មនុស្សទាំង ៥ជំនាន់ ដែលកំពុងរស់នៅលើផែនដីយើងក្នុងបច្ចុប្បន្ននេះ

មនុស្ស មៈនុស បា. ឬ​ សំ. ( ន. ) (មនុឞ្យ) ជន​អ្នក​ដឹង​ការ​ខុស​ត្រូវ, សត្វ​វិសេស​មួយ​ប្រភេទ​ជា​ពូជ​វង្ស​នៃ​មនុ, នរៈ ។ មនុស្ស​ជាតិ (មៈនុស-សៈជាត) ជាតិ​ជា​មនុស្ស, ពួក​មនុស្ស ។ មនុស្ស​ឃាដ ឬ–ឃាត អំពើ​ពិឃាត​មនុស្ស, ដំណើរ​សម្លាប់​មនុស្ស (ហៅ​ថា មនុស្ស​ឃាត​កម្ម ឬ នរ​ឃាត, នរ​ឃាត​កម្ម ក៏​បាន) ។ មនុស្ស​ឃាដកៈ ឬ–ឃាតកៈ (មៈនុស-សៈឃាដៈកៈឬ–តៈកៈ) អ្នក​ពិឃាត​មនុស្ស (ហៅ​ថា នរ​ឃាតក ឬ–ឃាតកៈ ក៏​បាន) ។ មនុស្ស​ទេព ទេវតា​របស់​ពួក​មនុស្ស (ក្សត្រិយ៍​ទ្រង់​រាជ្យ) ។មនុស្ស​ធម៌ ធម៌​សម្រាប់​មនុស្ស (ច្បាប់​សម្រាប់​ប្រដៅ​ពួក​មនុស្ស​ឲ្យ​ប្រព្រឹត្ត​សុចរិត; សីល ៥…។ មនុស្ស​លោក លោក​ជាទី​នៅ​នៃ​ពួក​មនុស្ស, លោក​សម្រាប់​ពួក​មនុស្ស, ឋាន​មនុស្ស ។ល។ មនុស្សា (ពហុ. របស់ មនុស្ស) មនុស្ស​ទាំងឡាយ, ពួក​មនុស្ស (ព. កា.) ។ មនុស្សី ស្ត្រី​មនុស្ស, មនុស្ស​ស្រី (មាន​តែ​ពាក្យ​ប៉ុន្តែ​មិន​សូវ​ដែល​ប្រើ ព្រោះ​ពាក្យ​ថា មនុស្ស ឬ មនុស្សា ជា​សាធារណៈ​ទួទៅ​ទាំង​ប្រុស​ទាំង​ស្រី​ទៅ​ហើយ) ។ មនុស្យ

ប្រសិនបើអ្នកសង្កេតអំពីអតិថិជនរបស់អ្នក រាល់អតិថិជននីមួយៗ ឬពីម្នាក់ទៅម្នាក់ មានភាពខុសប្លែកពីគ្នាទៅតាមចំណូលចិត្ត ឬឥរិយាបថរបស់ពួកគាត់។ ហេតុនោះហើយ វាពិតជាសំខាន់ណាស់ដែលអ្នកគួរតែមានចំណេះដឹងក្នុងការបែងចែកអតិថិជនទៅជាក្រុម ដើម្បីងាយស្រួលក្នុងការទំនាក់ទំនងជាមួយ ផ្តល់ពត៌មាន ថែរក្សារក្នុងពេលបច្ចុប្បន្ន និងពេលអនាគត។

តាមពិតទៅ វាមានកត្តាច្រើនក្នុងការបែងចែកអតិថិជនជាក្រុម តែក្នុងអត្ថបទនេះយើងនឹងផ្តោតសំខាន់តែទៅលើការបែងចែកក្រុមអតិថិជនទៅតាមជំនាន់ដែលផ្អែកលើអាយុ។ ដោយដកស្រង់ចេញពីសៀវភៅ Marketing 5.0 Philip Kotler លោក ហ្វីលីព កុត្លឺ​​ (Philip Kotler) បានបែងចែកជំនាន់របស់មនុស្សដែលកំពុងរស់នៅលើផែនដីយើងក្នុងបច្ចុប្បន្ននេះមាន ៥ជំនាន់ គឺ៖

