយនឹងស្ថានភាពតានតឹង ឬការលំបាកអ្វីមួយ សូមកុំភ្លេចទុកពេលឱ្យខ្លួនឯង ដើម្បីសម្រួលការដកដង្ហើម។

៣. ចៀសវាងការចង់បានភាពល្អឥតខ្ចោះ

សូមកុំពិបាកចិត្តពេក នៅពេលដែលអ្នកធ្វើអ្វីមួយមិនបានសម្រេចដូចបំណង។ លើលោកនេះ គ្មាននរណាល្អឥតខ្ចោះនោះទេ។ ចូរធ្វើអ្វីមួយឱ្យអស់ពីសមត្ថភាព ដោយមិនរំពឹងពីលទ្ធផលអ្វីឡើយ។

៤. មើលឱ្យបានទូលំទូលាយ

នៅក្នុងលោកនេះ គ្មានអ្វីដែលនៅឋិតថេរជារៀងរហូតនោះទេ រួមទាំងបញ្ហារបស់យើងផងដែរ។ ហេតុដូច្នេះហើយ នៅពេលជួបវិបត្តិត្រូវសួរខ្លួនឯងថា តើបញ្ហានេះសំខាន់សម្រាប់យើង ដល់ថ្ងៃស្អែក ខែក្រោយ ឆ្នាំក្រោយ ដល់ខ្ញុំស្លាប់ដែរឬទេ? សូមឈប់គិតពីអ្វី ដែលយើងគ្មានសមត្ថភាពទៅកែប្រែតទៅទៀតទៅ ព្រោះវាកាន់តែធ្វើឱ្យយើងមានការខូចចិត្ត និងមានការឈឺចាប់ថែមទៀត។

៥. គេងឱ្យបានគ្រប់គ្រាន់

ការគេងឱ្យបានគ្រប់គ្រាន់អាចជួយឱ្យខួរក្បាលយើងគ្រប់គ្រងស្រ្តេស បានយ៉ាងល្អ ពីព្រោះស្រ្តេសនេះហើយជាកម្លាំងចលករមួយដែលធ្វើឱ្យយើងមិនអាចគ្រប់គ្រងអារម្មណ៍ខ្លួនឯងបាន។ ផ្ទុយទៅវិញ ការគេងមិនបានគ្រប់គ្រាន់ធ្វើឱ្យខួរក្បាលយើងផលិតអ័រម៉ូនស្រ្តេសនេះ កាន់តែច្រើន។ ដូចនេះ យើងគួរតែគេងឱ្យបានយ៉ាងហោចណាស់ក៏៧ម៉ោងក្នុងមួយថ្ងៃដែរ។


សម្រង់សម្តីចំនួន១០ឃ្លា ពីបុគ្គលល្បីៗនានាសម្រាប់បង្កើនបញ្ញាក្នុងការងារនិងជីវិត

Leave a Reply

Your email address will not be published. Required fields are marked *