១. Baby Boomers (ចន្លោះឆ្នាំ​ ១៩៤៦ ដល់ឆ្នាំ ១៩៦៤)

Baby Boomers សំដៅទៅលើអ្នកដែលបានកើតនៅក្នុងចន្លោះឆ្នាំ​ ១៩៤៦ ដល់ឆ្នាំ ១៩៦៤ ដែលពាក្យថា​ Baby Boomers មានន័យដល់កំឡុងពេលមួយដែលសន្ទុះនៃអត្រាកំណើតក្មេងៗ គឺខ្ពស់ក្នុងសហរដ្ឋអាមេរិក និងផ្នែកផ្សេងៗទៀតនៃផែនដីបន្ទាប់ពីការបញ្ចប់នៃសង្គ្រាមលោកលើកទី២។ ដោយសារសង្គមមានសន្តិភាព ដូច្នេះហើយប្រជាជនជាច្រើនបានសម្រេចចិត្តថានឹងមានកូន។

២. Generation X (ចន្លោះឆ្នាំ ១៩៦៥ ដល់ឆ្នាំ ១៩៨០)

Gen X ជាក្រុមប្រជាជនដែលកើតក្នុងចន្លោះឆ្នាំ ១៩៦៥ ដល់ឆ្នាំ ១៩៨០ ដែលជាក្នុងជំនាន់មួយនៅចន្លោះកណ្តាល Baby Boomers និង Gen Y & GenX។ ក្នុងពេលបច្ចុប្បន្ន Gen X មានឥទ្ធិពលច្រើនទៅលើជំនាន់ក្រោយ ដោយសារតែពួកគាត់មានបទពិសោធន៍ច្រើនក្នុងការងារ ហើយ Gen X ក៏ជាជំនាន់មួយដែលឈរក្នុងតួរនាទីជាអ្នកគ្រប់គ្រងច្រើនជាគេផងដែរក្នុងអាជីវកម្ម។

៣.​ Generation Y ឬ Millennials (ចន្លោះពីឆ្នាំ ១៩៨១ ដល់ឆ្នាំ​ ១៩៩៦)

Gen Y ចាប់កំណើតចន្លោះពីឆ្នាំ ១៩៨១ ដល់ឆ្នាំ​ ១៩៩៦ ជាជំនាន់មួយដែលមានសកម្មភាពខ្លាំងក្នុងទីផ្សារក្នុងពេលបច្ចុប្បន្ន។ Gen Y ត្រូវបានគេដឹងថាកូនរបស់ជំនាន់ Baby Boomers ដែល Gen Y ភាគច្រើនទទួលបានការអប់រំល្អ និងយល់ដឹងច្រើនពីបច្ចេកវិទ្យា ឬបណ្តាញសង្គម។

៤. Generation Z (ចន្លោះឆ្នាំ ១៩៩៧ ដល់ឆ្នាំ ២០០៩)

Gen Z មានឆ្នាំកំណើតនៅចន្លោះឆ្នាំ ១៩៩៧ ដល់ឆ្នាំ ២០០៩ ជាជំនាន់មួយដែលកើតមកក្នុងជំនាន់ឌីជីថល។ Gen Z ភាគច្រើនទទួលបានការគាំទ្រផ្នែកហិរញ្ញវត្ថុពីឪពុកម្តាយ ឬពីបងប្អូនដែលចាស់ជាង។ Gen Z ធំដឹងក្តីជាមួយនឹងអ៊ិនធឺណិត ដូច្នេះវាពិបាកណាស់ក្នុងការដែលឱ្យពួកគេរស់នៅដោយគ្មានអ៊ិនធឺណិត។

៥. Generation Alpha (ចន្លោះឆ្នាំ ២០១០ ដល់ឆ្នាំ ២០២៥)

Gen Alpha ជាកូនរបស់ Gen Y ឬ Millennials ដែលមានកំណើតចន្លោះឆ្នាំ ២០១០ ដល់ឆ្នាំ ២០២៥។ Gen Alpha ទំលាប់ជាមួយបច្ចេកវិទ្យាតាំងតែពីតូចក្រូចឆ្នា ហើយពួកគេត្រូវបានរងឥទ្ធិពលច្រើនពីឪពុកម្តាយ តាមរយៈការរស់នៅ ប្រើប្រាស់បណ្តាញសង្គម ឬសកម្មភាពផ្សេងៗទៀត។


អត្ថបទទាក់ទង

ស្វែងយល់ពីរបៀបប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងទំនាក់ទំនងអតិថិជន (CRM System)

 

Leave a Reply

Your email address will not be published.